Wednesday, September 18, 2013

អាថ៌កំបាំង​នៃ​ជោគជ័យ​​សេដ្ឋី​ទាំង​៥០០​នាក់​

សេចក្តី​​ប្រាថ្នា​​ចង់​​បាន​​ទ្រព្យ​​សម្បត្តិ​​ច្រើន​​ តែង​​កើត​​មាន​​ក្នុង​​សន្តាន​​ចិត្ត​​មនុស្ស​​លោក​​តាំង​​ពី​​កំណើត​​មក​​ ម្ល៉េះ ​(ស្រី​ហិតោ​បទេស​)​។​ សួរ​​ថា​​ធ្វើ​​ដូច​​ម្តេច​​ទើប​​ក្លាយ​​ជា​​អ្នក​មាន?​ នេះ​​ជា​​សំណួរ​​ដែល​​មនុស្ស​​ទូ​​ទៅ​​ចោទ​​សួរ​​ជា​និច្ច​។ ​ណា​ប៉ូឡេ​អុង​​ហៀល​ (Napoleon​ Hill)​ ដែល​​ជា​​អ្នក​​និពន្ធ​​សៀវភៅ​​ដ៏​​ល្បី​ល្បាញ​​​ដែល​​មាន​​ចំណង​​ជើង​​ថា​​ "​សញ្ជឹង​​គិត​ រួច​​ក្លាយ​​ជា​​អ្នក​មាន ​Think​ and ​Grow ​Rich" ​បាន ​​ចំណាយ​​ពេល​​ស្រាវ​​ជ្រាវ​​​អស់​​រាប់​​ឆ្នាំ​​ទៅ​​លើ​​កំពូ​ល​​អ្នក​​មាន ​​ទាំង ​៥០០ ​នាក់​​នៅ​​អាមេ​រិក​ ដើម្បី​​ស្រាយ​​ចម្ងល់​​ថា​​អ្វី​​ទៅ​​ជា​​កត្តា​​ចម្បង​ដែល​​នាំ​​ឲ្យ​​ មនុស្ស​​ក្លាយ​​ជា​​ អ្នក​​មាន​។​ លោក​​រក​​ឃើញ​ថា​​​អ្នក​​មាន​​ទាំង​ ៥០០​ នាក់​​នោះ​​​ មាន​​ចំណុច​​រួម​​មួយ​​គឺ​​​ សំឡឹងមើល​​អនាគត​​ដោយ​​ភាព​​វិជ្ជមាន។​ ពួក​​គេ​​គិត​​ថា​​អ្វី​​ៗ​​អាច​​សម្រេច​​ទៅ​​បាន​​តាម​​ការ​​ចង់​​បាន​។ ​​ តាមរយៈ​​របក​​គំហើញ​​នេះ​​សៀវភៅ​​មួយ​​ក្បាល​​ដ៏​​មាន​តម្លៃ​​ខាង​​លើ​​បាន​ ​បោះពុម្ព​​ ផ្សាយ​​និង​​លក់​​ដាច់​​បំផុត​​ក្នុង​​ពិភព​​លោក។​ ក្រោយ​​ៗ​​មក​​មាន​​​មនុស្ស​​មិន​​តិច​​ទេ​​ដែល​​បាន​​ក្លាយ​​ជា​​អ្នក​​មាន ​​ដោយ​​សារ​​ អនុវត្ត​​តាម​​​វិធី​​សាស្ត្រ​​របស់​​ណា​ប៉ូ​ឡេអុង​​ហៀល​។​
ក្នុង​​សៀវភៅ​​ សញ្ជឹង​​គិត ​រួច​​ក្លាយ​​ជា​​អ្នក​​មាន ​ផ្តោត​ ជា​​សំខាន់​ ​លើ​​ការ​​កែ​​ប្រែ​​ផ្នត់​​គំនិត​​ខាង​​ក្នុ​ង​ ឲ្យ​​មាន​​ភាព​​ប្រាកដ​​ប្រជា​​អំពី​​ទំហំ​​ទឹក​​ប្រាក់​​ដែល​​មនុស្ស​​ ម្នាក់​​ៗ​​ ប្រាថ្នា​​ចង់​​បាន​​ក្នុង​​មួយ​​ឆាក​​ជីវិត​​នេះ ​រួច​​ហើយ​​តម្កល់​​ចិត្ត​​រំលឹក​​ជា​​រៀង​​រាល់​​ថ្ងៃ​​អំពី​​ក្តី​​ ប្រាថ្នា​​នេះ​។​ កាល​ណា​​ចិត្ត​​ខាង​​ក្នុង​​រឹង​មាំ​​ច្បាស់​​លាស់​​អំពី​​ទឹក​​ប្រាក់​​ដែល ​​ខ្លួន​​ ប្រាថ្នា​​ចង់​​បាន​​ហើយ​​ នោះ​​វា​​នឹង​​​ស្តែង​​អានុភាព​​ទាក់​​ទាញ​​បង្កើត​​​ឲ្យ​​លេច​​ជា​​រូប​រាង ​​ឡើង​​នៅ​​ ពិភព​​ខាង​​ក្រៅ។​
"​ចង់​ក្លាយ​​ជា​​អ្នក​​មាន ​ចូរ​​កែ​​ប្រែ​​ផ្នត់​​គំនិត​​របស់​​អ្នក​​" ណា​ប៉ូឡេ​អុង​​ហៀល។​
ប្រភព salarean

No comments: