ចាប់ពីសតវត្សរ៍ទី១
ប្រទេសកម្ពុជាកាន់សាសនាហិណ្ឌូដែលនាំចូលមកក្នុងប្រទេសតាមរយៈ ការធ្វើជំនួញជាមួយជនជាតិឥណ្ឌា។ ចាប់ពីសតវត្សរ៍ទី៦ដល់សតវត្សរ៍ ទី៨:នគចេនឡា ត្រូវបានបែងចែកជាអាណាខែត្រតូចៗជាច្រើនហើយអាណាខែត្រទាំងនោះជាគូ ប្រជែងនឹងគ្នាដែលជាឧបសគ្គរារាំងដល់ការ បង្រួបបង្រួមអោយក្លាយទៅ ជាអាណាចក្រតែមួយ។
សតវត្សរ៍ទី៩ដល់សតវត្សរ៍ទី១៣
ព្រះបាទជ័យវរ្ម័នទី២បានធ្វើការបង្រួបបង្រួមអាណាខែត្រតូចៗអោយក្លាយទៅ ជាអាណាចក្រខែ្មរ។ មហាក្សត្រទាំងឡាយដែលស្នងរាជ្យបន្តពី ព្រះអង្គបានធ្វើអោយ អាណាចក្រអង្គររីកចំរើនដល់កំពូល ដោយបានបន្សល់ទុកនូវបា្រង្គបា្រសាទជាច្រើនរហូតមកដល់សម័យក្រោយអង្គរ។
ពីសតវត្សរ៍ទី១៤ដល់សតវត្សរ៍ទី១៨
ក្រុង អង្គរត្រូវបានបោះបង់ ហើយព្រះរាជាណាចក្រខ្មែរធ្លាក់ចុះដុនដាប បន្ទាប់ពីមានសង្រ្គាមដណ្តើមរាជ្យបល្ល័ង្គជាបន្តបន្ទាប់។ ក្នុងពេលធ្វើសង្រ្គាម ស្តេចខ្លះទៅពឹងប្រទេសសៀម ស្តេចខ្លះទៀតទៅពឹងប្រទេសអណ្ណាមដែលជាប្រទេសជិតខាង របស់ខ្លួនអោយជួយ ដោយសន្យាកាត់ទឹកដីអោយ ទៅប្រទេសទាំងពីរនោះ។
ឆ្នាំ១៨៦៣
អាណាព្យាបាលបារាំងបានបញ្ចប់ការត្រួតត្រាររបស់ប្រទេសសៀម និងប្រទេសវៀតណាមមកលើខែ្មរ និងបានបញ្ចប់ការបែងចែកប្រទេស។ ព្រះរាជាណាចក្រកម្ពុជាដែលធ្លាប់តែមានទឹកដីធំទូលាយនៅសម័យអង្គរ បានរួញមកត្រឹម១០០ ០០០គីឡូម៉ែត្រការ៉េ។ ក្នុងអំឡុង៩០ឆ្នាំក្រោយមក អាណាព្យាបាលបារាំងបានប្រែក្លាយ បន្តិចម្តងៗទៅជាអាណានិគមបារាំងនៅជ្រោយឥណ្ឌូចិន។
ឆ្នាំ១៩០៧
បន្ទាប់ពីមានអន្តរាគមន៍ពីទ័ពបារាំងមក ប្រទេសសៀមក៏ព្រមប្រគល់ខែត្រខ្មែរចំនួនបីមកអោយខ្មែរវិញរួមមាន សៀមរាប និង ស៊ីសុផុនដែលរួមមានផ្ទៃក្រឡា៣០ ០០០គីឡូម៉ែត្រការ៉េ។
ឆ្នាំ១៩៣9
លោក Jules Brévié ដែលជាអគ្គទេសាភិបាលប្រចាំនៅឥណ្ឌូចិនបានកំណត់ដែនកោះ នានា ដែលស្ថិតនៅក្នុងឈូងសមុទ្រសៀមចន្លោះប្រទេស ខ្មែរ និងកូស៊ាំងស៊ីន។ ក្រោយមក ខ្សែបន្ទាត់ប្រេវីយេត្រូវបានចាត់ទុកជាព្រំប្រទល់ទឹករវាង ប្រទេសខ្មែរ និងប្រទេសវៀតណាម។
ថ្ងៃទី២៣ មេសា ១៩៤១
ក្រោយពីព្រះបាទស៊ីសុវត្ថិ មុនីវង្សចូលទីវង្គត់ តំណាងរបបវីស៊ីបានលើកព្រះអង្គម្ចាស់ នរោត្តម សីហនុ អោយឡើងសោយរាជ្យ។
ថ្ងៃទី៩ កញ្ញា ១៩៥៣
បន្ទាប់ពីមាន «ព្រះរាជបូជនីយកិច្ច» ទាមទារឯករាជ្យរបស់ព្រះបាទនរោត្តម សីហនុ ប្រទេសបារាំងបានចរចាផ្ទេរអធិបតេយ្យភាពមកអោយខ្មែរវិញ។
ថ្ងៃទី២០ កក្កដា ១៩៥៤
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបានឈានទៅបញ្ចប់អាណានិគមបារាំងនៅឥណ្ឌូចិន។
ថ្ងៃទី៣ មីនា ១៩៥៥
ព្រះបាទនរោត្តម សីហនុ បានផ្ទេររាជ្យថ្វាយព្រះបិតាព្រះអង្គព្រះនាមព្រះអង្គម្ចាស់ សុរាមឹត្រ ហើយទៅបង្កើតគណបក្ស សង្គមរាស្រ្តនិយម។ គណបក្សនេះបានឈ្នះឆ្នោតដាច់ នៅខែកញ្ញា ហើយទ្រង់បានជាប់ឆ្នោតជានាយករដ្ឋមន្រ្តី។
ខែមេសា ១៩៦០
ក្រោយពេលព្រះបិតាព្រះអង្គរសោយទីវង្គត់ ព្រះបាទនរោត្តម សីហនុ បដិសេធមិនឡើង គ្រងរាជ្យបន្តឡើយ ហើយព្រះអង្គបានកាន់តួនាទីជាប្រមុខរដ្ឋ។
ឆ្នាំ១៩៦៤
ពាក្យ ខ្មែរក្រហម ត្រូវបានបង្កើតឡើងដោយព្រះបាទនរោត្តម សីហនុ សម្រាប់ហៅអ្នកដែលប្រកាន់ឆ្វេង។
ឆ្នាំ១៩៦៥
ប្រទេស កម្ពុជាបានផ្តាច់ទំនាក់ទំនងការទូតជាមួយអាមេរិក។ រដ្ឋាភិបាលក្រុងវ៉ាស៊ីតោនចោទប្រទេសខ្មែរថាលាក់បំពួនពួកវៀតកុង ហើយបានផ្តល់ភ្លើងខៀវអោយទ័ពអាមេរិកចូលមកតាមចាប់ពួកវៀតកុងនៅលើដីខ្មែរ។
ថ្ងៃទី១ កញ្ញា ១៩៦៦
ឧត្តមសេនីយ៍ដឺហ្គោល បានថ្លែងសន្ទរកថានៅទីក្រុងភ្នំពេញអំពាវនាវអោយអាមេរិកដកទ័ពចេញពីប្រទេសវៀតណាម។
ថ្ងៃទី១៨ មីនា ១៩៧០
ខណៈពេលដែលព្រះអង្គគង់នៅសហភាពសូវៀត ឧត្តមសេនីយ៍លន់ នល់ និងព្រះអង្គម្ចាស់ស៊ីសុវត្ថិ សិរិមតៈ បានធ្វើរដ្ឋប្រហារទម្លាក់ព្រះអង្គ។ ព្រះអង្គបានអំពាវនាវពីទីក្រុងប៉េកាំងអោយមានចលនាតស៊ូ។ ព្រះអង្គបានបង្កើតរដ្ឋាភិបាលនៅទីក្រុងប៉េកាំង ដោយបានបញ្ចូលអ្នកប្រកាន់របបកុម្មុយនីស្ត ទៅក្នុងរដ្ឋាភិបាលនោះ។ ពេលនោះ«រណសិរ្សរួបរួមជាតិកម្ពុជា» ត្រូវបានបង្កើតឡើង នៅលើទឹកដីខ្មែរដោយមានសមាសភាពក្រុមអ្នកប្រឆាំងនឹងលោកលន់ នល់ ដែលបានសុំការគាំទ្រពីអាមេរិក និងប្រទេសវៀតណាមខាងត្បូង។ សមរភូមិប្រយុទ្ធនៅប្រទេសវៀតណាមបានរីករាលដាលរហូតមកដល់ ប្រទេស កម្ពុជា។ របបរាជានិយមបានរលាយដោយផ្លាស់មកវិញនូវរបបសាធារណរដ្ឋខ្មែរ។
ឆ្នាំ១៩៧៣
នៅក្នុងរណសិរ្សរួបរួមជាតិកម្ពុជា សមាសភាពក្រុមអ្នកប្រកាន់ឆ្វេងមានចំនួនលើសលប់ និងបានក្តោបក្តាប់រណសិរ្សទាំងមូល។
ថ្ងៃទី១៧ មេសា ១៩៧៥
ពួកខ្មែរក្រហមកាន់កាប់ទីក្រុងភ្នំពេញ និងបានបង្កើតរបបកម្ពុជាប្រជាធិបតេយ្យដែលដឹកនាំដោយសាឡុតស ហៅប៉ុល ពត។
ថ្ងៃទី៣១ ធ្នូ ១៩៧៧
បន្ទាប់ពីមានសង្រ្គាមនៅតាមព្រំដែនអស់រយៈពេល២ឆ្នាំ ទំនាក់ទំនងការទូតរវាងរបបកម្ពុជាប្រជាធិបតេយ្យ និងប្រទេសវៀតណាមត្រូវបានកាត់ផ្តាច់។
ថ្ងៃទី២ ធ្នូ ១៩៧៨
នៅតំបន់មួយក្បែរស្រុកស្នួលដែលកាន់កាប់ដោយប្រទេសវៀតណាម ខ្មែរជាច្រើនរយនាក់ដែលប្រឆាំងនឹងរបបប៉ុល ពត បានបង្កើត«រណសិរ្សសាមគ្គីសង្រ្គោះ ជាតិកម្ពុជា»។
ថ្ងៃទី៧ មករា ១៩៧៩
ដោយមានអន្តរាគមន៍ពីទ័ពវៀតណាមយ៉ាងច្រើនសន្ធឹកសន្ធាប់ បន្ទាប់ពីមានសង្រ្គាមនៅតាមព្រំដែនអស់រយៈពេលមួយឆ្នាំមក របបខ្មែរក្រហមបានដួលរលំ ក្រោយពីកាន់កាប់អំណាចអស់រយៈពេលបីឆ្នាំ ប្រាំបីខែ ម្ភៃថ្ងៃមក។ របបនេះបានកាប់សម្លាប់មនុស្សអស់យ៉ាងហោចណាស់មួយលានប្រាំពីរសែននាក់។ មេដឹកនាំរណសិរ្សសង្រ្គោះជាតិកម្ពុជាបានបង្កើតរបបសាធារណរដ្ឋប្រជាមានិត កម្ពុជា។ កម្ពុជាស្ថិតនៅក្រោមការត្រួតត្រារបស់វៀតណាម។
ថ្ងៃទី១៤ វិច្ឆិកា ១៩៧៩
ដោយមានការជំរុញពី ប្រទេសចិន| ប្រទេសអឺរ៉ុប និងបណ្តាប្រទេសនៅអាស៊ាន មហាសន្និបាទអង្គការសហប្រជាជាតិបានបោះឆ្នោតគាំទ្រ ក្រុមប្រឹក្សា សន្តិសុខក្នុងការដាក់ទណ្ឌកម្មលើការធ្វើអន្តរាគមន៍របស់ប្រទេស វៀតណាមលើទឹកដីខ្មែរ។ សេចក្តីសម្រចពីរត្រូវបានធ្វើឡើង និងត្រូវបាន ប្រកាន់យកអស់រយៈពេល១០ឆ្នាំ។ សេចក្តីសម្រេចទីមួយគឺខ្មែរក្រហមជាតំណាងសបច្បាប់តែមួយគត់របស់ ប្រទេសកម្ពុជានៅក្នុងអង្គការសហប្រជាជាតិ។ សេចក្តីសម្រេចទីពីរគឺហាមផ្តល់ជំនួយដល់ការអភិឌ្ឍន៍ប្រទេសកម្ពុជា។ សម្ព័ន្ធមិត្តខាងលើបានបង្កើតអោយមានទ័ពខ្មែរក្រហមឡើងវិញដើម្បី ធ្វើសង្រ្គាម បណ្តេញវៀតណាមពីទឹកដីខ្មែរ។
ថ្ងៃទី៣០ មេសា ១៩៨៩
ក្រោយពីមានការសើរើរដ្ឋធម្មនុញ្ញនៅសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ឡើងវិញ របបនេះបានប្តូរទៅជារដ្ឋកម្ពុជា។
ថ្ងៃទី២៦ កញ្ញា ១៩៨៩
ការធ្វើមាតុភូមិនិវត្តន៍ទាហានវៀតណាមចុងក្រោយ។
ថ្ងៃទី២៣ តុលា ១៩៩១
ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពត្រូវបានធ្វើឡើងនៅទីក្រុងប៉ារីស។ រាល់ឯកសារយោងទាក់ទិននឹងបទឧក្រិដ្ឋរបស់ខ្មែរក្រហមត្រូវបានដក ចេញពីខ្លឹមសារនៃកិច្ចព្រមព្រៀង។ នៅក្នុងកិច្ចប្រជុំរវាងភាគីខ្មែរទាំងបួនដែលបានប្រព្រឹត្ត ទៅនៅស្នាក់ការឧត្តមក្រុមប្រឹក្សាជាតិ ក្រោមអធិបតីភាពរបស់ សម្តេចសីហនុ ឧត្តមក្រុមប្រឹក្សាជាតិបានទទួលស្គាល់ភាពស្របច្បាប់របស់រដ្ឋាភិបាល កម្ពុជា។
ខែមីនា ១៩៩២ ដល់ វិច្ឆិកា ១៩៩៣
ការចុះបំពេញបេសកកម្មរបស់អាជ្ញាធរបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិ ដែលហៅកាត់ថាអ៊ុនតាក់ ដើម្បីរៀបចំការបោះឆ្នោតលើកទីមួយនៅកម្ពុជាដែលប្រព្រឹត្តទៅនៅខែឧសភា ១៩៩៣។
ថ្ងៃទី២៤ កញ្ញា ១៩៩៣
ក្រោយពីមានការអនុម័តរដ្ឋធម្មនុញ្ញថ្មី សម្តេចសីហនុបានក្លាយជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាសាជាថ្មី។ ពេលនោះរដ្ឋាភិបាលក្បាលម៉ាស៊ីនពីរ ត្រូវបានបង្កើតឡើង ដឹកនាំដោយព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ និងលោកហ៊ុន សែន។
ថ្ងៃទី៧ កក្កដា ១៩៩៤
រដ្ឋាភិបាលបានប្រកាសដាក់ខ្មែរក្រហមអោយនៅក្រៅច្បាប់។ រដ្ឋាភិបាលសុំអោយអង្គការសហប្រជាជាតិបង្កើតតុលាការដើម្បី ជំនុំជម្រះមេដឹកនាំរបបកម្ពុជា ប្រជាធិបតេយ្យ។
ខែកក្កដា ១៩៩៧
បន្ទាប់ពីមានភាពមិនចុះសម្រុងគ្នាកាន់តែខ្លាំងឡើងៗទាក់ទិននឹងរឿងចរចាជា មួយខ្មែរក្រហម ការប្រឈមមុខគ្នារវាងកងកម្លាំងស្មោះនឹងលោកហ៊ុន សែននិងកងកម្លាំងស្មោះនឹងព្រះអង្គម្ចាស់រណឫទ្ធិក៏បានផ្ទុះឡើង។ លទ្ធផលចុងក្រោយ ព្រះអង្គម្ចាស់រណឫទ្ធិត្រូវបាត់បង់តំណែងនាយករដ្ឋមន្រ្តី។
ថ្ងៃទី១៥ មេសា ១៩៩៨
មរណភាពរបស់ប៉ុល ពត។
ថ្ងៃទី២៦ កក្កដា ១៩៩៨
គណបក្សប្រជាជនរបស់លោកហ៊ុន សែន ទទួលបាន៤១,៤២%នៃសម្លេងឆ្នោត ចំណែកឯគណបក្សហ៊្វុនស៊ិនប៉ិចរបស់ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ ទទួល បាន៣១,៧%។ គណបក្សទាំងពីរបានចងសម្ព័ន្ធភាពដើម្បីបង្កើតរដ្ឋាភិបាលចម្រុះដែល ដឹកនាំដោយលោកហ៊ុន សែន។ គណបក្សទាំងពីរចាំបាច់ត្រូវតែរួបរួម គ្នាដើម្បីឆ្លើយតបទៅនឹងរដ្ឋធម្មនុញ្ញដែលបានចែងថា រដ្ឋាភិបាលត្រូវជ្រើសតាំង ឡើងដោយសម្លេងពីរភាគបីនៃចំនួនតំណាងរាស្រ្តបោះឆ្នោតគាំទ្រ។
ខែធ្នូ ១៩៩៨
អតីតទាហានខ្មែរក្រហមជាច្រើនបានចុះចូលជាមួយរដ្ឋាភិបាល។ ខៀវ សំផន និងនួន ជា ត្រូវបានលោកហ៊ុន សែន ទទួលស្វាគមន៍យ៉ាងរាក់ទាក់ក្រៃលែង ក្នុងនាមការផ្សះផ្សារជាតិ។
ថ្ងៃទី៣០ មេសា ១៩៩៩
ប្រទេសកម្ពុជាបានក្លាយជាសមាជិកអាស៊ាន។
ថ្ងៃទី២៩ មករា ២០០៣
នៅភ្នំពេញ ស្ថានទូតថៃ និងក្រុមហ៊ុនថៃជាច្រើនត្រូវបានដុតបំផ្លាញ បន្ទាប់ពីមាន ពាក្យចចាមអារ៉ាមថាតារាភាពយន្តថៃម្នាក់និយាយថាអង្គរវត្តជារបស់ថៃ។
ថ្ងៃទី៦ មិថុនា ២០០៣
កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាល និងអង្គការសហប្រជាជាតិស្តីពីការបង្កើតតុលាកា រដើម្បីជំនុំជំរះអតីតមេដឹកនាំខ្មែរក្រហម ត្រូវបានបង្កើតឡើង។
ថ្ងៃទី២៧ កក្កដា ២០០៣
គណបក្សប្រជាជនឈ្នះឆ្នោតសាជាថ្មី ប៉ុន្តែក្រោយពីមានវិបត្តិរដ្ឋធម្មនុញ្ញអស់រយៈពេលមួយឆ្នាំ ទើបមានរដ្ឋាភិបាលចម្រុះដែលមានសមាសភាពគណបក្ស ប្រជាជន និងគណបក្សហ៊្វុនស៊ិនប៉ិច។
ថ្ងៃទី១១កញ្ញា ២០០៣
ប្រទេសកម្ពុជាក្លាយជាសមាជិកទី១៤៨នៃអង្គការពាណិជ្ជកម្មពិភពលោក។
ថ្ងៃទី២២ មករា ២០០៤
លោកជា វិជ្ជា មេដឹកនាំចលនាសហជីពកម្មករដែលទើបតែដុះពន្លក និងជាមនុស្សស្និទ្ធិនឹងលោកសម រង្ស៊ី ត្រូវឃាតករបាញ់ប្រហារនៅតាមផ្លូវមួយនាតូបលក់កាសែត ជាប់របងវត្តលង្កាទីក្រុងភ្នំពេញ។
ថ្ងៃទី២៩ តុលា ២០០៤
ព្រះមហាក្សត្រព្រះបាទនរោត្តម សីហមុនី បុត្រារបស់ជាមួយនឹងអគ្គមហេសីព្រះនាមមុនីនាថ ឡើងគ្រងរាជ្យបន្ទាប់ពីព្រះបិតាព្រះអង្គ បានដាក់រាជ្យកាលពីថ្ងៃទី៧ តុលា។
ថ្ងៃទី៣ កុម្ភៈ ២០០៥
ការដកអភ័យឯកសិទ្ធិតំណាងរាស្រ្តរបស់តំណាងរាស្រ្តគណបក្សប្រឆាំងបីរូប ក្នុងនោះមានប្រធានគណបក្សដែលបានចាកចេញទៅបរទេសមុននោះបន្តិច។
ថ្ងៃទី១០ តុលា ២០០៥
សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន និងនាយករដ្ឋមន្រ្តីវៀតណាមចុះហត្ថលេខានៅទីក្រុងហាណូយលើ សន្ធិសញ្ញាបំពេញបន្ថែមទៅលើសន្ធិសញ្ញាស្តីពីព្រំដែនឆ្នាំ១៩៨៥។ សន្ធិសញ្ញានេះបានបញ្ចប់ជម្លោះដ៏យូរលង់រវាងប្រទេសទាំងពីរ។
ថ្ងៃទី២២ ធ្នូ ២០០៥
មេដឹកនាំគណបក្សសម រង្ស៊ី ត្រូវតុលាការកាត់ទោសកំបាំងមុខអោយជាប់ពន្ធនាគាររយៈពេល១៨ខែ ដោយយោងលើពាក្យបណ្តឹងចំនួនពីរ មួយមកពីគណបក្សហ៊្វុនស៊ិនប៉ិច និងមួយទៀតមកពីនាយករដ្ឋមន្រ្តីហ៊ុន សែន។
ថ្ងៃទី៥ កុម្ភៈ ២០០៦
ដោយមានការទូលសុំពីសម្តេចនាយករដ្ឋមន្រ្តី ព្រះមហាក្សត្រព្រះបាទនរោត្តម សីហមុនី ថ្វាយការលើកលែងទោសដល់លោកសម រង្ស៊ី។
ថ្ងៃទី១១ កុម្ភៈ ២០០៦
លោកសម រង្ស៊ី ត្រឡប់ចូលស្រុកខ្មែរវិញ បន្ទាប់ពីអវត្តមានមួយឆ្នាំ ក្រោយពីមានការលើកអភ័យឯកសិទ្ធិតំណាងរាស្រ្តរបស់លោក។
ថ្ងៃទី៣ កក្កដា ២០០៦
ចៅក្រមខ្មែរ និងបរទេសត្រូវបានជ្រើសតាំងឡើងសម្រាប់អង្គជំនុំជម្រះវិសាមញ្ញក្នុង តុលាការកម្ពុជា (អ.វ.ត.ក) ទទួលបន្ទុកកាត់ទោសអតីតមេដឹកនាំរបបកម្ពុជា ប្រជាធិបតេយ្យ និងអ្នកដែលជាប់ចោទពីបទឧក្រិដ្ឋដ៏ធ្ងន់ធ្ងរចន្លោះឆ្នាំ១៩៧៥ និង១៩៧៩។
ថ្ងៃទី២១ កក្កដា ២០០៦
តាម៉ុក អតីតមេបញ្ជាការទ័ពជាតិនៅរបបកម្ពុជាប្រជាធិបតេយ្យដែលគេដាក់រហស្ស នាមថា«មេឃាតករ» ទទួលមរណកាលនៅអាយុ៨១ឆ្នាំ។ តាម៉ុកត្រូវបានចាប់ខ្លួនកាល ពីខែមីនា ១៩៩៩ ដើម្បីរង់ចាំការកាត់ទោស។
ថ្ងៃទី៣១ កក្កដា ២០០៧
ឌុច អតីតប្រធានមន្ទីរស២១ជំនាន់ខ្មែរក្រហមដែលជាប់ឃុំឃាំងចាប់តាំង ពីខែមេសា ១៩៩៩មកនោះ ត្រូវបានអង្គជំនុំជំរះវិសាមញ្ញកាត់ទោសពីបទឧក្រិដ្ឋសង្រ្គាម។ ក្នុងចំណោមជនជាប់សង្ស័យចំនួន៥រូបដែលមានឈ្មោះនៅក្នុងបញ្ជីរបស់ សហព្រះរាជអាជ្ញាអមតុលាការដែលមានលក្ខណៈអន្តរជាតិ ឌុចគឺជាជនទីមួយដែលត្រូវតុលាការ ធ្វើការចោទប្រកាន់។
ថ្ងៃទី១៩ កញ្ញា ២០០៧
នួន ជា ហៅបងធំទីពីរដែលត្រូវបានគេចាត់ទុកថាជាអ្នកបង្កើតមនោគម វិជ្ជានៃរបបខ្មែរក្រហម ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិ និងបទឧក្រិដ្ឋសង្រ្គាម ក្រោយពីត្រូវចាប់ខ្លួននៅនឹងផ្ទះលោកនាក្រុងប៉ៃលិន។
ប្រវត្តិសាស្ត្រ
ការចុះការបរិច្ឆេទកាបូនវិទ្យុសកម្ម នៃរូងភ្នំនៅឯល្អាងស្ពាននៅពាយព្យកម្ពុជាបង្ហាញថាមនុស្ស ជាអ្នកដែលបានធ្វើភាជន៍ជាច្រើនកំពុងតែរស់នៅកម្ពុជា នៅដើមដំបូងត្រូវនឹងឆ្នាំ៤២០០ម.គ. (មុនសម័យធម្មតា) ។o[១] ភស្តុតាងបន្ថែមខាងបុរាណវត្ថុបន្ថែមបង្ហាញថាផ្នែកនៃតំបន់ផ្សេងទៀត ឥឡូវនេះហៅថាកម្ពុជា ដែលត្រូវបានមនុស្សរស់នៅពីប្រហែល១០០០-២០០០ម. គ.ក្នុងសម័យវប្បធ៌មយុគថ្មរំលីង។ លលាដ៍ក្បាលនិងឆ្អឹងមនុស្សដែលបានរកឃើញ នៅសំរោងសែនបានចុះកាលបរិច្ឆេទពី១៥០០ម.គ.[១] មនុស្សទាំងនេះទំនងជាបានធ្វើអន្តោប្រវេសន៍ពីចិនភាគអាគ្នេយ៍ មកកាន់ឧបទ្វីបឥណ្ឌូចិន ។ ពួកអ្នកប្រាជ្ញបណ្ឌិតតាមដានការដាំដុះស្រូវដំបូង និងការធ្វើសំរិទ្ធិដំបូងបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ដោយមនុស្សទាំងនេះ ។[១] នៅសតវត្សទី១នៃគ.ស. ពួកអ្នកស្រុកបានអភិវឌ្ឍការចិញ្ចឹមសេះជាបងប្អូន រៀបចំសង្គមនិងនិយាយភាសាជាច្រើន ដែលមានទំនាក់ទំនងខ្លាំងនឹងភាសាខ្មែរនៅសម័យបច្ចុប្បន្ននេះ ។[១] វប្បធ៌មនិងជំនាញបច្ចេកទេសនៃមនុស្សទាំងនេះ នៅសតវត្សទី១នៃគ.ស.ចាកហួសឆ្ងាយពីដំណាក់កាលនៃយុគដំបូង ។ ពួកក្រុមដែលមានការវិវត្តរីកចំរើនមួយភាគធំបានរស់នៅតាមបណ្ដោយឆ្នេរ និងនៅជ្រលងដងទន្លេមេគង្គក្រោម និងតំបន់ដីសណ្ដនៅក្នុងផ្ទះ ដែលបានសង់លើសរសរខ្ពស់ៗដែលជាកន្លែងដែលពួកគេដាំដុះស្រូវ នេសាទត្រីនិងចិញ្ចឹមសត្វ ។ ការស្រាវជ្រាវថ្មីៗនេះបានដោះសោរនូវរបកគំហើញនៃដីលើករាងមូលសិប្បនិមិត្ត ដែលចុះកាលកំណត់ដល់សម័យយុគថ្មរំលីងរបស់កម្ពុជា ។1ប្រជាជនខ្មែរគឺជាក្រុមមនុស្សមួយក្នុងចំណោម អ្នកស្រុកដំបូងបង្អស់នូវអាស៊ីអាគ្នេយ៍ ។ ពួកគេក៏នៅក្នុងចំណោមអ្នកដំបូងនៅអាស៊ីអាគ្នេយ៍ ដែលទទួលយកគំនិតសាសនានិងស្ថាប័ននយោបាយពីឥណ្ឌានិងបានបង្កើតឡើងនូវក្រុមរាជាអាណាចក្រកណ្ដាលនៅពាសពេញទឹកដីដ៏ធំ ។ ដំបូងឡើយបង្អស់គេបានស្គាល់នគរនៅតំបន់មួយ ភ្នំដែលបានរុងរឿងរីកចំរើន ពីប្រហែលសតវត្សទីមួយរហូតដល់សតវត្សទី៦ ។ នគរនេះត្រូវបានបន្តដោយចេនឡាដែលបានគ្រប់គ្រងផ្នែកដ៏ធំនៃកម្ពុជា វៀតណាម ឡាវ និងប្រទេសថៃ សម័យទំនើបនេះ ។
នគរភ្នំ
អត្ថបទដើមចម្បង: កម្ពុជាសម័យអាណាចក្រភ្នំ
ផែនទីភ្វូណន នៅប្រហែលសតវត្សទី៣
អាណាចក្រនេះបានឈានមកដល់វិសាលភាពដ៏ធំទូលាយបំផុតក្រោមការគ្រប់គ្រងនៃ ផ្វាន់ ចេម៉ាន់ ក្នុងដើមសតវត្សទី៣ ដែលលាតសន្ធឹងឆ្ងាយមកភាគខាងត្បូងដល់ម៉ាឡេស៊ី និងឆ្ងាយមកភាគខាងលិចដល់ភូមា ។ អ្នកភ្វូណនបានបង្កើតឡើងនូវប្រព័ន្ធពាណិជ្ជវិស័យនិយម និងពាណិជ្ជកម្មផ្ដាច់មុខ ដែលបានក្លាយជាគំរូសំរាប់ចក្រភពមួយចំនួនក្នុងតំបន់ ។ ការនាំចេញពីអាណាចក្រភ្នំមានរុក្ខផលនិងលោហៈធាតុដ៏មានតំលៃរួមមាន មាស ដំរី ភ្លុក កុយរមាស រោមស្លាបសត្វចចាត គ្រឿងទេសបានមកពីក្នុងព្រៃដូចជាក្រវាញ ស្បែកម្រ័ក្សណ៍ខ្មុក និងឈើក្រអូប ។[២] ផ្វាន់ ចេម៉ាន់បានពង្រីកកងនាវា និងបង្កើននូវការិយាធិបតេយ្យហ៊្វូណន ដោយបង្កើតឡើងនូវទំរង់ដូចសក្ដិភូមិ ដែលបានបន្សល់នូវប្រពៃណីនិងអត្តសញ្ញាណក្នុងតំបន់យ៉ាងថ្មីថ្មោងដ៏ច្រើន ជាពិសេសការលាតសន្ធឹងកាន់តែឆ្ងាយរបស់ចក្រភព ។
នគរចេនឡា
អត្ថបទដើមចម្បង: ចេនឡា
ពួកខ្មែរ
ជាសាមន្តរដ្ឋមួចំនួននៃហ៊្វូណនបានមកដល់ទន្លេមេគង្គ ពីភាគខាងជើងទន្លេមេណាមកាត់
តាមជ្រលងដងទន្លេមូន ។ ចេនឡា ជារដ្ឋឯករាជ្យទីមួយរបស់ពួកគេ
ដែលបានរីកចំរើននៅក្រៅឥទ្ធិពលរបស់អាណាចក្រភ្នំ ។កំណត់ត្រាចិនបុរាណបានវែកញែកអំពីស្ដេចពីរអង្គ គឺស្រុតវរ្ម័ន (Shrutavarman)និងស្រេស្ធវរ្ម័ន (Shreshthavarman) ដែលបានគ្រប់គ្រងនៅឯរាជធានីស្រេស្ធបុរ (Shreshthapura) ស្ថិតនៅឡាវខាងត្បូងសម័យទំនើបនេះ ។ ឥទ្ធិពលដ៏មហិមាលើអត្តសញ្ញាណនៃកម្ពុជាត្រូវបានដំនើរការ ដោយនគរខ្មែរនៃភវបុរ នៅទីក្រុងកម្ពុជាកំពង់ធំសម័យទំនើបនេះ ។ កេរ្តិ៍ដំណែលរបស់នគរគឺជារបស់មហាក្សត្រដ៏សំខាន់របស់នគរ ព្រះបាទឦសានវរ្ម័នជាអ្នកបានវាយដណ្ដើមបានអាណាចក្រភ្នំទាំងស្រុងកំឡុងឆ្នាំ៦១២-៦២៨ ។ ទ្រង់បានជ្រើសរើសរាជធានីថ្មីរបស់ព្រះអង្គនៅសំបូរព្រៃគុហ៍ ដោយបានដាក់ឈ្មោះថាឦសានបុរ ។
បន្ទាប់ពីការសោយទីវង្គតនៃព្រះបាទជ័យវរ្ម័នទី១ក្នុងឆ្នាំ៦៨១មក ភាពចលាចលបានធ្លាក់ទៅលើនគរហើយនិងនៅដើមនៃសតវត្សទី៨ អាណាចក្របានបែកខ្ញែកទៅជាក្សត្របុរីជាច្រើន ។ ព្រះអង្គម្ចាស់បុស្ករាក្យជាអ្នកគ្រប់គ្រងនៅសម្ភុបុរបានប្រកាសខ្លួនថាជាស្ដេចនៃកម្ពុជាទាំងមូល ។ កាលប្បវត្តិចិនបានអះអាងថានៅសតវត្សទី៨ ចេនឡាត្រូវបែកទៅជាចេនឡាដីគោក និងចេនឡាទឹកលិច ។ កំឡុងពេលនោះដែរ សម្ភុវរ្ម័ន (Shambhuvarman) ជាព្រះរាជបុត្រនៃព្រះបាទបុស្ករាក្យ បានកាន់កាប់មួយភាគធំនៃចេនឡាទឹកលិចរហូតដល់សតវត្សទី៨ ដែលពួកម៉ាឡេនិងជ្វាបានត្រួតត្រាលើក្សតបុរីរបស់ខ្មែរខ្លះ ។
ចក្រភពខ្មែរ
អត្ថបទដើមចម្បង: ចក្រភពខ្មែរ
ផែនទីអាស៊ីអាគ្នេយ៍ប្រហែល
ឆ្នាំ៩០០គ.ស. ដែលបង្ហាញចក្រភពខ្មែរជាព៌ណក្រហមចាម្ប៉ាព៌ណលឿង
និងហរិបុញ្ជ័យព៌ណបៃតងខ្ចី បូករួមទាំងរដ្ឋមួយចំនួនបន្ថែមទៀត ។
យុគអន្ធកាលនៃកម្ពុជា
អត្ថបទដើមចម្បង: យុគអន្ធកាលនៃកម្ពុជា
កម្ពុជាសម័យយុគអន្ធកាល
សម័យអាណានិគមនិយមបារាំង
អត្ថបទដើមចម្បង: អាណាព្យាបាលបារាំងនៅកម្ពុជា និង សហភាពឥណ្ឌូចិន
សហភាពឥណ្ឌូចិននៅឆ្នាំ១៩១៣ ។
ឥណ្ឌូចិន - ១៨៨៦
ស្ថានភាពប្រទេសកម្ពុជានៅចុងនៃសង្គ្រាមមានភាពវឹកវរ ។ ពួកបារាំងសេរី ក្រោមការដឹកនាំរបស់លោកឧត្ដមសេនីយ៍ ឆាលស៍ ដឺ ហ្គោលបានប្ដេជ្ញាថានឹងយកឥណ្ឌូចិនមកវិញ ទោះបីជាពួកគេបានផ្ដល់ឲកម្ពុជានិងរដ្ឋអាណាព្យាបាលនៅឥណ្ឌូចិនដ៏ទៃទៀត ក៏ដោយក៏មានវិធានដាក់កំហិតយ៉ាងប្រុងប្រយ័ត្ន លើការគ្រប់គ្រងដោយខ្លួនឯង ។ ដោយបានលួងលោមថាពួកគេមានបេសកកម្មខាងអរិយធ៌ម ពួកបារាំងបានមើលឃើញវែងឆ្ងាយនូវការចូលរួមចំនែករបស់ឥណ្ឌូចិន ក្នុងសហភាពបារាំងនៃអតីតអាណានិគម ដែលបានចែករំលែកនូវបទពិសោធន៍ជាទូទៅនៃវប្បធ៌មបារាំង ។
ព្រះរាជបូជនីយកិច្ចដើម្បីឯករាជ្យរបស់ព្រះសីហនុជាលទ្ធផលនៅក្នុងការយល់ព្រមរបស់បារាំងដោយទើសទាល់ចិត្ត ចំពោះការទាមទាររបស់ទ្រង់សុំ ការផ្ទេរអធិបតេយ្យភាពមកវិញ ។ កិច្ចព្រមព្រៀងមិនស្មើភាពគ្នាត្រូវបានសំរេចនៅខែតុលា១៩៥៣ ។ ព្រះបាទសីហនុក្រោយមកទ្រង់ក៏បានប្រកាសថាឯករាជ្យភាពបានសំរេចហើយ ហើយក៏បានយាងត្រលប់មកភ្នំពេញវិញដោយជោគជ័យ ។
ការគ្រប់គ្រងលើកទីមួយរបស់ព្រះសីហនុ១៩៥៣-១៩៧០
អត្ថបទដើមចម្បង: ព្រះរាជាណាចក្រកម្ពុជា (១៩៥៣-១៩៧០)
តាមលទ្ធផលនៃសន្និសិទសឺណែវលើឥណ្ឌូចិន
កម្ពុជាអាចឲមានការដកទ័ពរបស់វៀតមិញពីទឹកដីរបស់ខ្លួន ហើយនិងតស៊ូប្រឆាំងនឹង
ការប៉ះពាល់ដែលនៅសេសសល់លើអធិបតេយ្យភាព របស់ខ្លួនតាមរយៈមហាអំណាចខាងក្រៅ ។អព្យាក្រិត្យគឺជាធាតុស្នូលនៃនយោបាយការបរទេស របស់កម្ពុជាកំឡុងទសវត្ស១៩៥០និង១៩៦០ ។ នៅពាក់កណ្ដាលទសវត្សឆ្នាំ១៩៦០ ភាគខ្លះនៃខេត្តមួយចំនួននៅភាគខាងកើត របស់កម្ពុជាកំពុងតែប្រើជាមូលដ្ឋានទ័ពរបស់កងទ័ពវៀតណាមខាងជើងនិង កងកម្លាំងវៀតកុង (NVA/VC) ដែលកំពុងប្រតិបត្តិការតទល់នឹងវៀតណាមខាងត្បូង ហើយនិងកំពុងផែព្រះសីហនុក៏ត្រូវបានប្រើដើម្បីផ្គត់ផ្គង់ពួកគេដែរ ។ ពេលនោះសកម្មភាពរបស់វៀតកុង (NVA/VC) បានរីកចំរើនឡើង ដែលសហរដ្ឋអាមេរិក និងវៀតណាមខាងត្បូងមានការព្រួយបារម្ភ ហើយនៅឆ្នាំ១៩៦៩ សហរដ្ឋអាមេរិកបានផ្ដើមការវាយឆ្មក់ ដោយទម្លាក់គ្រាប់បែកជាបន្តបន្ទាប់យ៉ាងយូរ១៤ខែតម្រង់ទីនៅរបស់វៀតកុង ដែលនាំឲមានការជ្រួលច្របល់ ។ សម្ដេចសីហនុ ខ្លាចថាការប៉ះទង្គិចរវាងវៀតណាមខាងជើងកុម្មុយនិស្ត និងវៀតណាមខាងត្បូងអាចនឹងខ្ចាយរាលដាលមកលើកម្ពុជា ទ្រង់បានប្រឆាំងយ៉ាងខ្លាំងលើយុទ្ធនាការទម្លាក់គ្រាប់បែក ដោយសហរដ្ឋអាមេរិកតាមបណ្ដោយព្រំដែនវៀតណាម-កម្ពុជាហើយនិងនៅក្នុងទឹកដីកម្ពុជា ។ សម្ដេចសីហនុចង់ឲកម្ពុជានៅក្រៅការប៉ះទង្គិចគ្នារវាងវៀតណាមខាងជើង-វៀតណាមខាងត្បូង និងសង្កត់ធ្ងន់មែនទែនលើរដ្ឋាភិបាលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត (រដ្ឋាភិបាលវៀតណាមខាងត្បូង) ។ សហរដ្ឋអាមេរិកអះអាងថាយុទ្ធនាការទម្លាក់គ្រាប់បែក បានចូលរួមមិនលើសពីដប់ដងទៀតទេ និងក្រោយមកទៀត២០ម៉ាយល៍(32 km) នៅខាងក្នុងព្រំដែនកម្ពុជា ជាតំបន់ដែលប្រជាជនកម្ពុជាត្រូវបានបណ្ដេញចេញដោយវៀតកុង ។[៥] សម្ដេចសីហនុ កំពុងតែប្រឈមមុខនឹងការតស៊ូខាងក្នុងប្រទេសទល់នឹងព្រះអង្គផ្ទាល់ ដោយសារតែការរើបំរះរបស់ពួកខ្មែរក្រហម ទ្រង់មិនចង់ឲកម្ពុជាមានជាប់ពាក់ព័ន្ធក្នុងការប៉ះទង្គិចនេះទេ ។ ព្រះសីហនុចង់ឲសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត (វៀតណាមខាងត្បូង) រក្សាសង្គ្រាមឲនៅឆ្ងាយពីព្រំដែនកម្ពុជា ។ ព្រះអង្គមិនត្រឹមតែព្យាយាម ទប់ស្កាត់ពួកកងទ័ពវៀតណាមខាងជើងកុម្មុយនិស្តពីការចូលទឹកដីកម្ពុជាទេ ប៉ុន្តែទ្រង់ក៏មិនអនុញ្ញាតឲសហរដ្ឋអាមេរិកប្រើដែនអាកាស និងព្រលានយន្តហោះសំរាប់គោលបំណងយោធាទៀត ។ រឿងនេះបានធ្វើឲសហរដ្ឋអាមេរិកអាក់អន់ចិត្តជាខ្លាំង ។ សហរដ្ឋអាមេរិកបានមើលឃើញ សម្ដេចសីហនុជាអ្នកមានចិត្តសណ្ដោសវៀតណាមខាងជើង និងជាបន្លាសហរដ្ឋអាមេរិក អាមេរិកក៏ប្រើពួកស៊ីអាយអេ រឺសេអ៊ីអា (CIA) ឲរៀបចំផែនការកម្ចាត់ព្រះសីហនុ ។[៦]
ពេញមួយទសវត្សឆ្នាំ១៩៦០ នយោបាយកម្ពុជាក្នុងប្រទេសបានប្រេះឆាគ្នា ។ ការប្រឆាំងនឹងរាជរដ្ឋាភិបាលបានរីកធំឡើងនៅក្នុងវណ្ណៈកណ្ដាល និងពួកឆ្វេងនិយមរួមមានពួកអ្នកដឹកនាំដែលរៀននៅប៉ារីសដូចជា ស៊ុន សេន, អៀង សារី និងសាឡុត ស (ដែលក្រោយមកបានស្គាល់ថាជា ប៉ុល ពត) ជាអ្នកបានដឹកនាំកុបកម្មក្រោមការដឹកនាំរបស់ បក្សកុម្មុយនិស្តកម្ពុជាដោយសម្ងាត់ (CPK)។ ព្រះសីហនុបានហៅពួកកុបករទាំងនោះថាខ្មែរក្រហម ។ ក៏ប៉ុន្តែការបោះឆ្នោតសភាជាតិឆ្នាំ១៩៦៦ បានបង្ហាញឲឃើញការទោរទន់ទៅខាងស្ដាំដោយសម្ងាត់ ហើយឧត្ដមសេនីយ៍ លន់ នល់បានបង្កើតរដ្ឋាភិបាលថ្មីមួយដែលបន្តរហូតដល់ឆ្នាំ១៩៦៧ ។ កំឡុងឆ្នាំ១៩៦៨និង១៩៦៩ កុបកម្មបានកាន់តែអាក្រក់ឡើង ។ នៅខែសីហា១៩៦៩ លន់ នល់ បានបង្កើតរដ្ឋាភិបាលថ្មីមួយ ។ សម្ដេចសីហនុបានយាងចេញទៅក្រៅប្រទេស ដោយសារតែមូលហេតុព្រះរាជសុខភាពនៅខែមករា១៩៧០ ។
សាធារណរដ្ឋខ្មែរនិងសង្គ្រាម
នៅខែមិនា១៩៧០ ពេលនោះព្រះសីហនុបានអវត្តមាន ឧត្ដមសេនីយ៍ លន់ នល់ បានទម្លាក់ព្រះសីហនុក្នុងរដ្ឋប្រហារមួយនៅដើមប៉ុន្មានម៉ោងដំបូងនៃ ថ្ងៃទី១៨ មិនា១៩៧០ ។[៧]រដ្ឋប្រហារនេះត្រូវបានគេអះអាងថាមិនមែនជារដ្ឋប្រហារ ដែលរៀបចំដោយភ្នាក់ងារស៊ើបការសម្ងាត់របស់សហរដ្ឋអាមេរិកទេ ។[៨][ត្រូវការអំណះអំណាង] កាលណោះនៅក្រៅប្រទេសនៅឡើយ ព្រះសីហនុត្រូវបានក្រើនរំលឹក ដោយទាំងមេដឹកនាំនៅសហភាពសូវៀត និងប៉េកាំងថាព្រះអង្គគួរតែត្រលប់ចូលស្រុកវិញភ្លាមៗដោយគ្មានការពន្យារពេលទៀតឡើយ ។[៨] នៅភ្លាមៗដូចគ្នានៅថ្ងៃ១២មិនា ១៩៧០ នាយកស្ថានីយសេអ៊ីអាបានប្រាប់វ៉ាស៊ីងតោនថា ដោយផ្អែកទៅលើទំនាក់ទំនងពីសិរិ មតៈ បងប្អូនជីដូនមួយលន់នល់ថាកងទ័ព (កម្ពុជា)ត្រៀមរួចរាល់ដើម្បីធ្វើរដ្ឋប្រហារ ។ [៩] ក៏ប៉ុន្តែ លន់ នល់ បានដណ្ដើមអំនាចបានបន្ទាប់ពីរដ្ឋប្រហារយោធា និងភ្លាមៗបានចងសម្ព័ន្ធមិត្តកម្ពុជាជាមួយសហរដ្ឋអាមេរិក ។ ភ្លាមៗនោះ សឺន ង៉ុកថាញ់ បក្សពួកប៉ុល ពតបានប្រកាសការគាំទ្ររបស់គាត់ចំពោះរដ្ឋាភិបាលថ្មីនេះ ។ នៅថ្ងៃទី៩តុលា រាជាធិបតេយ្យកម្ពុជាត្រូវលុបចោល ហើយប្រទេសត្រូវបានដាក់ឈ្មោះថ្មីថា សាធារណរដ្ឋខ្មែរវិញ ។
ទីក្រុងហានណូយបានច្រានចោលការស្នើសុំរបស់សាធារណរដ្ឋថ្មី ឲដកកងទ័ពវៀតណាមខាងជើងចេញ (NVA) ។ ខ្មែរ២,០០០-៤,០០០នាក់ដែលបានទៅវៀតណាមខាងជើងនៅឆ្នាំ១៩៥៤ បានត្រលប់ចូលកម្ពុជាវិញ ដោយត្រលប់វិញតាមពួកទាហានវៀតណាមខាងជើង ។ ក្នុងការឆ្លើយតបវិញ សហរដ្ឋអាមេរិកបានប្ដូរមកផ្ដល់ជំនួយខាងសម្ភារៈ ដល់កងកម្លាំងប្រដាប់អាវុធរដ្ឋាភិបាលថ្មី ដែលត្រូវភ្ជាប់នឹងការប្រឆាំងវិញទាំងពួកបះបោរបក្សកុម្មុយនិស្តកម្ពុជា (CPK) និងកងកម្លាំងប្រដាប់អាវុធវៀតណាមខាងជើង (NVA)។
នៅខែមេសា១៩៧០ ប្រធានាធិបតីអាមេរិកនិច្សុនបានប្រកាសដល់ជនជាតិអាមេរិកជាសាធារណៈថា សហរដ្ឋអាមេរិកនិងកងពលជើងគោកវៀតណាមខាងត្បូង បានចូលប្រទេសកម្ពុជាក្នុងយុទ្ធនាការមួយ បំណងកម្ទេចតំបន់មូលដ្ឋានទ័ពវៀតណាមខាងជើងនៅកម្ពុជា (សូមមើល ការលុកលុយកម្ពុជា) ។[១០] សហរដ្ឋអាមេរិកត្រៀមរួចជាស្រេចនឹងទម្លាក់គ្រាប់បែក នៅកម្ពុជាដោយចំហជាងមួយឆ្នាំនៅតាមចំនុចនោះ ។
ទោះបីជាចំនួននៃសម្ភារៈជាច្រើនសន្ធឹកសន្ធាប់ត្រូវ បានរឹបអូស រឺ កម្ទេចចោលដោយកងកម្លាំងវៀតណាមខាងត្បូងនិងសហរដ្ឋអាមេរិកក៏ដោយ ក៏នៅមានកងកម្លាំងវៀតណាមខាងជើងដែលបង្ហាញខ្លួនថាគេចរួចទៀត ។ ពួកវៀតណាមខាងជើងបានចូលកាន់តែជ្រៅទៅក្នុងប្រទេសកម្ពុជា ដើម្បីជាឲផុតពីការវាយលុករបស់សហរដ្ឋអាមេរិកនិងវៀតណាមខាងត្បូង ។ អង្គភាពកងទ័ពវៀតណាមខាងជើងជាច្រើន បានរាតត្បាតទៅលើទីតាំងកងទ័ពកម្ពុជាមួយចំនួនពេល ដែលពួកបក្សកុម្មុយនិស្តកម្ពុជាបានពង្រីកការវាយប្រហារទ្រង់ទ្រាយតូច លើបណ្ដាញគមនាគមន៍ខ្លះៗ ។
តំណែងមេដឹកនាំសាធារណរដ្ឋខ្មែរត្រូវបានញាំញី ដោយការបែកបាក់សាមគ្គីភាពចំណោមតួអង្គសំខាន់ទាំងបីរបស់ប្រទេស៖លន់ នល់, ព្រះភាតាអយ្យកាមួយរបស់ព្រះសីហនុ សិរិ មតៈ និងមេដឹកនាំសភាជាតិ អ៊ិន តាំ ។ លន់ នល់ នៅមានអំណាចមួយផ្នែកពីព្រោះគ្មានអ្នកដ៏ទៃផ្សេងទៀត ត្រូវត្រៀមជំនួសតំណែងគាត់បាន ។ នៅឆ្នាំ១៩៧២ រដ្ឋធម្មនុញ្ញមួយបានអនុម័ត ឲរដ្ឋសភាបោះឆ្នោតជ្រើសរើស ហើយលន់ នល់បានក្លាយជាប្រធានាធិបតី ។ ប៉ុន្តែអសាមគ្គីភាព បញ្ហាជាច្រើនដោយសារការផ្ទេរកងទ័ព៣០,០០០នាក់ចូលទៅក្នុងកងកម្លាំងប្រយុទ្ធជាតិក្នុងចំណោមយុទ្ធជន២០០,០០០នាក់ និងអំពើពុករលួយដែលកំពុងរីករាលដាលបានធ្វើឲចុះខ្សោយ រដ្ឋបាលកណ្ដាលនិងកងទ័ព ។
ការបះបោររបស់ពួកកុម្មុយនិស្តនៅក្នុងប្រទេសកម្ពុជាបានបន្តធំឡើង ដែលត្រូវបានជួយដោយការផ្គត់ផ្គង់និងគាំទ្រផ្នែកយោធាពីវៀតណាមខាងជើង ។ ប៉ុល ពត និង អៀង សារីបាននិយាយបញ្ជាក់ការបង្ក្រាបរបស់ពួកគេលើពួកកុម្មុយនិស្ត ដែលបានបំពាក់បំប៉នដោយពួកវៀតណាម មួយចំនួនក្នុងចំនោមពួកអ្នកទាំងនោះ ត្រូវបានគេបោសសំអាតចេញ ។ នៅពេលដូចគ្នានោះដែរ កងកម្លាំងបក្សកុម្មុយនិស្តកម្ពុជាកាន់តែខ្លាំងឡើងៗ និងកាន់តែមានម្ចាស់ការពីពួកអ្នកឧបត្ថមគាំទ្រវៀតណាម ។ នៅឆ្នាំ១៩៧៣ បក្សកុម្មុយនិស្តកម្ពុជា (CPK) កំពុងធ្វើសង្គ្រាមប្រឆាំងនឹងកងកម្លាំងរដ្ឋាភិបាល ជាមួយការឧបត្ថម្ភគាំទ្រដ៏តិចតួចរបស់វៀតណាមខាងជើង រឺក៏គ្មានទាល់តែសោះ ហើយពួកគេបានកាន់កាប់ទឹកដីកម្ពុជាស្ទើរតែ៦០% និង២៥%នៃអត្រាប្រជាជនសរុបនៃប្រទេសនេះ ។
រដ្ឋាភិបាលបានធ្វើកិច្ចប្រឹងប្រែងបរាជ័យបីដង ដើម្បីចូលទៅក្នុងការចរចារជាមួយពួកបះបោរ ក៏ប៉ុន្តែនៅឆ្នាំ១៩៧៤ ពួកបក្សកុម្មុយនិស្តកម្ពុជាកំពុងតែរៀបចំការបែងចែកដោយចំហ និងកងកម្លាំងប្រយុទ្ធរបស់វៀតណាមខាងជើងខ្លះ បានចូលទៅកាន់វៀតណាមខាងត្បូង ។ អំណាចរបស់លន់នល់ត្រូវបានកាត់បន្ថយមកត្រឹមបរិភូមិតូចៗក្បែរទីក្រុង និងផ្លូវដឹកជញ្ជូនសំខាន់ៗវិញ ។ ជនភៀសខ្លួន២លាននាក់ជាងចេញមកពីសង្គ្រាមនេះ បានទៅរស់នៅភ្នំពេញនិងទីក្រុងដ៏ទៃផ្សេងៗទៀត ។
នៅថ្ងៃចូលឆ្នាំថ្មី១៩៧៥ កងទ័ពកុម្មុយនិស្តបានចាប់ផ្ដើមការវាយលុកមួយ ដែលនៅក្នុង១១៧ថ្ងៃនៃករប្រយុទ្ធដ៏ស្វិស្វាញបំផុតនៅក្នុងសង្គ្រាម បានធ្វើឲដួលរលំរបបសាធារណរដ្ឋខ្មែរ ។ ការវាយប្រហារដំណាលគ្នានៅជុំវិញបរិវេណទីក្រុងភ្នំពេញ បានខ្ទាស់កងកម្លាំងសាធារណរដ្ឋជាប់ ពេលនោះអង្គភាពខ្លះនៃបក្សកុម្មុយនិស្តដ៏ទៃផ្សេងទៀត បានលុកលុយរាតត្បាតដុតបំផ្លាញមូលដ្ឋានជាច្រើន ដែលកំពុងកាន់កាប់តំបន់មេគង្គក្រោមដ៏សំខាន់ ដែលផ្ដល់ជាច្រកផ្គត់ផ្គង់ឡើងវិញ ។ ការដឹកជញ្ជូនអាវុធយុទ្ធភណ្ឌនិងស្រូវអង្ករតាមអាកាស ដែលបានផ្ដល់ដោយសហរដ្ឋអាមេរិកបានបញ្ចប់ នៅពេលដែលមានសមាជបដិសេធការផ្ដល់ជំនួយបន្ថែមទៀតដល់កម្ពុជា ។ រដ្ឋាភិបាលលន់នល់នៅភ្នំពេញបានចុះចាញ់នៅថ្ងៃទី១៧មេសា ១៩៧៥ត្រឹមតែប្រាំ (៥)ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីបេសកម្មសហរដ្ឋអាមេរិកបានដកចេញពីកម្ពុជា ។[១១]
កម្ពុជាប្រជាធិបតេយ្យ (សម័យខ្មែរក្រហម)
អត្ថបទដើមចម្បង: កម្ពុជាប្រជាធិបតេយ្យ និង ការគ្រប់គ្រងរបស់ខ្មែរក្រហមនៅកម្ពុជា
ភ្លាមៗបន្ទាប់ពីជោគជ័យ
បក្សកុម្មុយនិស្តកម្ពុជាបានបញ្ជាឲមានការជម្លៀសប្រជាជនពីទីក្រុង
និងទីរួមខេត្តនានាទាំងអស់
ដោយបញ្ជូនប្រជាជនក្នុងក្រុងទាំងស្រុងទៅជនបទដើម្បីធ្វើការជាកសិករ
តាមរយៈបក្សកុម្មុយនិស្តកម្ពុជាកំពុងតែខិតខំព្យាយាម
ដើម្បីកែទម្រង់សង្គមឡើងវិញទៅតាមគំរូដែល ប៉ុល ពតបានផ្ដួចផ្ដើមឡើង ។រាប់ពាន់នាក់បានអត់អាហារ រឺស្លាប់ដោយជំងឺកំឡុងពេលជម្លៀសនិងជាផលអាក្រក់នៃការជម្លៀស ។ ភាគច្រើននៃពួកគេទាំងនោះត្រូវបានបង្ខំឲចាកចេញពីទីក្រុង ដែលត្រូវតាំងទីលំនៅនៅក្នុងភូមិនានាដែលបានបង្កើតថ្មី ដែលទីនោះខ្វះអាហារ ឧបករណ៍កសិកម្ម និងការថែទាំខាងសុខភាព ។ អ្នកខ្លះដែលរស់នៅទីក្រុងបានបាត់បង់ជំនាញចាំបាច់ដើម្បីចិញ្ចឹមជីវិត នៅក្នុងបរិស្ថានស្រែចំការ ។ មនុស្សរាប់ពាន់នាក់បានអត់ឃ្លានមុនពេលការប្រមូលផលលើកដំបូង ។ ភាពអត់ឃ្លាននិងកង្វះជីវជាតិ—ស្ទើរតែមកដល់ការដាច់ពោះ— មានជានិច្ចកំឡុងពេលប៉ុន្មានឆ្នាំនោះ ។ ភាគច្រើនពួកអ្នកដឹកនាំយោធា និងរដ្ឋការកណ្ដាលនៃរបបមុនដែលបានធ្វើឲខ្ចរខ្ចាយអាថ៌កំបាំងអតីតភាពរបស់ពួកគេត្រូវគេយកទៅសម្លាប់ចោល ។
នៅក្នុងបក្សកុម្មុយនិស្តកម្ពុជា មេដឹកនាំដែលបានរៀនសូត្រនៅប៉ារីស—ប៉ុល ពត អៀង សារី នួន ជា និង ស៊ុន សេន—ជាអ្នកក្ដោបក្ដាប់អំណាច ។ រដ្ឋធម្មនុញ្ញថ្មីនៅខែមករា១៩៧៦បានធ្វើឲកម្ពុជាប្រជាធិបតេយ្យជាសាធារណរដ្ឋប្រជាជនកុម្មុយនិស្តមួយ និងសមាជិកសភា២៥០ដែលជាតំណាងរាស្ត្រនៃកម្ពុជា (PRA) ត្រូវបានជ្រើសតាំងនៅខែមិនាដើម្បីជ្រើសរើសមេដឹកនាំសមូហភាពនៃគណៈអចិន្ត្រៃយ៍រដ្ឋ ប្រធាននៃគណៈកម្មាការនេះដែលបានក្លាយជាប្រមុខរដ្ឋ ។
សម្ដេចសីហនុបានលាលែងពីតំណែងប្រមុខរដ្ឋនៅថ្ងៃទី៤មេសា ។ ថ្ងៃ១៤មេសា បន្ទាប់ពីការប្រជុំលើកទីមួយ សភាប្រជាជនកម្ពុជា (PRA)បានប្រកាសថា ខៀវ សំផន នឹងបានតំណែងគណៈអចិន្ត្រៃយ៍រដ្ឋ (ប្រធានរដ្ឋ) អស់រយៈពេល៥ឆ្នាំ ។ សភាបានជ្រើសសមាជិកគណរដ្ឋមន្ត្រី១៥រូបដែលដឹកនាំដោយប៉ុល ពត ជានាយករដ្ឋមន្ត្រី ។ សម្ដេចសីហនុត្រូវបានចាប់ដាក់ឃុំក្នុងរាជដំណាក់ពិតមែន ។
រដ្ឋាភិបាលថ្មីបានតម្រង់ទៅរកការបង្កើតរចនាសម្ព័ន្ធសង្គមកម្ពុជាឡើងវិញទាំងស្រុង ។ កំអែលសង្គមចាស់ត្រូវបានលុបបំបាត់និងសាសនា ជាពិសេសព្រះពុទ្ធសាសនានិងសាសនាកាតូលិកត្រូវបានគាបសង្កត់ ។ កសិកម្មដែលត្រូវបានក្លាយជាសមូហភាព និងផ្នែកនៅសល់នៃមូលដ្ឋានឧស្សាហកម្មត្រូវបានបោះចូល រឺក៏ ជំនួសវិញក្រោមការគ្រប់គ្រងរបស់រដ្ឋ ។ កម្ពុជាក៏មិនមានរូបិយវត្ថុរឺក៏ប្រព័ន្ធធនាគារឡើយ ។
ជីវិតក្នុង’របបកម្ពុជាប្រជាធិបតេយ្យ’គឺតឹងតែងដាច់ខាត ហើយនិងកាចសាហាវឃោរឃៅ ។ នៅក្នុងតំបន់មួយចំនួននៃប្រទេស ប្រជាជនត្រូវបានគេកៀងគរនិងយកទៅសម្លាប់ចោលដោយសារតែការនិយាយភាសាបរទេស ពាក់វែនតា រកអាហារហូបចុក និងសូម្បីតែការយំសោកចំពោះសពអ្នកដែលជាទីស្រលាញ់ក៏ដោយ ។ អតីតអ្នកជំនួញនិងអ្នករដ្ឋការត្រូវបានដេញតាមចាប់ខ្លួន និងសំលាប់រួមគ្នាជាមួយក្រុមគ្រួសាររបស់ពួកគេទាំងអស់ ពួកខ្មែរក្រហមបានភ័យខ្លាច ដោយពួកគេមានជំនឿថាពួកអ្នកទាំងនោះអាចនឹងដឹកនាំឲមានការប្រឆាំងនឹងរបបរបស់ខ្លួន ។ ពួកអ្នកស្មោះស្ម័គ្រនឹងខ្មែរក្រហមដ៏តិចតួចក៏ត្រូវបានគេសម្លាប់ចំពោះការបរាជ័យដើម្បីរកអ្នកប្រឆាំងបដិវត្តន៍មិនគ្រប់គ្រាន់ ដើម្បីយកទៅប្រហារជីវិត ។
ការប៉ាន់ស្មានយ៉ាងប្រាកដប្រជានៃចំនួនអ្នកដែលស្លាប់រវាង ឆ្នាំ១៩៧៥ និង១៩៧៩គឺអាចយកជាការបានទេ ក៏ប៉ុន្តែវាប្រហែលជារាប់រយពាន់នាក់ត្រូវបានយកទៅសម្លាប់ក្នុងរបបនេះ ។ មនុស្សរាប់រយពាន់នាក់បានស្លាប់ដោយសារតែការអត់ឃ្លាននិងជំងឺ (ទាំងក្រោមការដឹកនាំរបស់បក្សកម្មុយនិស្តកម្ពុជា និងកំឡុងការលុកលុយឈ្លានពានរបស់វៀតណាមនៅឆ្នាំ១៩៧៨) ។ ការប៉ាន់ប្រមាណខ្លះនៃអត្រាមរណៈពី ១ ដល់ ៣លាននាក់ ក្រៅពីប្រជាជនឆ្នាំ១៩៧៥ដែលបានប៉ាន់ស្មាននៅសល់៧.៣លាននាក់ ។ សេអ៊ីអា (CIA) បានប៉ាន់ស្មានថា៥០,០០០–១០០, ០០០ត្រូវបានសម្លាប់ដោយការបន្សុទ្ធកម្មតែមួយគត់ដោយរដ្ឋ និងថា១.៥លាននាក់ (ពីចន្លោះ១.២ដល់១.៨លាននាក់)ត្រូវបានសម្លាប់ដោយពួកខ្មែរក្រហមពីឆ្នាំ១៩៧៥ ដល់ ១៩៧៩ ។[១២]
ទំនាក់ទំនងកម្ពុជាប្រជាធិបតេយ្យជាមួយវៀតណាម និងប្រទេសថៃកាន់តែអាក្រក់យ៉ាងលឿនជាលទ្ធផលឲមានការប៉ះទង្គិចគ្នាតាមព្រំដែន និងភាពផ្សេងគ្នានៃមនោគមន៍វិជ្ជា ។ ពេលនោះជនកុម្មុយនិស្ត បក្សកុម្មុយនិស្តកម្ពុជា (CPK) គឺជាបក្សជាតិនិយមដ៏កាចសាហាវ ហើយភាគច្រើននៃសមាជិករបស់បក្សដែលបានរស់នៅវៀតណាមត្រូវបានគេធ្វើបន្សុទ្ធកម្ម ។ កម្ពុជាប្រជាធិបតេយ្យបានបង្កើតចំណងមិត្តភាពយ៉ាងជិតស្និទជាមួយនឹងសាធារណរដ្ឋប្រជាមានិតចិន និងការប៉ះទង្គិចរវាងកម្ពុជា-វៀតណាមបានក្លាយជាផ្នែកមួយនៃបដិវាដកម្មរវាងចិន- សូវៀតដែលមានម៉ូស្គូនៅពីក្រោយខ្នងវៀតណាម ។ ការប៉ះទង្គិចគ្នាតាមព្រំដែនជាច្រើនលើកបានកាន់តែអាក្រក់ឡើង នៅពេលនោះកងទ័ពកម្ពុជាប្រជាធិបតេយ្យបានវាយប្រហារលើភូមិជាច្រើននៅក្នុងប្រទេសវៀតណាម ។ របបនេះបានបែកប្រេះឆាទំនាក់ទំនងគ្នាជាមួយក្រុងហានណូយក្នុងខែធ្នូ១៩៧៧ ដោយប្រឆាំងនឹងកិច្ចប្រឹងប្រែងរបស់វៀតណាម ដែលបានអះអាងរកបង្កើតសហព័ន្ធឥណ្ឌូចិន ។ នៅពាក់កណ្ដាល ឆ្នាំ១៩៧៨ កងកម្លាំងវៀតណាមបានចូលលុកលុយកម្ពុជា ដែលរំកិលចូលប្រហែល៣០ miles (៤៨ km)មុនពេលការមកដល់នៃរដូវវស្សា ។
ហេតុផលនៃការឧបត្ថម្ភរបស់ចិនលើបក្សកុម្មុយនិស្តកម្ពុជាគឺដើម្បីទប់ស្កាត់ចលនាឥណ្ឌូចិនតែមួយ និងរក្សាឧត្តមភាពកងទ័ពចិននៅក្នុងតំបន់ ។ សហភាពសូវៀតបានគាំទ្រវៀតណាមឲខ្លាំង ដើម្បីថែរក្សាខ្សែត្រៀមជួរមុខទីពីរប្រឆាំងនឹងចិនក្នុងករណីនៃអរិភាព និងរារាំងការពង្រីកខ្លួនរបស់ចិនបន្ថែមទៀត ។ តាំងពីមរណៈភាពរបស់ស្ទ៉ាលីនមក ទំនាក់ទំនងរវាងចិនដែលគ្រប់គ្រងដោយលោកម៉ៅ និងសហភាពសូវៀតគឺមិនសូវកក់ក្ដៅល្អបំផុតទាល់តែសោះ ។ នៅខែកុម្ភៈដល់មិនា១៩៧៩ ចិននិងវៀតណាមនឹងប្រយុទ្ធគ្នាក្នុងសង្គ្រាមចិន-វៀតណាមរយៈដ៏ខ្លីលើបញ្ហានេះ ។
នៅខែធ្នូ១៩៧៨ វៀតណាមបានប្រកាសការបង្កើតនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា (KUFNS) ក្រោមការដឹកនាំរបស់ហេង សំរិន អតីតមេបញ្ជាការកងពលរបស់កម្ពុជាប្រជាធិបតេយ្យ (DK) ។ វាត្រូវបង្កើតឡើងដោយពួកកុម្មុយនិស្តខ្មែរ ដែលបាននៅសេសសល់នៅវៀតណាមបន្ទាប់ពីឆ្នាំ១៩៧៥និងមន្ត្រីរដ្ឋការមួយចំនួន មកពីភូមិភាគបូព៌ា—ដូចជា ហេង សំរិន និង ហ៊ុន សែន—ដែលជាអ្នកបានគេចខ្លួនពីកម្ពុជាទៅវៀតណាមក្នុងឆ្នាំ១៩៧៨ ។ នៅចុងខែធ្នូ១៩៧៨ កងកម្លាំងទ័ពរបស់វៀតណាមបានបើកការលុកលុយពេញទីលើកម្ពុជា ដែលកាន់កាប់បានទីក្រុងភ្នំពេញនៅថ្ងៃ៧មករា ១៩៧៩ ហើយកំពុងតែរុញច្រានកងទ័ពកម្ពុជាប្រជាធិបតេយ្យដែលនៅសេសសល់ ដែលធ្វើដំនើរឆ្ពោះទៅភាគខាងលិចទៅកាន់ប្រទេសថៃ ។
សាធារណរដ្ឋប្រជាមានិតកម្ពុជា
អត្ថបទដើមចម្បង: កម្ពុជាក្រោមការកាន់កាប់របស់វៀតណាម (១៩៧៩-១៩៨៩)
នៅថ្ងៃ១០មករា ១៩៧៩
បន្ទាប់ពីកងទ័ពវៀតណាមនិងរ.ស.ស.
ជ.ក.បានចូលលុកប្រទេសកម្ពុជា សាធារណរដ្ឋប្រជាមានិតកម្ពុជា (ស.ប.ក.) ថ្មី
ត្រូវបានបង្កើតឡើងរួមមាន ហេង សំរិន ជាប្រមុខរដ្ឋ ។
កងកម្លាំងទ័ពខ្មែរក្រហមរបស់ ប៉ុល ពតបានដកថយយ៉ាងរហ័សទៅកាន់ព្រំដែនថៃ ។
ពួកខ្មែរក្រហមនិងពួកសាធារណរដ្ឋប្រជាមានិតកម្ពុជា (PRK)
ចាប់ផ្ដើមការតស៊ូបង្ហាញតម្លៃខ្លួនក្នុងកណ្ដាប់ដៃនៃមហាអំនាច
ដែលកាន់តែរីកធំៗឡើង ចិន សហរដ្ឋអាមេរិកនិងសហភាពសូវៀត ។
សង្គ្រាមក្នុងស្រុកបានបង្ខំឲកម្ពុជាលិចលង់រិចរិល
ដែលបានធ្វើឲប្រជាជនកម្ពុជា៦០០,០០០នាក់ខ្ចាត់ព្រាត់ភៀសខ្លួនទៅជំរុំតាមបណ្ដោយព្រំដែនរវាងថៃ
និងកម្ពុជា ។[១៣]កិច្ចប្រឹងប្រែងរកសន្តិភាព បានចាប់ផ្ដើមនៅក្រុងប៉ារីសនៅឆ្នាំ១៩៨៩ក្រោមការដឹកនាំរបស់រដ្ឋកម្ពុជា កំពុងឡើងដល់កំពូលពីរឆ្នាំក្រោយនៅខែតុលា១៩៩១ ក្នុងកិច្ចព្រមព្រៀងសន្តិភាពយោគយល់គ្នា ។អង្គការសហប្រជាជាតិត្រូវបានគេប្រគល់សិទ្ធិឲដើម្បីអនុម័តឲមានបទឈប់បាញ់គ្នា ហើយនិងធ្វើការទាក់ទងជាមួយជនភៀសខ្លួន និងការដកហូតអាវុធកម្លាំងទ័ពដែលគេស្គាល់ថាជាអាជ្ញាធរអន្តរកាលអង្គការសហប្រជាជាតិនៅកម្ពុជា (UNTAC) ។[១៤]
កម្ពុជាសម័យទំនើប:១៩៩៣-បច្ចុប្បន្ន
អត្ថបទដើមចម្បង: កម្ពុជាទំនើប (១៩៩០–បច្ចុប្បន្ន)
នៅថ្ងៃទី២៣តុលា ១៩៩១
សន្និសិទក្រុងប៉ារីសបានកោះប្រជុំឡើងដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងយោគយល់គ្នា
ដែលប្រគល់អំណាចទាំងស្រុងឲ អ.ស.ប.ជ. (UN) ដើម្បីត្រួតពិនិត្យលើបទឈប់បាញ់
ធ្វើមាតុភូមិនិវត្តន៍ជនជាតិខ្មែរគ្មានទីលំនៅតាមបណ្ដោយព្រំដែនប្រទេសថៃ
ដកហូតអាវុធ និងរំសាយកងទ័ពតាមក្រុមបក្សពួក
និងរៀបចំប្រទេសសំរាប់ការបោះឆ្នោតជាសកលនិងយុត្តិធ៌ម ។ សម្ដេចសីហនុ
ប្រធាននៃឧត្តមក្រុមប្រឹក្សាជាតិកម្ពុជា (ឧ.ក.ជ.ក.)
និងសមាជិកដ៏ទៃផ្សេងទៀតនៃឧ.ក.ជ.
ក.ត្រលប់មកទីក្រុងភ្នំពេញវិញក្នុងខែវិច្ឆិកា១៩៩១
ដើម្បីផ្ដើមដំណើរការតាំងទីលំនៅសាជាថ្មីនៅកម្ពុជា ។
បេសកកម្មជំរុញស.ប.ជ.ដើម្បីកម្ពុជា (ប.ជ.ស.ប.ជ.ក. រឺ UNAMIC)
ត្រូវបានសំដែងចេញនៅពេលដូចគ្នា ដើម្បីថែរក្សាសម្ពន្ធការចំណោមបក្សសម្ព័ន្ធ
និងចាប់ផ្ដើមការប្រត្តិបត្តិការដោះមីនដើម្បីធ្វើមាតុភូមិនិវត្តន៍នៃប្រជាជនកម្ពុជាប្រហែល៣៧០,០០០នាក់ឲឆាប់រហ័សពីប្រទេសថៃ
។នៅថ្ងៃទី១៦មិនា ១៩៩២ អាជ្ញាធរអន្តរកាលអង្គការសហប្រជាជាតិនៅកម្ពុជា (អ៊ុនតាក់) បានមកដល់កម្ពុជាដើម្បីចាប់ផ្ដើមនូវប្រត្តិបត្តិការ នៃផែនការកិច្ចព្រមព្រៀងរបស់អ.ស.ប.ជ. (UN) ។ គណៈកម្មាការជាន់ខ្ពស់សហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន បានចាប់ផ្ដើមការធ្វើមាតុភូមិនិវត្តិន៍ទ្រង់ទ្រាយធំនៅខែមិនា១៩៩២ ។ អ៊ុនតាក់ បានបង្កើនកងកម្លាំងរក្សាសន្តិភាពទាំងយោធានិងស៊ីវិលខ្លាំងៗ២២,០០០នាក់ ដើម្បីធ្វើការបោះឆ្នោតដោយយុត្តិធ៌មសំរាប់សភាធម្មនុញ្ញ ។
ប្រជាជនកម្ពុជាជាង៤លាននាក់ (ប្រហែល៩០%នៃអ្នកបោះឆ្នោតដែលមានសិទ្ធិបោះឆ្នោត) បានចូលរួមនៅក្នុងការបោះឆ្នោតខែមិនា១៩៩៣ ទោះបីជាខ្មែរក្រហម រឺ បក្សកម្ពុជាប្រជាធិបតេយ្យ (PDK) កងកម្លាំងទ័ពរបស់ពួកគេមិនបានទម្លាក់អាវុធ រឺ ក៏រំសាយក៏ដោយ ក៏ពួកគេបានរារាំងប្រជាជនខ្លះពីការចូលរួមដែរ ។ គណបក្សហ៊្វុនស៊ិនប៉ិចរាជានិយមរបស់ព្រះអង្គម្ចាស់រណឫទ្ធិគឺជាអ្នកទទួលបានសំលេងឆ្នោតខ្ពស់ជាមួយនឹងសំលេង៤៥.៥% បន្ទាប់មកគណបក្សប្រជាជនរបស់លោក ហ៊ុន សែន និងគណបក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនា រៀងគ្នា ។ ហ៊្វុនស៊ិនប៉ិចក្រោយមកបានចូលទៅក្នុងរដ្ឋាភិបាលចំរុះ ជាមួយគណបក្សដ៏ទៃៗទៀតដែលបានចូលរួមក្នុងការបោះឆ្នោតដែរ ។ គណបក្សជាច្រើនបានជ្រើសតាំងបានសមាជិកសភា១២០រូបបានចាត់ចែងពង្រាងនិងអនុម័តរដ្ឋធម្មនុញ្ញថ្មីមួយ ដែលត្រូវបានប្រកាសឲប្រើនៅថ្ងៃ២៤កញ្ញា ១៩៩៣ ។ រដ្ឋធម្មនុញ្ញបានបង្កើតឡើងនូវរបបប្រជាធិបតេយ្យសេរីពហុបក្ស ក្នុងក្របខណ្ឌរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដែលមានអតីតសម្ដេចសីហនុបានឡើងគ្រងរាជ្យជាព្រះមហាក្សត្រ ។ ព្រះអង្គម្ចាស់រណឫទ្ធិ និងលោក ហ៊ុន សែន បានក្លាយជានាយករដ្ឋមន្ត្រីទីមួយនិងទីពីររៀងគ្នាក្នុងរាជរដ្ឋាភិបាលកម្ពុជា (រ.រ.ក.) ។ រដ្ឋធម្មនុញ្ញផ្ដល់ឲនូវទំហំដ៏ធំនៃការគោរពសិទ្ធិមនុស្ស ដែលបានទទួលស្គាល់ដោយអន្តរជាតិ ។
នៅថ្ងៃទី៤តុលា ២០០៤ សភាជាតិកម្ពុជាបានផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង ជាមួយអង្គការសហប្រជាជាតិលើកាបង្កើតនូវសាលាក្ដី ដើម្បីបង្ខំឲមេដឹកនាំជាន់ខ្ពស់ទទួលខុសត្រូវចំពោះទារុណកម្មដ៏យង់ឃ្នងដែលបានប្រព្រឹត្តិដោយពួកខ្មែរក្រហម ។ ប្រទេសផ្ដល់ជំនួយបានសន្យាផ្ដល់ជំនួយអន្តរជាតិចំនួន$៤៣លាននៃថវិការសាលាក្ដីរយៈពេលបីឆ្នាំ ពេលនោះរដ្ឋាភិបាលកម្ពុជាក៏ជួយជាថវិការ $១៨.៣លានដែរ ។ សាលាក្ដីបានចាប់ផ្ដើមធ្វើការសាកសួរលើមេដឹនាំជាន់ខ្ពស់ នៃរបបខ្មែរក្រហមនៅឆ្នាំ២០០៨ ។
No comments:
Post a Comment