Wednesday, September 18, 2013

គន្លឹះ​រំលាយ​​ភាព​​តាន​តឹង​

១.និយាយ​​វា​​ចេញ​​មក៖​ នៅ​​ពេល​​អ្នក​​ជួប​​រឿង​​ព្រួយ​​ចិត្ត​ អ្នក​​គួរ​​និយាយ​​ពិភាក្សា​​ជា​មួយ​​នរណា​​ម្នាក់​​ដែល​​អ្នក​​ជឿ​​ទុក​​ ចិត្ត​​ ដើម្បី​​ឲ្យ​​ធូ​រ​​ទ្រូង។
 
២. រត់​​គេច​​មួយ​​រយៈ ៖​ ពេល​​ជួប​​បញ្ហា​ពិបាក​​​ចិត្ត​​ អ្នក​​គួរ​​គេច​​មួយ​​រយៈ​ ទៅ​​ធ្វើ​​សកម្ម​​ភាព​​​ណា​​មួយ​​ផ្សេង​​ដូច​​ជា​​លេង​​កីឡា​​ជា​​ដើម​។​​
៣. គិត​​និង​​ធ្វើ​​អ្វី​ៗ​​ប្រកប​​ដោយ​​ហេតុផ​ល
៤.ធ្វើ​​អំពើ​​ល្អ ​ជួយ​​អ្នក​​ដទៃ៖​ ប្រសិន​​បើ​​អ្នក​​គិ​ត​តែ​​ពី​​ព្រួយ​​ចិត្ត​​នឹង​​ខ្លួន​​ឯង​​​ឥត​​ឈប់​ឈរ ​​ ចូរ​​សាកល្បង​​ធ្វើ​​អំពើ​​ល្អ​​អ្វី​​ម្យ៉ាង​​ជួយ​​ដល់​​អ្នក​​ដទៃ​។​ ធ្វើ​​បែប​​នេះ​ នឹង​​ជួយ​​ដក​ទុក្ខ​​ព្រួយ​​ចេញ​​ពី​​ក្នុង​​ខ្លួន​​អ្នក​ ក៏​​ដូច​​ជា​​ធ្វើ​​ឲ្យ​​អ្នក​​មាន​​អារម្មណ៍​​ល្អ ​ថា​​ខ្លួន​​បាន​​ធ្វើ​​អ្វី​​ម្យ៉ាង​​ដែល​​មាន​​តម្លៃ។​​
៥.ដោះ​​ស្រាយ​​បញ្ហា​​ម្តង​​មួយ​ៗ៖​ សម្រាប់​​អ្នក​​ដែល​​កំពុង​​ជួប​​ភាព​​តាន​​តឹង​​ កិច្ច​​ការ​​សាមញ្ញៗ​​ក៏​មើល​​ទៅ​​ហាក់​​ដូច​​ជា​​លំបាក​។​ ដើម្បី​​ដោះ​​ស្រាយ​​បញ្ហា​​នេះ ​ចូរ​​យក​​កិច្ច​​ការ​​សំខាន់​ៗ​​មក​​ធ្វើ​​មុន​​គេ។​​ នៅ​ពេល​​ដែល​​អ្ន​ក​​អាច​​បញ្ចប់​​បាន​​ពីរ ​ឬ​​បី​​ហើយ​​ អ្នក​​នឹង​​អាច​​បញ្ចប់​​កិច្ច​​ការ​​ផ្សេង​​ទៀត​​ដែល​​នៅ​​សល់​​បាន​​ដោយ​​ ងាយ។​
៦.កុំតឹង​​តែង​​ចំពោះ​​ខ្លួន​​ឯង​​ពេក ៖​ មនុស្ស​​មួយ​​ចំនួន​​ដាក់​​សំពាធ​​ខ្លាំង​​លើ​​ខ្លួន​​ឯង​​ ហើយ​​តែង​​ស្តី​ប​ន្ទោស​​ចំពោះ​​ខ្លួន​​ឯង​​ដែល​​មិន​​ទាន់​ស​ម្រេច​​បាន​​ ជោគជ័យ​​តាម​​ការ​​រំពឹង​​ទុក។
​៧.រៀន​​អភ័យ​​ទោស
៨.សំរាក​​លំហែ​​កាយ៖​ ការ​​កំសាន្ត​​មាន​​ប្រយោជន៍​​ទាំង​​រាង​​កាយ​​និង​​ស្មារតី។
ប្រភពៈ salarean

No comments: