1. កុំរវល់រឿងផ្ទាល់ខ្លួនរបស់មិត្តភក្តិពេក
ពេលរាប់អានគ្នាយូរៗទៅ
ក្រៅពីការហៅគ្នារវាងមិត្តភក្តិបានផ្លាស់ប្តូរហើយនោះរឿង
មួយទៀតដែលមិត្តភក្កិចូលចិត្តធ្វើនោះ
គឺយករឿងមិត្តភក្តិធ្វើជារឿងផ្ទាល់ខ្លួន។
ដូច្នោះហើយបើមិត្តម្នាក់នោះមិនចេះប្រកាន់ វាជារឿងប្រសើរណាស់
ផ្ទុយទៅវិញ
បើគេជាមនុស្សមិនចូលចិត្តឲ្យអ្នកដទៃរវល់រឿងផ្ទាល់ខ្លួន
អ្នកអាចមានបញ្ហាជាមួយគេជាក់ជាមិនខាន។
ដូច្នោះដើម្បីរក្សារមិត្តភាពឲ្យបានល្អ
និងយូរអង្វែងនោះសូមលោកអ្នកកុំរវល់រឿងផ្ទាល់ខ្លួនរបស់មិត្តភក្តិ
ពេកទើបជាការប្រសើរ។
2. រួមសុខរួមទុក្ខ
មិត្តភក្តិរបស់អ្នកប្រាកដជាមិនអាចស្រលាញ់អ្នកខ្លាំងនោះទេ
ប្រសិនបើអ្នកមានមុខតែពេលស៊ីផឹកសប្បាយរីករាយ
រីឯពេលមានទុក្ខកើតទ្បើង អ្នកបែរជាគេចបាត់ស្រមោល។
ហេតុដូចនេះ ទើបគេនិយាយថា មនុស្សយើងភាគច្រើន
អាចឃើញពីទឹកចិត្តគ្នាគឺនៅពេលមានទុក្ខហ្នឹងឯង។
ដូច្នេះទោះបីជាទុក្ខនោះធំធេង
រហូតមិនអាចជួយដោះស្រាយបានក៏ដោយ អ្នកគួរតែនៅក្បែរគេ
នឹងផ្តល់កំលាំងចិត្តឲ្យគេទើបអាចចាត់ទុក្ខជាមិត្តដ៏ល្អ។
3. កុំអូសមិត្តចាស់មិត្តថ្មីមករួមគ្នា
ចំពោះអ្នកដែលចូលចិត្តយកមិត្តថ្មីមកជួបជាមួយមិត្តចាស់ៗដោយគិត
ថាអាចចុះសម្រុងគ្នាបាននោះពិតជាមិនងាយដូចការគិតនោះទេ។
ប្រសិនបើមិត្តភក្តិទាំងពីរក្រុមអាចសំរបគ្នាបាន
វាជាការប្រសើរណាស់ តែបើមិត្តទាំងពីរក្រុម
មិនចូលចិត្តគ្នានោះ អ្នកពិតជាលំបាកធំហើយ ហេតុដូចនេះមុន
និងនាំមិត្តចាស់មកប្រទះមិត្តថ្មីអ្នកគួរតែសិក្សាឲ្យបានល្អជា
មុនសិនថា ពួកគេមានចរិត និងអាកប្បកិរិយាប្រហាក់ប្រហែលគ្នា
ឬក៏អត់ ហើយអាចចុះសម្រុងគ្នាបានដែរ ឬទេ។
4. មិនយករឿងលុយមកពាក់ព័ន្ធ
មិនថាការឲ្យមិត្តភក្តិខ្ចីលុយ ឬការធ្វើជំនួញរូមគ្នានោះទេ
សូមប្រាប់ថា កុំធ្វើល្អជាង។ អ្នកខ្លះគិតថា
បើមិនឲ្យមិត្តខ្ចីលុយ មើលទៅហាក់ដូចជាចិត្តអាក្រក់ពេក
តែក្រោយមកចាប់ផ្តើមមានបញ្ហាកើតទ្បើង ព្រោះមិត្តមិនសងលុយ។
រឺឯអ្នកខ្លះទៀតចូលចិត្តធ្វើជំនួញរួមគ្នា
ជាមួយមិត្តភក្តិដោយសារគិតថាអាចទុកចិត្តបាន
ផ្ទុយទៅវិញពេលធ្វើការជាមូយគ្នាបែរជាមានបញ្ហាជាច្រើនកើត
ទ្បើង ហើយធ្វើឲ្យមិត្តភាពមានភាពរកាំរកូស។ ហេតុដូចនេះ
សូមកុំយករឿងលុយកាក់មកពាក់ព័ន្ធ និងមិត្តភាពរបស់អ្នក
ព្រោះវាអាចបំផ្លាញមិត្តភាពរបស់អ្នក និងមិត្តភក្តិបាន។
5. លាក់រឿងសម្ងាត់ឲ្យជិត
មនុស្សយើងពេលស្និទ្ធស្នាលគ្នាខ្លាំង
រមែងទម្លាយរឿងអាថ៍កំបាំងប្រាប់គ្នាទៅវិញទៅមក
ហើយមិត្តរបស់អ្នកប្រាកដគិតថា
អ្នកនិងមិនយករឿងរបស់គេទៅហែកកេរ៍្តនោះឡើយតែបើអ្នកជាមនុស្ស
មិនចេះលាក់រឿងសម្ងាត់ហើយលួចយករឿងសម្ងាត់នោះទៅនិយាយប្រាប់អ្នក
ដទៃ ដោយគិតថារឿងនិងមិនឮដល់ត្រចៀកម្ចាស់ខ្លួននោះ
សូមប្រាប់ថាអ្នកគិតខុសហើយ
ព្រោះថ្ងែមួយនោះអាចឭដល់ម្ចាស់ខ្លួនវិញ ហើយគេនិងគុំ
ហើយស្អប់អ្នកជាក់ជាមិនខានទ្បើយ។ ហេតុនេះ អ្នកគួរធ្វើខ្លួន
ជាមនុស្សដែលចេះលាក់រឿងសម្ងាត់របស់មិត្តជាការល្អ។
No comments:
Post a Comment