មនុស្សម្នាក់ៗតែងប្រាថ្នាចង់ទទួលបានជោគជ័យក្នុងអាជីព
របស់ខ្លួន។ ជាការពិត
គេមិនអាចធ្វើការតែមួយកន្លែងអស់មួយជីវិតបានទេ។
គេត្រូវផ្លាស់ប្តូរពីអាជីពមួយទៅអាជីពមួយទៀតនៅពេល
ណាមួយជាចាំបាច់។
ជោគជ័យក្នុងអាជីពអាស្រ័យលើកត្តាច្រើនយ៉ាង
តែកត្តាដែលសំខាន់ជាងគេ គឺការចេះត្រៀមលក្ខណៈ
និងអភិវឌ្ឍន៍ខ្លួនឯងឲ្យស្របតាមបរិការសង្គមបច្ចុប្បន្ន។
គន្លឹះមួយចំនួនខាងក្រោមអាចជាជំនួយស្មារតីក្នុងការ
បង្កើនភាពជោគជ័យក្នុងអាជីពរបស់អ្នក៖
១.យកចិត្តទុកដាក់សរសេរប្រវត្តិរូបរបស់អ្នក (CV)
ឲ្យត្រូវតាមបទពិសោធន៍
ជាពិសេសស្នាដៃទាំងឡាយដែលអ្នកសម្រេចបានរហូតមកដល់
បច្ចុប្បន្ន។ ប្រៀបធៀបលក្ខណៈសម្បត្តិដែលអ្នកមាន
ជាមួយនឹងតម្រូវការទីផ្សារបច្ចុប្បន្នតើមានអ្វីខ្លះដែល
អ្នកត្រូវបំពេញបន្ថែម
ឬចំនុចណាខ្លះអ្នកមានគុណសម្បត្តិពិសេសជាងមនុស្សទូទៅ។
២.រឹតចំណងទាក់ទងជាមួយជនមានឥទ្ធិពលក្នុងអង្គភាព។
អ្នកគួរចំណាយពេលប្រាស្រ័យទាក់ទងឲ្យបានកាន់តែជិតស្និទ្ធ
ជាមួយពួកគេ។
នេះជាគន្លឹះដ៏សំខាន់ដែលអាចឲ្យអ្នកឈានទៅកាន់មុខតំណែង
ខ្ពស់ជាងមុន ព្រោះបើមានមុខតំណែងណាទំនេរ
ពួកគេមុខតែនឹងគិតដល់អ្នកមុនគេ។
៣.ឧស្សាហ៍ប្រាស្រ័យទាក់ទងនិងស្គាល់មនុស្សថ្មីៗខាងក្រៅអង្គ
ភាពយ៉ាងហោចណាស់ឲ្យបានមួយទៅបីនាក់ក្នុងមួយខែ។
នៅពេលទំនាក់ទំនងមានភាពជិតស្និទ្ធហើយអ្នកអាចសុំរាប់
អានមិត្តភក្តិឬអ្នកផ្សេងទៀតដែលពួកគេស្គាល់បន្ថែមទៀត។
៤.ចូលរួមកម្មវិធីផ្សេងៗក្នុងវិស័យរបស់អ្នក រួចនាំយកព័ត៌មានមកចែករំលែកជាមួយសហការី។
៥.ធ្វើខ្លួនឲ្យសក្តិសមជាអ្នកមានវិជ្ជាជីវៈ។
ចូរយកចិត្តទុកដាក់លើ សម្លៀក បំពាក់ គ្រឿងតុបតែង ...
។ល។
លៃយ៉ាងណាឲ្យមើលទៅឃើញថាអ្នកជាបុគ្គលដ៏គួរឲ្យទុក
ចិត្ត និងជាអ្នកអាជីព។
៦.អភិវឌ្ឍន៍ខ្លួនឯងជាប្រចាំ ជាពិសេសជំនាញទំនាក់ទំនង និងចិត្តសាស្ត្រមនុស្ស។
៧.ត្រួតពិនិត្យមើលការរីកចម្រើនរបស់ខ្លួនជាប្រចាំ៕ ប្រភពៈ salarean
No comments:
Post a Comment