នៅក្នុងបណ្តាឆ្នាំសេដ្ឋកិច្ចធ្លាក់ចុះ
ការគោរពគោលការនៅកន្លែងការងារបានក្លាយទៅជាការ
សំខាន់ជាងពេលណាៗទាំងអស់។ ការពិសោធបានបង្ហាញថា ឥរិយាបថ
និងគោលការការិយាល័យគឺជាកត្តាមិនអាចខ្វះបានដើម្បីរក្សាតំណែងក្នុង
ក្រុមហ៊ុន។
ខាងក្រោមនេះគឺជាវិធីសាស្ត្រក៏សំខាន់ៗមួយចំនួនដែលអាចជួយអ្នកក្នុង
សម្រេចបាននូវគោលដៅនៃការងារ។
-អាកប្បកិរិយាៈ បើទោះជាមានរឿងអ្វី
កើតឡើង អ្នកគួរតែរក្សាអាកប្បកិរិយាឲ្យបានល្អ។
បញ្ហាណាក៏ដោយដែលកើតមានចំពោះជីវិតឯកជន
អ្នកត្រូវទុកមួយឡែកហើយត្រូវផ្តោតអារម្មណ៍ទៅលើការងារនៅការិយាល័យ។
-មិនជជែកគ្នាក្នុងការិយាល័យៈ ចូរ
ប្រុងប្រយ័ត្នជាមួយមនុស្សដែលនិយមចូលចិត្តអុជអាលគេ។
ការជជែកគ្នាច្រើនអាចជះឥទ្ធិពលអាក្រក់ដល់ការងាររបស់អ្នក
នេះមិនទាន់គិតដល់ប្រការដែលអ្នកអាចធ្វើឲ្យខូចខាតដល់ប្រយោជន៍អ្នក
ដ៏ទៃ។
ចូរជួយជ្រោមជ្រែងមិត្តរួមការងារដើម្បីឲ្យពួកគេអាចធ្វើការ
ប្រកបដោយជោគជ័យ បើទោះជាអ្នកមិនចូលចិត្តពួកគេក៏ដោយ។
អ្នកមិនចំណាយពេលវេលាក្នុងការងារដែលពុំមានប្រយោជន៍ ហើយជំនួសមកវិញ
អ្នកគួរធ្វើការងារណាដែលមានប្រយោជន៍ដល់ខ្លួន និងអ្នកដទៃ។
-បំពេញការងារឲ្យបានល្អជាងការស្នើសុំៈ
ស្វែងរកវិធីសាស្ត្រដែលមានប្រសិទ្ធភាពដើម្បីបំពេញការងារឲ្យបានល្អេ
ជាង និងអស្ចារ្យជាងការដែលមេរបស់យើងណែនាំទៅទៀត។
ចំពោះអ្នកដែលចង់បានស្នាដៃច្រើនក៏គួរតែខិតខំធ្វើឲ្យបានច្រើនជាង
មុន។
ចូរធ្វើខ្លួនឲ្យក្លាយជាអ្នកសកម្មហើយកុំចេះតែនៅរង់ចាំបញ្ជាពីមេ
ឬអ្នកដទៃ។ អ្នកគួរតែជាអ្នកហ៊ានគិតហ៊ានធ្វើ។
-ការចូលរួមៈ អ្នកត្រូវតែធានាថា
អ្នកមិនបង្កការលំបាកនៅពេលបំពេញការងារ។ ចូរខំប្រឹង និង
ត្រូវចេះចូលរួមមតិ និង បំពេញការងារ
ពេលនោះអ្នកនឹងមានមោទកភាពចំពោះចំណែកចូលរួមរបស់ខ្លួន។
-វាយតម្លៃចំពោះអ្នកដទៃៈ
ចូរបង្ហាញឲ្យអ្នកដទៃដឹងថា អ្នកឲ្យតម្លៃខ្ពស់ដល់អ្នកដទៃខណៈ
ដែលអ្នកបានរួមសហការជាមួយពួកគេ។ ក្នុងករណីដែលអ្នកយល់ឃើញថា
អ្នកណាម្នាក់មានការចូលរួម តែមិនសមតាមបំណងរបស់អ្នកនោះ
អ្នកគួរតែវាយតម្លៃពួកគេឲ្យនៅក្នុងកម្រិតដែលមានលក្ខណៈជាការ
ចូលរួមស្ថាបនាដូច្នេះវាប្រសើរជាងការបង្ហាញពីកំហឹង
និងការក្តៅក្រហាយ។
-កុំទៅយឺតយ៉ាវៈ ចូរកុំយឺតយ៉ាវ
ក្នុងការណាត់ជួបកិច្ចប្រជុំ ការឆ្លើយតបទូរស័ព្ទ ឬ អ៊ីម៉ែល។
ការប្រតិកម្មទាន់ពេលគឺជាការបង្ហាញនូវកាយវិការធ្វើការប្រកបដោយ
វិជ្ជាជីវៈ។ ការគោរពការណាត់ជួបក៏អាចបង្ហាញថា
អ្នកគោរពពេលវេលារបស់ខ្លួន ចូរកុំខ្ជះខ្ជាយវា ព្រោះតែការមកយឺត។
-ឆ្លាតវៃខាងសរសេរៈ ស្តាប់ទៅ
ហាក់ដូចជាការងាយស្រួល
ប៉ុន្តែអ្វីដែលអ្នកសរសេរគឺមានកំហុសផ្នែកអក្ខរាវិរុទ្ធ
និងប្រកបខុសទាំងស្រុងក្នុងលិខិតដែលអ្នកត្រៀមនឹងផ្ញើជូនមេ
ឬអ្នកដទៃ។ បែបនេះវាទៅជាយ៉ាងណា? ប្រការនេះនឹងកាត់បន្ថយការសម្តែងមតិ
ឬការលើកឡើងរបស់អ្នក ហើយវានឹងមិនជួយឲ្យអ្នកមានការរីកចម្រើនទេ។
អ្នកគួរតែប្រើប្រាស់ជំនួយផ្សេងៗ មានដូចជាវចនានុក្រមជាដើម
ដើម្បីជួយឲ្យការសរសេររបស់អ្នកប្រកបដោយភាពត្រឹមត្រូវ៕
No comments:
Post a Comment