ភារកិច្ចរបស់អ្នកគ្រប់គ្រងម្នាក់
គឺថែរក្សាមនុស្សដែលនៅក្រោមបង្គាប់ធ្វើការ ឆ្ពោះទៅរកទិសដៅ មួយ។
ដូច្នេះហើយវាគឺជាស្នូល
ដែលពួកគេត្រូវតែងស្វែងយល់នូវអ្វីដែលពួកគេចង់បាន។ ខាងក្រោមនេះ
វិធី ៥ចំណុច ដែលនិយោគជិកចង់បានពីអ្នក គ្រប់ គ្រងរបស់ខ្លួន៖
1.ប្រាប់ពួកគេជាមុន៖
វាប្រហែលជាមិនសូវសំខាន់ក្នុងការប្រាប់កូនចៅរបស់ខ្លួន
នៅរាល់មុនការសម្រេចចិត្តបង្កើនអ្វីមួយក្នុងមុខជំនួញ
ផ្ទុយទៅវិញត្រូវឲ្យអ្នកក្រោមឱវាទបានដឹងនូវរាល់ទិសដៅ
និងរាល់ព្រឹត្តិការណ៍ដែលកើតមាននៅក្នុងក្រុមហ៊ុន។
ការខ្វះខាតនៅទំនាក់ទំនងពីអ្នកគ្រប់គ្រងអាចធ្វើឲ្យអ្នកនៅក្រោមឱវាទ
មានអារម្មណ៍ថា ពួកគេគឺគ្រាន់តែជាគ្រាប់ឡុកឡាក់ នៅក្នុងម៉ាស៊ីនមួយ
ដែលធ្វើឲ្យលទ្ធផលមានការធ្លាក់ចុះ។
ហេតុនេះដើម្បីបង្កើននូវប្រសិទ្ធិភាពត្រូវតែផ្តល់ដំណឹងជូនពួកគេ
ជាមុន នោះនឹងទទួលបានលទ្ធផលវិជ្ជមាន។
2.រាប់អានពួកគេដោយយុតិ្តធម៌៖
ការរើសអើងនៅក្នុ្ងងសង្គមការងារ
គឺត្រូវបានគេលើកយកមកពិភាក្សានៅក្នុងបរិបទនៃប្រធានបទចំរូងចម្រាស់
ដូចជា ពូជសាសន៍ និងភេទ។ ផ្ទុយទៅវិញការរើសអើង
សម្រាប់ហេតុផលជាច្រើនអាចបង្កឲ្យមានលទ្ធផលធ្លាក់ចុះនៃសីលធម៌និយោ
ជិក។ ជាឧទាហរណ៍ដែលល្អក្នុងការលុបបំបាត់ការរើសអើង
អាចបង្កឲ្យមានប្រសិទ្ធិភាពនៃចរិតលក្ខណៈល្អ របស់អ្នកគ្រប់គ្រង។
3.ស្តាប់អ្វីដែលពួកគេព្រួយបារម្ភ៖ សតិអារម្មណ៍
និងគំនិតអាចនឹងផ្ទុះឡើង តវ៉ា នៅពេលដែលលែងមានការអត់ធ្មត់។
វាគឺជាឧទារណ៍មួយសាមញ្ញ ដែលអ្នករាល់គ្នា
នឹងមិនសប្បាយរីករាយនៅក្នុងបរិយាកាស កន្លែងធ្វើការ។
អ្វីដែលសំខាន់គឺបង្ហាញឱកាសទៅកាន់និយោជិករបស់ខ្លួនដើម្បីសម្តែង
នូវរាល់ការព្រួយបារម្ភដែលពួកគេមាន។
បង្កើតជាប្រអប់មួយសម្រាប់ដាក់នៅរាល់សំណើរនៅត្រង់មាត់ច្រកចូលនៃ
ការិយាល័យធ្វើការ ដើម្បីទទួលសំនូមពរ ឬការស្ថាបនាផ្សេង។
4.មិនត្រូវប្រើរបៀបគ្រប់គ្រងតឹងរឹងពេកនោះទេ៖
ការគ្រប់គ្រងតឹងតែងពេកនោះ នឹងធ្វើឲ្យនិយោជិកស្អប់អ្នក។
វាគឺពិតជាសំខាន់ខ្លាំងណាស់ក្នុងការយល់ដឹងអំពីវា។
លុះត្រាតែលោកអ្នកសកម្មក្នុងការបណ្តុះបណ្តាលបុគ្គល
វាគ្មានហេតុផលដែលត្រូវប្រាប់បុគ្គលិករាល់គ្រប់អ្វីៗដែលយើង
ត្រូវធ្វើនោះទេ។
5.ដាក់ការងារ និងទំនួលខុសត្រូវដល់ពួកគេ៖
វាហាក់បីដូចជាប្លែក
ប៉ុន្តែអ្នកគ្រប់គ្រងទាំងនោះភ្លេចថាបុគ្គលល្អៗពិតជាចង់ទទួលបាននូវ
ការងារមួយសម្រាប់ធ្វើមិនត្រឹមតែការខ្វះខាតសកម្មភាពនូវទំនួល
ខុសត្រូវអូសបន្លាយការងារធ្វើឲ្យពីមួយថ្ងៃទៅមួយថ្ងៃ
ប៉ុន្តែប្រសិនបើគ្មានគោលដៅ
ឬអារម្មណ៍នៃការសម្រេចចិត្តបុគ្គលនោះនឹងមានអារម្មណ៍ថាស្រងាកចិត្ត
ជាមួយនឹងការងាររបស់ពួកគេ។ ដាក់ភារៈកិច្ចឲ្យពួកគេមានការប្រជុំ
ឬបណ្តុះបណ្តាលពួកគេ។ ជាការពិតណាស់
វាមិនមែនជាតារាងចាត់ចែងដែលប្រើអស់ថ្លៃនោះទេ
តែត្រូវធានាឲ្យបានថា ដើម្បី
ប៉ាន់ប្រមាណនូវបុគ្គលរបស់អ្នកផ្ទាល់ក្នុងការប្តេជ្ញាចិត្តនូវ
អ្វីដែលចង់បាន ឬការព្រួយបារម្មណ៍នូវអ្វីដែលពួកគេមាន។
នោះជាអ្នកគ្រប់គ្រងគឺជាតួនាទី
របស់អ្នកដែលត្រូវបង្រៀនគេក្នុងការសម្រេចចិត្តភ្លាមៗ
នោះការងារលោកអ្នកនិងដំណើរការយ៉ាងរលូន៕
No comments:
Post a Comment