យុគអន្ធកាលនៃកម្ពុជា
យុគអន្ធកាលនៃកម្ពុជា គ្របដណ្ដប់លើប្រវត្តិសាស្ត្រខ្មែរ ពីសតវត្សទីដប់ប្រាំដល់សតវត្សទីដប់ប្រាំបួន ជាសម័យកាលនៃការធ្លាក់ចុះនិងការបាត់បង់ទឹកដី ។ កម្ពុជាបានសម្បូរសប្បាយនូវសម័យកាលដ៏រុងរឿងមួយរយៈពេលខ្លី កំឡុងសតវត្សទីដប់ប្រាំមួយដោយសារតែព្រះមហាក្សត្រនៃប្រទេសនេះ ដែលពួកព្រះអង្គបានក៏សាងរាជធានីរបស់ទ្រង់នៅតំបន់ភាគអាគ្នេយ៍នៃបឹងទន្លេសាបតាមបណ្ដោយទន្លេមេគង្គដែលបានលើកស្ទួយពាណិជ្ជកម្មជាមួយនឹងប៉ែកផ្សេងៗនៃអាស៊ី ។ នេះគឺជាសម័យកាលដែលនៅពេលនោះពួកអ្នកផ្សងព្រេង និងសាសនទូតអេស្ប៉ាញនិងប៉ទុយហ្កាល់បានមកទស្សនាប្រទេសនេះលើកដំបូង ។ ក៏ប៉ុន្តែការសញ្ជ័យរបស់ពួកសៀមយករាជធានីថ្មីនៅលង្វែកនៅឆ្នាំ១៥៩៤បានកំណត់ការប្រែត្រឡប់ចុះនូវភ័ព្វវាសនារបស់ប្រទេសនិងកម្ពុជាក៏បានក្លាយជាកូនអុកមួយក្នុងការដណ្ដើមឥទ្ធិពលគ្នារវាងពួកអ្នកជិតខាងទាំងពីរ ដែលបង្កើនឥទ្ធិពលបន្តិចម្ដងៗ គឺសៀមនិងយួន ។ ការតាំងលំនៅរបស់យួននៅតំបន់ដីសណ្ដទន្លេមេគង្គបាននាំមកនូវការបញ្ចូលតំបន់នោះនៅចុងនៃសតវត្សទីដប់ប្រាំពីរ ។ ដោយហេតុនោះកម្ពុជាបានបាត់បង់ទឹកដីខ្លះដ៏មានជីជាតិបំផុត និងត្រូវបានកាត់ផ្ដាច់ពីសមុទ្រ ។ ដូច្នេះការទន្ទ្រានរបស់បរទេសបានបន្តរហូត ដល់ពាក់កណ្ដាលសតវត្សទីដប់ប្រាំបួនដោយសារតែយួនបានប្ដេជ្ញា ដើម្បីលេបត្របាក់ទឹកដីខ្មែរនិងបង្ខំអោយអ្នកស្រុកខ្មែរទទួលយកវប្បធម៌យួន ។[១]
ការតស៊ូរបស់កម្ពុជាដើម្បីភាពរស់រានមានជីវិត១៤៣២-១៨៦៣
ជាងបួនសតវត្សដែលបានកន្លងផុតចាប់ពីបំបោះបំបង់អង្គរនៅក្បែរៗពាក់កណ្ដាលសតវត្សទី១៥រហូតដល់ការបង្កើតអាណាព្យាបាលក្រោមពួកបារាំងនៅឆ្នាំ១៨៦៣គឺត្រូវបានចាត់ទុកដោយពួកប្រវត្តិវិទូថាជាយុគអន្ធកាលរបស់កម្ពុជា សម័យកាលនៃភាពស្ងប់ស្ងៀមខាងសេដ្ឋកិច្ច សង្គម និងវប្បធម៌ ដែលនៅពេលនោះកិច្ចការផ្ទៃក្នុងរបស់នគរបានស្ថិត នៅក្រោមកណ្ដាប់ដៃនៃពួកអ្នកជិតខាង សៀមនិងយួនបន្តិចម្ដងៗ ។ នៅពាក់កណ្ដាលសតវត្សទី១៩ កម្ពុជាបានក្លាយជាគ្រាប់អុកស្ទើរតែគ្មានប្រយោជន៍ នៅក្នុងការដណ្ដើមឥទ្ធិពលគ្នារវាងសៀម និងយួន ហើយប្រហែលជានឹងត្រូវបានលេបត្របាក់ទាំងស្រុងដោយប្រទេសមួយ រឺក៏ ទាំងពីរ បើសិនជាបារាំងមិនធ្វើអន្តរាគមន៍ដោយប្រគល់អោយកម្ពុជានូវកិច្ចសន្យាជីវិតត្រួតត្រាដោយអាណានិគម ។ភាពភ័យខ្លាចនៃការបាត់ផុតរលត់ជាតិសាសន៍និងវប្បធម៌បានបន្តសាច់រឿងដ៏ធំនៅក្នុងផ្នត់គំនិតរបស់ខ្មែរទំនើបនិងជួយដើម្បីពន្យល់នូវជាតិនិយមនិងសំអប់ជនបរទេសខ្លាំងក្លារបស់ខ្មែរនិងជាការគាំទ្រដើមដំបូងដល់របបខ្មែរក្រហមកំឡុងទសវត្សឆ្នាំ១៩៧០ ។ ការបង្កើតនៅឆ្នាំ១៩៧៩នូវសាធារណរដ្ឋប្រជាមានិតកម្ពុជា ជារដ្ឋរណបរបស់វៀតណាមត្រួតត្រា អាចត្រូវបានឃើញជាកំរិតកំពូលនៃដំណាក់កាលមួយ នៃការទន្ទ្រានរបស់វៀតណាមដែលរៀបចំល្អរួចរាល់ក្រោមកលល្បិច តាំងពីសតវត្សទីដប់ប្រាំពីរ ។
ដំណាក់កាលនៃការស៊ីរូងផ្ទៃក្នុង និងការទន្ទ្រានរបស់បរទេសបន្តិចម្ដងៗពិតជាឆាប់រហ័ស និងគឺជាភស្តុតាងយ៉ាងរឹងមាំនៅសតវត្សទីដប់ប្រាំ ដែលនៅពេលនោះខ្មែរនៅមានឥទ្ធិពលនៅឡើយ ។ បន្តបន្ទាប់ពីការធ្លាក់នៃអង្គរធំ ព្រះរាជវាំងរបស់កម្ពុជាបានបោះបង់ចោលនូវតំបន់ភាគខាងជើងនៃបឹងទន្លេសាប ទៅអោយសៀម ហើយមិនដែលត្រឡប់ទៅវិញទេ វៀលែងតែចន្លោះពេលដ៏ខ្លីនៅចុងសតវត្សទីដប់ប្រាំមួយចេញ ។ នៅពេលនោះយ៉ាងណាមិញ ទំនោររបស់ខ្មែរចំពោះសំណង់អគារវិមានបានបញ្ឈប់ ។ ជំនឿកាលពីបុរាណៗដូចជាពុទ្ធសាសនាមហាយាននិងលទ្ធិព្រហ្មញ្ញ នៃទេវរាជត្រូវបានជំនួសដោយពុទ្ធសាសនាថេរវាទ ហើយប្រជាជនខ្មែរបានប្រែជាផ្នែកនៃសាសនាដូចគ្នា និងប្រពៃណីវប្បធម៌ដូចពួកសៀម ។ ភាពស្រដៀងគ្នានេះមិនបានទប់ស្កាត់សង្គ្រាមបានមួយរយៈទេរវាងនគរទាំងពីរដដែល ។ កំឡុងសតវត្សទីដប់ប្រាំមួយ កងទ័ពខ្មែរដោយឆ្លៀតឱកាសលើបញ្ហាសៀមជាមួយពួកភូមា ដោយបានលុកលុយមិនបានជោគជ័យលើនគរសៀមជាច្រើនលើក ។នៅក្នុងខណៈពេលនោះ បន្តបន្ទាប់ពីបំបោះបំបង់នៃទីស្ថានអង្គរ ពួករស់រានខ្មែរដែលនៅសល់មួយចំនួនតិច ជាមួយជំនួយរបស់សៀម បានបង្កើតឡើងរាជធានីថ្មីនៅចម្ងាយច្រើនគីឡូម៉ែត្រ ទៅភាគអាគ្នេយ៍នៅទីមួយនៃអ្វីដែលឥឡូវគឺភ្នំពេញនេះឯង ។ មជ្ឈមណ្ឌលអំណាចថ្មីនេះបានតាំងនៅចំណុចប្រសព្វគ្នានៃទន្លេមេគង្គនិងទន្លេសាប ។ ដូច្នេះ វាបានគ្រប់គ្រងពាណិជ្ជកម្មតាមទន្លេនៃទឹកដីបេះដូងខ្មែរនិងនគរឡាវ ហើយនិងមានច្រកចូល តាមច្រកនៃដីសណ្ដទន្លេមេគង្គ ទៅកាន់ផ្លូវពាណិជ្ជកម្មអន្តរជាតិដែលបានភ្ជាប់ឆ្នេរសមុទ្រចិនសមុទ្រចិនខាងត្បូងនិងមហាសមុទ្រឥណ្ឌា ។ ប្រភេទនៃរដ្ឋនិងសង្គមថ្មីមួយបានផុសឡើង កាន់តែបើកទូលាយចំពោះពិភពលោកខាងក្រៅ និងកាន់តែពឹងផ្អែកលើពាណិជ្ជកម្មតាមរយៈប្រភពភោគទ្រព្យជាងបុព្វការីមុនៗ ដែលនៅក្នុងដីគោក ។ ទំហំទំហាត់នៃពាណិជ្ជកម្មតាមសមុទ្រជាមួយចិនកំឡុងរជ្ជកាលរាជវង្សមិង (១៣៦៨-១៦៤៤ ) បានផ្ដល់នូវឱកាសរកកម្រៃបានច្រើនចំពោះពួកក្រុមសមាជិក នៃពួកឥស្សរជនខ្មែរដែលជាអ្នកក្ដោបក្ដាប់ដំណើរការផ្ដាច់មុខ ការដោះដូរពាណិជ្ជកម្មព្រះរាជា ។ ការបង្ហាញខ្លួននៃពួកអឺរ៉ុបនៅក្នុងតំបន់នៅក្នុងសតវត្សទីដប់ប្រាំមួយ ក៏បានលើកស្ទួយដល់វិស័យពាណិជ្ជកម្មដែរ ។
ព្រះបាទអង្គចន្ទ (១៥១៦-១៥៦៦) ជាស្ដេចមួយក្នុងចំណោមក្សត្រធំៗខ្មែរពីរបីអង្គនៃសម័យក្រោយអង្គរ បានផ្លាស់រាជធានីពីភ្នំពេញទៅលង្វែក ។ ពួកអ្នកដំណើរប៉ទុយហ្កាល់និងអេស្ប៉ាញដែលអ្នកទាំងនោះបានមកទស្សនាទីក្រុងនេះ ដែលបានតាំងនៅច្រាំងនៃទន្លេសាប ជាទន្លេមួយនៅភាគខាងជើងភ្នំពេញ ដែលបានពិពណ៌នារៀបរាប់ទីក្រុង ជាកន្លែងមួយនៃភោគទ្រព្យដ៏សម្បើមអស្ចារ្យ ។ ផលិតផលជាច្រើនបានដោះដូរនៅទីនោះរួមមាន ថ្មមានតម្លៃ លោហៈ សូត្រនិងកប្បាស ធូប ភ្លុក ម្រ័ក្សណ៍ខ្មុក បសុសត្វ (រួមមានដំរី) និងកុយរមាស (ដែលបានឱ្យតម្លៃដោយពួកចិនជាឱសថកម្រនិងប៉ូវកម្លាំង) ។ នៅចុងសតវត្សទីដប់ប្រាំមួយនិងដើមសតវត្សទីដប់ប្រាំពីរ លង្វែកមានក្រុមសហគមន៍ពាណិជ្ជកម្មដ៏រីកចម្រើនរបស់ចិន ឥណ្ឌូនេស៊ី ពួកម៉ាឡេ ជប៉ុន ពួកអារ៉ាប់ អេស្ប៉ាញ និងប៉ទុយហ្កាល់ ។ សហគមន៍ទាំងនេះត្រូវបានចូលរួមក្រោយមកទៀត នៅក្នុងសតវត្សនោះដោយពួកអង់គ្លេសនិងហូឡង់ ។
នៅក្នុងកំឡុងសម័យកាលនេះ (នៅឆ្នាំ១៥៥៥-១៥៥៦) ដែលពួកបព្វជិតសាសនាគ្រិស្តជាតិប៉ទុយហ្កាល់ ហ្កាសស្ប៉ា ដា គ្រូសហ្ស៍ (Gaspar da Cruz) បានធ្វើការព្យាយាមដំបូងដើម្បីផ្សព្វផ្សាយណែនាំគ្រិស្តសាសនាទៅកាន់ប្រទេសនេះ ។ តាមរយៈរឿងរ៉ាវផ្ទាល់របស់លោក ការខិតខំប្រឹងប្រែងរបស់លោកគឺជាការបរាជ័យទាំងស្រុងដោយសារតែជំនឿស៊ប់លើព្រាហ្មណ៍ខ្លាំងក្លានៃក្សត្រិយ៍និងវណ្ណៈដឹកនាំ ក៏ប៉ុន្តែយ៉ាងណាមិញ របាយការណ៍ខ្លីដែលលោកបានធ្វើបេសកកម្មផ្ដល់នូវការឆ្លុះបញ្ចាំងទៅក្នុងការគោរពបដិបត្តសាសនាជាតិ នៅពេលនោះ ។ [២]
ដោយសារតែពួកអ្នកតំណាងនៃសញ្ជាតិទាំងនេះទាំងអស់តាមពិតទៅគឺជាពួកចោរសមុទ្រ ពួកអ្នកផ្សងព្រេង រឺ ពួកពាណិជ្ជករ ដែលនេះគឺជាសម័យមួយនៃសកលនិយមខ្លាំងក្លា ។ ត្រូវបានដាក់សម្ពាធយ៉ាងខ្លាំងដោយពួកសៀម ដើម្បីសងបំណុលវិញ ព្រះបាទសត្ថាទី១ (១៥៧៦-៩៤) ដោយនៅជុំវិញខ្លួនទ្រង់មានអង្គរក្សផ្ទាល់ព្រះអង្គជាជាតិអេស្ប៉ាញ និងទាហានស៊ីឈ្នួលប៉ទុយហ្កាល់ផង ហើយនៅឆ្នាំ១៥៩៣ព្រះអង្គបានសុំទេសាភិបាលអេស្ប៉ាញនៅភីលីពីនអោយជួយ ។ ត្រូវបានទាក់ទាញដោយប្រមើលមុននៅការបង្កើតឡើងអាណាព្យាបាលអេស្ប៉ាញនៅកម្ពុជា ហើយនិងការប្ដូរទៅរាជាធិបតេយ្យគ្រិស្តសាសនាវិញ ទេសាភិបាលនេះបានបញ្ជូនកម្លាំងមួយកងដែលមានមនុស្ស១២០នាក់មក ក៏ប៉ុន្តែលង្វែកក៏បានធ្លាក់ទៅក្នុងកណ្ដាប់ដៃពួកសៀមរួចទៅហើយ ពេលនោះពួកគេបានមកដល់នៅឆ្នាំបន្ទាប់មកទៀត ។ ពួកអេស្ប៉ាញបានទាញផលប្រយោជន៍នៅ ក្នុងស្ថានការណ៍ច្របូកច្របល់ដ៏ខ្លាំងក្លានេះដើម្បី លើកមួយនៅក្នុងចំណោមព្រះរាជបុត្ររបស់ព្រះបាទសត្ថាអោយឡើងសោយរាជ្យនៅឆ្នាំ១៥៩៧ ។ ក្ដីសង្ឃឹមនៃការធ្វើអោយប្រទេសនេះជា ប្រទេសអាណានិគមអេស្ប៉ាញត្រូវបានបំផ្លាញទៅវិញយ៉ាងណាមិញ នៅពេលនោះពួកអេស្ប៉ាញត្រូវបានសម្លាប់រង្គាលនៅពីរឆ្នាំក្រោយមកទៀត ដោយគ្មានហេតុផលនៃការប្រទូស្តរាយគ្នាទាំងសងខាងដោយក្រុមទាហានស៊ីឈ្នួលម៉ាឡេ ។
យ៉ាងណាមិញ ពួកសៀមបានពាក់ព័ន្ធនូវការវាយប្រហារដោយយថាហេតុមក លើឯករាជ្យភាពកម្ពុជាដោយកាន់កាប់លង្វែកនៅឆ្នាំ១៥៩៤ ។ ជាមួយនិងការតាំងទ័ពនៃទេសាភិបាលកងទ័ពសៀមម្នាក់នៅក្នុងទីក្រុង កម្រិតនៃការគ្រប់គ្រងនយោបាយបរទេសត្រូវបានបង្កើតឡើង លើរាជាណាចក្រនេះជាលើកទីមួយ ។ កាលប្រវត្តិខ្មែរពិពណ៌នាការធ្លាក់ចុះនៃលង្វែកជាគ្រោះមហន្តរាយចាប់ពីនោះមក ដែលប្រទេសជាតិនេះមិនដែលបានត្រឡប់មកដូចដើមវិញទាំងស្រុងទេ ។ សៀមបានគ្រប់គ្រងកម្ពុជាអស់រយៈពេលស្ទើរតែជិត៣០០ឆ្នាំមកហើយ នៅទីបញ្ចប់អង្គរវត្តដែលបាត់បង់មកដល់ពួកបារាំងនៅ១៩០៧ បន្ទាប់ពីកាន់កាន់អស់រយៈពេលជាង៤៥០ឆ្នាំមកហើយ ។
ការត្រួតត្រាដោយសៀមនិងយួន
កម្ពុជាក្បែរៗទសវត្សឆ្នាំ១៩៥០
នៅចុងសតវត្សទីដប់ប្រាំ យួនដែលមិនដូចប្រជាជាតិអាស៊ីអាគ្នេយ៍ដ៏ទៃទៀតទេ ដោយបានផុសឡើងពីមណ្ឌលអរិយធម៌ចិន ហើយបានលេបត្របាក់ទាំងស្រុងភ្លាមៗនូវនគរចាម្ប៉ានៅតាមសមុទ្រដ៏មានឥទ្ធិពលបំផុតនៅឯវៀតណាមកណ្ដាល ។ រាប់ពាន់នាក់នៃពួកចាមបានរត់គេចទៅកាន់ទឹកដីខ្មែរ ។ នៅដើមសតវត្សទីដប់ប្រាំពីរ ពួកយួនបានមកដល់តំបន់ដីសណ្ដទន្លេមេគង្គ ដែលទីនោះបានតាំងទីដោយប្រជាជនខ្មែររួចទៅហើយ ។ នៅឆ្នាំ១៦២០ ស្ដេចខ្មែរជ័យជេដ្ឋាទី២ (១៦១៨-២៨) បានរៀបអភិសេកជាមួយកូនស្រីនៃង្វៀន ភ្វូខ ង្វៀន (Nguyễn Phúc Nguyên) ម្នាក់ក្នុងចំណោមពួកលោកម្ចាស់ង្វៀន (១៥៥៨-១៧៧៨) ដែលបានគ្រប់គ្រងវៀតណាមខាងត្បូងអស់រយៈស្ទើរតែមួយសម័យកាលនៃរាជវង្សឡេ (១៤២៨-១៧៨៨ ) ។ បីឆ្នាំក្រោយមកទៀត ព្រះបាទជ័យជេដ្ឋាបានអនុញ្ញាតអោយពួកយួនបង្កើតផ្ទះបែបប្រពៃណីនៅព្រៃនគរ ក្បែរអ្វីដែលឥឡូវគឺទីក្រុងហូជីមិញ (សៃហ្កនតាំងពីឆ្នាំ១៩៧៥ ) ។ នៅចុងនៃសតវត្សទីដប់ប្រាំពីរ តំបន់នោះនៅក្រោមការគ្រប់គ្រងខាងរដ្ឋបាលយួន ហើយកម្ពុជាត្រូវបានកាត់ផ្ដាច់ពីច្រកចូលទៅកាន់សមុទ្រ ។ ការដោះដូរពាណិជ្ជកម្មជាមួយពិភពលោកខាងក្រៅមានលទ្ធភាពទៅរួច ដោយមានការអនុញ្ញតពីយួនតែប៉ុណ្ណោះ ។
មានសម័យកាលជាច្រើននៅក្នុងសតវត្សទីដប់ប្រាំពីរនិងទីដប់ប្រាំបី នៅពេលពួកអ្នកជិតខាងខ្មែរត្រូវព្រួយបារម្ភជាមួយការវិវាទខាងក្នុង រឺ ខាងក្រៅ ដែលខ្មែរបានបណ្ដោយអោយប្រទេសព័ទ្ធជុំវិញខ្លួនមានចន្លោះពេលដកដង្ហើមបាន ។ ពួកយួនត្រូវបានជាប់ពាក់ព័ន្ធក្នុងសង្គ្រាម ក្នុងស្រុកអូសបន្លាយរហូតដល់ឆ្នាំ១៦៧២ (សូមមើល សង្គ្រាមទ្រិញ-ង្វៀនសម្រាប់ពត៌មានលំអិត) ប៉ុន្តែលើការសន្និដ្ឋាន ពួកលោកម្ចាស់ង្វៀនដែលបានកាន់កាប់នៅភាគខាងត្បូង បានបញ្ចូលតំបន់ទឹកដីខ្មែរដ៏ច្រើនទៅក្នុងតំបន់នៃដីសណ្ដទន្លេមេគង្គ ។ អស់រយៈពេលមួយរយឆ្នាំក្រោយមក ពួកយួនបានប្រើប្រាស់ការធ្វើទុក្ខបុកម្នេញតិចតួចទៅលើនិគមជនយួន នៅក្នុងតំបន់ដីសណ្ដជាលេសដើម្បីការវាតទីទឹកដីរបស់ពួកគេ ដូចជាការសម្បទានទឹកដីពីអាពាហ៍ពិពាហ៍នៃអន្តរក្សត្រជាដើម ។ ដោយនៅចុងសតវត្សទីដប់ប្រាំបី ពួកគេបានពង្រីកវិសាលភាពអំណាចរបស់គេដើម្បីរួមបញ្ចូលតំបន់នេះ ដាក់ចូលក្នុងចុងទសវត្ស១៩៨០ដោយសាធារណរដ្ឋសង្គមនិយមវៀតណាម (វៀតណាម) ។
សៀម ដែលមិនដូច្នោះទត្រូវបានលួងលោមក្លាយជាសម្ព័ន្ធមិត្តមួយប្រឆាំង នឹងការលុកលុយរបស់យួននៅក្នុងសតវត្សទីដប់ប្រាំបី ដែលសៀមខ្លួនឯងជាប់ដៃនៅក្នុងការប៉ះទង្គិចគ្នាថ្មីមួយជាមួយភូមា ។ នៅឆ្នាំ១៧៦៧ រាជធានីសៀមអយុធ្យាត្រូវបានឡោមព័ទ្ធនិងបំផ្លិចបំផ្លាញ ។ ពួកសៀមភ្លាមៗក៏បានស្ដារឡើងអោយដូចដើមវិញ និងដោយឆាប់រហ័សបានអះអាងសារជាថ្មីនូវវិជិតរាជ្យរបស់គេលើប្រទេសខ្មែរ ។ស្ដេចខ្មែរក្មេងខ្ចី ព្រះបាទអង្គអេង (១៧៧៩-៩៦) ជាអ្នកភៀសខ្លួនម្នាក់នៅឯរាជវាំងសៀម ត្រូវបានតែងតាំងជាក្សត្រនៅឧដុង្គដោយកងទ័ពសៀម ។ នៅក្នុងពេលដូចគ្នា សៀមបានបញ្ចូលខេត្តនៅភាគខាងជើងបំផុតបីរបស់ខ្មែរដោយស្ងាត់ៗ ។ ជាការបន្ថែម អ្នកគ្រប់គ្រងតាមតំបន់នូវខេត្តពាយព្យ បាត់ដំបងនិងសៀមរាប បានក្លាយជាទឹកដីចំណុះនៃស្ដេចសៀម ហើយតំបន់ទាំងនេះក៏បានមកក្រោមមណ្ឌលឥទ្ធិពលសៀម ។
ការប្រណាំងប្រជែងថ្មីទៀតរវាងសៀមនិងយួនដើម្បីគ្រប់គ្រងប្រទេសខ្មែរ នៅសតវត្សទីដប់ប្រាំបួនបានហុចជាលទ្ធផលនៅសម័យកាលមួយ ដែលនៅពេលនោះមន្ត្រីយួន ដោយធ្វើការតាមរយៈស្ដេចខ្មែរអាយ៉ង បានកាន់កាប់ផ្នែកកណ្ដាលនៃប្រទេសនេះ ហើយបានប៉ុនប៉ងដើម្បីបង្ខំអោយរាស្ត្រខ្មែរទទួលយកប្រពៃណីទំនៀមទំលាប់យួន ។ ការបះបោរជាច្រើនលើកប្រឆាំងនឹងការគ្រប់គ្រងរបស់យួនដែលជាលទ្ធផល ។ ការសំខាន់បំផុតនៃអ្វីទាំងនេះបានកើតឡើងនៅឆ្នាំ១៨៤០ដល់១៨៤១ និងបានរីករាលដាលភាគច្រើនទូទាំងប្រទេស ។ បន្ទាប់ ពីពីរឆ្នាំនៃការប្រយុទ្ធគ្នា ខ្មែរនិងអ្នកជិតខាងរបស់ខ្លួនបានឈោងចាប់កិច្ចព្រមព្រៀងមួយ ដែលដាក់ប្រទេសនេះក្រោមចក្រពត្តិភាពនៃសៀមនិងយួន ។ យ៉ាងណាក៏ដោយ ពោរពេញដោយការភ័យខ្លាចនៃអតីតកាលដ៏យូរអង្វែង ដែលត្រួតត្រាដោយការលុកលុយថៃ ក្រោមកិច្ចប្រឹងប្រែងបែកពីគ្នា ខ្មែរបានរៀបខ្លួនដើម្បីឈរខាងក្រោមអាណាព្យាបាលភាពរបស់យួន ។ តាមការបញ្ជានៃប្រទេសទាំងពីរ ក្សត្រថ្មី ព្រះបាទអង្គឌួង (១៨៤៨-៥៩) បានឡើងសោយរាជ្យហើយបាននាំមកនូវសន្តិភាពមួយទសវត្ស និងឯករាជ្យភាពមិនពិតប្រាកដដល់កម្ពុជា ។
ក្នុងការប្រព្រឹត្តិរំលោភបំពានរបស់ពួកគេលើប្រជាជនខ្មែរ ពួកសៀមនិងយួនគឺមិនអាចកត់សំគាល់ឃើញជាក់ស្ដែងឡើយ ។ ការរងទុក្ខវេទនានិងបែកបាក់បានបង្កឡើងដោយសង្គ្រាម ដែលអាចប្រៀបធៀបបានទៅនឹងការឆ្លងកាត់ជាច្រើនស្រដៀង នឹងបទពិសោធន៍កម្ពុជាក្នុងទសវត្សឆ្នាំ១៩៧០អញ្ជឹងដែរ ។ ក៏ប៉ុន្តែពួកសៀមនិងយួនមានអាកប្បកិរិយាផ្សេងៗគ្នាជាបច្ច័យសំខាន់ ដោយនាំឱ្យព្រួយបារម្ភចំណងមេត្រីភាពពួកគេជាមួយខ្មែរ ។ សៀមបានចែករំលែកជាមួយខ្មែរនូវសាសនា ទេវកថា អក្សរសាស្ត្រ និងវប្បធម៌ជាទូទៅ ។ ពួកស្ដេចចក្រីនៅបាងកកចង់បាននូវសេចក្ដីស្មោះត្រង់ សួយសារអាករនិងទឹកដីរបស់ខ្មែរ ប៉ុន្តែពួកស្ដេចទាំងនោះមិនមានចេតនាក្នុងការប្រកួតប្រជែង រឺក៏ផ្លាស់ប្ដូរតម្លៃ រឺក៏របៀបនៃការរស់នៅរបស់ប្រជាជនឡើយ ។ យួនបានបង្ហាញអោយខ្មែរឃើញថាជាពួកព្រៃផ្សៃដើម្បីធ្វើ អោយចំរើនតាមរយៈការផ្សាយវប្បធម៌យួន ហើយនិងពួកគេចាត់ទុកទឹកដីខ្មែរជាដីមានជីជាតិជា ទីកន្លែងពេញច្បាប់សម្រាប់អាណានិគមកម្មតាមរយៈពួកនិគមជនមកពីប្រទេសយួន ។
អាណាព្យាបាលបារាំង១៨៦៣-១៩៥៣
អត្ថបទដើមចម្បង: កម្ពុជាក្រោមអាណានិគម
ចំណាប់អារម្មណ៍បារាំងនៅឥណ្ឌូចិននៅសតវត្សទីដប់ប្រាំបួនបានដុះចេញ
ពីបដិវាដកម្មជាមួយអង់គ្លេស ដែលបានបដិសេធខ្លួនចេញពីឥណ្ឌា
និងបានខាំងវាដោយឥទ្ធិពលចេញ
ក្រៅពីនោះផ្នែកផ្សេងៗទៀតនៃដែនដីដ៏ធំអាស៊ីអាគ្នេយ៍ ។
ពួកបារាំងក៏បានប៉ុនប៉ងដើម្បីបង្កើតពាណិជ្ជកម្មនៅក្នុងតំបន់មួយ
ដែលបានដឹងថាមានភោគទ្រព្យមិនទាន់បានយកមកប្រើនិង
ដើម្បីដាក់ទោសការធ្វើទុក្ខបុកម្នេញនៃរដ្ឋយួនលើការផ្សព្វផ្សាយសាសនាកាតូលិក
ការសង្គ្រោះរបស់ពួកគេគឺជាគោលបំណង ដែលបានថ្លែងនូវនយោបាយក្រៅប្រទេសរបស់បារាំង
។ ការបដិសេដដដែលៗនៃរាជវង្សង្វៀនដើម្បីបង្កើតទំនាក់ទំនងការទូត
និងនយោបាយប្រឆាំងគ្រិស្តសាសនាដោយហិង្សានៃក្រុមពួកអធិរាជ មិញ
ម៉ាង (១៨២០-៤១) ធៀវ ទ្រី (១៨៤១-៤៧) និង ធឺ អ៊ឺក (១៨៤៨-៨៣)
បានបណ្ដេញពួកបារាំងចេញ ដោយភ្ជាប់ក្នុងការប៉ិនប្រសប់ខាងនាវាបំពាក់ដោយអាវុធ
ហើយក៏បានហុចជាលទ្ធផល នៅក្នុងការបង្កើតនៃការត្រួតត្រារបស់បារាំងទូទាំងសៃហ្កន
និងលើខេត្តភាគខាងកើតបីទៀតនៅតំបន់កូសាំងស៊ីន(ដីសណ្ដទន្លេមេគង្គ) ។ក្នុងទស្សនៈវិស័យនៃរដ្ឋាភិបាលនៅប៉ារីស កម្ពុជាគឺជាទឹកទំនប់ដែលកំពុងតែរំពឹងទុក ។ ដោយបានល្បួងលួងលោមដោយសាសនទូត ដើម្បីស្វែងរកអាណាព្យាបាលកិច្ចរបស់បារាំងប្រឆាំងនឹងសៀមនិងយួន ព្រះបាទអង្គឌួងបានអញ្ជើញបេសកទូតបារាំង ដើម្បីចូលមកទស្សនាក្នុងរាជវាំងព្រះអង្គ ។ យ៉ាងណាក៏ដោយ ពួកថៃបានដាក់សម្ពាធទ្រង់ដើម្បីអោយបដិសេធជំនួបជាមួយពួកបារាំងនៅពេលនោះ ពួកគេនៅទីបំផុតបានមកដល់ឧដុង្គនៅឆ្នាំ១៨៥៦ ។ ការធ្វើដំណើរដែលបានបោះពុម្ពផ្សាយច្រើនដោយធម្មជាតិវិទូ ហង់រី មូហ៊ុត ជាអ្នកបានមកទស្សនារាជវាំងកម្ពុជា ក៏បានស្រាវជ្រាវរុករកឡើងវិញសំណល់បាក់បែកនៅអង្គរ ហើយបានធ្វើដំណើរឡើងតាមទន្លេមេគង្គទៅដល់ព្រះរាជាណាចក្រឡាវ នៅហ្លួងព្រះបាងពីឆ្នាំ១៨៥៩ដល់១៨៦១ បានដាស់នូវចំណាប់អារម្មណ៍បារាំងនៃភាពសម្បូរបែបដែលបានអះអាងដោយនគរនេះ និងតម្លៃនៃមេគង្គជាច្រកមួយទៅកាន់ខេត្តទិសនិរតីរបស់ចិន ។ នៅខែសីហា១៨៦៣ ពួកបារាំងបានសម្រេចសន្ធិសញ្ញាមួយជាមួយអ្នកស្នងរាជ្យបន្តរបស់ព្រះបាទអង្គឌួង ព្រះបាទនរោត្តម (១៨៥៩-១៩០៤) ។ កិច្ចព្រមព្រៀងនេះលៃលកក្សត្រកម្ពុជាអោយមានអាណាព្យាបាលកិច្ចរបស់បារាំង (ក្នុងទម្រង់នៃអ្នករដ្ឋការបារាំងហៅថា résident ជាភាសាបារាំង ឯកាភិបាល) ក្នុងការផ្លាស់ប្ដូរសម្រាប់ផ្ដល់សិទ្ធិអោយបារាំងដើម្បីរុករក និងដើម្បីធ្វើអាជីវកម្មធនធានរ៉ែខនិជនិងព្រៃឈររបស់ព្រះរាជាណាចក្រនេះ ។ ពិធីបរមរាជាភិសេករបស់ព្រះបាទនរោត្តម នៅឆ្នាំ១៨៦៤ គឺជាកិច្ចការឆ្គាំឆ្គងមួយ នៅក្នុងនោះទាំងអ្នកតំណាងបារាំងនិងសៀមបានធ្វើជាធិបតី ។ ទោះបីជាពួកសៀមប៉ុនប៉ងដើម្បីធ្វើអោយខកខាន មិនបានសម្រេចនូវការវាតទីឥទ្ធិពលរបស់បារាំងក៏ដោយ ក៏ឥទ្ធិពលរបស់ពួកគេផ្ទាល់លើព្រះមហាក្សត្រអង្គនេះបានថយចុះជានិច្ច ។ នៅឆ្នាំ១៨៦៧ ពួកបារាំងបានចុះសន្ធិសញ្ញាមួយជាមួយនិងថៃ ដែលបានប្រគល់នូវការគ្រប់គ្រងខេត្តបាត់ដំបង និងសៀមរាបជាចុងក្រោយជាការដោះដូរដើម្បីការបង្រួបបង្រួមនូវអំណះអំណាង នៃចក្រពត្តិលើប៉ែកផ្សេងនៃកម្ពុជា ។ ការបាត់បង់ខេត្តភាគពាយព្យ ព្រះបាទនរោត្តមតូចព្រះទ័យយ៉ាងខ្លាំង ក៏ប៉ុន្តែព្រះអង្គត្រូវជំពាក់គុណបារាំងចំពោះការបញ្ជូនជំនួយកងទ័ព ដើម្បីបង្ក្រាបការបះបោដោយអ្នកក្លែងបន្លំជាញាតិវង្ស ។
នៅខែមិថុនា១៨៨៤ ទេសាភិបាលបារាំងនៅកូសាំងស៊ីនបានធ្វើដំណើរទៅរាជធានីរបស់ព្រះបាទនរោត្តម ហើយបានទាមទារអោយមានការទទួលយកសន្ធិសញ្ញាមួយ ជាមួយក្រុងប៉ារីសដែលសន្យាថាការផ្លាស់ប្ដូរជាទូទៅដូចជា ការលុបចោលទាសភាព ការបង្កើតស្ថាប័នកម្មសិទ្ធិឯកជន និងការបង្កើតឡើងពួកឯកាភិបាល (résident)បារាំងនៅតាមទីក្រុងខេត្ត ។ ពោរពេញដោយការយកចិត្តទុកដាក់ នៃនាវាចម្បាំងបារាំងបានបោះយុថ្កានៅតាមទន្លេ ស្ដេចបានឡាយព្រះហស្ថលេខាលើកិច្ចព្រមព្រៀងដោយទើសទាល់ ។ ពួកឥស្សរជនក្នុងស្រុកបានប្រឆាំងនឹងខសន្យមួយចំនួនរបស់កិច្ចព្រមព្រៀងនេះ យ៉ាងណាមិញ ជាពិសេសខមួយដែលទាក់ទងនិងទាសភាព ហើយពួកគេបានញុះញង់បង្កចលាចលការបះបោរ ជាច្រើនទូទាំងប្រទេសកំឡុងឆ្នាំបន្តបន្ទាប់មកទៀត ។ ទោះបីជាការបះបោរត្រូវបានបង្ក្រាបក៏ដោយ ហើយសន្ធិសញ្ញានេះត្រូវបានអោយសច្ចាប័ន ហើយការតស៊ូអសកម្មដោយមានការចូលដៃនៃប្រជារាស្ត្រខ្មែរ បានព្យាពេលការអនុវត្តនូវកំណែទម្រង់មួយចំនួន កំណែទម្រង់ត្រូវបានស្ងប់រំងាប់ទៅវិញ រហូតដល់ក្រោយការសោយទីវង្គតរបស់ព្រះបាទនរោត្តម ។
No comments:
Post a Comment