ចាយលុយប្រចាំថ្ងៃរបស់អ្នកមានចំណែកធ្វើឲ្យអ្នករីកចម្រើនឡើង
ឬធ្លាក់ចុះបាន។ ដូច្នេះ
អ្នកគួរពិនិត្យវិធីប្រើប្រាស់ប្រាក់កាសរបស់ខ្លួន
ទៅលើអ្វីដែលមានប្រយោជន៍ ឬមិនមានប្រយោជន៍ ដោយភាពវៃឆ្លាត។
1.ដាក់ផែនការចាយវាយប្រចាំថ្ងៃៈ
តាមធម្មតាបើមានប្រាក់ នៅក្នុងហោប៉ៅកាលណា
អ្នកប្រាកដជាចាយទាល់តែអស់រលីង។ឥឡូវនេះអ្នកគួរកែប្រែការចាយវាយ
របស់ខ្លួនខ្លះដោយដំបូង ត្រូវដាក់ផែនការចាយវាយរបស់ខ្លួនថា
ត្រូវចំណាយទៅលើអ្វីខ្លះ? ដូចជា ថ្លៃធ្វើដំណើរ ថ្លៃអាហារ
និងថ្លៃផ្សេងៗទៀត ឧទាហរណ៍សរុប5ដុល្លារ ក្នុងមួយថ្ងៃ។
ដូច្នេះអ្នកត្រូវកំណត់ការចាយវាយរបស់ខ្លួន មិនឲ្យហួសពី5ដុល្លារ
ក្នុងមួយថ្ងៃ។មួយខែមានថ្ងៃធ្វើការចំនួន26ថ្ងៃ មិនរាប់ថ្ងៃអាទិត្យ
ដូច្នេះអ្នកត្រូវចាយវាយក្នុង1ខែ មិនលើសពី130ដុល្លារនោះទេ
ដោយត្រៀមបម្រុងសម្រាប់លើសខ្វះ20ដុល្លារទៀត
ប៉ុណ្ណោះ។សម្រាប់ថ្ងៃឈប់សម្រាក គួរតែនៅផ្ទះឲ្យបានច្រើនបន្តិច
តែប៉ុណ្ណេះក៏ជាការសន្សំសំចៃដ៏ច្រើនទៅហើយ។
2.ធ្វើបញ្ជីចំណាយរាល់ខែៈ
នេះជាប្រការសំខាន់តែមនុស្សជាច្រើន បែរជាមើលរំលង។
ការធ្វើបញ្ជីចំណាយ មានចំណុចល្អត្រង់ថា វាជួយឲ្យយើងអាចដឹងថា
ក្នុងមួយខែៗយើងបានចំណាយទៅលើរបស់ចាំបាច់អ្វីខ្លះនិងមិនចាំបាច់
អ្វីខ្លះ? ដោយកត់ត្រានូវអ្វីដែលអ្នកបានចំណាយគ្រប់យ៉ាងទាំងអស់
ក្នុងមួយថ្ងៃៗដល់ចុងខែ បូកសរុបមើល
បើឃើញថាច្រើនចូរមើលចំណាយមួយមុខៗនោះអ្នកនឹងរកឃើញថា
ចំណាយមួយចំនួនកន្លងមកមិនចាំបាច់ទាល់តែសោះ ហើយនៅខែបន្ទាប់
អ្នកគួរតែកាត់បន្ថយចំណាយបែបនោះចេញ មិនយូរប៉ុន្មាន
អ្នកនឹងអាចគ្រប់គ្រងលើការចាយវាយរបស់ខ្លួនបានជាមិនខាន។
3.ខ្ចីបុលគេ ត្រូវគិតដល់លទ្ធភាពៈ
មានពាក្យមួយថាគ្មានបំណុលជាលាភដ៏ប្រសើរ ដូច្នេះ
អ្នកមិនគួរបង្កើតបំណុលឲ្យខ្លួនឯងឡើយ។ បើចាំបាច់ត្រូវមានបំណុលមែន
អ្នកគួរតែពិចារណាជាមុនថា អ្នកអាចមានលទ្ធភាពដោះបំណុលនោះឬអត់?
បើជារបស់តូចតាច ដូចជា ទូរទស្សន៍ ទូទឹកកក ឬកុំព្យូទ័រ
និងសម្ភារបង្កលក្ខណៈងាយស្រួលមួយចំនួន មិនជាអ្វីប៉ុន្មាន។
ប៉ុន្តែប្រសិនបើជារបស់ធំៗដូចជា រថយន្តផ្ទះ សូមពិចារណា
ឲ្យបានល្អិតល្អន់ជាមុនសិនថា ខ្លួនមានលទ្ធភាពដោះបំណុលរួចឬអត់
មុននឹងក្លាយខ្លួនជាកូនបំណុលគេ?
4.ផ្តល់ប្រាក់ដល់ឪពុកម្តាយៈ
ពាក្យចាស់លោកពោលថា ធ្វើបុណ្យជាមួយអ្នកណា
ក៏មិនបានបុណ្យស្មើនឹងបុព្វការីជនរបស់ខ្លួនដែរ។
ជាការពិតណាស់នៅពេលយើងផ្តល់ប្រាក់កាសដល់ឪពុកម្តាយម្តងៗយើង
មានអារម្មណ៍រីករាយ ជ្រះថ្លាក្នុងចិត្តហើយការដែលផ្តល់ជូនគាត់
ដោយពុំមានបំណងអ្វីចង់បានពីគាត់មកវិញនោះ
នឹងធ្វើឲ្យអ្នកបានទទួលផលជាក់ស្តែងភ្លាមៗ មិនបាច់ចាំជាតិក្រោយទេ
គឺសេចក្តីស្ងប់សុខក្នុងចិត្តដែលនាំទៅដល់ការអ្វីៗនឹងបានសម្រេចដោយ
ងាយ ហើយឪពុកម្តាយនឹងឃើញថាអ្នកជាកូនកតញ្ញូ នៅពេលអ្នកជួបប្រទះ
បញ្ហាអ្វីៗ គាត់នឹងខ្នះខ្នែងជួយយ៉ាងអស់ពីលទ្ធភា៕
No comments:
Post a Comment