Wednesday, September 18, 2013

វិធី​​មួយ​​ចំនួន​​ជួយ​​ការ​ពារ​​កុំ​​ឲ្យ​​ចោរ​​ចូល​​ផ្ទះ​​

ប្រទេស​​ណា​​ក៏​​ដូច​​ប្រទេស​​ណា​​ដែរ​ នៅ​​ទូ​ទាំង​​ពិភព​​លោក​ បញ្ហា​​ចោរកម្ម​​គឺ​​ជា​​រឿង​​ជៀស​​មិន​​ផុត​​។ ដូច​នេះ​​យើង​​គួរ​​មិន​​វិធាន​ការ​​ការពារ​​ខ្លួន​​។

១.ចោរ​​មិន​​មែន​​ចេះ​​តែ​​ចូល​លួច​​គ្រប់​​ផ្ទះ​​ទេ​ វា​​មើល​​ឱកាស​​ល្អ និង​​ផ្ទះ​​ណា​​ដែល​​ងាយ​​ចេញ​​ចូល​​មិន​​ឲ្យ​​គេ​​ដឹង ឬ​​ម្ចាស់​​ផ្ទះ​មិន​​នៅ​​​។​ ករណី​​នេះដើម្បី​ការ​ពា​រ​ខ្លួន​​ម្ចាស់​​ផ្ទះ​​គួរ​​ធ្វើ​​យ៉ាង​​ណា​​ឲ្យ​​ មើល​​ទៅ​​ផ្ទះ​​នេះ​​ពិបាក​​ចូល​ ឬ​​ធ្វើ​​ដូច​​ជា​​មាន​​មនុស្ស​​នៅ​​ផ្ទះ​ (ករណី​​ដែល​​ខ្លួន​​មិន​​នៅ​​ផ្ទះ) ដូច​​ជា​​ពេល​​យប់​​អាច​​បើក​​វិទ្យុ ​ឬ​​ទូរទស្សន៍​​ចោល​​ធ្វើ​​ដូច​​ជា​​មាន​​មនុស្ស​​សន្ទនា​​គ្នា​​។

​២.ចោរ​​មិន​​ដែល​​ចង់​​ប្រឈម​​មុខ​​នឹង​​ម្ចាស់​​ផ្ទះ​ទេ​។ ដូច្នេះ​​ពេល​​យប់​​ម្ចាស់​​ផ្ទះ​​គួរ​​បើក​​ភ្លើង​​ខាង​​ក្រៅ​​ផ្ទះ​​ឲ្យ​​ ភ្លឺ ចិញ្ចឹម​​ឆ្កែ​​ដើម្បី​​កំលាច​​ចោរ ​និង​​ផ្តល់​​ដំណឹង​ដល់​ម្ចាស់​​ ឬ​​ប្រើ​​សំលេង​​រោទិ៍​.​.​។ល។ ដើម្បី​​កុំ​​ឲ្យ​​ចោរ​​មាន​​ចិត្ត​​ចង់​​ចូល​​លួច​។

៣.បិទ​​ទ្វា​​បង្អួច​​ឲ្យ​​បាន​​ជិត​​ទាំង​​អស់​ ជា​ពិសេស​​ជាន់​​ខាង​លើ​ ដែល​​ម្ចាស់​​ភាគ​​ច្រើន​​តែង​​ប្រហេស​​មិន​​ចាក់​​សោរ ចោរ​​អាច​​លួច​​ចូល​​តាម​​នោះ​​បាន។​

៤. ​ចូរ​ប្រយ័ត្ន​​ដើម​​ឈើ ឬ​សួន​​នៅ​ជុំ​វិញ​ផ្ទះ​​ វា​​អាច​​ជា​​កន្លែង​​សម្រាប់​​ចោរ​​លាក់​​ខ្លួន​​បាន ​គួរ​​ជៀស​​វាង​​ដើម​​ឈើ​​ខ្ពស់​​បាំង​​ទ្វា​​បង្អួច​​។

៥.​ចោរ​​មួយ​​ចំនួន​​ច្រើន​​ឆ្លៀត​​ឱកាស​​ចូល​​លួច​​នៅ​​ថ្ងៃ​​បុណ្យ​​ទាន ថ្ងៃ​​ឈប់​​សំរាក​.​.។ល។ ម្ចាស់​​ផ្ទះ​​គួរ​​បង្កើន​​ភាព​​ប្រុង​​ប្រយ័ត្ន​​ក្នុង​​ករណី​​នេះ។

៦.​ ការ​​បំពាក់​កាមេរ៉ា​​សុវត្ថិភាព​ ក៏​​អាច​​ធ្វើ​​ឲ្យ​ចោរ​​ខ្លាច​រអា​​មួយ​​ចំណែក​​ដែរ​៕ ប្រភព salarean

No comments: