From RFI
ការកាន់កាប់ដីធ្លី ដោយមិនមានប័ណ្ណកាន់កាប់ត្រឹមត្រូវ
អាចនឹងបង្កឲ្យមានវិវាទ បើទោះជាការកាន់កាប់នោះ
ជាការកាន់កាប់ដោយស្របច្បាប់ក៏ដោយ។ ប័ណ្ណកាន់កាប់ដីធ្លី
គឺជាឯកសារច្បាប់ដ៏សំខាន់ ដែលភស្តុតាង បញ្ជាក់អំពីកម្មសិទ្ធិ
ឬការកាន់កាប់ ដោយស្របច្បាប់។ ក៏ប៉ុន្តែ សំណួរសួរថា
ដើម្បីឲ្យមានតម្លៃត្រឹមត្រូវតាមផ្លូវច្បាប់
តើប័ណ្ណនេះត្រូវចេញដោយអាជ្ញាធរថ្នាក់ណា?
ដើម្បីបានប័ដូចដែលលោក-អ្នកស្តាប់ បានជ្រាបរួចមកហើយ
នៅក្នុងកម្មវិធីយល់ដឹងអំពីច្បាប់ លើកមុន ថា ការកាន់កាប់ដីធ្លី
ឬការកាន់កាប់អចលនវត្ថុជាទូទៅ អាចមានទ្រង់ទ្រាយពីរ៖
ជាការកាន់កាប់ក្នុងឋានៈជាភោគី ឬការកាន់កាប់ក្នុងឋានៈជាម្ចាស់ដី
(ឬកម្មសិទ្ធិករ)។
អ្នកកាន់កាប់ដីធ្លី ទោះជាក្នុងរូបភាពណាមួយក៏ដោយ
ជាម្ចាស់កម្មសិទ្ធិក៏ដោយ គ្រាន់តែជាភោគីក៏ដោយ
សុទ្ធតែមានសិទ្ធិសុំប័ណ្ណកាន់កាប់ ដើម្បីទុកជាភស្តុតាងផ្លូវច្បាប់
បញ្ជាក់អំពីសិទ្ធិរបស់ខ្លួន លើដីនេះ។
ដោយការកាន់កាប់ដីធ្លី អាចធ្វើឡើង ក្នុងរូបភាពពីរ
ប័ណ្ណកាន់កាប់ក៏មានពីរប្រភេទដែរ៖ គឺប័ណ្ណភោគៈ និងប័ណ្ណកម្មសិទ្ធិ។
ដើម្បី ទទួលបានប័ណ្ណនេះ
ម្ចាស់ដីត្រូវដាក់ពាក្យសុំទៅការិយាល័យភូមិបាលស្រុក/ខ័ណ្ឌ
តាមរយៈមេឃុំ/ចៅសង្កាត់ ដែលដីនោះតាំងនៅ។
នៅក្នុងជំហានដំបូង មេឃុំ/ចៅសង្កាត់
ត្រូវធ្វើការបញ្ជាក់លើចំណុចពីរ៖ ទី១ បញ្ជាក់អំពីអត្តសញ្ញាណ
ស្ថានភាព និងប្រវត្តិដី (កាលបរិច្ឆេទនៃការចូលកាន់កាប់) និងទី២
គឺបញ្ជាក់អំពីអត្តសញ្ញាណរបស់ម្ចាស់ដី (ឈ្មោះ អត្រានុកូលដ្ឋាន ទីលំនៅ
ជាដើម)។
នៅក្នុងករណី ដែលម្ចាស់ដី មានទីលំនៅ នៅឃុំ/សង្កាត់ផ្សេង
ពីឃុំ/សង្កាត់ ដែលដីតាំងនៅ
ការបញ្ជាក់ត្រូវធ្វើឡើងដោយឃុំ/សង្កាត់ពីរ៖ គឺឃុំ/សង្កាត់
ដែលដីតាំងនៅ ជាអ្នកបញ្ជាក់អំពីអត្តសញ្ញាណ និងស្ថានភាពដី
ចំណែកឃុំ/សង្កាត់ ដែលជាលំនៅរបស់ម្ចាស់ដី
គឺជាអ្នកបញ្ជាក់អំពីអត្តសញ្ញាណរបស់ម្ចាស់ដី។
បន្ទាប់ពីបាន ទទួលការបញ្ជាក់ពីពីមេឃុំ ឬចៅសង្កាត់រួចរាល់ហើយ
ដំណាក់កាលបន្ទាប់មកទៀត គឺសុំទៅសាលាស្រុក/ខ័ណ្ឌ ដែលដីតាំងនៅ
ដើម្បីចាត់ចែងឲ្យមន្រ្តីសុរិយោដីស្រុកចុះវាស់វែងកំណត់ព្រំដី។
នៅក្នុងការវាស់វែងនេះ ម្ចាស់ដី គឺជាចង្អុលបង្ហាញអំពីព្រំដី
ចំណែកមន្រ្តីសុរិយោដី គ្រាន់តែជាអ្នកវាស់ប៉ុណ្ណោះ។
បន្ទាប់ពីបានវាស់វែងហើយ
មន្រ្តីសុរិយោដីស្រុកនឹងរៀបចំគូសប្លង់ក្បាលដី។
គួរបញ្ជាក់ថា នៅក្នុងការកសាងប្លង់សុរិយោដីនេះ
សាលាស្រុកត្រូវធ្វើការផ្សព្វផ្សាយជាសាធារណៈ
ដើម្បីទុកឱកាសឲ្យបុគ្គលពាក់ព័ន្ធធ្វើការតវ៉ា។ នៅមុនពេលចុះវាស់វែង
ក៏មានការជូនដំណឹងជាសាធារណៈ (១៤ថ្ងៃមុនពេលចុះវាស់)។
នៅក្រោយពេលគូសប្លង់សុរិយោដីរួចហើយ
ក៏មានការផ្សព្វផ្សាយជាសាធារណៈជាថ្មីម្តង់ទៀត អំពីប្លង់ដី
និងអត្តសញ្ញាណម្ចាស់ដី។
៣០ថ្ងៃក្រោយការប្រកាសផ្សាយនេះ ប្រសិនបើគ្មានការតវ៉ាណាមួយទេនោះ
អាជ្ញាធរស្រុក/ខ័ណ្ឌ
នឹងបញ្ជូនសំណុំរឿងទៅឲ្យអាជ្ញាធរសុរិយោដីថ្នាក់ខេត្ត/ក្រុង
ជាអ្នកពិនិត្យសម្រេចជាចុងក្រោយ
ក្នុងការចេញប័ណ្ណជូនដល់ម្ចាស់សាម៉ី ដែលជាអ្នកសុំ៕ណ្ណនេះ
អ្នកសុំត្រូវគោរពតាមនីតិវិធីអ្វីខ្លះ?
No comments:
Post a Comment