កាសម្ភាសន៍ការងារមិនមែនជារឿងងាយស្រួលឡើយ
ទោះបីជាអ្នកធ្លាប់ឆ្លងកាត់ច្រើនក៏នៅតែពិបាក
ចុះទំរាំអ្នកថ្មីថ្មោងដែលកំពុងរកការងារធ្វើវិញ?
អ្នកត្រូវជួបមនុស្សថ្មី ព្យាយាមនិយាយយ៉ាងណាឱ្យគេទទួលអ្នក
ទាំងខ្លួនអ្នកផ្ទាល់ រួមផ្សំនឹងចំណេះរបស់អ្នក។ ខាងក្រោមនេះ
ជាចំណុចសំខាន់ខ្លះៗសម្រាប់សំរួលការសម្ភាសន៍ការងាររបស់អ្នកឱ្យកាន់តែ
ប្រសើរ។ អ្នកកាន់តែរៀបចំទុកមុននោះ
អ្នកនឹងកាន់តែមានភាពងាយស្រួលក្នុងពេលសម្ភាសន៍។
1.ហាត់សម
ហាត់សមឆ្លើយសំនួរដែលត្រូវបានឧស្សាហ៏សួរដោយអ្នកសម្ភាសន៍
និងត្រៀមចម្លើយឱ្យត្រូវនឹងសំនួរ។ អ្នកអាចស្វែងរក សំណួរ
និងចំលើយគំរូ ពីអ៊ីនធើណេតបាន។
អ្នកគួររៀបចំបង្កើតសំណួរសម្រាប់សួរអ្នកសម្ភាសន៍វិញ
ពេលចុងបញ្ចប់នៃការសំភាសន៏ ព្រោះការសួរសំណួរទៅវិញ
បង្ហាញថាអ្នកយកចិត្តទុកដាក់ និងពិតជាចង់បានការងារនោះមែន។
2.ស្រាវជ្រាវ គិត និងរៀបចំចម្លើយឱ្យរួចជាស្រេច អំពីក្រុមហ៊ុន
ឬស្ថាប័នដែលអ្នកដាក់ពាក្យសុំការងារ ប្រវត្តិ
និងគោលដៅរបស់គេឱ្យច្បាស់លាស់
ព្រោះគេប្រាកដជាសួរអ្នកពីអ្វីដែលអ្នកដឹងអំពីស្ថាប័នរបស់គេ។
ព្យាយាមភ្ជាប់អ្វីដែលអ្នកដឹងទាំងប៉ុន្មានទៅនឹងចម្លើយ ពេលដែលគេសួរ។
3.រៀបចំឱ្យរួចរាល់ ត្រូវរៀបចំខ្លួនប្រាណឱ្យស្អាតបាត ត្រឹមត្រូវ
ដូចជាសំលៀកបំពាក់ និងសក់មានរបៀប និងថ្លៃថ្នូរ សមស្របនឹងអ្នកធ្វើការ។
ភ្ជាប់ជាមួយនៅប្រវត្តិរួបរបស់អ្នក រួមទាំងសៀវភៅ
និងប៊ិចសម្រាប់សរសេរអ្វីដែលគួរសរសេរ។
4.ទៅឱ្យទៀងម៉ោង
គួរបង្កើតការចំណាប់អារម្មណ៏ល្អពេលដំបូងចំពោះអ្នកសម្ភាសន៍។
អ្នកគួរទៅដល់កន្លែងសម្ភាសន៍ទៀងម៉ោង យ៉ាងហោចណាស់ ៥ ទៅ
១០នាទីមុខម៉ោងកំណត់។
5.រក្សាភាពស្ងប់ស្ងាត់ អំឡុងពេលសំភាសន៏
អ្នកត្រូវព្យាយាមរក្សាចិត្តឱ្យស្ងប់
និងសម្រួលអារម្មណ៏ឱ្យស្រួល។
ព្យាយាមស្តាប់រាល់សំណួរដែលបានសួរមក និងកុំភ័យស្លន់
ព្រោះខ្លាចមិនចេះឆ្លើយសំណួរ។
6.លើកឡើងចំណុចខ្លាំងរបស់អ្នក
ព្យាយាមភ្ជាប់នូវអ្វីដែលជាចំណុចខ្លាំងរបស់អ្នកពេលឆ្លើយសំណួរ។
លើកពីគុណសម្បត្តិអ្វីដែលអ្នកធ្លាប់ធ្វើ តែកុំអួតខ្លួនខ្លាំងពេក
ហើយត្រូវប្រាកដថាចំណុចខ្លាំងរបស់អ្នក
ត្រូវគ្នានឹងអ្វីដែលគេកំពុងចង់បានសម្រាប់មុខតំណែងនោះ៕
No comments:
Post a Comment