មេរៀនជីវិតមួយដែលគេអាចរៀនសូត្រពីសត្វកណ្តុរបានគឺ
នៅពេលធ្វើរន្ធកណ្តុរតែងមានរន្ធចេញយ៉ាងហោចណាស់ក៏ពីរដែរ។
ប្រសិនបើមនុស្សចង់ចាប់កណ្តុរឲ្យបានគេត្រូវតែស្វែងរករន្ធចេញ
ទាំងអស់របស់វាឲ្យឃើញ។ បើរកមិនឃើញអស់ទេ
កុំស្មានថាចាប់កណ្តុរបានឲ្យសោះ។
ជីវិតរស់នៅរបស់មនុស្សយើងក៏ដូចគ្នា
ប្រសិនបើមិនចង់ឲ្យជាប់អន្ទាក់ជីវិត
ឬមិនចង់ឲ្យស្ថិតក្រោមអំណាចគាបសង្កត់របស់បុគ្គលណាម្នាក់ទេ
គេត្រូវសាងផ្លូវក្រោយទុកសម្រាប់ខ្លួនឯងជានិច្ច។ ជារៀងរាល់ថ្ងៃ
គេគួរខិតខំសាងផ្លូវបម្រុងឲ្យមានស្ថេរភាព
ពោលគឺក្នុងករណីផ្លូវធំដើរលែងបាន
គេអាចដើរផ្លូវតូចដែលគេសាងឡើងដោយខ្លួនឯងបាន។
នេះជាវិធីសាស្ត្រមួយនាំឲ្យជីវិតឯករាជ្យ
និងគេចផុតពីស្ថានភាពគ្មានជម្រើស ។
ឧទាហរណ៍
មួយនៃការសាងផ្លូវបម្រុង៖ លោក សុខ
ជាបុគ្គលិកឆ្នើមម្នាក់របស់ក្រុមហ៊ុននាំចេញនាំចូល។
គាត់ទទួលបន្ទុកផ្នែកឃ្លាំង
និងជាអ្នករកទីតាំងជួលឃ្លាំងសម្រាប់ស្តុកទុកទំនិញរបស់ក្រុមហ៊ុន។
តាមរយៈបទពិសោធន៍ការងារយូរឆ្នាំ លោក សុខ
អាចរកបានឃ្លាំងជួលបានត្រឹមតែរយៈពេលមួយប៉ប្រិចភ្លែក
ពោលគឺគ្រាន់តែចុចទូរស័ព្ទទៅមិត្តពីរឬបីនាក់គាត់អាចរកបានទីតាំង
ជួលឃ្លាំងដ៏ល្អភ្លាម។
ចៅហ្វាយនាយតែងទុកចិត្តនិងប្រគល់ការងារសំខាន់ៗឲ្យគាត់កាន់ជានិច្ច។
ថ្ងៃមួយជាភព្វសំណាងមិនល្អ លោក សុខ
ស្ទើរតែត្រូវបានបញ្ឈប់ពីការងារដោយសារទំនាស់ពាក្យសំដីអំពីរឿងកំ
ប៉ិចកំប៉ុកជាមួយចៅហ្វាយនាយ។ រឿងមួយនេះធ្វើឲ្យ
គាត់ភ្នាក់ខ្លួនព្រឺត
ហើយចោទសួរខ្លួនឯងថាប្រសិនបើគ្មានការងារសព្វថ្ងៃនេះទេ តើខ្ញុំបានប្រភពចំណូលមកពីណាចិញ្ចឹមជីវិត។
គាត់
ចាប់ផ្តើមមើលឃើញថាជីវិតហាក់ស្ថិតនៅក្រោមអំណាចរបស់ការងារដែលជាប្រភព
ចំណូលតែមួយគត់។
ស្រាប់តែភ្លាមនោះហាក់ដូចជាមានអ្វីម្យ៉ាងមកបណ្តាចិត្តគាត់ថា ហេតុអ្វីត្រូវពឹងតែលើចំណូលមួយប្រភព ហេតុមិនព្រមបង្កើតចំណូលពីប្រភពផ្សេងទៀត ។
អស់រយៈពេលពេញមួយសប្តាហ៍គាត់ព្យាយាមស្វែងរកវិធីថ្មីបង្កើតចំណូល។
ទីបំផុតគាត់រកឃើញថា
គាត់អាចរកចំណូលពីវិស័យអចលនទ្រព្យបានដោយឆ្លៀតពេលធ្វើនៅចុង
សប្តាហ៍
ព្រោះគាត់ស្គាល់គេឯងច្រើនកាលពីពេលស្វែងរកឃ្លាំងស្តុកទំនិញ។
ចាប់ពីពេលនោះមក គាត់តែងពង្រឹងបណ្តាញទំនាក់ទំនងផ្នែកអចលនទ្រព្យ
និងចំណាយពេលរៀងរាល់ចុងសប្តាហ៍ធ្វើជាឈ្នួញកណ្តាលនាំអ្នកទិញទៅជួប
អ្នកលក់។ ត្រឹមតែរយៈពេលពីរឆ្នាំប៉ុណ្ណោះ
កម្រៃដែលបានមកពីសេវាកម្មចុងសប្តាហ៍
មានបរិមាណច្រើនជាងប្រាក់ខែនៅក្រុមហ៊ុននាំចេញនាំចូលពីរដង។ លោក សុខ
នៅតែបន្តស្វែងរកប្រភពចំណូលថ្មីៗបន្ថែមទៀតពីលើការងារនិងសេវាកម្ម
បច្ចុប្បន្ន។
គាត់គ្មានភ័យព្រួយអ្វីបន្តិចសោះថាការងារនៅក្រុមហ៊ុននាំចេញនាំចូល
នឹងមានស្ថេរភាពឬអត់
ពីព្រោះគាត់បានសាងផ្លូវថ្មីមួយទុកសម្រាប់ដើររួចជាស្រេចទៅហើយ។
គ្រប់កាលៈទេសៈ គេត្រូវបង្កើតផ្លូវយ៉ាងហោចណាស់ពីរសម្រាប់ខ្លួនឯង៕ ប្រភព http://salarean.com/
No comments:
Post a Comment