សម្រាប់ប្រិយមិត្តដែលជាអ្នកជំនួញតែងតែប្រាថ្នាចង់បាននូវប្រាក់
ចំណូលកើនជាលំដាប់ បើដូច្នោះ តើត្រូវធ្វើដូចម្តេច?
ខាងក្រោមនេះ ជាយុទ្ធសាស្ត្រមួយចំនួន
ដើម្បីបង្កើនប្រាក់ចំណូលទ្វេដង៖
១.ផ្តោតថាមពលលើកិច្ចការដែលផ្តល់គុណតម្លៃខ្ពស់ ៖
ក្បួន 80/20 ចែងថាកិច្ចការដែលយើងធ្វើគឺមានតែ20%
ប៉ុណ្ណោះដែលបង្កើតប្រាក់ចំណូលភាគច្រើនដល់យើង ចំណែកឯ 80%
ទៀតបង្កើតប្រាក់ចំណូលបាន0% ប៉ុណ្ណោះនៃប្រាក់ចំណូលសរុប។
ដូច្នេះដើម្បីបង្កើនប្រាក់ចំណូលឲ្យបានកាន់តែច្រើនឡើង
គេគួរយកចិត្តទុកដាក់ធ្វើកិច្ចការ 20%
ដែលផ្តល់គុណតម្លៃខ្ពស់នោះឲ្យបានកាន់តែច្រើនឡើងនិងមាន
ប្រសិទ្ធភាពឡើង។ ចំណែកកិច្ចការ 80% ទៀត គេគួរកាត់បន្ថយ
ឬទម្លាក់ឲ្យថ្នាក់ក្រោមជួយធ្វើ ឬជៀសវាងកុំធ្វើ។
ចូរព្យាយាមធ្វើបែបនេះជាដរាប នោះចំណូលរបស់អ្នកមុខតែនឹងកើនទ្វេដង។
២.ខ្ចីកម្លាំងគេប្រើ ៖ មានន័យថាខ្ចីប្រាក់គេប្រើ
ខ្ចីពេលវេលាគេប្រើ ខ្ចីចំណេះគេប្រើ
ឬខ្ចីបទពិសោធន៍អំពីជោគជ័យនិងបរាជ័យគេប្រើ
គឺចេះស្រូបទាញយកចំនុចសំខាន់ដែលមានគុណតម្លៃសម្រាប់កិច្ចការខ្លួន
មកប្រើប្រាស់ បូកផ្សំនិងធនធានផ្ទាល់ខ្លួន
ធ្វើឲ្យទទួលបានជោគជ័យកាន់តែធំធេងឡើង។
៣.បង្កើនល្បឿន ៖ គ្រប់កិច្ចការដែលអ្នកធ្វើ ចូរធ្វើវាឲ្យបានកាន់តែលឿនជាងមុនជាដរាប។
៤.បង្កើតក្រុមការងារ ៖
ដើម្បីបង្កើនថាមពលឆ្ពោះទៅរកគោលដៅ
អ្នកត្រូវចេះចាត់ចែងចងក្រងក្រុមការងារ។
ថាមពលការងារជាក្រុមដែលបណ្តុំទៅដោយសមត្ថភាពនិងជំនាញផ្សេងៗគ្នា
គឺជាកម្លាំងដ៏សំខាន់នាំឆ្ពោះទៅរកជោគជ័យ។
រូបមន្តទាំងបួនខាងលើមានលក្ខណៈសាមញ្ញ ងាយស្រួលនិយាយ
តែអាចនឹងពិបាកអនុវត្តន៍។ ហេតុនេះ គេត្រូវតែមានសេចក្តីអំណត់
និតតាំងចិត្តអនុវត្តន៍ខ្ជាប់ខ្ជួនទើបទទួលបានផល៕ ប្រភព salarean
No comments:
Post a Comment