អានឌ្រូ ខានាហ្គី (Andrew Carnegie)
ជាបុគ្គលដ៏ជោគជ័យបំផុតមួយក្នុងពិភពលោក។ លោកខាណាហ្គី
បានសាងខ្លួនពីកម្មករធម្មតារហូត
ដល់ក្លាយជាមហាសេដ្ឋីដែកថែបដ៏មានជាងគេបំផុតក្នុងពិភពលោក
កាលពីជំនាន់លោកនៅមានជីវិត (1835-1919)។
ក្រៅពីទ្រព្យសម្បត្តិដ៏មហាសាល លោកខាណាហ្គី
គឺជាបុគ្គលគួរជាទីគោរពបំផុតសម្រាប់មនុស្សជំនាន់ក្រោយ។
លោកផ្តល់តម្លៃខ្ពស់ចំពោះចំណេះដឹងនិងការសិក្សាស្រាវជ្រាវ។
លោកបានបរិច្ចាគប្រាក់ផ្ទាល់ខ្លួនច្រើនជាង 10
លានដុល្លារសហរដ្ឋអាមេរិកសម្រាប់បង្កើតបណ្ណាល័យសាធារណៈ
និងទឹកប្រាក់ជាច្រើនទៀតជួយឧបត្ថម្ភដល់សាកលវិទ្យាល័យនានាទៅ
សហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេស។
តាមរយៈជោគជ័យដ៏ធំធេងរបស់លោកខាណាហ្គី
គេអាចរៀនសូត្រពីគន្លឹះជោគជ័យដូចខាងក្រោម៖
វិនិយោគលើខ្លួនឯង ៖
កសាងសមត្ថភាពរបស់ខ្លួនក្នុងវិស័យណាមួយឲ្យប្រសើរបំផុត។
ប្រមូលថាមពលនិងផ្ចង់គំនិតតែលើកិច្ចការនោះតែម្យ៉ាង។
លោកខាណាហ្គី និយាយថា ខ្ញុំជឿថាវិថីឆ្ពោះទៅកាន់ជោគជ័យក្នុង
វិស័យណាក៏ដោយ គឺអាស្រ័យលើភាពស្ទាត់ជំនាញ
គ្រប់គ្រងបានគ្រប់ជ្រុងជ្រោយនៃវិស័យនោះ...តាមបទពិសោធន៍របស់ខ្ញុំ
ខ្ញុំកម្រឃើញបុគ្គលណាម្នាក់រកប្រាក់បានច្រើនដោយចាប់នេះ ចាប់នោះ
មិនឆ្ពោះមួយណា នោះឡើយ។
ជោគជ័យកើតចេញមកពីចិត្តទូលាយ និងការយកចិត្តទុកដាក់ចំពោះមនុស្ស ៖
លោកខាណាហ្គី តែងតែគ្រប់គ្រងរោងចក្រប្រកបដោយតម្លាភាព
និងមានទំនាក់ទំនងល្អជាមួយកម្មករនិងបុគ្គលិកទាំងអស់។
គាត់តែងស្វែងយល់ពីតម្រូវការនិងបំពេញតម្រូវការបុគ្គលិកកម្មករ
ជានិច្ច។ លើសពីនេះ
គាត់តែងស្វែងរកវិធីធ្វើឲ្យមនុស្សនៅជុំវិញក្លាយជាអ្នកមានដូចគាត់តែ
ជាឧទាហរណ៍គាត់បានផ្តល់ប្រាក់ឲ្យអ្នកគ្រប់គ្រងរោងចក្រម្នាក់
របស់គាត់ឈ្មោះ Charles Schwab ចំនួន ១ លានដុល្លារក្នុងមួយឆ្នាំ
ពីព្រោះអ្នកគ្រប់គ្រងរូបនេះមានសមត្ថភាពលោកទឹកចិត្តនិងគ្រប់គ្រង
កម្មករ។
ចេះគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯង
បង្កើនបណ្តាញទំនាក់ទំនងរបស់អ្នក ៖
រៀនសូត្រទាំងចំណេះដឹងនិងបទពិសោធន៍ពីមនុស្សក្នុងដែនទំនាក់ទំនងរបស់
អ្នក ហើយបន្តពង្រីកទំនាក់ទំនងឲ្យកាន់តែមានវិសាលភាពធំធេងឡើង។
ស្វែងរកចំណេះដឹង និងគុណតម្លៃ ជាជាងស្វែងរកតែប្រាក់
ធ្វើដំណើរបង្កើនចំណេះដឹង និងធ្វើឲ្យគំនិតកាន់តែទូលាយ ៖
លោកខាណាហ្គី ចូលចិត្តធ្វើដំណើរណាស់។
នៅកំឡុងពេលធ្វើដំណើរលោកតែងរៀនសូត្រយ៉ាងស៊ីជំរៅពីវប្បធម៌នៃ
ប្រទេសនីមួយៗដែលលោកធ្វើដំណើរទៅដល់។ នៅពេលទៅដល់ចិន
លោកសិក្សាពីលទ្ធិខុងជឺ នៅពេលទៅដល់ឥណ្ឌាលោកសិក្សាពីពុទ្ធសាសនា៕
ប្រភព Salarean
No comments:
Post a Comment