Wednesday, September 18, 2013

មេរៀន​ជោគជ័យ​ពី ឌែល (DELL)​

អ្នកប្រើប្រាស់​កុំព្យូទ័រ​ភាគច្រើន​ពិតជា​បាន​ស្គាល់​ម៉ាក​កុំព្យូទ័រ DELL។ តែមាន​មួយចំនួន​ពិតជា​មិនបាន​ដឹង​ទេ​ថា​នរណា​ជា​ស្ថាបនិក​​នៃ​ក្រុមហ៊ុន​មួយ ​នេះ។ លោក មៃ​ឃឹ​ល ឌែ​ល (Michael Dell) កើត​នៅ​ឆ្នាំ ១៩៦៥ នៅ​រដ្ឋ​តិច​សាស សហរដ្ឋអាមេរិក បាន​ផ្តើម​បង្កើត​ក្រុមហ៊ុន​ឌែ​ល​ក្នុង​ឆ្នាំ ១៩៨៤ ដោយមាន​មហិច្ឆតា​ធំធេង គឺ​ប្រកួតប្រជែង​ជាមួយ​ក្រុមហ៊ុន​យក្ស IBM។ កាលពី​នៅ​វ័យ​កុមារ ឌែ​ល​ជា​មនុស្ស​ចូលចិត្ត​កុំព្យូទ័រ​បំផុត។ ឌែ​ល​តែងតែ​លួច​គេច​សាលា​ដើម្បី​ចូលរួម​ស្តាប់​សន្និសីទ​កុំព្យូទ័រ​ ថ្នាក់ជាតិ។ ឌែ​ល​បាន​សុំ​ឲ្យ​ឪពុក​ខ្លួន​ទិញ​កុំព្យូទ័រ​ឲ្យ​ខ្លួន​ជា​អំណោយ​ថ្ងៃ​ ខួបកំណើត ១៥ ឆ្នាំ។ ឌែ​ល​បាន​សំលឹង​មើលឃើញ​ប្រាក់ចំណេញ​ដ៏​ច្រើន​ពី​ការលក់​កុំព្យូទ័រ។ ឌែ​ល​តែងតែ​ពិចារណា​ថា​អ្នកលក់​កុំ​ព្យ​ទ័​រអា​ចរក​ប្រាក់ចំណេញ​បាន​ យ៉ាងច្រើន​ពី​ការលក់​កុំព្យូទ័រ ទោះបី​ពួកគេ​ដឹង​តិចតួច​អំពី​បច្ចេកវិទ្យា​កុំព្យូទ័រ​ក៏ដោយ។ ចំណែកឯ​តម្រូវការ​ប្រើប្រាស់​កុំព្យូទ័រ​វិញ​មាន​ទំហំ​ធំ​ក្រៃលែង ហើយ​អ្នកប្រើប្រាស់​កុំព្យូទ័រ​ភាគច្រើន​ទិញ​កុំព្យូទ័រ​ដោយ​មិន​តថ្លៃ​ស្មុ ​គ្រ​ស្មាញ​ច្រើន។
ជា​និស្សិត​ឆ្នាំ​ទីមួយ​នៃ​សាកលវិទ្យាល័យ​តិច​សាស​សហរដ្ឋអាមេរិក ឌែ​ល​តែង​ចំណាយពេល​ក្រៅ​ម៉ោង​សិក្សា​ទៅ​ផ្តល់​សេវាកម្ម​លើក​កំពស់​ បច្ចេកវិទ្យា​កុំព្យូទ័រ​ឲ្យ​អ្នករកស៊ី។ ដោយសារ​បញ្ហា​នេះ​ធ្វើ​ឲ្យ​ការសិក្សា​របស់​ឌែ​ល​មិនសូវ​ទទួលលទ្ធផល​ល្អ។ ឪពុក​របស់​ឌែ​ល​ខឹង​នឹង​ឌែ​ល​ជាខ្លាំង ទើប​ចង់​រឹបអូស​យក​កុំព្យូទ័រ​របស់​ឌែ​ល​ទុក​ទាំងអស់ ដើម្បី​ឲ្យ​ឌែ​ល​ផ្ចង់អារម្មណ៍​តែ​លើ​ការសិក្សា។ ឪពុក​ឌែ​ល​សួរ​ទៅ​ឌែ​ល​ថា "ចូរ​កំណត់​អាទិភាព​ក្នុង​ជីវិត តើ​កូន​ចង់បាន​អ្វី​ឲ្យ​ពិតប្រាកដ?" ឌែ​ល​ឆ្លើយ​ទៅកាន់​ឪពុក​វិញ​ថា "ខ្ញុំ​ចង់​ប្រកួតប្រជែង​ជាមួយ IBM" ។
ចាប់តាំងពី​ផ្តើម​អាជីវកម្ម​កុំព្យូទ័រ​មក ឌែ​ល​បង្ហាញ​ឲ្យ​ឃើញ​ពី​យុទ្ធសាស្ត្រ​ប្លែក​គេ។ យុទ្ធសាស្ត្រ​ដ៏​ល្បីល្បាញ​មួយ​របស់​ឌែ​ល គឺ Direct from Dell ទិញ​ដោយផ្ទាល់​ពី​ឌែ​ល។ ឌែ​ល​ជឿថា គេ​អាច​លក់ដូរ​កុំព្យូទ័រ​ដោយផ្ទាល់​ពី​អ្នក​ផលិត​ទៅកាន់​អ្នកប្រើប្រាស់​ ដោយ​មិនចាំបាច់​មាន​អន្តរការី(ឈ្មួញកណ្តាល) ។ ដើម្បី​អនុវត្តន៍​នូវ​យុទ្ធសាស្ត្រ​នេះ​ឲ្យ​បាន​ជោគជ័យ ឌែ​ល​បានផ្តល់​នូវ​សេវាកម្ម​អតិថិជន​ក្រោយពេល​លក់​កុំព្យូទ័រ​រួច។ ទោះបី​មាន​បញ្ហា​បច្ចេកទេស​អ្វី​ក៏ដោយ បុគ្គលិក​របស់​ឌែ​ល​នឹង​ទៅដល់​ផ្ទះ​អតិថិជន​ភ្លាម។ តាមរយៈ​ការ​កាត់​មិន​ឲ្យ​មាន​ឈ្មួញកណ្តាល ឌែ​លអាច​សន្សំសំចៃ​ថ្លៃដើម​បាន​យ៉ាងច្រើន​លើសលប់។ ក្នុង​ឆ្នាំ ១៩៨៦ ពោលគឺ​បី​ឆ្នាំ​ក្រោយពី​បង្កើត​ក្រុមហ៊ុន​ចំណូល​ពី​ការលក់​របស់​ឌែ​ល កើន​ដល់ ៦០ លាន​ដុល្លារ។
មេរៀន​ជោគជ័យ​ពី​ឌែ​ល៖
គិត​ខុសគេ ៖ មនុស្ស​ទូទៅ​ប្រាប់​ឌែ​ល​ថា​ការលក់​ដោយផ្ទាល់​ពី​អ្នក​ផលិត​ទៅ​ អ្នកប្រើប្រាស់​មិនអាច​ធ្វើទៅកើត​ទេ​ក្នុង​ទ្រង់ទ្រាយ​ធំ។ តែ​ឌែ​ល​និយាយថា "ជា​រឿង​សប្បាយចិត្ត​ដែល​ធ្វើ​កិច្ច​ការដែល​អ្នកដទៃ​គិតថា ទៅ​មិន​រួច ឬ​មិន​ទំនង" ។
កំណត់​គោលដៅ​ខ្ពស់​ដែល​អាច​នឹង​សម្រេច​ទៅបាន ៖ នៅ​ចុងឆ្នាំ ១៩៨៦ ក្រុមហ៊ុន​បានកំណត់​គោលដៅ​លក់​ឲ្យ​បាន ១ពាន់​លាន​​​​ដុល្លារ​​ត្រឹម​ឆ្នាំ១៩៩២ និង​ពង្រីក​ខ្លួន​ជា​អន្តរជាតិ។ ដល់​ឆ្នាំ ១៩៩២ ក្រុមហ៊ុន​អាច​សម្រេច​ការលក់​ច្រើន​ទ្វេដង​លើសពី​គោល​ដៅ​​កំណត់។ ការកំណត់​គោលដៅ​ខ្ពស់ ធ្វើ​ឲ្យ​អ្នក​រិះរក​វិធី​សម្រេច​ឲ្យ​បាន។
ផ្តោតទៅលើ​លទ្ធភាព​ដែល​អាច​នឹង​ជោគជ័យ ជាជាង​ផ្តោតទៅលើ​គូប្រកួត​ប្រជែង ៖ កុំ​ធ្វើ​ដោយ​ខ្លាច កុំ​វាស់វែង​ខ្លួនឯង​ដោយ​ធៀប​នឹង​អ្នកដទៃ ចូរ​វាស់វែង​ខ្លួនឯង​ដោយ​ប្រើ​ស្តង់ដារ​នៃ​ភាពល្អ​ឥតខ្ចោះ៕ ប្រភព salarean

No comments: