Wednesday, September 18, 2013

អត្ថប្រយោជន៍នៃការចុះកម្មសិក្សាការងារ (Internship)

និស្សិត​មហាវិទ្យាល័យ​នីមួយៗ​តែង​តែ​ចង់​បាន​ការ​សិក្សា​ល្អ​ប្រសើរ និង​ទទួល​បាន​ការងារ​ល្អៗ​ធ្វើ។ ជាមួយគ្នា​នេះ​ដែរ ឱកាស​ចុះ​កម្មសិក្សា​ការងារ​នៅ​តាម​ក្រុមហ៊ុន​នានា​ពិត​ជា​ចូលរួម​ចំណែក​ យ៉ាង​សំខាន់​សម្រាប់​និស្សិត​ទាំង​ឡាយ។ ថ្ងៃនេះ​ដែរ គេហទំព័រ Khmerstation សូម​លើក​យក​អត្ថប្រយោជន៍​នានា​ដែល​និស្សិត​ទទួល​បាន​ក្នុង​អំឡុង​ចុះ​ កម្មសិក្សា​ការងារ។
-       និស្សិតអាចសិក្សាពីខ្លួនឯង និងចំណង់ចំណូលចិត្តការងារ និងអាជីពនាពេលអនាគត
-       ផ្ដល់នូវបទពិសោធន៍ជាជំនាញវិជ្ជាជីវៈមួយដែលទាក់ទងនឹងការសិក្សា ដើម្បីចាប់អាជីពណាមួយនាពេលអនាគត
-       និស្សិតនឹងទទួលបានការយល់ដឹងកាន់តែប្រសើរឡើងពីក្រុមហ៊ុន ឬសហគ្រាសជាក់លាក់ និងលទ្ធភាពសមរម្យមួយសម្រាប់អាជីពពិតប្រាកដក្នុងរយៈពេលវែង
-       ឱកាសទទួលបានការងារពេញម៉ោងបន្ទាប់ពីទទួលបានបទពិសោធន៍នៃការចុះកម្មសិក្សាការងារ
ក្រៅពីចំណុចខាងលើ តើប្រិយមិត្តយល់ឃើញថាមានអត្ថប្រយោជន៍អ្វីខ្លះទៀត?
ប្រភព៖ www.career.osu.edu

No comments: