Wednesday, September 18, 2013

មើល​ចរឹកលក្ខណៈ​មនុស្ស​ស្រីតាម​រយៈ​ឈុត​ក្នុង​

បើ​និយាយ​ពី​សម្លៀកបំពាក់​ឈុត​ក្នុង​ចំពោះបុរសៗមួយចំនួន​តែង​គិតថា ហាក់​មិនសូវ​សំខាន់ប៉ុន្មាន​នោះទេ ប៉ុន្តែ​បើ​និយាយ​ចំ​ពោះ​​នារី​វិញ​គឺមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ និង​យកចិត្តទុកដាក់​បំផុត។ តាមរយៈ​នៃ​ការយកចិត្តទុកដាក់ ក៏ដូចជា​ចំណង​ចំណូលចិត្ត​នេះ​​គេ​អាចធ្វើ​ការកត់សម្គាល់​ពី​ច​រឹក​លក្ខណៈ​ របស់​មិត្ត​នារី​បាន​យ៉ាង​ងាយស្រួល។
-ចូលចិត្ត​ឈុត​ក្នុង​មាន​រូប​ផ្កាៈ ចំពោះ​នារី​ដែល​ចូលចិត្ត​ប្រើ​ឈុត​ក្នុង​មាន​សម្បូរ​ណ៍​ទៅដោយ​រូប​ផ្កា​ នោះអាច​បញ្ជាក់ថា ជា​ប្រភេទ​មនុស្ស​​ដែលមាន​ការជឿទុកចិត្ត​លើ​ខ្លួនឯង​សម្បូរ​ណ៍​មន្ត​ស្នេហ៍​ ពិសេស​ជាមនុស្ស​ដែលមាន​មនោសញ្ចេតនា​ច្រើន។ បើ​និយាយ​ពី​​រឿង​មនោសញ្ចេតនា​ដៃគូ​លើ​គ្រែ​វិញ​គឺមានច្រើនណាស់។
-ចូលចិត្ត​ឈុត​ក្នុង​ចងខ្សែៈ ជា​ ប្រភេទ​មនុស្សនិយម​ភាពទាន់សម័យ​ស៊ីវីល័យ​ខ្ពស់ ហើយ​ចូលចិត្ត​ដើររាយមន្ត​ស្នេហ៍​ធ្វើ​ឲ្យ​គេ​ឈ្លក់​​វ​ង្វ​ង។ ម្យ៉ាង​ចំពោះ​នារី​ចូលចិត្ត​ឈុត​ខាងលើនេះ អាច​បង្ហាញ​ពី​ភាព​ស្រើបស្រាល​ខ្លាំង​ចំពោះ​បញ្ហា​រឿង​មនោសញ្ចេតនា​រវាង​​ បុរស និង​នារី។ ប្រការ​សំខាន់បំផុត​ទាស់​ត្រង់​នាង​មិន​សូវ​បញ្ចេញ​អារម្មណ៍​ពិត​របស់​នាង​ ចេញមក​ខាងក្រៅ​ឲ្យ​គេ​បានដឹង​នោះ​ឡើយ។
-ចូលចិត្ត​ឈុត​ក្នុង​មាន​រូប​សត្វៈ មនុស្ស​ជំពូក​នេះ​ភាគច្រើន​គេ​មិនអាច​កត់សម្គាល់​បាន​ដោយ​ងាយនោះឡើយ។ ប៉ុន្តែ​បើ​យើង​ពិនិត្យ​មើល​ឲ្យ​ជ្រៅ​បន្តិច​នោះ​នឹង​អាច​ដឹងថា នាង​ជាម​នុស្ស​ដែលមាន​អារ​ម្មណ៍​ក្លៀវក្លា ដែល​អាចធ្វើ​ឲ្យ​បេះដូង​បុរស​ដែល​នៅ​កៀក​​ខ្លួន​នាង​លោត​ខុស​ចង្វាក់​ជាក់​ ជាមិនខាន​នោះឡើយ។ និយាយ​រួម​គឺ ចំពោះ​មនុស្ស​ស្រី​ដែល​ចូលចិត្ត​ឈុត​នេះ​មាន​ចំ​ណូល​ចិត្ត​​លើ​ការអូសទាញ​ មិនធម្មតា​នោះទេ។
-ចូលចិត្ត​ឈុត​ក្នុង​បែប​បិទបាំង​តិច​តូចៈ ជា ​មនុស្ស​ចូលចិត្ត​បែប​ក្បូរ​ក្បាច់រចនា​ច្រើន និង​គួរ​ឲ្យ​ស្រើបស្រាល​ជាទីបំផុត។ បើ​និ​យាយ​​ពី​នារី​ដែល​ចូលចិត្ត​បែបនេះ យើង​អាច​ធ្វើការ​ទស្សន៍ទាយ​បាន​ថា នាងជា​មនុស្ស​ដែលមាន​អារម្មណ៍​ទន់ជ្រាយ​ចំពោះ​ពិ​ភព​​​ជុំវិញខ្លួន ដែល​អាចនិយាយបាន​ល​ថា នាង​ជាម​នុស្សមាន​ផ្លូវ​ចិត្តជា​កូនក្មេង ព្រោះ​ដោយហេតុនេះ​ថា​មនុស្ស​ជំពូក​នេះ ពេល​ខ្លះ​​គេ​​មាន​ច​រឹក​ចូលចិត្ត​ឲ្យអ្នក​នៅក្បែរ​ខ្លួន ជាពិសេស​មនុស្ស​ដែល​នាង​ស្រឡាញ់​ចេះ​យកចិត្តទុកដាក់​ចំពោះ​នាង ដែល​នាង​គិត​ថា​​នាង​​ជា​មនុស្ស​គួរ​ខ្នាញ់។ ប៉ុន្តែ​ពេលខ្លះ​នាង​បែរ​ជាមាន​អារម្មណ៍​ថា​មនុស្ស​នៅក្បែរ​ខ្លួន​នាង​ ពិតជាគួរ​ឲ្យ​ធន់​ទ្រាន់។ និយាយ​រួម​នាង​​ជា​​មនុស្ស​ពិបាក​យកចិត្ត​ខ្លាំងណាស់។
-ចូលចិត្ត​ឈុត​ក្នុង​បែប​ធម្មតា​ជើង​ខ្លីៈ បើ ​ពិនិត្យ​ទៅលើ​មនុស្ស​ស្រី​ដែល​ប្រើ​ឈុត​ប្រភេទ​នេះ យើង​អាចធ្វើការ​អះអាង​បាន​ថា នាង​ជា​ម​​នុស្ស​ចូលចិត្ត​សម្លឹង​ពិភពលោក​ទាំងមូល​ក្នុង​ផ្លូវ​ល្អ​ហើយ​ចេះ​ បែក​ចែកដាច់​ជា​ពីគ្នា​រវាង​រឿង​អាក្រក់ និង​រឿង​ល្អ។ ជា​មនុស្ស​ដែល​​មិនសូវមាន​អារម្មណ៍​រវើរវាយ​នោះទេ ដោយភាគច្រើន​នាង​តែងតែ​ជ្រើស​រើសយក​នូវ​អ្វីដែល​ខ្លួន​នាង​គិត​ឃើញថា​ល្អ​ ដូច្នេះ​ហើយ​​ភាគច្រើន​នាង​មិនសូវ​ចេះ​នែបនិត្យ​ជាមួយ​មនុស្ស​នៅ​ជិត​ខ្លួន​ នោះឡើយ។ មនុស្ស​ជំពូក​នេះ​សម្បូរ​ណ៍​មន្ត​ស្នេហ៍​តែ​មិន​សូវ​​បញ្ចេញ​​មក​ខាងក្រៅ​ ឲ្យ​គេ​បានដឹង៕

No comments: