ប្រាសាទអង្គរវត្តគឺជាស្នាដៃដ៏អស្ចារ្យធំចម្បងរបស់ ព្រះបាទសូរ្យវរ័្មនទី២ ដែលមានឈ្មោះល្បី ល្បាញរន្ទឺសុះសាយ ទៅគ្រប់ទិសទី កន្លែងលើ ពិភពលោកមិនតែប៉ុណ្ណោះ ប្រាសាអង្គរវត្ដក៏ជា រូប ភាពតំណាងប្រទេសជាតិខ្មែរផងដែរ ដែលស្ថិតនៅក្នុងខេត្តសៀមរាប និង បានសាងសង់ នៅដើម សតវត្សរ៍ទី១២ដោយព្រះបាទព្រះបាទសូរ្យវរ័្មនទី២ (ខ្លះសរសេរ :ព្រះបាទសូរិយាវរ័្មនទី២)
(១១១៣—១១៥០) ដើម្បីឧទ្ទិសថ្វាយព្រះវិស្ណុ ក្នុងព្រហ្មញ្ញសាសនា។ប្រាសាទនេះមាន លក្ខណៈ ល្អវិចិត្រ និងបង្ហាញនូវ
សិល្បះខ្មែរដ៏អស្ចារ្យដល់កំពូល។
ប្រវត្ត និងការសាងសង់
បើតាមលោកហ្សែសឺដែស ប្រាសាទអង្គរវត្តគឺតំណាងឲ្យពិភពលោក។ ប្រាង្គកណ្តាលតំណាងឲ្យភ្នំ ព្រះសុមេរុដែលស្ថិតនៅកណ្តាលពិភពលោក។ ប្រាង្គទាំង៥ តំណាងឲ្យកំពូលភ្នំព្រះសុមេរុដែល ជាជាយផែនដីនិងគូទឹកព័ទ្ធជុំវិញប្រាសាទគឺ ជាសមុទ្រដែលព័ទ្ធជុំវិញ។ប្រាសាទអង្គរវត្តមានឈ្មោះដើមថា ប្រាសាទបរមវិស្ណុលោក។ ប៉ុន្តែការវិវត្តន៍នៃឈ្មោះអង្គរវត្តនេះ អាចត្រូវបានគេយកតាមប្រវត្តិសាស្រ្តប្រាសាទអង្គរមានកម្ពស់ ៦៥ម៉ែត្រ មានក្រឡាផ្ទៃប្រហែល ២០០ហិចតា រាងចតុកោណ ដែលកំណត់ដោយកំពែងព័ទ្ធជុំវិញ និង គូទឹក ដែលមានទទឹង ២០០ ម៉ែត្រ។ បរិវេណនៃកំពែង គឺមានប្រវែងប្រហែល ៥,៥គ.ម ។ ផ្លូវចូលធ្វើអំពីថ្មភក់មាន ប្រវែង បណ្តោយ ២៥០ម៉ែត្រ និងទទឹង ១២ម៉ែត្រ ។ ដោយសារតែទំហំដ៏ធំ និងស្ថាបត្យកម្មដ៏អស្ចារ្យនេះ មានមនុស្សមួយចំនួនគិតថា ប្រាសាទអង្គរវត្ត មិនមែនជាស្នាដៃ របស់មនុស្សទេ គឺជាស្នាដៃរបស់ អាទិទេព ហើយតនៅខាងមុខផ្លូវចូលមានតោថ្មធំៗ ឈរយាម នៅអមសងខាងផ្លូវ ។ នៅខាងចុង នៃផ្លូវចូលនោះ មានគោបុរៈប្រាង្គបី ដែលមានកម្ពស់ ខុសគ្នា ហើយប្រាង្គផ្នែកខាងលើ ត្រូវបាន ដួល រលំហើយ ។ នៅគោបុរៈនោះ មានថែវដែលមានកំពូលជាវូត ។ បន្ទាប់ពីគោបុរៈមកគឺមានផ្លូវមួយ ដែលមានប្រវែងបណ្តោយ ៣៥០ម៉ែត្រ និង ទទឹង ៩ម៉ែត្រ ធ្វើពីថ្មភក់ និង បង្កាន់ដៃនាគនៅអមសង ខាង។ មានកសិណ រឺគូទឹកព័ទ្ធជុំ វិញប្រហែលជា ១៦គ.ម ចំណែកកសិណពិត ប្រាកដ របស់ ប្រាសាទ មានបណ្តោយប្រវែង១៥០០ម x ទទឹង១៣០០ម លើ២០០ម ផ្លូវធំដើរចូលពីទិសខាង លិចទៅដល់ប្រាសាទ កណ្តាលមានប្រវែង២៥០ម ឯកំពូលកណ្ដាលខ្ពស់ធំជាងគេបំផុតរបស់ នគរវត្ដ មានកម្ពស់ ៦៥ម ។ ប្រាសាទអង្គរវត្ត មានទីតាំងស្ថិតនៅភាគខាងជើង នៃក្រុងសៀមរាប ក្នុងស្រុកសៀមរាប មានចម្ងាយ ៧ គ.ម ពីទីរួមខេត្ត តាមផ្លូវកូម៉ៃ ឬផ្លូវសាលដឺ ហ្គោល។។ ស្លាក ស្នាមដំបូងគឺ មាននៅសតវត្សរ៍ទី១៦។ ជាការពិតណាស់ប្រាសាទនេះបាន ក្លាយទៅជា កន្លែង ពុទ្ធសាសនាដ៏ល្បីល្បាញមួយ។ តាមសិលាចារិកនៅសតវត្សរ៍ទី ១៦ ឈ្មោះនៃប្រាសាទ អង្គរវត្តគឺ ព្រះមហានគរ ឥន្ទ្រប្រត្ចប្រះពិស្ណុ លោក (ឥន្រ្ទប្រត្ថ ជាភាសាសំស្រ្កឹត ហើយបានក្លាយទៅជា ភាសាបាលី ឥន្ទបត្ថ បញ្ជាក់ទៅលើ ការ ឆ្លងពីព្រហ្មមញ្ញសាសនា ទៅ ព្រះពុទ្ធសាសនាហិយាន។ ពាក្យឥន្រ្ទប្រត្ថ មានន័យថា ទីក្រុងរបស់ ព្រះឥន្ទ ។ ក្នុងព្រហ្មមញ្ញសាសនា គេជឿថាព្រះឥន្ទមានទីកន្លែងនៅលើដី។ ពាក្យនេះជាកន្លែងសម្រាប់ គោរពបូជា។ ឧទាហរណ៍ដូចជាវត្តទាំងពីរនៅក្នុង ប្រាសាទអង្គរវត្តមានឈ្មោះថាឥន្ទបត្តបុរីខាងត្បូង និង ឥន្ទបត្តបុរីខាងជើង ។ ការហៅទៅលើឈ្មោះថា ពិស្ណុលោក គឺសម្រាប់រំលឹកទៅដល់ មរណៈនាមរបស់ស្តេច ដែលបានកសាងប្រាសាទនេះ គឺ បរមវិស្ណុលោក រីឯ ស្រីសុធរ ជាការហៅដើម្បីរំលឹក ឡើងវិញ ទៅលើឈ្មោះទីក្រុងចាស់នៅអង្គរ ឈ្មោះថា ស្រីយសោថបុរ)។ហើយមួយចំណែកទៀតនៅសតវត្យរ៍ទី ១៧ ហៅថាឥន្ទបត្តម្ភានគរស្រីសុធរវពិស្ណុលោក ។ ចំណែកឈ្មោះថាអង្គរវត្ត គឺជាឈ្មោះសាមញ្ញសម្រាប់កំណត់បូជនីយដ្ឋាននេះ។ ចំពោះប្រជាជនខ្មែរ ពិសេសអ្នករស់នៅខេត្តសៀមរាប ច្រើនហៅឈ្មោះរួមមួយគឺអង្គរវត្តតូច ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកនិពន្ធអឺរ៉ុប ទាំងអស់បានកំណត់ហៅឈ្មោះរួមមួយគឺ អង្គរវត្ត។

ចម្លាក់ថែវនៅលើជញ្ជាំងប្រាសាទអង្គរវត្ត
ចម្លាក់ថែវដែលព័ទ្ធជុំវិញប្រាសាទអង្គរវត្តនៅ ជាន់ទី១ ជាចម្លាក់លើថ្មភក់មានទំហំ ១,២០០ម៉ែត្រការេ។ ចម្លាក់នោះចែកជា ៨ផ្ទាំង និង ២ ផ្ទាំងនៅ ពន្លាជ្រុងនៃ ថែវខាងលិច។ សាច់រឿង នៃចម្លាក់នោះចាប់ផ្តើមតាម ជួរដេក តាមជញ្ជាំងពីធ្វេងទៅស្តាំ។ នៅកន្លែងខ្លះមានព្រំផងដែរ។ សាច់រឿងនោះត្រូវបានរៀបចំតាមរបៀប គឺដាច់ពីគ្នា ឬស្ថិតនៅពី លើគ្នា។ ចម្លាក់នេះត្រូវមើលពីធ្វេងទៅស្តាំ។ អ្នកទស្សនាគួរដើរមើលដោយចូលតាមច្រកកណ្តាលខាងលិច រួចបត់ស្តាំ និង ដើរជុំវិញ។ ចម្លាក់ទាំងនោះរួមមាន៖
(១) ថែវខាងលិច(ត្បូង) : បង្ហាញពីចម្បាំងរបស់គូរុសាត្រា (មហាភារតៈ) ។
(២) ពន្លាជ្រុង(និរតី) : បង្ហាញពី ឆាកនៃរឿងរាមកេរិ៍្ត ។
(៣) ថែវខាងត្បូង(លិច) : បង្ហាញពីព្យុហយាត្រារបស់ព្រះបាទសូរ្យវ័រ្មនទី ២ ។
(៤) ថែវខាងត្បូង(កើត) : បង្ហាញពីរឿងឋានសួគ៌ និង ឋាននរក ។
(៥) ថែវខាងកើត(ត្បូង) : បង្ហាញពីរឿងកូនសមុទ្រទឹកដោះ។
(៦) ថែវខាងកើត(ជិតផ្លូវចូល) : ជាសិលាចារិក ។
(៧) ថែវខាងកើត(ជើង) : បង្ហាញពីជ័យជំនះរបស់ព្រះវិស្ណុ លើពួកអសុរៈ ។
(៨) ថែវខាងជើង(កើត) : បង្ហាញពីជ័យជំនះរបស់ក្រឹស្ណៈ និង បាណ្ឍៈ ។
(៩) ថែវខាងជើង(លិច) : បង្ហាញពីចម្បាំងរវាងទេតា និងពួកអសុរៈ ។
(១០) ពន្លាជ្រុង(ពាយព្យ) : បង្ហាញពីឆាកនៃរឿងរាមកេរិ៍្ត ។
(១១) ថែវខាងលិច(ជើង) : បង្ហាញពីចម្បាំងនៅក្រុងលង្កា(រឿងរាមកេរិ៍្ត) ។

No comments:
Post a Comment