Thursday, September 19, 2013

ការភ្ញាក់ផ្អើល៦យ៉ាងអំពីកាហ្វេ


ការទទួលទានការហ្វេមិន ត្រឹមតែធ្វើឲ្យ អ្នកមានអារម្មណ៏ ស្រស់ស្រាយប៉ុណ្ណោះទេ គឺវាថែមទាំងជួយកាត់បន្ថយ Imageគ្រោះថ្នាក់នៃការ កើតជំងឺមហារីកស្បែក បានមួយកម្រិតទៀតផង។ ដូច្នេះអត្ថបទមួយនេះ នឹងបង្ហាញអ្នកអំពី អត្ថប្រយោជន៏ដ៏ ភ្ញាក់ផ្អើលអំពីការហ្វេ។
-   វាអាចមានអារម្មណ៏ស្មុគស្មាញ
ការសិក្សាមកពីសាលាហាវ៉ាដនៃ សុខភាពសារធារណៈ របស់សហរដ្ឋអាមេរិកបានចុក ផ្សាយថា ស្រ្តីដែលបានទទួលទាន កាហ្វេដែលពោពេញ ទៅដោយជាតិកាហ្វេអ៊ីន ជាប្រចាំ   អាចមានគ្រោះថ្នាក់ នៃការកើតមានអារម្មណ៏ ស្មុគស្មាញតិចជាងអ្នក  ដែលមិន ដែល ទទួលទានសោះ ២០ភាគរយ។ ការសិក្សាដែលបានពិសោធន៍ ទៅលើស្រ្តីមួយក្រុមក្នុង រយៈពេល១០ឆ្នាំ បានរកឃើញថា អ្នកទទួលទានកាហ្វេ ច្រើនប៉ុណ្ណា អត្រាគ្រោះថ្នាក់នៃ ការកើតមានអារម្មណ៏ ស្មុគស្មា ញតិចប៉ុនហ្នឹង។
-  សឹទ្ធភាពក្នុងការសម្រកទម្ងន់
អ្នកស្រាវជ្រាវខាងវិជ្ជាពេទ្យ លោក Chris Kilham បាននិយាយថា នៅពេលដែលអ្នកទទួល ទានកាហ្វេបន្ទាប់ពី ទទួលទាន អាហាររួច វាអាចធ្វើឲ្យរាងកាយ កម្រនឹងឃ្លាន ដែលនេះជាហេតុជួយ ឲ្យអ្នកអាចរក្សាទម្ងន់ ឬសម្រកទម្ងន់បាន ហើយអ្នក ស្រាវជ្រាវមួយចំនួន ទៀតក៏បានលើកឡើងដែលថា “សារជាតិកាហ្វេអ៊ីន អាចកាត់បន្ថយ កម្រិតនៃការបញ្ចេញកាក សំណល់របស់ក្រពះ ដែលជាហេតុធ្វើអ្នក មានអារម្មណ៏ឆ្អែតបានយូរ។
-  ជួយសមត្ថភាពរបស់បុរសក្នុងការបង្កកំណើត
ការសិក្សាជាច្រើនបានបង្ហាញថា កាហ្វេអ៊ីនមានផលប៉ះពាល់ វិជ្ជមានទៅលើ ស្ពែម៉ាតូសូអ៊ីត ដែលអាចបង្កើត ឪកាសក្នុងការបង្កកំនើត។ ជាក់ស្តែង ការសិក្សាដែល បានប្រព្រឹត្តឡើងនៅ មហាវិទ្យាល័យ សៅ ប៉ូឡូនៃប្រទេសប្រេស៊ីល បានរកឃើញថាស្ពែមាតូសូអ៊ីត ត្រូវបានបង្កើនសមត្ថភាពសំរាប់ អ្នកដែលទទួលទានកាហ្វេ ជាប្រចាំ។មួយវិញទៀតអ្នក ដែលទទួលទានកាហ្វេមាន ឪកាសក្នុងការមានកូនច្រើន ជាងអ្នកដែលមិនដែលទទួល ទានកាហ្វេសោះ។
. វាអាចកាត់បន្ថយគ្រោះថ្នាក់ពីការកើតជំងឺមហារីកស្បែក
នៅក្រោមកម្តៅ ព្រះអាទិត្យជាប្រចាំ អាចធ្វើឲ្យអ្នកមាន ការប្រឈមមុខខ្ពស់ ក្នុងការកើតមានជំងឺ មហារីកស្បែក។ យោងទៅតាមការសិក្សា កាលពីពេលថ្មីនេះបានឲ្យដឹងថា ការទទួលទានកាហ្វេ អាចធ្វើស្រ្តីកាត់បន្ថយគ្រោះថ្នាក់ ពីការកើតជំងឺមហារីកបាន ២០ភាគរយ និងបុរសអាចកាត់បាន៩ភាគរយ។

No comments: