មាត្រា១៖ ច្បាប់ចរាចរណ៏ផ្លូវគោកនៃព្រះរាជាណាចក្រកម្ពុជា
មាត្រា១៖ច្បាប់ស្ដីពីចរាចរណ៏ផ្លូវគោកនេះមានវិសាលភាពគ្របដណ្ដប់រាល់ ការធ្វើចរាចរណ៏លើផ្លូវថ្នល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
មាត្រា២៖ ច្បាប់ចរាចរណ៏ផ្លូវគោកនៃព្រះរាជាណាចក្រកម្ពុជា
មាត្រា២៖ច្បាប់នេះមានគោលបំណងៈ
- រក្សាសណ្ដាប់ធ្នាប់ សុវត្ថិភាពក្នុងការធ្វើចរាចរណ៏នៅលើផ្លូវថ្នល់ ដែលបើកឲ្យធ្វើចរាចរណ៏ជាសាធារណៈទូទាំងព្រះរាជាណាចក្រកម្ពុជា
- ការពារអាយុជីវិតមនុស្ស សត្វ និងការពារបរិស្ថាន
- ទប់ស្កាត់ការប៉ះពាល់ដល់សុខភាពមនុ
- ទប់ស្កាត់ការប្រព្រឹត្តបទល្មើស ដែលបណា្ដលមកពីការប្រើប្រាស់ផ្លូ
មាត្រា៣៖ ច្បាប់ចរាចរណ៏ផ្លូវគោកនែព្រះរាជាណាចក្រកម្ពុជា
មាត្រា៣៖អ្នកប្រើប្រាស់ផ្លូវថ្នល់ ត្រូវគោរពឲ្យបានត្រឹមត្រូវតាមបទប្បញ្ញត្តិដែលមានចែងក្នុងច្បាប់នេះ។
មាត្រា៤៖ ច្បាប់ចរាចរណ៏ផ្លូវគោកនែព្រះរាជាណាចក្រកម្ពុជា
មាត្រា៤៖ការបើកបរយានជំនិះគ្រប់ប្រភេទក្នុ
គ្រប់យានជំនិះដែលមានចលនានៅលើផ្លូ
មាត្រា៥៖ ច្បាប់ចរាចរណ៏ផ្លូវគោកនៃព្រះរាជាណាចក្រកម្ពុជា
មាត្រា៥៖ដើម្បើអនុវត្តច្បាប់ចរាចរណ៏នេះ ពាក្យខាងក្រោមត្រូវកំណត់និយមន័យ ដូចតទៅៈ
- ពាក្យថា ផ្លូវថ្នល់ ហៅកាត់ថា ផ្លូវគឺជាទំហំទាំងមួលនៃទ្រូងផ្លូវ រួមជាមួយជាយផ្លូវ ឬចិញ្ចើមផ្លូវ
- ពាក្យថា ទ្រូងផ្លូវ គឺជាផ្នែកមួយនៃផ្លូវ ទុកសម្រាប់យានជំនិះគ្រប់ប្រភេទធ្វើចរាចរណ៏
- ពាក្យថា ជាយផ្លូវ គឺជាផ្នែកសងខាងនៃទ្រូងផ្លូវដែលនៅក្រៅទីប្រជុំជនហើយអាចចត់យានជំនិះ នៅទីនោះបានក្នុងករណីចាំបាច់
- ពាក្យថា ចិញ្ចើមផ្លូវ គឺជាជាយផ្លូវនៅក្នុងទីប្រជុំជនដែលរៀបចំទុកសម្រាប់ថ្មើរជើងធ្វើ ដំណើរ ប៉ុន្តែមិនអាចចតយានជំនិះនៅទីនោះបានទេ
- ពាក្យថា កន្លងផ្លូវ គឺជាចំណែកមួយនៃទ្រូងផ្លូវខ័ណ្ឌដោយគំនួសដាច់ៗ ឬគំនូសបង្ហួតតាមបណ្ដោយទ្រូងផ្លូវដែលមានទទឹងគ្រប់គ្រានអាចឲ្យ យានជំនិះគ្រប់ប្រភេទធ្វើចរាចរណ៏បានមួយជួរ
- ពាក្យថា ទីប្រជុំជន គឺជាទីកន្លែងដែលមានអគារ ឬគេហដ្ឋានសង់ជិតៗគ្នាហើយផ្លូវចេញ ឬចូលនៅទីនោះមានដាក់ផ្លាកសញ្ញា ឈ្មោះទីប្រជុំជនសម្គាល់ការចូល ឬឈ្មោះទីប្រជុំជន ដែលមានគំនូសបន្ទាត់ពណ៌ក្រហមសម្គាល់ការចេញពីទីប្រជុំជនតាមដងផ្លូវ និងមានមនុស្សធ្វើចរាចរណ៏ឆ្លងកាត់ទៅមកច្រើន
- ពាក្យថា ផ្លូវប្រសព្វ គឺជាទីកន្លែងប្រសព្វនៃផ្លូវពីរឬច្រើនដែលមានផ្ទៃរាបតែមួយ និងមិនកំណត់មុំនៃអ័ក្សរបស់ទ្រូងផ្លូវឡើយ។ ផ្លូវប្រសព្វអាចមានរាងជា +, X, T, Y ឬរង្វង់មូលជាដើម
- ពាក្យថា ផ្លូវរង្វង់មូល គឺជាទីកន្លែងប្រសព្វនៃផ្លូវពីឬច្រើន ហើយដែលនៅចំកណ្ដាលមានខឿន រូបសំណាក ឬវិមានផ្សេងៗ និងមានទ្រូងផ្លូវឯកទិសព័ទ្ធជុំវិញដោយមានសញ្ញាព្រួញប្រាប់ទិស ចរាចរណ៏
- ពាក្យថា ផ្លូវសាធារណៈ គឺជាផ្លូវសម្រាប់បើកឲ្យធ្វើចរាចរណ៏ទួទៅជាសាធារណៈ
- ពាក្យថា ផ្លូវឯកជន គឺជាផ្លូវកសាងដោយឯកជន ដែលចែកចេញជាពីរប្រភេទដូចខាងក្រោមៈ
ក. ផ្លូវឯកជនបើកឲ្យធ្វើចរាចរណ៏ជាសាធារណៈ គឺជាផ្លូវបើកឲ្យធ្វើចរាចរណ៏ទូទៅ ដែលបានសាងសង់ ឬជួសជុលដោយឯកជនតាមកិច្ចសន្យាជាមួយរដ្ឋ។
ខ. ផ្លូវឯកជនមិនបើកឲ្យធ្វើចរាចរណ៏ជាសាធារណៈ គឺជាច្រកផ្លូវសម្រាប់បម្រុងទុកបម្រើការងារក្នុងបរិវេណណាមួយ ដូចជាច្រកគេហដ្ឋាន រោងចក្រសហគ្រាស អគារ ឬទីលានបរិវេណផ្សេងៗ។
- ពាក្យថា ផ្លូវលំ គឺជាផ្លូវដីដែលតភ្ជាប់ពីផ្លូវជាតិ ឬផ្លូវខេត្ត ឆ្ពោះទៅភូមិ ឬឃុំនៅជនបទ
- ពាក្យថា ឈប់ គឺជាការនៅស្ងៀមនៃយានជំនិះលើទ្រូងផ្លូវមួយរយៈ ពេលចាំបាច់ដែលមានអ្នកបើកបរស្ថិតនៅជាប់នឹងចង្កូត ឬក្បែរយានជំនិះខ្លួន ដើម្បីឲ្យអ្នកដំណើរ ឬយានជំនិះដទៃទៀតឆ្លងកាត់ ឬដើម្បីអែបខាងដាក់ទំនិញ ឬអ្នកដំណើរឡើងចុះ
- ពាក្យថា ចត គឺជាការទុកឲ្យយានជំនិះនៅស្ងៀមក្នុងរយៈពេលយូរ ឬឆាប់ដែលអ្នកបើកបរអាចដើរចេញពីយានជំនិះរបស់ខ្លួនបាន
- ពាក្យថា អ្នកបើកបរ គឺជាអ្នកបញ្ជាយានជំនិះគិតទាំងអ្នកជិះសត្វ អ្នកដឹកសត្វ និងអ្នកបរសត្វនៅលើផ្លូវ
- ពាក្យថា យានជំនិះ គឺជាយានសម្រាប់ដឹកមនុស្ស ឬទំនិញ នៅលើផ្លូវ ឬសម្រាប់សណ្ដោង ឬត្រូវគេសណ្ដោង
- ពាក្យថា យានយន្ដ គឺជាយានដែលធ្វើចរាចរណ៏ដោយម៉ាស៊ីននៅលើផ្លូវ ដូចជាទោចក្រយានយន្ដ ត្រីចក្រយានយន្ដ រថយន្ដ ត្រាក់ទ័រ និងយានយន្ដុប្បករណ៏
- ពាក្យថា យានយន្តុប្បករណ៏ គឺជាយានយន្ដពិសេសដែលមានឧបករណ៏ គ្រឿងចក្របំពាក់បន្ថែមដោយគ្មានផ្ទុកមនុស្ស ឬគ្មានផ្ទុកទំនិញនៅក្រៅកាប៊ីន ដូចជារថយន្តលាយស៊ីម៉ងត៏ ឬរថយន្តសម្រាប់បម្រើការងារសាងសង់ ផ្លូវ ស្ពានជាដើម
- ពាក្យថា អ្នកប្រើប្រាស់ផ្លូវ គឺជាអ្នកបើកបរយាន និងអ្នកថ្មើរជើង ដែលធ្វើដំណើរនៅលើផ្លូវ
- ពាក្យថា ទម្ងន់ទទេររបស់យាន គឺជាទម្ងន់របស់យានដែលគ្មានមនុស្ស ឬគ្មានទំនិញ ប៉ុន្តែមានប្រេងឥន្ធនៈសម្រាប់ផ្ដល់ឲ្យយាន មានឧបករណ៏ជួសជុល និងកង់បម្រុង
- ពាក្យថា ទម្ងន់ផ្ទុកអតិបរិមារបស់យាន គឺជាផលបូកទម្ងន់ផ្ទុកមនុស្ស និងទម្ងន់ផ្ទុកទំនិញ ដែលកំណត់ដោយរោងចក្រផលិតយាន
- ពាក្យថា ទម្ងន់សរុបអតិបរមារបស់យាន គឺជាផលបូកសរុបទម្ងន់ទទេរបស់យាន ជាមួយនឹងទម្ងន់ផ្ទុកអតិបរមារបស់យាន។ បើសិនជាយានមានសណ្ដោង ទម្ងន់សរុបអតិបរមារបស់យាន គឺជាផលបូកនៃទម្ងន់សរុបអតិបរមារបស់យាននីមួយៗ
- ពាក្យថា ទម្ងន់សរុបអនុញ្ញាតអតិបរមារបស់យាន គឺជាផលបូកទម្ងន់ទទេរបស់យានជាមួយនឹងទម្ងន់ផ្ទុកមនុស្ស និងទម្ងន់ផ្ទុកទំនិញ។ បើសិនជាយានមានសណ្ដោងទម្ងន់សរុបអនុញ្ញាតអតិបរមារបស់យាន គឺជាផលបូកអតិបរមានៃទម្ងន់សរុបអតិបរមារបស់យាននីមួយៗ
- ពាក្យថា ទម្ងន់សរុបជាក់ស្ដែងរបស់យាន គឺជាផលបូកទម្ងន់ទទេរបស់យានជាមួយនឹងទម្ងន់ផ្ទុកមនុស្ស និងទម្ងន់ផ្ទុកទំនិញជាក់ស្ដែង
- ពាក្យថា រ៉ឺម៉ក គឺជាយានសម្រាប់ថ្ពក់ជាមួយរថយន្ត
- ពាក្យថា សឺមីរ៉ឺម៉ក គឺជាយានសម្រាប់ថ្ពក់ជាប់នឹងក្បាលរថយន្តសណ្ដោង។
មាត្រា៦៖ ច្បាប់ចរាចរណ៏ផ្លូវគោកនៃព្រះរាជាណាចក្រកម្ពុជា
មាត្រា ៦៖សញ្ញាចរាចរណ៏រួមមានផ្លាកសញ្ញាចរាចរណ៏នៅតាមផ្លូវ ភ្លើងសញ្ញាចរាចរណ៏ គំនូសសញ្ញាចរាចរណ៏នៅលើទ្រូងផ្លូវ សញ្ញាបញ្ជារបស់ភ្នាក់ងារចរាចរណ៏ និងសញ្ញាផ្សេងៗទៀត។ ផ្លាកសញ្ញាចរាចរណ៏ ភ្លើងសញ្ញាចរាចរណ៏ គំនូសសញ្ញាចរាចរណ៏នៅលើផ្លូវ ត្រូវរៀបចំជាប្រព័ន្ធទាក់ទងស៊ីសង្វាក់គ្នាជាហូរហែរនៅតាមកន្លែងមាន សារៈប្រយោជន៏ដែលធ្វើឲ្យអ្នកប្រើប្រាស់ផ្លូវងាយស្រួលមើលឃើញ។
សញ្ញាគ្រោះថ្នាក់ដែលនៅតាមដងផ្លូវដែលមានលក្ខណៈមិនអចិន្ត្រៃយ៏ ត្រូវដាក់ក្នុងចម្ងាយសមស្របល្មមគ្រប់គ្រានតាមប្រភេទផ្លូវ ចំណាត់ថ្នាក់ផ្លូវ និងស្ថានភាពផ្លូវដែលអាចធ្វើឲ្យអ្នកបើកបរមានស្មារតីប្រុង ប្រយ័ត្នជាមុនបាន។
ហាមបិទក្រដាស ឬរបស់ផ្សេងៗទៀត ឬគូសវាសនៅលើផ្លាកសញ្ញា ឬប្រើប្រាស់ទម្រផ្លាកសញ្ញា ឬនៅលើសម្ភារៈអ្វីផ្សេងៗទៀតដែលប្រើប្រាស់សម្រាប់សញ្ញាចរាចរណ៏ ដែលជាហេតុធ្វើឲ្យអ្នកបើកបរមិនអាចមើលឃើញសញ្ញាចរាចរណ៏ច្បាស់បាន ល្អ ឬយល់ខ្លឹមសារសញ្ញាចរាចរណ៏មិនបានត្រឹមត្រូវ ឬធ្វើឲ្យអ្នកបើកបរចាំងភ្នែក។
រូបភាពនឹងខ្លឹមសារស្ដីពីសញ្ញាចរាចរណ៏ផ្លូវគោក ត្រូវប្រកាសនៅក្នុងប្រកាសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
មាត្រា៧៖ ច្បាប់ចរាចរណ៏ផ្លូវគោកនៃព្រះរាជាណាចក្រកម្ពុជា
មាត្រា៧៖ សញ្ញាបញ្ជារបស់ភ្នាក់ងារចរាចរណ៏មានអត្ថន័យដួចខាងក្រោមៈ-ដៃស្ដាំលើកឡើងលើបាទដៃលាទៅមុខបែរទៅរកយានជំនិះដែលធ្វើចលនា មករកភ្នាក់ងារចរាចរណ៏ ជាសញ្ញាឲ្យប្រុងប្រៀបឈប់ លើកលែងតែអ្នកបើកបរណាដែលមិនអាចឈប់ដោយសុវត្ថិភាពគ្រប់គ្រាន អាចបន្តដំណើរទៅទៀតបាន
-ដៃទាំងពីរ ឬដៃមួយសន្ធឹងតាមបណ្ដោយស្មា មានន័យថាបញ្ឈប់ចរាចរណ៏នៃយានដែលកំពុងមានចលនាមកពីមុខភ្នាក់ងារ ឬមកពីក្រោយខ្នងភ្នាក់ងារ
-ក្នុងកាយវិការដដែលនេះយានជំនិះទាំងឡាយដែលមកពីឆ្វេង ឬខាងស្ដាំភ្នាកងារត្រូវ អនុញ្ញាតិឲ្យឆ្លងកាត់
-ភ្នាក់ងារចរាចរណ៏កាន់ចង្កៀងភ្លើងក្រហម ឬដំបងភ្លើងក្រហម ចង្អុលដាក់យានជំនិះណាមួយមានន័យថា បញ្ឈប់ចរាចរណ៏យានដែលត្រូវចង្អុលចំនោះ
-ភ្នាក់ងារនគរបាលចរាចរណ៏អាចប្រើកញ្ចែរជំនួយក្នុងការធ្វើចរាចរណ៏ខាងលើ។
មាត្រា៨៖ លំដាប់សិទ្ធិអាទិភាពត្រូវបានកំណត់ដូចតទៅៈ
១. ផ្លាកសញ្ញាចរាចរណ៏ មានសិទ្ធិអាទិភាពលើបទប្បញ្ញតិចរាចរណ៏
២. ភ្លើងសញ្ញាចរាចរណ៏ មានសិទ្ធិអាទីភាពលើផ្លាកសញ្ញាចរាចរណ៏
៣. សញ្ញារបស់ភ្នាក់ងារចរាចរណ៏ មានសិទ្ធិអាទិភាព លើភ្លើងសញ្ញាចរាចរណ៏ គំនូសសញ្ញាចរាចរណ៏នៅលើទ្រូងផ្លូវ ផ្លាកសញ្ញាចរាចរណ៏នៅតាមដងផ្លូវ និងបទប្បញ្ញតិចរាចរណ៏ទាំងឡាយ។
មាត្រា៩៖ ច្បាប់ចរាចរណ៏ផ្លូវគោកនៃប្រទេសកម្ពុជា១. ផ្លាកសញ្ញាចរាចរណ៏ មានសិទ្ធិអាទិភាពលើបទប្បញ្ញតិចរាចរណ៏
២. ភ្លើងសញ្ញាចរាចរណ៏ មានសិទ្ធិអាទីភាពលើផ្លាកសញ្ញាចរាចរណ៏
៣. សញ្ញារបស់ភ្នាក់ងារចរាចរណ៏ មានសិទ្ធិអាទិភាព លើភ្លើងសញ្ញាចរាចរណ៏ គំនូសសញ្ញាចរាចរណ៏នៅលើទ្រូងផ្លូវ ផ្លាកសញ្ញាចរាចរណ៏នៅតាមដងផ្លូវ និងបទប្បញ្ញតិចរាចរណ៏ទាំងឡាយ។
គ្រប់អ្នកបើកបរយានយន្តគ្រប់ប្រភេទ ត្រូវអនុវត្តនូវវិធានការដូចខាងក្រោម៖
១. អ្នកបើកបរយានយន្តដែលមានទំហំស៊ីឡាំងចាប់ពី ៤៩សង់ទីម៉ែត្រគូបឡើងទៅ ត្រូវមានប័ណ្ណបើកបរតាមប្រភេទយានយន្ត។
២. នៅពេលបើកបរយានជំនិះ អ្នកបើកបរត្រូវមានស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ច ហើយស្ថិតក្នុងស្ថានភាពដែលអាចធ្វើការបើកបរបានយ៉ាងស្រួល និងឆាប់រហ័សជាពិសេសលទ្ធភាពនៃការធ្វើចលនាមិនត្រូវឲ្យមានការ រំខានឡើយ។ ហាមផ្ទុកអ្នកដំណើរ ទំនិញ ឬវត្ថុផ្សេងៗ ដែលនាំឲ្យបាំងភ្នែកអ្នកបើកបរ។
៣. អ្នកបើកបរ និងអ្នកដំណើរដែលជិះនៅកៅអីខាងមុខនៃរថយន្ត ត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពជាដាច់ខាត។
៤. អ្នកបើកបរទោចក្រយានយន្ត ត្រីចក្រយានយន្ត និងទោចក្រយានយន្តសណ្ដោងរ៉ឺម៉ក ត្រូវពាក់មួកសុវត្ថិភាព។
៥. ហាមផ្ទុកមនុស្ស ឬទំនិញពីមុខអ្នកបើកបរ។
៦. ហាមក្មេងអាយុក្រោម១០ឆ្នាំ អង្គុយនៅកៅអីខាងមុខនៃរថយន្ត ដោយគ្មានមនុស្សចាស់អង្គុយជាមួយ ឬនិងគ្មានពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព។
៧. ទារកអាយុតិចជាង១០ខែ ត្រូវដាក់ក្នុងកៅអីសម្រាប់ទារកដេក និងមានខ្សែក្រវ៉ាត់សុវត្ថិភាពចងផ្អែកកៅអីនេះឲ្យជាប់ទៅនឹងកៅអី ក្រោយនៃរថយន្ត។
៨. កុមារមានអាយុចាប់ពី១០ខែ ទៅ៤ឆ្នាំ ត្រូវអង្គុយក្នុងកៅអីសម្រាប់កុមារ ដែលមានខ្សែក្រាវ៉ាត់សុវត្ថិភាពសម្រាប់ចងផ្អែកកៅអីនេះឲ្យជាប់ទៅ នឹងកៅអីក្រោយនៃរថយន្ត។
៩. ហាមធ្វើឲ្យរំខាន់ដល់អ្នករស់នៅជាប់តាមដងផ្លូវ និងអ្នកប្រើប្រាស់ផ្លូវ។
១០. ហាមពិសាជាតិស្រវឹងដែលមានអត្រាជាតិអាកុលចាប់ពី ០,២៥មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០,៥ក្រាមក្នុងមួយលីត្រឈាមឡើងទៅ។
១១. ហាមបើកបរយានដែលមានកង់ច្រវ៉ាក់ដែកផ្ទាល់លើទ្រូងផ្លូវ។ យានជំនិះប្រភេទនេះ ត្រូវដឹកតាមយានដែលមានប្រភេទកង់កៅស៊ូ។
១២.ហាមប្រើទូរស័ព្ទនៅពេលកំពុងបើកបរយានយន្ត។ ទូរស័ព្ទអាចប្រើប្រាស់បាន បើមានឧបករណ៏ភ្ជាប់ទំនាក់ទំនង ឬត្រូវឈប់យានយន្តដើម្បីប្រើទូរស័ព្ទ។
ARTICLE 9:
The drivers of all kinds of vehicles should implement and follow the following measures:
1. All drivers who drive the vehicles with the cylinder size from 49 cm3 upward must obtain the driving licenses according to the types of vehicles.
2. When driving, the drivers must always be precautious and that they should be in the easy-to-drive situation and fast particularly the possibility to move without any disturbances. Passengers, goods or other things loaded must not block the drivers’ sight.
3. The drivers and passengers who sit at the front seats of the vehicles must wear the safety seat belts.
4. The drivers who drive motorcycles, tricycles and the motorcycles with trailers/Remorque must wear safety helmets.
5. No passengers or goods are allowed to load in front of the driver.
6. Children under 10 years are not allowed to sit in the front seats of vehicles without the accompanying adults
or without wearing the seat belt.
7. Babies under 10 months of age must put inside the baby seat and wear with the safety belt tied firmly to this baby seat with the car’s backseat.
8. Children in the age of 10 months up to 4 years must sit in the baby seat with the safety belt tied up to this seat to the backseat of the car.
9. No interruption to the road side residents and the road users.
10. The drivers are prohibited from drinking the liquor with the alcoholic rate from 0,5 mg per liter of gas or from 0,25 mg per liter of blood.
11. The vehicles with caterpillar tracks are banned from being driven on the roads. These kinds of vehicles must be transported on the vehicles with rubber tires.
12. Telephones are banned from being operated during driving. The telephones can be operated when they are
connected to the communication equipment, or the drivers must stop the vehicles to operate the telephones.
មាត្រា១០៖ ច្បាប់ចរាចរណ៏ផ្លូវគោកនៃព្រះរាជាណាចក្រកម្ពុជា
មាត្រា១០៖នៅលើទ្រូងផ្លូវដែលមានទិសចរាចរណ៏ពីរ ហើយដែលគ្មានគំនូសសញ្ញាបែងចែកទិសចរាចរណ៏ អ្នកបើកបរត្រូវប្រើប្រាស់ពាក់កណ្ដាលទ្រូងផ្លូវផ្នែកខាង ស្ដាំ ដោយបើកបរកៀកទៅខាងស្ដាំ។
នៅលើទ្រូងផ្លូវឯកទិស ដែលគ្មានគំនូសសញ្ញាបែងចែកគន្លងផ្លូវ អ្នកបើកបរត្រូវតែបើកបរកៀកទៅខាងស្ដាំលើកលែងតែត្រូវ ការបត់ឆ្វេង។ អ្នកបើកបរអាចប្រើប្រាស់ទ្រូងផ្លូវខាងឆ្វេងបាននៅពេល ជែង ឬឈប់។ ដោយឡែកនៅក្នុងទីប្រជុំជនការប្រើប្រាស់ទ្រូងផ្លូវ ត្រូវកំណត់ដោយប្រកាសក្រសួងសាធារណការ និងដឹកជញ្ជួន។
មាត្រា១១៖ ច្បាប់ចរាចរណ៏ផ្លូវគោកនៃព្រះរាជាណាចក្រកម្ពុជា
មាត្រា១១៖នៅលើគន្លងផ្លូវតម្រូវសម្រាប់យានជំនិះប្រភេទណាមួយ អ្នកបើកបរយានជំនិះប្រភេទដទៃ មិនត្រូវបើកបរចូលក្នុងគន្លងនោះទេ លើកលែងតែត្រូវចាកចេញ ឬចូលក្នុងគន្លងផ្លូវរបស់ខ្លួន។
នៅលើទ្រូងផ្លូវដែលមានទិសចរាចរណ៏ពីរហើយមានគំនូស បែងចែកទ្រូងផ្លូវ អ្នកបើកបរត្រូវប្រកាន់យកចំណែកផ្លូវខាងស្ដាំ។
នៅលើទ្រូងផ្លូវឯកទិសដែលមានគន្លងផ្លូវពីរ ឬច្រើនអ្នកបើកបរត្រូវប្រកាន់យកគន្លងផ្លូវខាងស្ដាំបំ ផុត។ ក្នុងករណីមានចរាចរណ៏ចង្អៀតខ្លាំង អ្នកបើកបរអាចបើកបរបានលើគ្រប់គន្លងផ្លូវ។
នៅលើទ្រូងផ្លូវដែលមានទិសចរាចរណ៏ពីរផ្ទុយគ្នា ហើយនៅលើចំណែកផ្លូវនៃទិសនីមួយៗ ដែលមានគន្លងផ្លូវពីរ ឬច្រើន អ្នកបើកបរត្រូវប្រកាន់យកគន្លងផ្លូវខាងស្ដាំបំផុត។ ក្នុងករណីមានចរាចរណ៏ចង្អៀតខ្លាំង អ្នកបើកបរអាចបើកបរបានលើគ្រប់គន្លងផ្លូវតាមទិស ចរាចរណ៏។
ក្នុងករណីមានចរាចរណ៏ចង្អៀតខ្លាំង ដូចមានចែងនៅវក្យខ័ណ្ឌ៣ និងវក្យខ័ណ្ឌ៤ខាងលើ យានជំនិះនៅក្នុងគន្លងណាមួយលឿនជាងយានជំនិះនៅក្នុង គន្លងណាមួយទៀតមិនចាត់ទុកជាការជែងឡើយ។ ចំពោះអ្នកដែលបើកបរយានដែលមានទម្ងន់សរុបលើសពី៣,៥តោន ត្រូវប្រកាន់យកគន្លងផ្លូវខាងស្ដាំជានិច្ច លើកលែងតែមានការបត់ឆ្វេង ឬនៅពេលជែងអាចប្រើប្រាស់គន្លងផ្លូវផ្សេងទៀតបាន។ ដោយឡែកនៅក្នុងទីប្រជុំជន ការប្រើប្រាស់ទ្រូងផ្លូវត្រូវកំណត់ដោយ ប្រកាសក្រសួងសាធារណការ និងដឹកជញ្ជួន។
មាត្រា១២៖ ច្បាប់ចរាចរណ៏ផ្លូវគោកនៃព្រះរាជាណាចក្រកម្ពុជា
មាត្រា១២៖នៅពេលភ្លើងសញ្ញាចរាចរណ៏បញ្ចេញពន្លឺពណ៌លឿងជាសញ្ញាឲ្យ ប្រុងប្រយ័ត្នត្រៀមឈប់ ឬចេញដំណើរទៅមុខ ពណ៌បៃតងជាសញ្ញាអនុញ្ញាតឲ្យយានជំនិះចេញដំណើរ ពណ៌ក្រហមគឺជាសញ្ញាឃាត់ឲ្យឈប់។
នៅពេលភ្លើងសញ្ញាចរាចរណ៏បញ្ចេញពន្លឺពណ៌ក្រហមគឺជា សញ្ញាឃាត់ឲ្យឈប់ អ្នកបើកបរត្រូវឈប់នៅមុខខ្សែបន្ទាត់គំនូសជាប់ពណ៌សកាត់ ទទឹងទ្រូងផ្លូវ ឬមុខគំនូសសម្រាប់ថ្មើជើងឆ្លងកាត់។ បើគ្មានឧបសគ្គនៅខាងមុខ យានជំនិះខាងស្ដាំបំផុតអាចបត់ស្ដាំបាននៅត្រង់ចំណុច ភ្លើងក្រហមណា ដែលមានសញ្ញាអនុញ្ញាបត់ស្ដាំ។
មាត្រា១៣៖ ច្បាប់ចរាចរណ៏ផ្លូវគោកនៃព្រះរាជាណាចក្រកម្ពុជា
មាត្រា១៣៖អ្នកបើកបរត្រូវវាងតាមស្ដាំដៃ នៅគ្រប់រង្វង់មូល ឬខឿនបែងចែកទ្រូងផ្លូវដែលជាឧបសគ្គនៃចលនាត្រង់ទៅមុខ របស់យានជំនិះ លើកលែងតែមានកំណត់ផ្ទុយ។
មាត្រា១៤៖ ច្បាប់ចរាចរណ៏ផ្លូវគោកនៃព្រះរាជាណាចក្រកម្ពុជា
មាត្រា១៤៖អ្នកបើកបរមិនត្រួវបើកបរទទឹមគ្នានៅលើទ្រូវផ្លូវ ឬគន្លងផ្លូវតែមួយបានទេ។ អ្នកបើកបរមិនត្រូវបើកបរកាត់ក្បួនយោធា ឬក្បួននគរបាល ឬក្បួនដង្ហែជាជួរផ្សេងៗ។
No comments:
Post a Comment