នៅពេលបែកការណ៍រឿងផិតក្បត់ គូស្នេហ៍មិនអាចបន្តរស់នៅរីករាយជាមួយគ្នាទៀតទេ
ជាការពិតណាស់ លើលោកនេះគ្មានអាថ៌កំបាំងទេ។ អ្នកដែលលួចលាក់មានជនទី៣តែងតែត្រូវគេចាប់បាននៅថ្ងៃណាមួយជា មិនខាន។ ប៉ុន្តែមិនមែនថា នោះជាថ្ងៃអវសាននៃចំណងស្នេហ៍របស់អ្នកឡើយ។
ជាក់ស្ដែង ក្រោយពីការបែកការណ៍រឿងលួចលាក់មានអ្នកថ្មីក្រោយខ្នង គូស្នេហ៍ប្រមាណជា៥០ភាគរយបែរជាអាចផ្សះផ្សាគ្នា កាន់តែយល់ចិត្តគ្នា និងរឹតចំណងស្នេហ៍ឲ្យកាន់តែរឹងមាំឡើងថែមទៀតផង។
អ្នកលួចលាក់មានសហាយច្រើនតែមិនរីករាយនឹងជីវិតអាពាហ៍ពិពាហ៍បច្ចុប្បន្ន
យោងតាមការស្ទាបស្ទង់មតិមនុស្សរាប់ពាន់នាក់ ប្ដីប្រពន្ធដែលលួចលាក់មានថ្មីមួយចំនួនមិនចង់ធ្វើការលែងលះទេ។
ក្នុង ចំណោមបុរសដែលផិតក្បត់ភរិយា មាន៥៦ភាគរយជាបុរសដែលស៊ូមិនលែងប្រពន្ធ។ ក្នុងចំណោមស្ត្រីដែលផិតក្បត់ស្វាមី មាន៣៤ភាគរយជានារីដែលមិនចង់លែងប្ដីរបស់ខ្លួន។
ទង្វើផិតក្បត់មិនត្រឹមតែជាការឡើងគ្រែជាមួយដៃគូផ្សេងទេ តែវាជាការបែកចិត្តតែម្តង
ជួនកាល តម្រូវការសិចតែម៉្យាងក៏ធ្វើឲ្យមនុស្សស្វែងរកជនទីបីមក បង្គ្រប់ដែរ ប៉ុន្តែមិនមែនមានន័យថា អ្នកនោះនឹងប្រគប់បេះដូងឲ្យជនទីបីដែរ។ ពោលគឺអ្នកខ្លះគ្រាន់តែចង់រកដៃគូថ្មីដើម្បីសប្បាយមួយពេលឲ្យ ប្លែកអារម្មណ៍ប៉ុណ្ណោះ មិនមែនចង់មានទំនាក់ទំនងផ្លូវចិត្តអ្វីវែងឆ្ងាយជាងល្បែងលើគ្រែ ឡើយ។
បើគ្មានការរួមរ័ក គេមិនហៅថាសកម្មភាពផិតក្បត់ឡើយ
ការ ផិតក្បត់ជាច្រើនករណីមិនមានសកម្មភាពរួមភេទទាល់តែសោះ។ ជួនកាលអ្នកនឹងនឹកឃើញដល់ជនទីបី ហើយអ្នកបានចំណាយពេលមួយរាត្រីនៅក្នុងការិយាល័យជាមួយគ្នា ជជែកគ្នាពីអាថ៌កំបាំង និងរឿងរ៉ាវឯកជនដទៃទៀតដោយមិនបានប៉ះពាល់គ្នាស៊ីជម្រៅទេ។ អ្នកគិតថា អ្នកមិនបានធ្វើអ្វីខុសគន្លងសីលធម៌ឡើយ ប៉ុន្តែដៃគូរបស់អ្នកនៅតែចាត់ទុកថា នេះជាផ្នែកមួយនៃទង្វើផិតក្បត់។
ការផិតក្បត់គឺកើតឡើងតែដោយសារសិចប៉ុណ្ណោះ
ខុស ហើយ! អ្នកខ្លះចង់សាកម្ហូបថ្មី ចង់រួមសង្វាសជាមួយដៃគូថ្មី។ ប៉ុន្តែអ្នកខ្លះទៀតលួចលាក់មានសហាយដោយសារតែទទួលបានអារម្មណ៍ កក់ក្ដៅពីអ្នកទីបីនោះប៉ុណ្ណោះ។ សិចមិនមែនជាមូលហេតុចម្បងនៃការផិតក្បត់ទេ ពោលគឺវាត្រូវការផ្លូវអារម្មណ៍គួបផ្សំផងដែរ។
គ្រួសារមានបញ្ហា ដៃគូប្រាកដជាផិតក្បត់រកអ្នកថ្មី
ជីវិត គូស្រករណាក៏មានបញ្ហាដែរ។ ការផិតក្បត់មិនមែនកើតឡើងដោយសារបញ្ហាក្នុងគ្រួសារឡើយ។ អ្វីដែលជាមូលហេតុចម្បងគឺប្ដីប្រពន្ធជួបបញ្ហាតែមិនបានដោះស្រាយ ឲ្យល្អ ទើបធ្វើឲ្យចំណងស្នេហ៍នេះបាត់បង់ភាពកក់ក្ដៅរហូតដល់ភាគីណាមួយ ត្រូវលួចលាក់ស្វែងរកអ្នកថ្មីមកស្អំបេះដូង។
អ្នកធ្លាប់មានប្រវត្តិផិតក្បត់ម្ដង គឺក្បត់មួយជីវិត
ជាការពិតណាស់ ទម្លាប់ផិតក្បត់អាចជាស្លាកស្នាមដែលពិបាកលុប។ ប៉ុន្តែតាមការស្រាវជ្រាវ អ្នកធ្លាប់ខុសម្ដងក៏អាចកែខ្លួន និងធ្វើឲ្យចំណងស្នេហាកាន់តែរឹងមាំផងដែរ។ អ្នកជំនាញចិត្តរូបនេះបានណែនាំថា អ្នកផិតក្បត់ត្រូវតែចេះសារភាពកំហុស បកស្រាយការពិត ទើបព្យាបាលរបួសផ្លូវចិត្តបាន។
ការផិតក្បត់ជាទីបញ្ចប់នៃជីវិតអាពាហ៍ពិពាហ៍
តាមទិន្នន័យ ប្ដីប្រពន្ធដែលធ្លាប់ឆ្លងកាត់ទុក្ខព្រួយដោយសារទង្វើមានសហាយរបស់ ដៃគូនោះ មានប្រមាណជាង៥០ភាគរយមិនបានលែងលះគ្នាទេ។ ពោល ទោះជាមានរបួសបេះដូងក្ដីក៏ពួកគេសុខចិត្តរស់នៅជាប្ដីប្រពន្ធ ដដែល។
ជនទីបីជាមនុស្សដែលក្មេង និងស្អាតជាងដៃគូជីវិតរបស់អ្នក
មិនមែនឲ្យតែស្រីថ្មីត្រូវតែក្មេងជាងប្រពន្ធឡើយ ហើយប្រពន្ធដែលលួចមានសហាយមិនមែនសុទ្ធតែប្រព្រឹត្តខុសជាមួយប្រុស ក្មេងទេ។ ពោលគឺឲ្យតែអ្នកនោះជាមនុស្ស «ថ្មី»។
ការផិតក្បត់ជាទង្វើចេតនា
ការផិតក្បត់ភាគច្រើនមិនមែនកើតឡើងដោយចេតនាទេ។ អ្នកបម្រើការជាមួយគ្នាអាចបង្កើតទៅជាភ្លើងស្នេហ៍ដើមរកាដែក ព្រោះតែភាពស្និទ្ធស្នាលនឹងគ្នារហូតដល់ភ្លេចប្ដីប្រពន្ធខ្លួននៅ ផ្ទះ។ នេះមិនមែនជាសកម្មភាពកើតឡើងដោយចេតនាទេ៕
No comments:
Post a Comment