តាមទស្សនៈរបស់ជនជាតិ
និងអន្តរជាតិ មានមតិផ្សេងៗគ្នា
ដូចជារូបព្រហ្មនេះមិនមែនជាព្រះព្រហ្មញ្ញសាសនាទេ
រូបព្រហ្មនេះតំណាងឲ្យអ្នកថែរក្សាទិសទាំង៤ ដែលគេហៅថា ចតុលោកបាល
គឺអ្នកដែលការពារទិសពិភពលោក មុខ៤យាមទិសទាំង៤ នៃចក្រវាឡ ។
អ្នកនិពន្ធខ្លះគេយល់ថា រូបទាំងអស់នេះ
ដែលយើងមើលឃើញញញឹមស្រស់រាក់ទាក់រកពុទ្ធសាសនិកទាំងឡាយ
ជារូបដំណាងឲ្យស្តេចព្រះបាទវ័យវរ្ម័នទី៧ ខ្លួនអង្គឯង
ព្រោះលក្ខណៈរបស់ស្តេចជ័យវរ្ម័នទី៧
យើងបានឃើញរូចសំណាក់គង់ពេនភ្នែនក្នុងកាយវិការធ្យានមុទ្រៈ ឬធ្វើសមាធិ
ដែលគេហៅថា ពុទ្ធរាជដែលជាព្រះពុទ្ធ និងជាស្តេចផែនដីផង ។
គំនិតមួយទៀត ក្នុងចំណោមរូបទាំងអស់នេះ
ស្តេចជ័យវរ្ម័នទី៧ ដែលកាន់ព្រះពុទ្ធសាសនា
ព្រះអង្គមានចិត្តអាណិតអាសូរករុណាធម៌មេត្តាច្រើន
ដូច្នេះព្រះអង្គចង់ផ្សព្វផ្សាយទៅទិសទាំង៤ នូវព្រហ្មវិហារធម៌ គឺមេត្តា
(សេចក្តីរាប់អាន), ករុណា (សេចក្តីអាណិត) ឧបេក្ខា
(សេចក្តីស្មោះស្មើ) និងមុទិតា (សេចក្តីត្រេកអរចំពោះមុខ) ។
ទិដ្ឋភាពរួមនៃប្រាសាទបាយ័ន
និង ក្លោងទ្វារនៃទីក្រុងអង្គរធំ ដែលមានរូបព្រហ្មមុខបួន (ម.ត ២០០០) និង
ចម្លាក់តំណាងព្រះភ័ក្ត្រនៃព្រះពោធិសត្វអវលោកេស្វរៈនៅប្រាសាទតាសោម
ដែលគេហៅថា មុខព្រហ្ម (ម.ត ២០០៨)
ទិសទាំង៤ ដំណាងឲ្យធាតុទាំង៤ ដែលមានខ្យល់ ទឹក ភ្លើង
និងធរណី ។ ព្រោះថា បើគ្មានធាតុទាំង៤ នេះទេ មនុស្សមិនអាចរស់នៅបានឡើយ ។
ព្រះបាទជ័យវរ្ម័នទី៧
ជានិមិត្តរូបនៃការវិលចុះវិលឡើងរបស់ផែនដី ។ បើយើងមើលពីព្រឹក
ថ្ងៃរៈពីកើត មុខខាងលិចស្លាប់ ចំណែកមុខចំហៀងសងខាងទៅតាមពេលវេលា ទៅតាមខែ
នឹងរដូវរបស់ស្រុកយើង ។
ពេលថ្ងៃដើរត្រង់ពីលើ ពេលខ្លះដើរឆៀងខាងត្បូង
ពេលខ្លះដើរឆៀងខាងជើង ពេលណាថ្ងៃរះផុត គឺមុខខាងជើងត្រូវពន្លឺថ្ងៃជាង
ខាងត្បូងម្លប់បន្តិច ហើយខាងកើតថ្ងៃរះ ខាងលិចថ្ងៃលិចជាធម្មតា ។
មានហេតុផលជាច្រើន ដែលធ្វើឲ្យយើងទម្លុះនូវពុទ្ធអង្គ
អាថ៌កំបាំងនៃចំនួនដ៏ច្រើនលើសលុបរបស់ព្រះកេសនៃព្រះព្រហ្មមុខ
នៅលើប្រាសាទបាយ័ន ។ តាមពិតទៅបើសំអាងលើពុទ្ធប្រវត្តិយើង រឿងដំណាលថា
ព្រះពីដើមធ្លាប់សោយរាជ្យជាស្តេចចក្រពត្តិ កាន់បាទសូមទានគេ
ហើយគេឥតគោរព ព្រះអង្គសម្តែងបដិហា កើតជាព្រះពុទ្ធ មួយអង្គ អណ្តែតពេញអាកាស
។ ថ្វីត្បិតតែសេចក្តីពន្យល់ខាងលើនេះ គេអាចទទួលយកបាន តែត្រូវជ្រាបថា
ចំនួននៃព្រះកេសទាំងអស់នោះ ដែលមានចំនួន១០៨ ពិតជាទាក់ទងទៅនឹងលោកពិសិដ្ឋ
ដែលមានក្នុងគម្ពីរវេទ និងមហាយានផងដែរ ។ លេខ៥៤១០៨ ឬក៏ ១០០០
ពិតជាបង្កប់នូវនិមិត្តរូបស៊ីជម្រៅឥតគណនា គឺអំណាចមហិទ្ធិឫទ្ធិ
បុណ្យបារមីដ៏លើសលប់គ្មានត្រើយត្រាន្តរបស់ព្រះលោកេស្វរៈ
ដែលប្រកបដោយព្រហ្មវិហារធម៌ទាំង៤ ដ៏មហាប្រសើរសម្រាប់សត្វលោក ។
ពេលយើងឡើងដល់ជាន់ទី៣
ហាក់បីដូចនៅកណ្តាលហ្វូងមនុស្សច្រើន ពេលនោះអាណាចក្រកម្ពុជា
មានការច្របូកច្របល់ដោយសារសាសនា ទើបប្រាសាទបាយ័ន
ដែលកសាងឡើងដោយស្តេចជ័យវរ្ម័នទី៧ បានចែកជា ៣កាល គឺ
កាលព្រះបាទជ័យវរ្ម័នទី៧, កាលព្រះបាទយសោវរ្ម័នទី១
និងកាលសៀមលើកទ័ពមកវាយលុកយក ទីក្រុងអង្គរធំនៅឆ្នាំ១១១៧ ។
ក្រោយមក ពីព្រះបាទជ័យវរ្ម័នទី៧ បានទៅតស៊ូរំដោះជាតិក្នុងរយៈពេល៤ឆ្នាំ
គឺបង្រួបង្រួមជាតិផង រហូតដល់ឆ្នាំ១១៨១ ព្រះបាទជ័យវរ្ម័នទី៧
បណ្តេញទ័ពចាមឈ្លានពានចេញអស់ពីក្រុងអង្គរធំ ទើបរៀបចំទីក្រុងឡើងវិញ
និងរៀបចំកសាងប្រាសាទតូចៗបន្ថែមលើសំណង់ចាស់
ដើម្បីប្រាសាទនោះទៅជាប្រាសាទក្នុងរជ្ជកាលរបស់ទ្រង់ ។
រួមសេចក្តីមក យើងសន្និដ្ឋានបានថា ប្រាសាទបាយ័នកសាងឡើង
ដើម្បីឧទ្ទិសថ្វាយព្រះពោធិសត្វ លោកេស្វរៈមានមុខ៤
ជាទីសំអាងក្នុងលទ្ធិព្រះពុទ្ធសាសនាមហាយាន ។ នៅឆ្នាំ១៩៣៣ លោក ហ្សកទ្រូវេ
ជាអ្នកអភិរក្សទី៣ នៅតំបន់សៀមរាបអង្គរ បានធ្វើកំណាយក្នុងកំឡុងឆ្នាំ១៩៣១
ចំកណ្តាលប្រាសាទកណ្តាល (ធំ) ជម្រៅ ១៤ម៉ែត្រ
ស្មើនឹងកម្រិតដីរាបរបស់ប្រាសាទ លោកបានយកដីចេញពីក្រៅ
ដើម្បីសិក្សាស្រាវជ្រាវរកកេតនភ័ណ្ឌផ្សេងៗ
តែនៅក្នុងនោះលោកបានរកឃើញព្រះពុទ្ធរូបមួយអង្គបាក់បែក កំពស់ ៣ម៉ែត្រ ៦០
ហើយបានជួសជុលឡើងវិញជាស្ថាពរ ហើយប្រគល់ជូនស្តេចស៊ីសុវត្ថិមុនីវង្ស
នៅថ្ងៃទី១៧ ឧសភា ឆ្នាំ១៩៣៥ ហើយបានយកទៅតម្កល់នៅព្រះវិហារប្រាំពីរល្វែង
តាមបណ្តោយថ្នល់ ទៅក្លោងទ្វារជ័យ នៅខាងត្បូងថ្នល់ក្រោយប្រាសាទសួរព្រត្រ
។
ប្រាសាទដែលឧទ្ទិសដល់ព្រះពុទ្ធសាសនា គេហៅថា
ព្រះពុទ្ធជ័យពុទ្ធមហានាថ បានន័យថា ជ័យដំណាលឲ្យព្រះបាទជ័យវរ្ម័នទី៧
ព្រះពុទ្ធដំណាងឲ្យអ្នករក្សាលោក ។
សរុបមក ព្រះភក្ត្រទាំង៤ ដ៏ធំ
ដែលស្ថិតនៅលើកំពូលទាំងឡាយនៃប្រាសាទបាយ័ន ដែលនៅប្រាង្គកណ្តាល
ឬប្រាង្គប្រធាន ដែលពីដើមមានការគោរពបូជាព្រះជ័យពុទ្ធមហានាថនោះ
គឺពិតជាតំណាង ឲ្យព្រះលោកេស្វរៈ ។ ព្រះអង្គមានទឹកមុខញញឹមប្រឹមប្រិយ៍
បែរមុខមករកឃើញ ហាក់បីដូចជាចង់រង់ចាំភ្ញៀវយ៉ាងរាក់ទាក់
មើលពីខាងណាក៏ដូចខាងណា ឃើញស្នាមញញឹម ពព្រាយ
នាំឲ្យយើងសប្បាយរីករាយនឹងកោតស្ងប់ស្ងែង ពីវិរទេពកោសល្យនៃស្ថាបត្យករ
ជាដូនតារបស់យើង ៕ (ម.ត្រាណេ).
No comments:
Post a Comment