Thursday, December 19, 2013

វិធីសាស្ត្រ ៤​យ៉ាង​ដើម្បី​មើល​ទឹកចិត្ត​មិត្តភក្តិ​របស់​អ្នក​តាម​ការនិយាយ​ទូរស័ព្ទ​ ​



វិធីសាស្ត្រ ៤​យ៉ាង​ដើម្បី​មើល​ទឹកចិត្ត​មិត្តភក្តិ​របស់​អ្នក​តាម​ការនិយាយ​ទូរស័ព្ទ​ ​
មិត្តភក្តិ  គឺជា​បុគ្គល​ម្នាក់​ដ៏​សំខាន់​សំរាប់​ជីវិត​ដែល​មនុស្ស​គ្រប់គ្នា​មិនអាច​ ខ្វះ​បាន ប៉ុន្តែ​មិត្តភក្តិ​ទាំងអស់នោះ​រមែង​មាន​អត្តចរិត​ផ្សេងៗ​គ្នា ដូច្នេះ​ដើម្បី​ដឹងថា​មិត្តភក្តិ​របស់លោក​អ្នក​ម្នា​ក់ៗ មាន​អត្តចរិត​បែបណា​នោះ ​ថ្ងៃ Popzone Asia មាន វិធីសាស្ត្រ​៤​យ៉ាង​សម្រាប់​មើលចិត្ត​មិត្តភក្តិ​របស់​អ្នក​តាមរយៈ​ការនិយាយ ​ទូរស័ព្ទ​ដូចខាងក្រោម​នេះ ៖
1 សួរសុខទុក្ខ​មុន​សិន​
​ប្រសិនបើ​គ្រាន់តែ​ទ​ទូល​ទូរស័ព្ទ​ភ្លាម​មិត្តភក្តិ​របស់លោក​អ្នក​ចាប់ ផ្តើម​សួរសុខទុក្ខ​ថា​សុខ​សប្បាយ​ជា​ទេ​? យ៉ាងម៉េច​ខ្លះ​ហើយ នោះ​បញ្ជាក់ថា គេ​ជាម​នុស្ស​ដែលមាន​ភាពទន់ភ្លន់ អត្ត​ចរិតល្អ និង​មាន​ទំនាក់ទំនង​ល្អជា​មួយ​អ្នកដទៃ​។ ម្យ៉ាងទៀត​គេ​ប្រាកដជា​មនុស្ស​ដែល​មិន​ចូលចិត្ត​ប្រើ​អំពើ​ហឹ​ង្សា ឬ​ឈ្លោះប្រកែក​គ្នា​នោះទេ ហើយ​ទោះបីជា​ស្ថិតក្នុង​ហេតុការណ៍​វិវាទ​គ្នា​ក៏ដោយ ក៏​បុគ្គល​ម្នាក់នេះ មិន​បង្ហា​​ញ​​អាកា​រៈ​​អ្វី​ដែរ​៕
2 សួរថា​មានការ​អី​ភ្លាមៗ​
​ផ្ទុយ ទៅវិញ​បើ​មិត្តភក្តិ​លោកអ្នក​បែរជា​សួរថា​មានការ​អ្វី​នៅពេល លើក​ទូរស័ព្ទ​ភ្លាមនោះ​បង្ហាញថា​គេ​ជាម​នុស្ស​ចិត្ត​ក្តៅ​ហើយ​ចង់បាន​នូវ អ្វីដែល​ត្រូវការ​ភ្លាមៗ​ដោយ​មិន​ខ្វល់ខ្វាយ​ពី​អារម្មណ៍​អ្នកដទៃឡើយ​។ ដូច្នេះហើយ​មាន​មនុស្ស​តិច​ណាស់ ដែល​ហ៊ាន​ចូល​ជិត​តែ​ការពិតទៅ​គេ​មាន​ទឹកចិត្ត​ខុសពី​បុគ្គលិក​លក្ខ​ណះ  ព្រោះ​គេ​មិនបាន​តាំងចិត្ត​ធ្វើ​ឲ្យ​អ្នកដទៃ​អាក់អន់ស្រពន់ចិត្ត​នោះទេ គ្រាន់តែ​គេ​មិនសូវ​ចេះ​យកចិត្ត​អ្នកដទៃ​ប៉ុណ្ណោះ​៕
3 បង្កា​ញ​ពី​ទឹកចិត្ត​ដោយ​និយាយថា​មានការ​អ្វី​ឲ្យ​ខ្ងុំ​ជួយ​
​ម្យ៉ាងទៀត បើ​មិត្ត​របស់​លោកអ្នក​និយាយថា មានការ​អ្វី​ឲ្យ​ខ្ងុំ​ជួយ​? ” ពេល​ទទួល​ទូរស័ព្ទ​នោះ​បុគ្គល​ម្នាក់នេះ​ប្រាកដជា​មនុស្ស​ដែលមាន​ទឹក ចិត្ត​ចូលចិត្ត​ជួយសង្គ្រោះ​រមែង​គិតតែ​រឿង​ល្អៗ​និង​ពោរពេញ​ដោយ​ភាព​ ស្មោះត្រង់​ផងដែរ​ម្លោះ​ហើយ​ពេលខ្លះ​បុគ្គល​ម្នាក់នេះ អាច​លង់​ជឿ​សម្តី​បោកប្រាស់​របស់​អ្នកដទៃ​បាន​យ៉ាង​ងាយ​៕
4 ទទួល​ការហៅ​ចូល​ដោយនិយាយ​ពាក្យ​កំប្លុកកំប្លែង​
​បើ មិត្តភក្តិ​លោកអ្នក​ចូលចិត្ត​ទទួល​ទូរស័ព្ទ​ដោយនិយាយ​ពាក្យ​កំប្លុក កំប្លែង​ញឹកញាប់​វិញ មានន័យថា គេ​ជា​មនុស្ស​អារម្មណ៍ល្អ ចូលចិត្ត​ភាព​រីករាយ​បើកចំហរ​រូស​រាយ​រាក់ទាក់​ជាមួយ​មនុស្ស​គ្រប់ គ្នា ហើយ​ព្រម​ទាំង​ជាម​នុស្ស​ដែលមាន​ភាពកក់ក្តៅ​ផងដែរ​។ មិនតែប៉ុណ្ណោះ​បុគ្គល​ម្នាក់នេះ ថែមទាំង​មិន​ឆ្មើងឆ្មៃ និង​ទទួលស្គាល់​គំនិត​របស់​អ្នក​នៅ​ជុំវិញខ្លួន​ទៀតផង​៕

No comments: