តើផោមគឺជាអ្វី ? ផោម( flatus )គឺត្រូវបានកើតមានឡើងនៅក្នុងក្រពះ និងពោះវៀនដោយ សារតែរាងកាយរបស់អ្នកធ្វើការរំលាយអាហារដើម្បីក្លាយទៅជាថាមពល។ មនុស្សទាំងអស់ សុទ្ធសឹងតែមានការផោម ដោយគ្រាន់តែមនុស្សខ្លះច្រើនជាងមនុស្សផ្សេងទៀត។វាជាធម្មតា មនុស្សផោមពី៦ទៅ២០ដងក្នុងមួយថ្ងៃ។
មូលហេតុដេលបណ្តាលឱ្យអ្នកផោម
មូលហេតុញឹកញាប់ដែលធ្វើអោយអ្នកផោមរួមមាន:
- លេបខ្យល់ ប្រសិនបើអ្នកលេបខ្យល់ហើយមិនមានភើឡើងមកលើវិញ វានឹងឆ្លងកាត់ តាមបំពង់រំលាយអាហារ ហើយនឹងត្រូវបញ្ចេញមកក្រៅវិញតាមរយៈគូទ។ ការលេប ខ្យល់ច្រើនហួសហេតុពេចអាចបង្កឱ្យត្អើកផងដែរ។
- អាហារ និងភេសជ្ជៈមួយចំនួន បរិមាណនៃការផោមអាចបណ្តាលមកពីចំណីអាហារ ផ្សេងគ្នាអាចប្រែប្រួលពីមនុស្សម្នាក់ទៅមនុស្សម្នាក់។ អាហារដែលធ្វើអោយមានផោម ជាមួយនឹងក្លិនអាចនឹងខុសគ្នាសម្រាប់មនុស្សផ្សេងគ្នាផងដែរ។
- ទល់លាមក នេះអាច បង្កឱ្យមានប៉ោងពោះ ប៉ុន្តែជាទូទៅមិនបង្កើនការផោមឡើយ។
- ឱសថ ឬអាហារូបត្ថម្ភ ថ្នាំទាំងថ្នាំដែលត្រូវការវេជ្ជបញ្ជា និងមិនត្រូវការវេជ្ជបញ្ជាក៏ដូច ជាអាហារបំប៉នអាចបង្កឱ្យមានផល់ប៉ះពាល់ដែលមានអាការៈប៉ោងពោះ និងផោម។
- បញ្ហាសុខភាព ដូចជាការស្ទះពោះវៀន ឬជំងឺCrohn ជាដើម ។
- ការផ្លាស់ប្តូរនៃកម្រិតអ័រម៉ូន វាជារឿងធម្មតាទេសម្រាប់ស្ត្រីដែលមានអាការៈប៉ោងពោះ មុនពេលមករដូវរបស់ពួកគេដោយសារតែរាង្គកាយរបស់ពួកគេរក្សាជាតិ ទឹកទុក៕
No comments:
Post a Comment