កាល​ដើម​ឡើយ​មិន​ទាន់​មានការ​អភិវឌ្ឍ​ VCD និង DVD​ គេ​និយម​ទិញ​កាសែត​ដុំ ដើម្បី​ចាក់​មើល​វិដេអូ​ផ្សេងៗ​តាម​រយៈ​ក្បាល VDR។ បច្ចុប្បន្ន​ កាសែត​ដុំ​​ត្រូវ​គេ​លែង​ប្រើប្រាស់​និង​ស្ទើរ​តែ​​បាត់​ស្រមោល​ទៅ ហើយ​ និងគ្រាន់​តែ​ជា​អតីតកាល​របស់​មនុស្ស​ជំនាន់​មុន​តែ​ប៉ុណ្ណោះ។
Sabay រំលឹក​ពី​អនុស្សាវរីយ​នេះ ​គឺគ្រាន់​តែ​ចង់​បង្ហាញ​ប្រិយមិត្ត​ពី​ការ​វិវឌ្ឍន៍​នៃ​បច្ចេកវិទ្យា​ដែល​ មាន​ការ​អភិវឌ្ឍ​ឥត​ឈប់ឈរ​ពី​មួយ​​ជំនាន់​ទៅ​មួយ​ជំនាន់ ហើយ​​ដែល​ប្រិយមិត្ត​មួយ​ចំនួន​នឹក​ស្មាន​មិន​ដល់។

អាន​អត្ថបទ៖ អ្នក​សារព័ត៌មាន​សម័យ​ថ្មី ប្រើ​ស្មាត​ហ្វូន​​​​ជំនួស​ឧបករណ៍​ថត​សម្លេង​!
តើ​ប្រិយមិត្ត​ណា​ខ្លះ​ដែល​មាន​នៅ​សល់​ក្នុង​ផ្ទះ​ខ្លះ?
អត្ថបទ៖ ដារ៉ាឆានី