Wednesday, December 18, 2013

៦​សំណួរ ​ពី​ការ​សម្រេច​កាម​ដោយ​ខ្លួនឯង

131106_22a
អារម្មណ៍​ផ្លូវភេទ​ដល់​ត្រើយ​ស្រណុក​សុខស្រួល​មិនមែន​សំដៅ​តែ​ទៅ​លើ​ការ​ រួមភេទ​រវាង​មនុស្ស និង​មនុស្ស​ទេ។ បុគ្គល​ម្នាក់​ក៏​អាច​ឡើង​ឋានសួគ៌​តណ្ហា​តាមរយៈ​ការ​សម្រេច​កាម​ដោយ​ខ្លួនឯង ​ដែរ។ មិន​ខុស​អ្វី​ពី​បញ្ហា​រួមភេទ​ទ្វេ ឬ​ពហុភាគី​ទេ ការ​សម្រេច​កាម​ដោយ​ខ្លួនឯង​ថ្វីដ្បិត​តែ​ជា​រឿង​ និង​សេរីភាព​របស់​បុគ្គល​ម្នាក់​ក៏​ពិត​មែន ប៉ុន្តែ​វា​ជា​បញ្ហា​ដ៏​ចម្រូងចម្រាស និង​ស្ថិត​ក្រោម​សម្ពាធ​ផ្លូវ​ចិត្ត និង​គំនាប​ពី​វប្បធម៌​របស់​បណ្ដា​ប្រទេស​មួយ​ចំនួន​ផង​ដែរ។
តើ​អ្វី​ទៅ​ដែល​ហៅថា​ការ​សម្រេច​កាម​ដោយ​ខ្លួនឯង?
ការ​សម្រេច​កាម​ដោយ​ខ្លួនឯង គឺជា​ការ​ស្វែងរក​ភាព​ស្រណុក​សុខស្រួល​ផ្លូវភេទ ដោយ​គ្មាន​វត្តមាន​ភាគី​ដទៃ​ទៀត​។ មនុស្ស​អាច​សម្រេច​កាម​ដោយ​ខ្លួនឯង​តាមរយៈ​ការ​បបោសអង្អែល និង​ប្រើ​ដៃ ឬ​ឧបករណ៍​ជំនួយ​ផ្លូវភេទ​នានា​ដើម្បី​បំពេញ​ចំណង់​កាមគុណ​ឲ្យ​ដល់​ចំណុច​ កំពូល។
ចំពោះ​បុរស ការ​សម្រេច​កាម​ដោយ​ខ្លួនឯង​ភាគច្រើន​ប្រព្រឹត្ត​ទៅ​ដោយ​ការ​ប្រើ​ដៃ​ កាន់​លិង្គ​របស់​ខ្លួន ហើយ​ធ្វើ​ចលនា​សាប់​ចុះ​ឡើង​តាម​ចង្វាក់​រហូត​ដល់​បាញ់​ទឹកកាម ឬ​ក៏​តាមរយៈ​ការ​ប្រើ​ឧបករណ៍​សិច​រាង​ដូច​ពែង ដែល​មាន​រន្ធ​ស្រដៀង​យោនី​របស់​ស្ត្រី។ រីឯ​នារី​ ការ​សម្រេច​កាម​ខ្លួនឯង​ភាគច្រើន​ គឺជា​ការ​ប្រើ​ម្រាម​ដៃ ឬ​លិង្គ​សិប្បនិមិ្មត​ស៊ក​បញ្ចូល ហើយ​ធ្វើ​ចលនា​ចុះ​ឡើង​រហូត​ដល់​ចំណុច​សម្រើប​កំពូល។
តើ​ស្ថិត​នៅ​វ័យ​ណា​ដែល​មនុស្ស​ភាគច្រើន​ចាប់ផ្ដើម​អនុវត្ត​ការ​សម្រេច​កាម​ដោយ​ខ្លួនឯង​?
ជាទូទៅ ក្នុង​អំឡុង​ពេល​អន្តរកាល​ដែល​ធ្វើឲ្យ​មនុស្ស​វិវឌ្ឍ​ពី​វ័យ​កុមារ ទៅ​វ័យជំទង់​ ពួកគេ​ក៏​មាន​ការ​ប្រែប្រួល​ទាំង​រូប​រាងកាយ និង​ផ្លូវ​អារម្មណ៍។ ​កុមារ​ធំ​ពេញវ័យ​ទាំង​រូបរាងកាយ និង​ចិត្ត​គំនិត​ ហើយ​ពួកគេ​ភាគច្រើន​កើត​ការ​ងឿង​ឆ្ងល់​ អំពី​ផ្លូវភេទ ដោយសារ​ការ​លូតលាស់​នៃ​ប្រដាប់​ភេទ របស់​ខ្លួន​គួរ​ឲ្យ​កត់សម្គាល់​។​ ក្មេង​មួយ​ចំនួន​ចាប់ផ្ដើម​ទទួល​អារម្មណ៍​ស្រើបស្រាល​ពេល​ប៉ះពាល់​ តំបន់​អាថ៌កំបាំង​របស់​ខ្លួន ហើយ​ជួនកាល​ពួកគេ​ក៏​បាន​ស្វែងយល់​ពី​មិត្តភក្តិ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ពី​កា​រសម្រេច​កាម​ដោយ​ខ្លួន​ឯង​នេះ​ផង​ដែរ។
តើ​ការ​សម្រេច​កាម​ដោយ​ខ្លួនឯង​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​ដែរ​ឬ​ទេ?
ផ្ទុយ​គ្នា​ទៅ​នឹង​ជំនឿ​មួយ​ចំនួន​ដែល​ថា ការ​សម្រេច​កាម​ដោយ​ខ្លួនឯង​អាច​ធ្វើ​ក្មេង​ដុះ​រោម ​និង​ក្លាយ​ជា​មនុស្ស​អសមត្ថភាព​មាន​កូន ក្លាយ​ទៅ​ជា​ងងឹត​ភ្នែក ឬ​វិវត្ត​ទៅ​រោគ​ផ្លូវចិត្ត​មួយ​ចំនួន​តាម​ការពិត​វេជ្ជបណ្ឌិត​ឯកទេស​ខាង​ បន្តពូជ​បាន​ចាត់​ទុក​ថា ការ​សម្រេច​កាម​ដោយ​ខ្លួនឯង​ជា​សេរីភាព​របស់​បុគ្គល​ម្នាក់ៗ ហើយ​វា​មិន​មាន​ផលប៉ះពាល់​អ្វី​ទៅ​ដល់​សុខភាព​នោះ​ទេ ដរាប​ណា​វា​ត្រូវ​បាន​អនុវត្ត​តាម​បែបបទ​ត្រឹមត្រូវ​។
ករណី​ដែល​មាន​ ផលប៉ះពាល់​លុះត្រា​តែ​បុគ្គល​នោះ​ អនុវត្ត​នូវ​វិធី​នេះ​ច្រើន​ដង​ហួស ហើយ​យើង​មិន​អាច​កំណត់​បាន​ច្បាស់​ទេ ថា​ធ្វើ​ប៉ុន្មាន​ដង​ទើប​ល្អ​នោះ ព្រោះ​វា​អាស្រ័យ​ទៅ​តាម​សុខភាព​របស់​បុគ្គល​ម្នាក់ៗ។ តែ​ជា​ការ​ផ្ដល់​យោបល់​របស់​អ្នក​ស្រាវជ្រាវ​គួរ​តែ​ធ្វើ​សកម្មភាព​កុំ​ឲ្យ​ ច្រើន​ជាង ២ ឬ ៣​ដង​ក្នុង​មួយ​សប្ដាហ៍។
ចំពោះ​ក្មេងស្រី តើ​ការ​សម្រេច​កាម​ដោយ​ខ្លួន​ឯង​ប៉ះពាល់​ដល់​ដំណើរ​មក​រដូវ​ដែរ​ឬ​ទេ​?
ការ​ជួយ ​ខ្លួនឯង​នឹង​មិន​ប៉ះពាល់​ដល់​រដូវ ឬ​ការ​មាន​ផ្ទៃពោះ​ដោយ​ផ្ទាល់​នោះ​ទេ។ ប៉ុន្តែ​ក្នុង​ករណី​ដែល​វា​ត្រូវ​បាន​អនុវត្ត​ដោយ​ខ្វះ​អនាម័យ វា​អាច​បង្ក​ជា​ជំងឺ​ទ្វារមាស អាការ​រមាស់ រោគ​ផ្សិត​ ដាច់​រលាត់​សាច់​ខ្ចី និង​បង្ក​ជា​ការ​ចម្លង​មេរោគ​នានា ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរ​មក​រដូវ ឬ​កាត់​បន្ថយ​អត្រា​មាន​កូន ដោយសារ​តែ​សុខភាព​ប្រដាប់​បន្តពូជ​ចុះ​ខ្សោយ​ជាដើម។
តើ​ការ​សម្រេច​កាម​ដោយ​ខ្លួនឯង​ធ្វើឲ្យ​អត់​កូន​មែន​ទេ​?
ការ​សម្រេច​កាម​ដោយ​ខ្លួនឯង ឬ​រួមភេទ​ដោយ​ដៃ គឺជា​ឥរិយាបថ​ផ្លូវភេទ​មួយ​ដែល​ច្រើន​តែ​ធ្វើ​ឡើង​នៅ​ពេល​មនុស្ស​ម្នាក់​មិន ​អាច​បំពេញ​បំណង​ផ្លូវភេទ​របស់​ខ្លួនឯង​បាន​ជាមួយ​ដៃគូ​។ តាម​ធម្មតា ការ​សម្រេច​កាម​ដោយ​ខ្លួនឯង​មិន​បង្ក​ឲ្យ​អសមត្ថភាព​ក្នុង​ការ​បង្ក​កំណើត​ ទេ។
ប៉ុន្តែ​បើ​សិន​ជា​ការ​សម្រេច​កាម​ដោយ​ខ្លួនឯង​គឺជា​ទម្លាប់​មួយ ហើយ​ច្រើន​តែ​ធ្វើ​វា​ជា​ញឹកញាប់ នោះ​វា​ពិតជា​ធ្វើ​ឲ្យ​មិន​អាច​មាន​កូន​ជា​លក្ខណៈ​បណ្តោះអាសន្ន​បាន​។ ដើម្បី​អាច​បង្ក​កំណើត​បាន កោសិកា​មេ​ជីវិត​ឈ្មោល​មាន​ការ​ទុំ ឬ​លូតលាស់​ជា​មុន​សិន ហើយ​ដើម្បី​អាច​ទុំ ឬ​លូតលាស់​បាន វា​ត្រូវ​ការ​ពេលវេលា​រហូត​ដល់​រយៈ​ពេល​៧២​ម៉ោង​ឯណោះ។ បើ​សិន​ជា​អ្នក​ឧស្សាហ៍​មាន​បញ្ហា​ដោយសារ​តែ​ការ​សម្រេច​កាម​ដោយ​ខ្លួនឯង​ ពេក​ នោះ មាន​ន័យ​ថា មេ​ជីវិត​ឈ្មោល​មិន​ទាន់​ទុំ​គ្រប់គ្រាន់​នឹង​ធ្វើ​ការ​បង្ក​កំណើត​ឡើយ​។
តើ​ធ្វើ​ដូចម្ដេច​ទើប​អាច​សម្រេច​កាម​ដោយ​ខ្លួនឯង​ដោយ​សុវត្ថិភាព?
មុន​នឹង​ធ្វើ​ការ​សម្រេច​កាម​ដោយ​ខ្លួនឯង​ បុគ្គល​ម្នាក់​គួរ​តែ​ពិចារណា​លើ​កត្តា​សុខភាព អនាម័យ និង​ផ្លូវ​ចិត្ត។
ម្រាម​ដៃ និង​ឧបករណ៍​ជំនួយ​ផ្លូវភេទ​ដែល​ប្រើប្រាស់​ក្នុង​ការ​សម្រេច​កាម​ដោយ​ ខ្លួនឯង ចាំបាច់​ត្រូវ​តែ​សម្អាត​ដើម្បី​ចៀសវាង​ការ​ចម្លង​មេរោគ។ ក្រចក​ដៃ​ត្រូវ​តែ​កាត់​ឲ្យ​ខ្លី​ និង​រក្សា​អនាម័យ​ចៀសវាង​ការ​ដាច់​រលាត់​សាច់​ខ្ចី ឬ​បង្ក​ជា​រោគ​ផ្សិត​ ជាពិសេស​ចំពោះ​ប្រដាប់​ភេទ​ស្ត្រី។
អ្វី​ដែល​សំខាន់ អ្នក​មិន​ត្រូវ​បណ្ដោយ​ខ្លួន​ឲ្យ​ក្លាយ​ទៅ​ជា​ញៀន​នឹង​ល្បែង​ផ្លូវភេទ​ នេះ​ទេ ពីព្រោះ​វា​អាច​បង្ក​ឲ្យ​បុគ្គល​ម្នាក់​ផ្ដាច់​ខ្លួន​ពី​សង្គម មាន​អារម្មណ៍​ខ្មាសអៀន បាត់បង់​ជំនឿ​ចិត្ត និង​ពិបាក​រក​ដៃគូ​ជីវិត​ផង​ដែរ៕

No comments: