លោក Nelson Rolihlahla Mandela ឬ Nelson Mandela បានកើតនៅថ្ងៃទី១៨ កក្កដា ឆ្នាំ១៩១៨ នៅភាគអាគ្នេយ៍នៃតំបន់ Transkei ប្រទេសអាហ្វ្រិកខាងត្បូង។ គាត់ជាកូនប្រុសរបស់លោកHendry Mphakanyiswa ដែលធ្លាប់បានបម្រើជាមេដឹកនាំក្រុមកុលសម្ព័ន្ធTembu ។ តើnelson បង្កើតបានស្នាដៃអ្វីខ្លះ? ដំណើរជីវិតឯកជនយ៉ាង?
ជាប់ពន្ធនាគារ៖ នៅក្នុងឆ្នាំ១៩៥៦ លោកត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន៥ឆ្នាំ ពីបទក្បត់ជាតិ ហើយត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញនៅក្នុងឆ្នាំ១៩៦១។
បង្កើតចលនាប្រឆាំងរដ្ឋាភិបាល៖ បន្ទាប់ពីបានហាមឃាត់មិនឲ្យចូលរួមគណបក្ស (ANC) ក្នុងឆ្នាំ១៩៦០ បិតាប្រជាធិបតេយ្យរូបនេះ បានធ្វើការតវ៉ាទាមទារឲ្យមានការបង្កើតចលនាកងកម្លាំងប្រដាប់អាវុធមួយនៅក្នុងគណបក្សនេះ ដើម្បីងើបឡើងប្រឆាំងទៅនឹងរដ្ឋាភិបាល។ នៅឆ្នាំ១៩៦១ ប្រធានគណបក្ស (ANC) បានយល់ព្រមលើការស្នើសុំរបស់លោក ហើយអាចអនុញ្ញាតឲ្យប្រជាពលរដ្ឋគ្រប់រូបចូលរួមចលនានេះដោយសេរី។
លោក Nelson Mandela កាលពីក្មេង
ជាប់ពន្ធនាគារជាលើកទីពីរ៖ ចលនារបស់លោក Nelson បានបង្កឲ្យមានភាពការប្រឈមមុខដាក់គ្នាដោយប្រដាប់អាវុធទៅនឹងកងកម្លាំងរដ្ឋាភិបាលអាហ្វ្រិកខាងត្បូង។ ដូច្នេះហើយ នៅក្នុងឆ្នាំ១៩៦២ លោកត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារម្ដងទៀតក្នុងរយៈពេល៥ឆ្នាំ ជាមួយនឹងការលត់ដំយ៉ាងធ្ងន់ធ្ងរ។នៅក្នុងឆ្នាំ១៩៦៣ គឺពេលដែលក្រុមចលនាបះបោរប្រដាប់អាវុធ និងមេដឹកនាំសំខាន់ៗមួយចំនួនទៀតក្នុងជូរគណបក្សរបស់លោកត្រូវបានចាប់ខ្លួន លោក Nelson ត្រូវបាននាំខ្លួនទៅកាត់ទោសជាមួយក្រុមចលនាតស៊ូរបស់លោក ពីបទប្រើប្រាស់អំពើហិង្សា ចង់ផ្ដួលរំលំរដ្ឋាភិបាល។
នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ១៩៦៤ ជនជាប់ចោទ៨រូប ដែលក្នុងនោះរួមទាំងលោកNelson ផងនោះ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាការអស់មួយជីវិត។ ចាប់តាំងពីឆ្នាំ១៩៦៤ ដល់ឆ្នាំ១៩៨២ គាត់បានត្រូវឃុំខ្លួននៅពន្ធនាគារនៅលើកោះ Robben នាទីក្រុងCape Town។
លោក Nelson និងអ្នកស្រី Hillary Clinton អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក
២៧ឆ្នាំគ្មានសេរីភាព ទីបំផុតត្រូវដោះលែង៖ នៅថ្ងៃទី១១ខែកុម្ភៈ ឆ្នាំ១៩៩០ លោកត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញបន្ទាប់ពីបានចំណាយពេលដេកគុកអស់ រយៈពេល២៧ឆ្នាំ។ បន្ទាប់ពីការដោះលែងនេះភ្លាមៗ លោកNelson បានដាក់ខ្លួនរបស់លោកម្ដងទៀតជាបុគ្គលតស៊ូដ៏អស្ចារ្យចូលប្រឡូកក្នុងឆាកនយោបាយ ដើម្បីសម្រេចគោលដៅរបស់លោកនិងប្រជាពលរដ្ឋអាហ្វ្រិកខាងត្បូងដែលបានទាមទារយ៉ាងស្វិតស្វាញកាលពី៤ទសវត្សមុន។
ជាប់ជាប្រធានបក្ស៖ នៅក្នុងឆ្នាំ១៩៩១ ស្ថិតនៅសន្និសីទជាតិនៃគណបក្សសមាជជាតិ (ANC)ធ្វើឡើងនៅអាហ្វ្រិកខាងត្បូង លោកNelson ត្រូវបានជ្រើសរើសជាប្រធានបក្សរបស់គណបក្សនេះ បន្ទាប់ពីគណបក្សរបស់លោកត្រូវបានហាមឃាត់ធ្វើសកម្មភាពនយោបាយចាប់តាំងពីឆ្នាំ១៩៦០មក។
លោកNelson និងស្តេចសង្ឃ Dalai Lama
សូមចុចអាន៖ លោក Nelson Mandela គំរប់ខួប ៩៤ឆ្នាំ
ជាប់ឆ្នោតកាន់តំណែងជាប្រធានាធិបតី៖ បន្ទាប់ពីឈរឈ្មោះជាប្រធានបក្ស Nelson ត្រូវបានជាប់ឆ្នោតជាប្រធានាធិបតីដំបូងបំផុត ឲ្យកាន់អំណាចចន្លោះឆ្នាំ ១៩៩៤ ដល់១៩៩៩។ ការលះបង់ដ៏ធំធេងរបស់លោកដើម្បីភាពស្មើភាពគ្នា និង ការពាំនាំលទ្ធិប្រជាធិបតេយ្យជាសំខាន់ជូនដល់ប្រជាជនរបស់លោក បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល និងកោតសរសើរបំផុត ជាបុគ្គលគំរូដ៏អស្ចារ្យមួយរូប។ជាប់ឈ្មោះជាបិតាប្រជាធិបតេយ្យ៖ ម្ចាស់ជយលាភីពានរង្វាន់ណូបែលសន្តិភាពរូបនេះ ហាក់បាត់មុខពីឆាកនយោបាយនាមួយសតវត្សចុងក្រោយនេះ ទន្ទឹមនឹងមានស្ថានភាពជំងឺរលាកសួតដ៏ធ្ងន់ធ្ងរនៅពេលកន្លងមក។ទោះបីជាយ៉ាងណាក៏ដោយ លោកនៅតែត្រូវបានគេគោរព និងចាត់ទុកថា ជាវីរបុរស និងបិតាប្រជាធិបតេយ្យរបស់អាហ្វ្រិកខាងត្បូងរហូតមកដល់បច្ចុប្បន្ន។
ថ្ងៃមរណៈមកដល់៖ មរណភាពដោយជំងឺថ្លើម យ៉ាងធ្ងន់ធ្ងរ របស់លោកក្នុងអាយុ ៩៥ ឆ្នាំកាលពីម្សិលមិញនេះ បានធ្វើឲ្យមេដឹកនាំពិភពលោក ជាពិសេសប្រជាពលរដ្ឋរបស់ខ្លួនមានការសោកស្ដាយយ៉ាងខ្លាំង និងបានសម្ដែងចូលរួមមរណទុក្ខដ៏ក្រៀមក្រំនេះ។ មិនតែប៉ុណ្ណោះមេដឹកនាំពិភពលោកដូចជា ប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា និងDavid Cameron និងបណ្ដាថ្នាក់ដឹកនាំបណ្ដាប្រទេសជាច្រើនទៀតជាពិសេស មេដឹកនាំអាហ្វ្រិកខាងត្បូងបច្ចុប្បន្ន៕
ប្រែសម្រួល៖ Narin
ប្រភព៖ nobelprize
រូបភាព៖ dailymail
No comments:
Post a Comment