តារា​សម្ដែង​នាង គឹម លីហ្សា បាន​ត្រៀម​រថយន្ត​ស៊េរី​ទំនើប Range Rover ២០១៣ សម្រាប់​ដំណើរ​ក្រេប​ទឹក​ឃ្មុំ​របស់​ខ្លួន​ និង​ ស្វាមី​ក្រោយ​ពី​រៀប​អាពាហ៍ពិពាហ៍​រួច​នា​យប់​នេះ។
គឹម លីហ្សា និង​ស្វាមី ក្នុង​ពិធី​ហែ​ជំនូន​ព្រឹក​មិញ
ក្នុង​ពិធី​ហែ​ជំនូន​ព្រឹក​មិញ​ គឹម លីហ្សា ប្រាប់ ​ថា​ ក្រោយ​ពី​រៀប​អាពាហ៍ពិពាហ៍​រួច​យប់​នេះ នាង និង​ស្វាមី​គ្រោង​នឹង​​ទៅ​ក្រេប​ទឹក​ឃ្មុំ​នៅ​តាម​បណ្ដា​ខេត្ត​ទេសចរណ៍​មួយ​ ចំនួន​នៅស្រុក​ខ្មែរ​ និង​​​ប្រទេស​ថៃ​។
​ដោយ​ឡែក​ពាក់ព័ន្ធ​ទៅ​នឹង​អាជីព​សិល្បៈ​ក្រោយ​រៀប​អាពាហ៍ពិពាហ៍​រួច ត្រូវ​ឈប់ ឬ​បន្ត​ទៀត​នោះ តារា​សម្ដែង​រូប​នេះ​អះអាង​ថា​ អាស្រ័យ​ទៅ​លើ​ស្វាមី និង​ម្ដាយ​ក្មេក​របស់​ខ្លួន។ “រឿង​ឈប់​ពី​សិល្បៈ​ហ្នឹង​អាស្រ័យ​ទៅ​លើ​ស្វាមី និង​ម្ដាយ​ក្មេក​របស់​ខ្ញុំ​ទេ បើ​ពួកគាត់​ចង់​ឱ្យ​ខ្ញុំ​ឈប់ ខ្ញុំ​នឹង​ឈប់ ប៉ុន្តែ​បើ​គាត់​គិត​ថា​ចង់​ឱ្យ​បន្ត នោះ​ខ្ញុំ​នឹង​បន្ត”។
Range Rover របស់​ គឹម លីហ្សា ទុក​ត្រៀម​ដំណើរ​ក្រេប​ទឹក​ឃ្មុំ
ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ គឹម លីហ្សា មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ​រឿង​ទៅ​រស់​នៅ​ជា​មួយ​ស្វាមី​នៅ​ប្រទេស​ អូស្ត្រាលី ក្រោយ​រៀប​​អាពាហ៍ពិពាហ៍​រួច ព្រោះ​មិន​ទាន់​បាន​បំពេញ​សំណុំ​បែបបទ​គ្រប់គ្រាន់។
អាពាហ៍ពិពាហ៍​នាង គឹម លីហ្សា និង​ស្វាមី​ជា​អាណិកជន​ អូស្ត្រាលី​ នឹង​ប្រារព្ធ​ធ្វើ​ល្ងាច​នេះ​នៅ​សាល​មហោស្រព ចេនឡា ដោយ​អញ្ជើញ​ភ្ញៀវ​ចូល​រួម​ប្រមាណ ៧០០​នាក់៕
អត្ថបទ៖ អ៊ីង សុឡា