ពុទ្ធបរិស័ទ
ខេមរាជាតិ តែងតែធ្វើពិធីបណ្ដែតប្រទីប នៅយប់ពេញបូណ៌មីខែអស្សុជ
ក្រោយមកគេក៏លើកយកមកធ្វើនៅវេលាយប់ថ្ងៃទី១៤ ១៥កើត និង ១រោច
ខែកត្ដិកវិញ ដើម្បីបូជាជូនចំពោះព្រះចង្កូមកែវ នៅពិភពនាគ
ព្រះពុទ្ធបាទនៅស្ទឹងនម្មនា និងនៅកន្លែង៝ទៀតៗ ដោយប្រជាជនមានជំនឿថា
ជាកុសលយ៉ាងធំហើយបានផ្ដល់ផលយ៉ាងប្រសើរ
ដើម្បីសេចក្ដីសុខចម្រើនរុងរឿងដល់ខ្លួន ដល់ប្រជាជន
និងប្រទេសជាតិផងដែរ។
យោងតាមគម្ពីរទាឋាវត្សភាសាបាលី
ដែលមានចែងពីទីដែលព្រះចង្កូមកែវទាំង៤
នៃព្រះសម្មាសម្ពុទ្ធប្រតិស្ថាននៅ ទីទាំង៤នោះគឺ៖ ទី១
នៅត្រៃត្រឹងសួគ៌ ទី២ នៅពិភពនាគ ទី៣ នៅស្រុកគន្ធារៈ និងទី៤ គឺនៅ
ទន្តបរៈកលិង្គរដ្ឋ។ ចំណែកឯពាក្យសរសេរដោយព្រះបាទយស្សបាទេ
ទាំងបាលី ទាំងសម្រាយ ក៏បានចែងថា
ព្រះពុទ្ធបាទនៃព្រះសម្មាសម្ពុទ្ធប្រតិស្ថាននៅទីទាំង៥
ក្នុងភាណវារៈផងដែរ ទីទាំង៥នោះគឺ ទី១ នៅសុវណ្ណមាលិកបព៌ត ទី២
នៅសុវណ្ណបព៌ត ទី៣ នៅសុមនកូដបព៌ត ទី៤ នៅយោនគរបុរី និងទី៥
នៅស្ទឹងនម្មទា។
ពិធីបណ្ដែតប្រទីបនេះ
គេប្រារព្ធឡើងនៅក្រោយពេលពិធីបុណ្យអុំទូកនៅថ្ងៃនីមួយៗ
វេលាម៉ោង៦យប់គេចាប់ផ្ដើមអុជប្រទីបជ្វាលានៅដំណាក់ផែមុខ
ព្រះបរមរាជវាំង ។ ប្រទីបនីមួយៗត្រូវមានរចនារូបភាពផ្សេងៗគ្នា
ដើយបណ្ដែតខ្លួនលូនសន្សឹមៗ យ៉ាងសង្ហារនៅលើផ្ទៃទន្លេ
និងមានពិធីបាញ់កាជ្រួចចម្រុះពណ៌ជាច្រើនទៀតផងដែរ៕
ដកស្រង់ចេញពីសៀវភៅសិក្សាសង្គម គេហវិទ្យា ថ្នាក់ទី៩របស់ក្រសួងអប់រំ យុវជន និងកីឡា ឆ្នាំ២០០១ ទំព័រទី១២៩ ដល់ ១៣៣ ។
No comments:
Post a Comment