ក្រុមអ្នកស្រាវជ្រាវបានសិក្សាលើលទ្ធផលផ្លែឈើ និងបន្លែនានាដែលមានប្រយោជន៍អាចបង្កើតនូវផលិតផលទឹកមេជីវិតបុរស ខណៈលទ្ធផលឃើញថា បន្លែការ៉ុតមានទិន្នន័យល្អជាងគេសម្រាប់ការផលិតនេះ។
ក្រុមអ្នកស្រាវជ្រាវបានបង្ហាញថា បន្លែការ៉ុតមានលទ្ធផលបង្កើតនូវកម្រិតទឹកស្ពែមបុរសខ្លាំងជាងគេក្នុងពងស្វាស។
ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យហាវ៉ើតសហរដ្ឋអាមេរិកបាន ស្នើក្រុមបុរសវ័យក្មេងចំនួន២០០នាក់សម្រាប់ការស្រាវជ្រាវនេះដោយ គេ បានឲ្យពួកគេទទួលទានបន្លែ និងផ្លែឈើទាំងឡាយមុននឹងការធ្វើតេស្តលើកម្រិតផលិតទឹកមេជីវិត នេះ។
លើសពីនេះក្រុមអ្នកស្រាវជ្រាវបានឲ្យដឹងថា ការទទួលទានបន្លែ និងផ្លែឈើពណ៌លឿង និងទឹកក្រូចមានលទ្ធផលល្អសម្រាប់ការផលិតទឹកស្ពែម៉ាតូសូអ៊ីត។
តួយ៉ាងដូចជាដំឡូងជ្វា និងផ្លែត្រសក់ក៏ជាប្រភេទអាហារមានបរិមាណ និងគុណភាពនៃការផលិតទឹកស្ពែម៉ាតូសូអ៊ីតនេះផងដែរ តែគេឃើញថា បន្លែការ៉ុតមានបរិមាណផលិតច្រើនជាងគេចាប់ពី៦,៥ទៅ៨ភាគរយនេះ បើយោងតាមរបាយការណ៍របស់ព្រឹត្តិបត្រចុះផ្សាយ Fertility and Sterility៕PR
No comments:
Post a Comment