Friday, December 20, 2013

ព្រះ​រាជ​ជីវ​ប្រវត្តិ​របស់​សម្តេច​ ព្រះ​មហាវី​រក្សត្រ ​នរោត្តម ​សីហនុ


ភ្នំពេញ៖ ព្រះមហាវីរក្សត្រ​ខ្មែរ ព្រះបាទ សម្តេច ព្រះ​នរោត្តម សីហនុ ព្រះវររាជបិតា​ឯករាជ្យ​ជាតិខ្មែរ បូ​រណ ភាព​ទឹក ដី និង​បង្រួបបង្រួម​ជាតិ បាន​យាង​សោយ​ទិវង្គត នៅក្នុង​ព្រះ​ជន្មាយុ ៩០ ព្រះវស្សា កាលពី​យប់​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ នៅក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ដោយ​ព្រះ​ជរាពាធ។ព្រះ​បរមសព​របស់​ព្រះអង្គ​ត្រូវបាន​ដង្ហែ​យាង​មកដល់​ មាតុប្រទេស នៅ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១។
អង្គ​សម្តេចឪ សម្តេច​តា សម្តេច​តា​ទួត តា​លួត ជា​អង្គ​ក្សត្រ ក្រោម​ព្រះរាជ​សកម្មភាព ដ៏​អង្គ​អាច​ក្លាហាន​របស់​ព្រះអង្គ ក្នុងការ​ទាម ទារ​ឯករាជ្យ​ជាតិ​ពី​អ​ណា​និគម​បារាំង​ទាំងស្រុង​នៅ​ថ្ងៃទី៩ វិច្ឆិកា ១៩៥។ ព្រះរាជ​សកម្មភាព​ទាម​កសាង​ប្រទេស ជាតិ​ឲ្យ​លិចធ្លោរ​ឡើងលើ​ពិភពលោក ក្នុងសម័យ​សង្គមរាស្ត្រនិយម ព្រមទាំង​ព្រះរាជ​សកម្មភាព​ទាមទារ​អាណា ខេត្ត​មួយចំនួន​ពី​ប្រទេស​សៀម ជាពិសេស​ការតស៊ូ​ក្តី​នៅ​តុលាការ​យុត្តិធម៌​ទីក្រុង​ឡាអេ ក្នុងការ​ទាមទារ​ប្រាសាទ ព្រះវិហារ មកជា​សម្បត្តិ​របស់​ប្រជាពលរដ្ឋ​ខ្មែរ។
ព្រះនាម​ពេញ ព្រះករុណា​ព្រះបាទ​សម្ដេច ព្រះ​ន​រោ​ត្ដម សីហនុ
ព្រះនាម​ដើម ន​រោ​ត្ដម សីហនុ
ព្រះនាម​ក្នុង​រាជ្យ ព្រះករុណា ព្រះបាទ​សម្ដេចព្រះ ន​រោ​ត្ដម សីហនុ វរ្ម័ន រាជ​ហរិ​វង្ស ឧភតោ​សុជាតិ វិសុទ្ធ​ពង្ស អគ្គ​មហា​បុរស​រតន៍ និក​រោ​ត្ដម ធម្មិក​មហា​រាជា​ធិ​រាជ បរមនាថ បរមបពិត្រ ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិបតី
ឋានៈ ព្រះរាជបុត្រ, ព្រះមហាក្សត្រ, នាយករដ្ឋមន្ត្រី, ប្រមុខរដ្ឋ
ប្រសូត្រ ៣១ តុលា ១៩២២
ព្រះបិតា ន​រោ​ត្ដម សុរា​ម្រឹត
ព្រះ​មាតា ស៊ីសុវត្ថិ កុសុមៈ
រាជាភិសេក​លើក​ទី១ ថ្ងៃទី២៨ តុលា ១៩៤១
គ្រងរាជ្យ​ពី ១៩៤១ ដល់ ១៩៦០ (១៩ឆ្នាំ)
រជ្ជកាល​មុន សិរី​សុវត្ថិ មុនី​វង្ស
រជ្ជកាល​បន្ទាប់ ន​រោ​ត្ដម សុរា​ម្រឹត
រាជាភិសេក​លើក​ទី២ ២៤ កញ្ញា ១៩៩៣
ព្រះបរមនាម​កិត្តិយស ព្រះករុណា ព្រះបាទ​សម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ
ព្រះរាជអគ្គមហេសី ន​រោ​ត្ដម មុនីនាថ សីហនុ
ព្រះបាទ សម្ដេចព្រះ ន​រោ​ត្ដម សីហនុ [អាន​ថា៖ នៈ-រោ​ត-ដំ-សី-ហៈ-នុ] ស្ដេច​ព្រះរាជ​សម្ភព នា​ថ្ងៃ​អង្គារ ១១កើត ខែ​ក​ក្ដិ​ក ឆ្នាំ ច ចត្វា​ស័ក ព.ស.២៤៥៦ ត្រូវ​នឹង​ថ្ងៃទី៣១ ខែតុលា គ.ស.១៩២២ នៅឯ​ព្រះបរមរាជវាំង​ក្រុង​ចតុ ម្មុខ​មង្គល ព្រះរាជ​អាណាចក្រ​កម្ពុជា។
ព្រះអង្គ ទ្រង់​ជា​ព្រះរាជបុត្រ នៃ​ព្រះបាទ ន​រោ​ត្ដម សុរា​ម្រឹត និង​ជា​ព្រះមហាក្សត្រ អង្គ​ទី៥ នៃ​ព្រះរាជ​អាណាចក្រ កម្ពុជា​ឯករាជ្យ។ ក្រៅពី​តំណែង​ព្រះមហា​ក្ស័​ត្រិ​យ៍ ព្រះអង្គ​ក៏បាន​ធ្លាប់​ធ្វើជា​ប្រមុខរដ្ឋ និង​នាយករដ្ឋមន្ត្រី នៃ​ព្រះ រាជា​អាណាចក្រ​កម្ពុជា ជាច្រើន​សម័យ។
ព្រះរាជ​ជីវប្រវត្តិ
ព្រះករុណា ព្រះបាទ សម្ដេចព្រះ ន​រោ​ត្ដម សីហនុ ស្ដេច​ព្រះរាជ​សម្ភព នា​ថ្ងៃ​អង្គារ ១១ កើត ខែ​ក​ក្ដិ​ក ឆ្នាំ ច ចត្វា ស័ក ព.ស.២៤៥៦ ត្រូវ​នឹង​ថ្ងៃទី៣១ ខែតុលា គ.ស.១៩២២ នៅឯ​ព្រះបរមរាជវាំង​ក្រុង​ចតុម្មុខ​មង្គល ព្រះរាជ អាណាចក្រ​កម្ពុជា។ ព្រះអង្គ ទ្រង់​ជា​ព្រះរាជបុត្រ នៃ​ព្រះបាទ ន​រោ​ត្ដម សុរា​ម្រឹត និង​សម្ដេច​ព្រះមហា​ក្ស័​ត្រិ​យា​នី ស៊ីសុវត្ថិ កុសុមៈ។
ការសិក្សា
ពី​ឆ្នាំ១៩៣០ ដល់​ឆ្នាំ១៩៤០ ព្រះអង្គ​បាន​ចូល​សិក្សា នៅ​សាលាបឋមសិក្សា Francois Baudoin និង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ រាជធានី​ភ្នំពេញ។ បន្ទាប់មក ព្រះអង្គ​បាន​បន្ត​ការសិក្សា​នៅ​វិទ្យាល័យ​បារាំង សាស​លូ​ឡូ​បា (Chasseloup Laubat) នៅ​ព្រៃនគរ (វៀតណាម​ខាងត្បូង)។
នៅ​ឆ្នាំ១៩៤៦ និង១៩៤៨ ព្រះអង្គ​បាន​បន្ត​ការសិក្សា​ជាន់ខ្ពស់ នៅ​សាលា​អនុវត្ត​ទ័ព​សេះ និង​កងទ័ព​រថពាសដែក​នៅ​សូ​មៀរ (Saumur) ប្រទេស​បារាំង។
ការឡើង​គ្រងរាជ្យ
លើក​ទី១
នៅ ខែមេសា ឆ្នាំ១៩៤១ ក្រុមប្រឹក្សា​ព្រះរាជបល្ល័ង្គ បាន​ជ្រើសតាំង និង​ថ្វាយ​ព្រះរាជ​ឋានៈ​ព្រះ​អង្គជា ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​រាជធានី​ភ្នំពេញ បន្ត​ពី​ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ សិរី​សុវត្ថិ មុនី​វង្ស។ ព្រះអង្គ​ឡើង​គ្រង​រាជសម្បត្តិ​នៅ​ថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៤។
បន្ទាប់ពី​ប្រទេស​កម្ពុជា​បានទទួល​ឯករាជ្យ​ពី​ប្រទេស​បារាំង ព្រះអង្គ​បានដាក់​រាជ្យសម្បត្តិ នា​ថ្ងៃទី០២ ខែមីនា ឆ្នាំ១៩៥៥ ថ្វាយ​ព្រះបិតា​ព្រះអង្គ គឺ​ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ ន​រោ​ត្ដម សុរា​ម្រឹត។
លើក​ទី២
ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ ន​រោ​ត្ដម សីហនុ បាន​ឡើង​គ្រងរាជ្យ​ជា​លើក​ទី​ពីរ​នា​ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ និង​បាន​ចូល​និ​វត្ដ​ន៍​នា​ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០០។
ព្រះរាជ​បូជនីយកិច្ច
ក្នុង​ព្រះ​ឋានៈ​ជា​ព្រះមហាក្សត្រ នៃ​ព្រះរាជ​អាណាចក្រ​កម្ពុជា ព្រះអង្គ​បាន​បំពេញ​ព្រះរាជ​បូជនីយកិច្ចធំៗ ជាច្រើន សម្រាប់​ជាតិ ដូចជា៖
• មហា​ជោគជ័យ​ក្នុងការ​ទាមទារ​ឲ្យ​រាជាណាចក្រ​ថៃឡង់​ដ៍ សង​មក​ព្រះរាជ​អាណាចក្រ​កម្ពុជា​វិញ ជាដាច់ខាត​នូវ ខេត្ត​ខ្មែរ ដែល​ក្នុងពេល​មាន​ចម្បាំង​សកលលោក​លើក​ទី២ ថៃឡង់​ដ៍​បាន​យក​ពី​កម្ពុជា​ទៅ គឺ​ខេត្តបាត់ដំបង សៀម រាប កំពង់ធំ ស្ទឹងត្រែង
• ទាមទារ​ឯករាជ្យភាព​នៃ​ព្រះរាជ​អាណាចក្រ​កម្ពុជា​ពី​សាធារណរដ្ឋ​បារាំង
• និង​ការឈ្នះក្ដី​ប្រាសាទព្រះវិហារ​នាទី​ក្រុង​ឡាអេ ពី​រាជាណាចក្រ​ថៃឡង់​ដ៍​ជាដើម ។
សង្គមរាស្ត្រនិយម
បន្ទាប់ពី​ព្រះអង្គ​បានដាក់​រាជ្យ ថ្វាយ​ព្រះបិតា​ហើយ ហើយ​ព្រះអង្គ​បាន​ប្រឡូក​ចូលក្នុង ឆាកនយោបាយ បង្កើត ចលនា​សង្គមរាស្ត្រនិយម និង​បាន​ឡើងកាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជ​អាណាចក្រ​កម្ពុជា ជាច្រើន សម័យ។
សម័យ​សង្គមរាស្ត្រនិយម គឺជា​សម័យកាល​រុងរឿង​មួយទៀត នៃ​ព្រះរាជ​អាណាចក្រ​កម្ពុជា​ដែល​ដឹកនាំ ដោយ​ព្រះ អង្គ ក្រោយ​ប្រទេស​កម្ពុជា​បានទទួល​ឯករាជ្យ​ពី​ប្រទេស​បារាំង ដោយ​ប្រទេស​កម្ពុជា​ត្រូវបាន​គេ​សន្មត​ថា ជា​កោះ សន្តិភាព និង​មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ។
រដ្ឋប្រហារ
សម្ដេចព្រះ ន​រោ​ត្ដម សីហនុ ត្រូវបាន​លោក​សេនាប្រមុខ លន់ ណុល ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ព្រះអង្គ​ចេញពី​តំណែង ព្រះប្រមុខរដ្ឋ​នា​ថ្ងៃ ទី១៨ ខែមីនា ឆ្នាំ១៩៧០ ក្នុងខណៈពេល​ព្រះអង្គ​កំពុង​បំពេញ​ព្រះ​ទស្សនកិច្ច​ក្រៅប្រទេស។
ចលនា​តស៊ូ​សីហនុ​និយម
បន្ទាប់ពី​ព្រះអង្គ​បាន​ត្រូវ​ទម្លាក់ និង​បន្ទាប់ពី​ប្រទេស​វៀតណាម បាន​ឈ្លានពាន​ប្រទេស​ក​ម្ពូ​ជា នា​ឆ្នាំ១៩៧៩ ព្រះ អង្គ​បាន​បង្កើត​ចលនា​តស៊ូ​នៅតាម​ព្រំដែន រួមជាមួយ​ភាគី​ពីរ​ទៀត របស់​សម្ដេច​បវរ​សេដ្ឋា សឺ​ន សាន និង​កម្ពុជា ប្រជាធិបតេយ្យ រួម​ធ្វើ​ការចរចា​ជាមួយ​ភាគី​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា របស់លោក ហេង សំរិន, ហ៊ុន សែន រហូតដល់​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នា​ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩។ ព្រះអង្គ​បាន​យាង​ត្រឡប់ មក​ប្រទេស​កម្ពុជា​វិញ និង​ត្រូវបាន ឡើង​សោយរាជ្យ​ជាថ្មី​វិញ បន្ទាប់ពី​ការបោះឆ្នោត​នា​ឆ្នាំ១៩៩៣ រៀបចំ​ដោយ អង្គការសហប្រជាជាតិ។
ការដាក់រាជ្យ
ដោយសារ​មាន​បញ្ហា​ផ្នែក​ព្រះ​សុខភាព ព្រះអង្គ​បានដាក់​រាជ្យ​នា​ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០០។ បច្ចុប្បន្ន​ព្រះអង្គ កំពុង​បន្ត​ព្យាបាល ព្រះរោគ​នាទី​ក្រុង​ប៉េកាំង ប្រទេស​ចិន។ រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្វាយ​ព្រះ​ឋា នៈ ព្រះ​អង្គជា «ព្រះករុណា ព្រះបាទ​សម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូ​រណ ភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ»៕

No comments: