លោក
កឹម សុខា និង លោក សម រង្ស៊ី កំពុងហែរក្បួនម៉ូតូធ្វើបាតុកម្ម
ដើម្បីទាមទារឲ្យមានការបោះឆ្នោតសារឡើងវិញ នៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០១៣។
CNRP
ពាក្យពេចន៍ស្នេហាជាតិដែលបង្កប់ដោយអត្ថន័យ«ប្តូរជីវិតដើម្បីជាតិ»
ត្រូវបានគេលឺជាញឹកញាប់ណាស់ក្នុងប្រវត្តិសាស្ត្រខ្មែរ។
មានវីរជនស្នេហាជាតិជាច្រើនរាប់មិនអស់ដែលត្រូវបានគេចាត់ទុកជាគំរូ
ពីព្រោះតែពួកគេបានសុខចិត្តលះបង់ជីវិតដើម្បីជាតិនៅក្នុងសម័យកាល
ដ៏ជូរចត់ជាច្រើនដែលកម្ពុជាបានឆ្លងកាត់។
ការលះបង់ជីវិតរបស់អ្នកស្នេហាជាតិខ្មែរមានទាំងជាមួយសត្រូវពី
ខាងក្រៅផងនិងជាមួយសត្រូវដែលជាខ្មែរគ្នាឯងផង។
វីរជនស្នេហាជាតិទាំងអស់នោះពិតជាគួរឲ្យគោរពនិងកោតស្ញប់ស្ញែង ខ្លាំងណាស់។ ពីជំនាន់មួយទៅជំនាន់មួយ អ្នកស្នេហាជាតិខ្មែរនៅតែមានជាបន្តបន្ទាប់។ ជាក់ស្តែង បច្ចុប្បន្ន ទោះជាប្រទេសជាតិគួរតែឆ្លងផុតពីដំណាក់កាលតស៊ូដាក់ជីវិតហើយក៏ដោយ ក៏ពាក្យពេចន៍ស្នេហាជាតិនៅតែផុសចេញពីបបូរមាត់អ្នកនយោបាយ ខ្មែរជារឿយៗដែរ។ ពាក្យពេចន៍ទាំងនោះត្រូវបានអ្នកនយោបាយប្រើដើម្បីបង្ហាញទឹកចិត្ត ស្នេហាជាតិរបស់ពួកគេឲ្យអ្នកគាំទ្របានលឺ។
ប៉ុន្តែ នៅពេលដែលគេបានលឺពាក្យថា«ស៊ូស្លាប់ដើម្បីជាតិ»ផុសចេញពីបបូរមាត់របស់ អ្នកនយោបាយនៅក្នុងសម័យកាលនេះ អារម្មណ៍មួយក៏បានផុសឡើងថាកម្ពុជានៅមិនទាន់ឆ្លងផុតពីដំណាក់កាល ធ្វើនយោបាយដាក់ជីវិតនៅឡើយទេ។
ហេតុអ្វីបានជាដូច្នេះ?
ជាការពិតណាស់ ប្រទេសកម្ពុជាបានចាប់យករបត់ប្រជាធិបតេយ្យសេរីពហុបក្សអស់រយៈពេល ពីរទសវត្សរ៍មកហើយ។ ស្ថានភាពប្រទេសជាតិក៏បានផ្លាស់ប្តូរដែរ៖ ប្តូរពីសង្គ្រាមហែកហួរនិងកាប់សម្លាប់គ្នាមកសន្តិភាព។ ប្តូរពីការដណ្តើមអំណាចដោយចុងកាណុងមកជាការដណ្តើមអំណាចដោយ សន្លឹកឆ្នោត និងប្តូរពីទោសប្រហារជីវិតមកត្រឹមទោសជាប់ពន្ធនាគារអស់មួយជីវិត តែប៉ុណ្ណោះ។ ទោសនយោបាយក៏លែងមានទៀតដែរ នេះប្រសិនបើអ្នកនយោបាយនាំគ្នាគោរពគោលការណ៍ប្រជាធិបតេយ្យឲ្យបាន ត្រឹមត្រូវ។
ទាំងនេះជាការផ្លាស់ប្តូរដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្ត្រកម្ពុជា។ ការផ្លាស់ប្តូរដ៏ស៊ីជម្រៅនេះវាគួរតែធ្វើឲ្យមានការផ្លាស់ប្តូរ ផ្នត់គំនិតអ្នកនយោបាយ និងរបៀបធ្វើនយោបាយផងដែរ ពោលគឺការធ្វើនយោបាយក្នុងសម័យទំនើបនេះគួរតែលែងត្រូវការប្តូរជីវិត ទៀតហើយ។ ការលះបង់ត្រឹមតែផលប្រយោជន៍ផ្ទាល់ខ្លួននិងបក្សពួកដើម្បីជាតិគឺជាការ គ្រប់គ្រាន់ហើយពីព្រោះបើតាមគោលការណ៍ប្រជាធិបតេយ្យ ទំនាស់នៃទស្សននយោបាយមិនមែនជាសត្រូវស្លាប់រស់ដែលគួរយកជីវិតទៅ ប្តូរនោះឡើយ។
ប៉ុន្តែ ក្នុងការអនុវត្តជាក់ស្តែងវិញ ជម្លោះនយោបាយនៅកម្ពុជានៅតែជារឿងស្រួចស្រាល់យ៉ាងខ្លាំងនៅឡើយ។ បើទោះជាស្ថានភាពមានការប្រែប្រួលខុសពីមុនយ៉ាងខ្លាំងគួរឲ្យ កត់សម្គាល់ក៏ដោយ ក៏ជារឿយៗ «ជម្លោះនយោបាយ»នៅតែបង្កឲ្យមានអ្នករងគ្រោះថ្នាក់ដែលជួនកាលរហូតដល់ អាយុជីវិតក៏មាន។ នេះមកពីអ្នកនយោបាយនៅមិនទាន់ចេះឈ្លោះគ្នាដើម្បីជាតិតាមគោលការណ៍ ប្រជាធិបតេយ្យនៅឡើយ។ ហេតុដូច្នេះហើយបានជាការលះបង់ជីវិតដើម្បីជាតិនៅតែជាពាក្យដែលមាន ឥទ្ធិពលក្នុងផ្នត់គំនិតប្រជាពលរដ្ឋខ្មែរ។
ជាក់ស្តែង ប្រជាពលរដ្ឋខ្មែរជាច្រើននៅតែផ្តល់និយមន័យពាក្យ«នយោបាយ»ថាជារឿង គ្រោះថ្នាក់នៅឡើយ។ គ្រោះថ្នាក់ដោយសារតែអ្នកនយោបាយនិងសកម្មជននយោបាយជាច្រើនដើរមិនទាន់ ការវិវឌ្ឍន៍របស់ប្រទេសជាតិពោលគឺខណៈដែលកម្ពុជាស្ថិតក្នុងយុគសម័យ ប្រជាធិបតេយ្យជាយូរឆ្នាំមកហើយ តែអ្នកនយោបាយខ្មែរនៅតែប្រើមធ្យោបាយដណ្តើមអំណាចដោយការដំឡើងសាច់ដុំ ដាក់គ្នានៅឡើយ។ ស្ថានភាពនយោបាយបច្ចុប្បន្នក៏ទំនងជាមិនអាចចៀសផុតពីហិង្សាដែរនៅ ទីបំផុត។
ដូច្នេះ គួរតែដល់ពេលហើយដែលអ្នកនយោបាយខ្មែរត្រូវដុសខាត់កម្អែលនយោបាយចាស់ គំរឹលហើយបែរមកប្រកាន់ទស្សនៈថ្មីជឿនលឿនតាមបែបប្រជាធិបតេយ្យ ពិតប្រាកដឥតក្លែងក្លាយដើម្បីបង្ហាញភាពជាគំរូដល់សកម្មជននិង អ្នកគាំទ្ររបស់ខ្លួន។ ភាពជាគំរូនេះគួរស្តែងឡើងជាបឋមតាមរយៈការថ្លែងសារនយោបាយនេះឯង។ អំណឹះតទៅ សារនយោបាយដែលបង្កប់ដោយហិង្សា គំនុំសងសឹក គួរត្រូវបានជំនួសដោយពាក្យពេចន៍ដែលបង្កប់ដោយន័យអហិង្សានិង ការផ្សះផ្សារជាតិ។
ប្រសិនបើអ្នកនយោបាយអាចទទួលយកទស្សនៈថ្មី ពីការលះបង់ជីវិតមកជាការលះបង់ផលប្រយោជន៍ផ្ទាល់ខ្លួន បក្សពួក ឬមុខតំណែងដើម្បីជាតិវិញនោះ គេពិតជាអាចនិយាយបានថាកម្ពុជាឆ្លងផុតពីសម័យកាលធ្វើនយោបាយ ប្តូរជីវិតហើយ។ ផ្ទុយទៅវិញ ប្រសិនបើគេមិននាំគ្នាគិតគូរពីបញ្ហានេះទេ ប្រវត្តិសាស្ត្រច្បាស់ជានឹងច្រំដែលដោយចៀសមិនផុតឡើយ៕

No comments:
Post a Comment