ដំបូងឡើយ អ្នកប្រហែលជាមានការពិបាកក្នុងការនិយាយជាមួយមនុស្សប្រុសតាម ទូរស័ព្ទហើយមើលទៅ។ ការនិយាយអំពីអ្វីៗដែលចូលចិត្ត ឬរបស់ដែលចាប់អារម្មណ៍ប្រាប់គ្នាទៅវិញទៅមក ជួយអោយអ្នកទទួលបានការសន្ទនាមួយយ៉ាងរលូតបាន។ ដូច្នេះហើយគេហទំព័រសុខភាព www.health.com.kh យើងខ្ញុំនឹងជម្រាប់ជូននូវវិធីសាស្ត្រមួយចំនួនក្នុងការនិយាយមួយ មនុស្សប្រុសតាមទូរស័ព្ទរៀបម៉េចទើបអាចជួយអោយអ្នកមានភាពរីករាយ កាន់តែខ្លាំងក្នុងការជជែកគ្នា។
ការសន្ទនាដែលកើតឡើងដោយឯកឯង
មុននិយាយទូរស័ព្ទទៅមិត្តប្រុសរបស់អ្នក ចូរចំណាយពេលពីរបីវិនាទីដើម្បីគិតអំពីការចាប់អារម្មណ៍របស់គេសិន ព្រោះវាអាចជារឿងងាយស្រួលដល់ការសន្ទនាបន្តទៅមុខទៀតបានយូរ។ បើសិនជាគេចង់និយាយអំពីកីឡា ឬសៀវភៅដែលគេចូលចិត្ត អ្នកគួរតែគិតរកសំណួរបន្តិចបន្តួចដើម្បីបង្ការភាពស្ងាត់ស្ងៀមនៅខាង អ្នក។ ចូរប្រមូលយកព័ត៌មានមួយចំនួនដែលជាចំណង់ចំណូលចិត្តរបស់គេដើម្បី ធ្វើជាមធ្យោបាយដល់ការសន្ទនាអោយមានប្រសិទ្ធភាពកាន់តែល្អជាងមុន។
តើត្រូវសួរអ្វីទៅ?
នៅពេលអ្នកចាប់ផ្តើមនិយាយសន្ទនាគ្នា ហើយចង់ដឹងអំពីគេកាន់តែច្រើននោះ ចូរទប់អារម្មណ៍កុំសួរសំណួរមួយចំនួនដូចជា “តើពណ៌, អាហារ ឬតួរកុនណាដែលអ្នកចូលចិត្ត?” អោយសោះ ព្រោះសំណួរទាំងនេះច្រើនតែបុរសមិនចូលចិត្តឆ្លើយនោះទេ។ ប៉ុន្តែសំណួរដែលល្អដែលគួរសួរនោះមានដូចជា “តើអ្នកស្អប់សត្វចញ្ចឹមណាខ្លះទៅ?”, “តើអ្នកចូលចិត្តធ្វើអ្វីខ្លះដើម្បីសប្បាយចិត្ត” និង “តាមគំនិតរបស់អ្នក តើអ្វីទៅដែលជាទំនាក់ទំនងដ៏ល្អបំផុតមួយទៅ?”។
អ្នកស្តាប់ដ៏ល្អម្នាក
ដើម្បីទទួលបានការសន្ទនាដ៏ល្អមួយ យកល្អអ្នកគួរតែស្តាប់គេនិយាយបានច្រើនដូចការដែលអ្នកនិយាយដែរ។ ចូរអោយមិត្តប្រុសរបស់អ្នកនិយាយវិញម្តងទៅ ព្រោះអីការដែលស្តាប់អ្នកតាមទូរស័ព្ទចាប់ពី ១០នាទីឡើងទៅដោយមិនអោយអ្នកស្តាប់ចេញវាចារខ្លះផងនោះអាចធ្វើអោយ គេមានភាពស៊ាំចិត្តបាន។ ចូរចាំថា បើសិនជាអ្នកមានរឿងច្រើនដែលត្រូវនិយាយ គេប្រហែលជាមានរឿងច្រើនដែលចង់ប្រាប់អ្នកអោយដឹងដែរ។ ចូរអោយគេនិយាយផងទៅ ហើយអ្នកប្រហែលជាមានហេតុផលរាប់រយហេតុផលផងដែរ ដែលត្រូវការទូរស័ព្ទទៅគេម្តងទៀត។
យកចិត្តទុកដាក់លើគេ
ចូរធ្វើការប្រុងប្រយ័ត្ន និងឆ្លើយតបសំណួររបស់គេវិញផង។ បើសិនចាគេនិយាយអ្វីមួយគួរអោយចង់សើច កុំភ្លេចសើចតិច ឬច្រើនដើម្បីលើកទឹកចិត្តដល់ផងដែរទៅ។ ប៉ុន្តែមិនត្រូវសង្កត់ធ្ងន់ធ្ងរ អ្នកមិនយល់ការកំប្លែងរបស់គេ ឬអត់ដឹងសើចកន្លែងណា ប្រើគេឡើយ។ ការសើចទាំងអស់គ្នានឹងជួយអោយអ្នកមានភាពស្និទ្ធស្នាល ហើយបើសិនជាគេកំពុងតែធ្វើអោយអ្នកសើច គេនឹងមានអារម្មណ៍ចង់និយាយជាមួយអ្នកកាន់តែច្រើនទៀត។
និយាយថាលាហើយ
ក្នុងចំនុចនេះ កិច្ចបញ្ចប់នៃការជជែកគ្នាគួរតែជាគំនិតល្អបំផុតដែលត្រូវកែសម្រួល ។ និយាយអញ្ជឹង អ្នកប្រហែលជាមិនចង់អោយគេនិយាយជាមួយអ្នកទៀតទេ ដើម្បីបានឱកាសអោយគេទូរស័ព្ទមករកអ្នកនិយាយគ្នាទៀតមែនទេ? ក្នុងករណីនេះ គេហាក់ដូចជាមិនចង់បញ្ចប់នូវការជជែកគ្នាតាមទូរស័ព្ទឡើយ ចូរធ្វើខ្លួនអោយដូចការពិត ឬក្លែងក្លាយ ប៉ុន្តែត្រូវតែមានលេសដែលគេអាចជឿទុកចិត្តបាន។ ពេលវេលាដ៏ល្អបំផុតក្នុងការនិយាយថា លាគ្នាឈប់និយាយ គឺចំនុចនៃការបញ្ចប់ការសន្ទនា។ ចូរប្រើពេលវេលានេះអោយបានសមរម្យដល់កិច្ចបញ្ចប់នៃការជជែកគ្នា។ ចូរធ្វើការអត់ធ្មត់ និងមិនត្រូវរំខានដល់គេ ឬបញ្ចេញសម្លេងលឺខ្លាំងឡើយ ព្រោះវាអាចធ្វើអោយគេខឹង ឬយល់ថាអ្នកជាមនុស្សឈ្លើយ៕From:សុខភាព(health.com.kh)
No comments:
Post a Comment