- CNRPនឹងបើកសិក្ខាសាលាបង្រៀនតំណាង រាស្ត្ររបស់ខ្លួន ស្តីពីកិច្ចការដ្ឋសភា
- វិមានរដ្ឋសភា រៀបចំអស់ហើយ សម្រាប់ការបើកប្រជុំ នៅថ្ងៃស្អែកនេះ
នៅថ្ងៃអាទិត្យ ទី២២ ខែកញ្ញា ឆ្នាំ២០១៣ នេះ មេដឹកនាំគណបក្សសង្រ្គោះជាតិ(CNRP)លោក សម រង្ស៊ី និង លោក កឹម សុខា បានដឹកនំាបេក្ខជនជាប់ឆ្នោតតំណាងរាស្រ្តនីតិកាលទី៥ ធ្វើពិធីសម្បថ នៅមុខប្រាសាទអង្គរវត្ត ក្នុងគោលបំណងពហិការ កិច្ចប្រជុំសភា លើកដំបូង នឹងប្រព្រឹត្តទៅនៅថ្ងៃស្អែកនេះ ក្រោម ព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រ។ប្រភពពីមន្រ្តីគណបក្សសង្រ្គោះជាតិ បានថ្លែងថា នៅថ្ងៃចន្ទ ទី២៣ ខែកញ្ញា លោក សម រង្ស៊ី និងលោក កឹម សុខា នឹងបើកសិក្ខាសាលាមួយបង្រៀនដល់សមាជិក សមាជិកា របស់ខ្លួនទាំងអស់ពីកិច្ចរដ្ឋសភា និងពីតួនាទីរបស់អ្នក តំណាងរាស្រ្តក្នុងការបំពេញតួនាទី និងបេសកកម្មការងារ បម្រើប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។
បើតាមរយៈហ្វេសប៊ុករបស់គាត់ លោក សម រង្ស៊ី បាននិយាយថា “បេក្ខជនតំណាងរាស្ត្រ ៦៣ នាក់ ( បេក្ខជន ៥៥ នាក់ជាប់ឆ្នោតផ្លូវការ+បេក្ខជន ៨ នាក់ ដែលរងគ្រោះ ដោយសារភាពមិនប្រក្រតី ចុងក្រោយបំផុត នៃការបោះឆ្នោត) មកពីគណបក្សសង្គ្រោះជាតិ បានស្បថនៅមុខបារមីព្រះមហាក្សត្រ ដែលបានកសាងប្រាសាទអង្គរ ថានឹងគោរពឆន្ទៈប្រជារាស្ត្រ នឹងមិនចូលប្រជុំសភាថ្ងៃទី២៣ ខែកញ្ញា ខាងមុននេះជាដាច់ខាត”។
តើបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រ និងថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ស្បថថាម៉េចខ្លះ សូមអញ្ជើញអាន ពាក្យសម្បថ ដែលមានខ្លឹមសារដូចខាងក្រោម៖
- ទូលព្រះបង្គំ យើងខ្ញុំ សូមប្តេជ្ញា ប្តូរផ្តាច់ហ៊ានបូរជាជីវិត មិនក្បត់ជាតិមាតុភូមិកម្ពុជា
- ទូលព្រះបង្គំ យើងខ្ញុំ សូមប្តេជ្ញា មិនក្បត់ឆន្ចៈប្រជាពលរដ្ឋជាដាត់ខាត
- ទូលព្រះបង្គំ យើងខ្ញុំ សូមប្តេជ្ញា ប្រឆាំងដាច់ខាតនឹងអំណាចផ្តាច់ការ អំពើពុករលួយ អំពើហឹង្សា និង អយុត្តធម៌សង្គមគ្រប់បែបយ៉ាង
ប៉ុន្តែនៅវិមានរដ្ឋសភាជាតិវិញ ថ្ងៃនេះ បានរៀបចំអ្វីៗរួចជាស្រេចហើយ សម្រាប់ការបើកសម័យប្រជុំលើកដំបូង នៃរដ្ឋសភា នីតិកាលទី៥ ឆ្នាំ២០១៣ ទោះបីជានៅថ្ងៃនេះលោក សម រង្ស៊ី បាននាំបេក្ខជនជាប់ឆ្នោតរបស់គាត់ ទៅសៀមរាប ដើម្បីពហិកាកិច្ចប្រជុំសភានេះក្តី។
សូមបញ្ជាក់ថា នៅថ្ងៃទី២៣ ខែកញ្ញា ស្អែកនេះ ការប្រជុំសភាលើកដំបូងនេះ នឹងប្រព្រឹត្តទៅជាធម្មតា ក្រោមព្រះរាជាធិបតីរបស់ព្រះមហាក្សត្រ នេះបើតាមការថ្លែងរបស់ ខៀវ កា ញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន៕
No comments:
Post a Comment