Friday, September 27, 2013

បច្ចុប្បន្នជាមាតានៃអនាគត

យើងធ្លាប់បានឃើញថូផ្កាដែលគេតាំងនៅលើតុ មានសម្រស់ល្អឆើតឆាយ ។ ថូផ្កាមិនអួត
ប្រាប់យើងពីសម្រស់របស់វា ឬក៏ឮវានិយាយអួតសរសើរពីគន្ធពិដោរដ៏ក្រអូបរបស់វាម្តង
ណាឡើយ ។នៅពេលដែលមនុស្សម្នាក់បានឃើញច្បាស់នូវព្រះនិព្វានក៏មានន័យដូចគ្នាដែរ
មនុស្សនោះមិនដែលនិយាយអួតសរសើរពីខ្លួនគេទាល់តែសោះ តែយើងអាចដឹងច្បាស់នូវ
សម្រស់ ឬភាពផ្អែមល្ហែមរបស់គេដោយគ្រាន់តែដោយគ្រាន់តែរស់នៅជិតគេមួយខណៈទេ។
មិនត្រូវការព្រួយបារម្ភពីអតីតៈ ឬអាគតពេកទេ ។ សេចក្តីសុខតែងស្ថិតនៅក្នុងបច្ចុប្បន្នជា
មួយអ្វីដែលនៅចំពោះមុខអ្នក ។ ដើម្បីរស់នៅក្នុងខណៈបច្ចុប្បន្នឲ្យបានពោរពេញ អ្នកមិន
ត្រូវងាកក្រោយ ហើយរំលឹកឡើងវិញនូវអតីតកាលឡើយ អតីតកាលកន្លងផុតទៅហើយ។
ហើយអ្នកមិនអាចប្រើអំណាចទៅស្រវាឈោងចាប់យកអនាគតដែរ ។ ដូច្នេះ គ្មានអ្វីត្រូវ
ព្រួយឡើយ ។ បន្តិចទៀតខ្ញុំជិះយន្តហោះ អ្នកណានឹងដឹងថានឹងមានអ្វីកើតឡើង ។
ប្រហែលជាខ្ញុំបានទៅដល់គោលដៅដោយសុខសាន្ត ឬក៏ទៅមិនដល់ទេដឹង? នៅពេល
យើងធ្វើគំរោងការអ្វីមួយ ត្រូវធ្វើវាត្រឹមតែបច្ចុប្បន្នបានហើយ ព្រោះបច្ចុប្បន្នគឺជាពេលវេលា
ដែលយើងកំពុងកាន់កាប់។ យើងពេញ ចិត្តនឹងបច្ចុប្បន្នដោយប្រើប្រាស់វាឲ្យបានល្អ ។
ប្រសិនបើយើងរក្សាបច្ចុប្បន្នដោយប្រុងប្រយ័ត្នអតីតៈមិនអាចជាប្រផ្នូលអាក្រក់ដល់យើង
ឡើយ។បើអ្នកមានការប្រុងប្រយ័ត្នក្នុងបច្ចុប្បន្នបានល្អហើយអនាគតក៏ល្អ ។ ព្រះធម៌តែ
ស្ថិតនៅក្នុងបច្ចុប្បន្នជានិច្ច ។ បច្ចុប្បន្នជាមាតានៃអនាគត ។ ចូរថែរក្សាម្តាយ
ម្តាយនឹងថែរក្សាកូន ។
«សម្តេចព្រះមហាឃោសានន្ទ»

No comments: