Wednesday, September 25, 2013

ដើម​កំណើត​នៃ​ការ​ហៅ វត្ត​វិហារ​សួរ នៅ​ខេត្ត​កណ្តាល

ដើម​កំណើត​នៃ​ការ​ហៅ វត្ត​វិហារ​សួរ នៅ​ខេត្ត​កណ្តាល

វត្ត​វិហារសួរ ជាបូជ​នីយដ្ឋាន​ដ៏សក្តិ​សិទ្ធិ​មួយ ឮ​កិត្តិនាម​ពេញ​ប្រទេស​កម្ពុជា​តាំង​ពី​អតីតកាល រហូត​មក​ដល់​បច្ចុប្បន្ន ដែល​ក្នុង​មួយ​ឆ្នាំៗ តែង​មាន​មហា​ជន​រាប់​ពាន់​នាក់ ទៅ​បូជា ​បែរ​បន់ តាម​ប្រាថ្នា​ផេ្សងៗ ទំាង​ព្រះរាជា​ព្រះរាជ​វង្សានុវង្ស នាម៉ឺន​សព្វ​មុខ​មន្រ្តី ក៏បាន​សេ្តច​យាង តែង​អញ្ជើញ​ទៅបូជា​បួង​សួង​នៅទី​នោះ​ដែរ។
វត្ត​វិហារសួរ មាន​ដើម​កំណើត​ជា​ព្រះ​រាជ​ទ្រព្យ ដែល​ព្រះរាជា​បក្សី​ចាំក្រុង​ទ្រង់​កសាង​ទុកជា​អនុស្សាវ​រីយ៍​ត្រង់​ទី​ដែល តាគហេ តើន​ព្រះ​អង្គ​ឡើង​ឋាន​សួគ៌‌ សឹង​មាន​ចែង​ទុក​ជា​ប្រវត្តិនៃ​ព្រះវិហារ​នោះ ​ដូចត​ទៅ ៖ តាម​របារ​ក្សត្រ​ដែល​មាន​ចារិក​ទុក​មក​ក្នុង​ព្រះរាជ​វង្សសាវ​តា​ប្រទេស​ កម្ពុជា​ ថា វត្ត​ព្រះវិហារ​សួរ កើត​ឡើង​ក្នុង​រជ្ជកាល​ទី១៩ រជ្ជកាល​ព្រះបាទ​បក្សី​ចាំក្រុង ជា​ព្រះរាជា​ប្រទេស​កម្ពុជា គង់​នៅ​នគរវត្ត ក្នុងព.ស​រវាង​១៥៧២ គ.ស​រវាង​១០២៨ ឬ២៩ ព្រះ​អង្គ​បាន​ផ្តើម​កសាង​ទុក​ជា​អនុស្សាវ​រីយ៍​រំលឹក​ដល់​ពេល​ព្រះអង្គរត់​ គេច​ពីកង​ទ័ព​ជាមួយ​តាគហេ។
មាន​អ្នក​ម្នាង​ម្នាក់​មាន​ព្រះ​គភ៌​ហើយ​ភៀស​ខ្លួន​មក​រស់​នៅ​ជា​មួយ​តាគហេ និង​យាយ​លាក់​ជា​ប្តី​ប្រពន្ធ បាន​បន្តិច​អ្នក​ម្នាង​ក៏​ព្រះ​សូត្រ​បាន​ព្រះ​រាជ​បុត្រា​មួយ​ព្រះ​អង្គ ដែល​មាន​ព្រះ​នាម​ថា បក្សី​ចាំក្រុង។ ក្រោម​មក ព្រះ​បាទ​ព្រហ្មកិល (ពញាក្រែក) ក្នុង​រជ្ឋកាល​ទី១៨ ទ្រង់​ជ្រាប​ទំនាយ​តាម​ហោរ​ថ្វាយ​ថា មាន​អ្នក​មាន​បុណ្យ​កើត​ក្នុង​ត្រកូល​ក្សត្រ​មាន​ព្រះជន្ម​៧ព្រះវស្សា និង​មាន​កង​ចក្រ​នៅ​លើ​បាត​ដៃ និង​នៅ​លើ​បាត​ជើង ដែល​ភៀស​ខ្លួន​ជា​រាស្ត្រ​នៅ​ក្នុង​អាណា​ចក្រ​យើង។ បន្ទាប់​មក​ទ្រង់​ក៏​យក​ក្មេងៗ​មាន​អាយុ​៧ឆ្នាំ​ក្នុង​ព្រះ​នគរ​មក​ផ្តិត​ ដៃលើ​ម្សៅ​ក្នុង​ចង្អេរ​ដើម្បី​ពិនិត្យ​រក​កងចក្រ។ តាគហេ ភ័យ​ខ្លាំង​ពេក​ក៏​ពចៅ​រត់​ រួច​ព្រះ​រាជា​ទ្រង់​ជ្រាប​ក៏ចាត់​ទ័ព​ឲ្យ​តាម​ចាប់​តាគហេ និង​បក្សី​ចាំ​ក្រុង ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ប៉ុន្តែ​តាម​មិន​ទាន់​ ចាប់​មិន​បាន។ តាគហេ និង​បក្សីចាំ​ក្រុង រត់​ទៅ​ដល់​ទួល​មួយ​ប្រប​នឹង​មាត់​បឹង ក៏កាប់​មែក​ជ្រៃមួយ​មែក​ធំ​ដោត​យក​ម្លប់​រួច​ក៏​សម្រាក​លង់​លក់។ ស្រាប់​តែ​មាន​ហ្វូង​សត្វ​ត្រដក់ រនាល ទុង​ ជាច្រើន​បាន​មក​រក​ចំណី​ក្នុង​បឹង​នោះ ក៏ផ្អើល​អ៊ូ​ឡើង​ឮ​សន្ធឹក​ជា​ខ្លាំង តាគហេ ស្មាន​ថា កង​ទ័ព​ ក៏ហៅ​ព្រះ​រាជ​កុមារ​ ស្ទុះ​ឡើង​លើក​មែក​ជ្រៃចេញ​ ឃើញ​តែ​សត្វ​ហើរ​មីរ​ដេរ​ដាស។ មែក​ជ្រៃ​នោះ​រស់​ជា​ដរាប​មក​នៅ​ខាង​ត្បូង វត្ត​វិហារសួរ សព្វថ្ងៃនេះ។ រហូត​ដល់​ព្រះ​បាទ ព្រហ្មកិល (ពញា​ក្រែក) បាន​សោយ​ព្រះ​ទិវង្គត នាហ្មឺន​សព្វ​មុខ​មន្ត្រី​ដឹង​ថា បក្សី​ចាំក្រុង​មាន​បុណ្យ​បារមី​អស្ចារ្យ​កំពុង​គង់​នៅ​លើ​ភ្នំប្រសិទ្ធិ៍ ក៏​យាង​ទ្រង់​មក​សោយ​រាជ្យ​សម្បត្តិ។ រូបភាព ៖ chanbokeo

No comments: