១-ខ្ញុំកាន់កាប់ដីមួយកន្លែងតាំងពីឆ្នាំ ១៩៧៩មក។
ជាការកាន់កាប់ដោយស្របច្បាប់ ក៏ប៉ុន្តែ មិនមានប័ណ្ណកម្មសិទ្ធិ។
តើខ្ញុំមានសិទ្ធិជាអ្វី លើដីនេះ?
អ្នក ដែលបានកាន់កាប់ដី ឬអចលនវត្ថុផ្សេងទៀត ពីឆ្នាំ១៩៧៩មក បើសិនជាមិនទាន់មានប័ណ្ណកម្មសិទ្ធិចេញដោយអាជ្ញាធរមានសមត្ថកិច្ចទេ អ្នកនោះមិនមែនជាម្ចាស់កម្មសិទ្ធិលើអចលនវត្ថុនេះទេ គឺមានសិទ្ធិត្រឹមតែជាភោគី (អ្នកកាន់កាប់ស្របច្បាប់) ប៉ុណ្ណោះ។
២-ក្នុងឋានៈជាភោគី តើខ្ញុំមានសិទ្ធិអ្វីខ្លះលើដីនេះ?
ភោគី មានសិទ្ធិប្រហាក់ប្រហែលនឹងម្ចាស់កម្មសិទ្ធិដែរ ពោលគឺមានសិទ្ធិប្រើប្រាស់ អាស្រ័យនៅ ដាំដុះ ប្រវាស់ ជួល បញ្ចាំ លក់ ឬផ្ទេរទៅឲ្យកូនចៅ ។ល។
នៅក្នុងករណីមានការផ្ទេរកម្មសិទ្ធិ នេះ អ្នកទទួលអចលនវត្ថុពីភោគី គឺទទួលបានត្រឹមតែសិទ្ធិជាភោគីដដែល មិនមែនជាម្ចាស់កម្មសិទ្ធិនោះទេ។
ភោគី និងកម្មសិទ្ធិករ មានទំហំសិទ្ធិដូចគ្នា។ អ្វីដែលខុសគ្នា គឺនៅត្រង់ថា សិទ្ធិជាកម្មសិទ្ធិករគឺជាសិទ្ធិស្ថាពរ ហើយអាចទទួលបានការគាំពារពីច្បាប់ ដោយពេញលេញ។ ចំណែកសិទ្ធិជាភោគីវិញ គឺជាសិទ្ធិ ដែលមានលក្ខណៈបណ្ដោះអាសន្ន ដែលអាចមានការជំទាស់តវ៉ាបាន ទៅថ្ងៃក្រោយ។
៣-តើភោគីអាចក្លាយជាកម្មសិទ្ធិករបានដែរឬទេ?
បាន! ប្រសិនបើការកាន់កាប់នេះ ធ្វើឡើងដោយស្របច្បាប់ ដោយគោរពតាមល័ក្ខខ័ណ្ឌ ៥៖
-កាន់កាប់ដោយពិតប្រាកដ ពោលគឺ មិនមែនជាការកាន់កាប់ ក្នុងឋានៈជាអ្នកចាំដី ចាំផ្ទះ ឬចាំចម្ការឲ្យគេ។
-កាន់កាប់ដោយគ្មានហិង្សា ពោលគឺ មិនប្រើកម្លាំងចូលទៅដណ្តើមកាន់កាប់។
-កាន់កាប់ដោយមានការដឹងឮជាសាធារណៈ ពោលគឺ មិនមែនចូលកាន់កាប់ដោយលួចលាក់ មិនឲ្យគេដឹង។
-កាន់កាប់ដោយគ្មានការអាក់ខាន ពោលគឺ មិនបានបោះបង់អចលនវត្ថុនេះចោល ក្នុងគម្លាតមួយធំ។
-កាន់កាប់ដោយសុចរិត ពោលគឺ ពេលចូលកាន់កាប់ ភោគីមិនបានដឹងថា អចលនវត្ថុនេះមានម្ចាស់រួចទៅហើយនោះទេ។
ភោគី ដែលបំពេញតាមល័ក្ខខ័ណ្ឌទាំង ៥ ខាងលើនេះ អាចក្លាយជាម្ចាស់កម្មសិទ្ធិបាន ក្រោយពីបានកាន់កាប់អចលនវត្ថុ រយៈពេល ៥ឆ្នាំ ជាប់ៗគ្នាឥតដាច់។
៤- ក្រោយពីបានកាន់កាប់តាមល័ក្ខខ័ណ្ឌ និងគ្រប់រយៈពេល ដែលកំណត់ដោយច្បាប់ហើយ តើខ្ញុំអាចក្លាយជាម្ចាស់កម្មសិទ្ធិដោយស្វ័យប្រវត្តិឬទេ?
សិទ្ធិ ជាកម្មសិទ្ធិករ មិនអាចទទួលបានដោយស្វ័យប្រវត្តិនោះទេ។ ភោគី អាចក្លាយជាម្ចាស់កម្មសិទ្ធិស្ថាពរ លុះត្រាតែអាជ្ញាធរមានសមត្ថកិច្ចចេញប័ណ្ណសម្គាល់កម្មសិទ្ធិឲ្យ ក្រោយមានការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ។
៥-ក្នុងពេលរង់ចាំ ការទទួលបានប័ណ្ណកម្មសិទ្ធិស្ថាពរ តើភោគីអាចទទួលបានប័ណ្ណអ្វី ដែលសម្គាល់ការកាន់កាប់អចលនវត្ថុនេះដែរឬទេ?
បាន! អាជ្ញាធរមានសមត្ថកិច្ចត្រូវចេញប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ អចលនវត្ថុ ទៅឲ្យភោគី ដែលកាន់កាប់ស្រប់ច្បាប់។ ក៏ប៉ុន្តែ ប័ណ្ណនេះ គ្រាន់តែជាភស្តុតាងបញ្ជាក់អំពីសិទ្ធិកាន់កាប់ប៉ុណ្ណោះ មិនមែនជាប័ណ្ណកម្មសិទ្ធិ ដែលតវ៉ាមិនបាននោះទេ។
៦-ប្រសិនបើខ្ញុំឃើញមានអចលនវត្ថុទំនេរគ្មានម្ចាស់ តើខ្ញុំអាចចូលកាន់កាប់ធ្វើជាភោគីបានគ្រប់ពេលឬ?
ការកាន់កាប់ អចលនវត្ថុ ក្នុងនាមជាភោគី ដែលច្បាប់ទទួលស្គាល់ គឺមានតែការកាន់កាប់ មុនពេលច្បាប់ភូមិបាលចូលជាធរមានប៉ុណ្ណោះ ពោលគឺ មុនឆ្នាំ២០០១។ រាល់ការចូលកាន់កាប់អចលនវត្ថុ នៅក្រោយច្បាប់ភូមិបាលចូលជាធរមាន គឺជាការកាន់កាប់ខុសច្បាប់ ដែលអាចទទួលទោសព្រហ្មទ័ណ្ឌ។
ប្រជាជនក្រីក្រ ដែលចង់បានដី ត្រូវតែធ្វើពាក្យសុំទៅអាជ្ញាធរ តាមរយៈយន្តការ “សម្បទានដីសង្គមកិច្ច”។

No comments:
Post a Comment