ភព
ផែនដីយើងមានអាយុប្រហែល៤,៥ពាន់លានឆ្នាំមកហើយ។
ប៉ុន្តែហ្វូស៊ីលដែលមានអាយុចំណាស់ជាងគេដែលគេរកឃើញបានបង្ហាញថា
ជីវិតនៅលើផែនដីគឺចាប់ផ្តើមឡើងប្រហែល៣,៥ពាន់លានឆ្នាំមុន។
ដំបូងឡើយភពផែនដីយើងនេះមានកម្តៅក្តៅខ្លាំង ស្ងួត
នឹងពោរពេញទៅដោយផែនធូលី
ហើយព្រមទាំងគ្មានខ្យល់អ៊ុកស៊ីសែនសម្រាប់ទ្រទ្រង់ជីវិតទៀតផង។
យោងតាមអ្នកវិទ្យាសាស្ត្របានឲ្យដឹងថា សារាយសមុទ្រ(algae) ខៀវ-បៃតង
គឺជាភាវៈដែលមានជីវិតមុនគេនៅក្នុងភពមួយនេះ។
រុក្ខជាតិទាំងនោះវាអាចផលិតអាហារ
និងអ៊ុកស៊ីសែនដោយខ្លួនឯងតាមរយៈការប្រើប្រាស់រស្មីព្រះអាទិត្យដែល
ដំណើរនេះគេឲ្យឈ្មោះថា “ការធ្វើរស្មីសំយោគ”
(រុក្ខជាតិបច្ចុប្បន្នក៏មានដំណើរនេះផងដែរ)។ បន្តិចម្តងៗ
បរិមាណអ៊ុកស៊ីសែននៅលើផែនដីយើងនេះមានការកើនឡើង
ដែលនាំឲ្យសរីរាង្គធំៗមានលទ្ធភាពធ្វើការវិវឌ្ឍន៍។
ប៉ុន្តែ មានអ្នកវិទ្យាសាស្ត្រមួយចំនួនទៀតបានលើកឡើងថា
ជីវិតមិនបានវិវឌ្ឍឡើងដោយខ្លួនឯងនៅលើផែនដីនេះទេ តែ
មកពីភពផ្សេង។ ពួកគេជឿថា មានផ្កាយដុះកន្ទុយបានបុកប៉ះនឹងផែនដី
ហើយនាំមកជាមួយនូវប្រូតេអ៊ីនដែលជាហេតុធ្វើឲ្យជីវិត កកើតឡើង។
មានទ្រឹស្តីជាច្រើនដែលនិយាយបកស្រាយអំពីកំណកំណើតជីវិតនៅលើផែនដី
នេះ
ប៉ុន្តែមិនទាន់មានទ្រឹស្តីណាមួយត្រូវបានបញ្ចាក់ឲ្យបានច្បាស់លាស់
នៅឡើយទេ។
ប្រហែលប្រមាណជាង៥០០លានឆ្នាំមុន
ជីវិតសត្វកកើតឡើងដំបូងបង្អស់គឺនៅក្នុងសមុទ្រ។
ពួកវាមានខ្លួនទន់ និងរាងសំប៉ែត។ ពួកវាទាំងនេះ គឺជាដូនតារបស់
ពពួកសត្វត្រីសមុទ្រAnemone Urchin ខ្ញែសមុទ្រ
និងដង្កូវ។ពួកវាទាំងអស់សុទ្ធតែជានិប្បិដ្វ្យាដ្ឋិកសត្វ(សត្វឥតឆ្អឹង
ខ្នង)។
សត្វដែលមានឆ្អឹងខ្នងដំបូងគេបង្អស់នៅលើផែនដីយើងនេះត្រូវបាន
គេឲ្យឈ្មោះថា “ពីកា” (Pikaia)
ដែលមានរូបរាងស្រដៀងនឹងព្រូនសំប៉ែតហើយមានប្រវ៉ែងប្រហែល៥ ស.ម។
វាធ្វើការហែលទៅជិតបាតសមុត្រដោយធ្វើការរលាស់ខ្លួនទៅវិញទៅមក
ព្រមទាំងប្រើប្រាស់កន្ទុយដើម្បីតម្រង់ទិសដៅ។ បច្ចុប្បន្ននេះ
ពីកាបានផុតពូជបាត់ទៅហើយ។
ពីកាត្រូវបានបន្តវេណដោយសត្វត្រីដែលគ្មានថ្គាម និងចង្កា
ដែលជាហេតុធ្វើឲ្យពួកគេត្រូវតែចំហរមាត់រហូតដើម្បីចាប់រុក្ខជាតិ
និងសត្វជាចំណីអាហារ។ ក្រោយមក ប្រហែល៤៥០លានឆ្នាំមុន ស៊ីឡាខាន់
(Coelacanth ដែលជាសត្វត្រីមួយប្រភេទ) បានធ្វើការវិវឌ្ឍថ្គាម
និងធ្មេញ។ ដោយសារតែពួកគេអាចស៊ីចំណីបានច្រើនជាងមុន
ធ្វើឲ្យពពួកត្រីនេះមានការធំធាត់បានយ៉ាងរហ័ស។
រឿងដ៏គួរឲ្យអស្ចារ្យបំផុតនោះ
ពពួកត្រីស៊ីឡាខាន់នៅមានវត្តមានក្នុងភពផែនដីយើងនៅឡើយ។
ដោយសារតែនៅក្នុងសមុទ្រ
ជីវិតសត្វកាន់តែមានច្រើនទៅៗដែលពិបាកក្នុងការចំណីអាហារ
សម្រាប់ចិញ្ចឹមជីវិតនោះ ពពួកត្រីខ្លះបានចាប់ផ្តើមបម្លាស់ទីមកលើគោក
ដើម្បីគេចវេសពីសត្រូវ
និងដើម្បីងាយស្រួលក្នុងការរកអាហារចិញ្ចឹមជីវិត។
សត្វខ្លះបានវិវឌ្ឍខ្លួនប្រាណទៅជាសត្វល្អិតដែលក្រោយមកវាចាប់
ផ្តើមមានសួត ហើយកន្ទុយរបស់វាបានប្រែក្លាយទៅជាជើង។
វាគឺជាថលជលិក(សត្វដែលអាចរស់ក្នុងទឹកនិងលើគោក)ដំបូងបង្អស់ដែល
ពពួកសត្វនេះមានជិវិតក្នុងកំឡុងពេលនោះត្រូវបានគេឲ្យឈ្មោះថា
“អាខានធូសេ្តកា” (acanthostega)។ វាមានជើង៤
ដែលមានរូបរាងស្រដៀងទៅនឹងសត្វបង្គួយសព្វថ្ងៃ។
ការវិវឌ្ឍន៍របស់ជីវិតនៅលើផែនដីគឺមានប្រវត្តិវែងឆ្ងាយណាស់
ប៉ុន្តែ«គំនិត»សូមបញ្ចប់តែត្រឹមនេះសិន ហើយសន្យាថា
និងបកស្រាយបន្តនៅពេលខាងមុខ។
ដកស្រង់នឹងប្រែសម្រួលពី៖ សៀវភៅ The Great Book of Questions and Answer បោះពុម្ភឆ្នាំ២០០៧។
No comments:
Post a Comment