អ្នកមានទំនាក់ទំនងស្នេហាជា មួយនឹងគូស្នេហ៍របស់អ្នកមួយ រយៈមកហើយ
ហើយអ្វីៗសព្វ បែបយ៉ាងដំណើរការ យ៉ាងល្អ ប្រសើរ ប៉ុន្តែនៅពេលថ្មីៗចុងក្រោយនេះ
នាងមិនដែលមានអារម្មណ៍ចង់ឡើងគ្រែជាមួយអ្នកទាល់តែសោះ ។ អ្នកបានព្យាយាមធ្វើរឿងរ៉ាវជាច្រើនដើម្បីផ្គាប់ចិត្តនាង ប៉ុន្តែហាក់បីដូចជាមិនបានប្រយោជន៍អ្វីឡើយ ។ មូលហេតុដែលនាងគ្មានអារម្មណ៍ផ្លូវភេទ អាចបណ្តាលមកពីស្ថានភាពសុខភាពរបស់នាង ប៉ុន្តែ បើមិនដូច្នេះទេ វាជាទូទៅកើតឡើងដោយសារបញ្ហាទំនាក់ទំនងយ៉ាងពិតប្រាកដ មានន័យថា ការបដិសេធ ឬ ភាពគ្មានចំណង់ រួមភេទរបស់នាងជាសញ្ញាប្រាប់អ្នកថា ចំណងស្នេហ៍នៃអ្នកទាំងពីរកំពុងតែមានបញ្ហាធ្ងន់ធ្ងរ ឬ អាចដល់ទីបញ្ចប់ក៏ថាបាន ។ ខាងក្រោមគឺជាហេតុផល ៦ យ៉ាងសំខាន់ៗដែលធ្វើឱ្យស្ត្រីទាំងឡាយឈប់ធ្វើការរួមភេទជាមួយដៃគូរបស់នាង ។ ស្របគ្នានេះដែរ យើងសូមភ្ជាប់ជាគំនិតខ្លះៗសម្រាប់ដោះស្រាយនូវបញ្ហានីមួយៗ ៈ * ហេតុផលទី ១ នាងខឹងនឹងអ្នក ស្ត្រីភាគច្រើនមិនអាចមានអារម្មណ៍ផ្លូវភេទជាមួយបុរសដែលនាងខឹងឡើយ ហើយបើវាកើតឡើងចំលើរូបអ្នកនោះ ប្រាកដជាស៊យធំហើយ ។ អ្នកគួរដឹងថា ស្ត្រីច្រើនតែលាក់បាំងនូវការតូចចិត្ត ឬ ខឹងសម្បារបស់ខ្លួន ពោលគឺនាងប្រហែលជាមិននិយាយប្រាប់ អ្នកថា នាងខឹងនឹងអ្នកទេ ប៉ុន្តែការព្រងើយកន្តើយជាពិសេសមិនព្រមរួមភេទជាមួយអ្នកអាចជាតំរួយមួយប្រាប់អ្នកថា អ្នកបានធ្វើនូវអ្វីម៉្យាងដែលនាំឱ្យនាងខឹង ។ * គំនិតស្រាយបញ្ហា ចូរអ្នកនិយាយជាមួយនាង ហើយសួរនាងស្ងាត់ៗថា តើអ្នកបានធ្វើអ្វីមួយខុសចំពោះនាង ឬ កាលពីពេលថ្មីៗនេះ ? ប្រសិនបើនាងឆ្លើយភ្លាមថា “ទេ ! ហើយព្យាយាមនិយាយពីរឿងផ្សេង អ្នកត្រូវសួរនាងម្តងទៀត ហើយជំរុញ្ញលើកទឹកចិត្តនាងឱ្យនិយាយត្រង់ៗជាមួយអ្នក ។ ប្រសិនបើនាងបញ្ចោញ្ញនូវអ្វីដែលអ្នកបានធ្វើឱ្យនាងខឹង ពីទ្រូងហើយនោះ អ្នកប្រហែលជាអាចមានឱកាសឡើងឋានសួគ៌ជាមួយនាង ។ * ហេតុផលទី ២ ៈ នាងមមាញ្ញឹកនឹងរឿងរ៉ាវផ្សេងៗច្រើនពេក អាចនិយាយថាគូស្នេហ៍របស់អ្នកមិនចាប់អារម្មណ៍នឹងរឿងផ្លូវភេទ ដោយសារនាងវីវក់ខ្លាំងពេកជាមួយនឹងកាតព្វកិច្ចផ្សេងៗ ដូចជា មមាញ្ញឹកនៅកន្លែងធ្វើការ, ត្រូវរៀននៅពេលយប់អស់កម្លាំង, រវល់ចូលរួមពិធីផ្សេងៗជាមួយមិត្តភក្តិ, ហត់នឿយ ក្នុងការសម្អាតផ្ទះ ឬ ចម្អិនអាហារ ។ បញ្ហាទាំងអស់នេះសុទ្ធតែអាចធ្វើឱ្យនាងអស់ចំណង់ផ្លូវភេទ ។ * គំនិតស្រាយបញ្ហា ៈ ពេលដែលនាងមកដល់ផ្ទះយប់នេះ ចូរអ្នកជួយការងារដល់នាងខ្លះ ដូចជា ចម្អិនិអាហារឱ្យនាង និង លាងចានក្បាន ជាដើម ហើយប្រាប់នាងថា អ្នកមិនឱ្យនាងធ្វើអ្វីទាំងអស់នៅយប់នេះក្រៅពីទទួលទានស្រាទំពាំងបាយជូរ និង សម្រាកសន្សំកម្លាំង ។ យើងសូមធានាថា នាងនឹងមានអារម្មណ៍ស្រឡាញ្ញ់អ្នកខ្លាំង ហើយកោតសរសើរចំពោះអ្នក មិនតែប៉ុណ្ណោះ នាងនឹងធ្វើអ្វីមួយដើម្បីតបស្នងដល់អ្នកវិញ្ញ ដែលនោះគឺ.... ។ * ហេតុផលទី ៤ ៈ នាងគ្មានបញ្ហារួមភេទ វាជារឿងមួយសាមញ្ញណាស់ នៅពេលដែលគូស្នេហ៍របស់អ្នកគ្មានអារម្មណ៍រួមភេទ នាងនឹងមិនចង់រួមភេទជាមួយ អ្នកទេ ។ បញ្ហាដែលនាងគ្មានអារម្មណ៍រួមភេទ អាចបណ្តាលមកពីនាងឡើងទម្ងន់ (ធាត់ជ្រុល), ហត់នឿយខ្លាំងពេក ឬ នរណាម្នាក់មើលងាយនាងជាដើម ។ * គំនិតស្រាយបញ្ហា ៈ ដំណោះស្រាយសម្រាប់បញ្ហានេះ គឺអ្នកត្រូវលើកទឹកចិត្តនាងឱ្យចំណាយពេលខ្លះដើម្បីថែទាំ ខ្លួន ឬ នាំនាងទៅ ផ្ថា ជាដើម ព្រោះវាអាចធ្វើឱ្យនាងមានអារម្មណ៍ធូរស្រាលខ្លះ ។ ល្អជាងនេះទៀតនោះ អ្នកគួរតែម៉ាស្សាឱ្យនាងដោយផ្ទាល់ដៃក្នុងរយៈពេលមួយយូរ ។ ពេលខ្លះទៀតអ្នកគ្រាន់តែធ្វើរឿងសាមញ្ញដូចជាសរសើរនាង អាចនាំនាងឱ្យ នឹកឃើញ្ញថា នាងមានភាពទាក់ទាញ្ញខ្លាំងចំពោះអ្នក ដូច្នេះធ្វើឱ្យនាងមានអារម្មណ៍ចង់ឡើងឋានសួគ៌ជាមួយអ្នក ។ * មូលហេតុទី ៥ ៈ នាងគិតថា ផ្លូវភេទជារឿងធុញ្ញទ្រាន់ ហេតុផលមួយដែលប្រហែលជាធ្វើឱ្យនាងលែងចង់រួមភេទជាមួយអ្នកតទៅទៀតនោះ គឺដោយសារតែការរួមភេទ នោះបានក្លាយជារឿងមួយតូច និង សាមញ្ញសម្រាប់នាង ។ ប្រសិនបើអ្នកឃើញ្ញនាងស្ងាបនៅក្នុងអំឡុងពេលនៃការរួមភេទ ឬ សកម្មភាពផ្សេងយ៉ាប់ជាងនេះទៀតនោះ អ្នកគួរតែមើលទូរទស្សន៍វិញ្ញល្អជាង ហើយនេះឯងគឺជាបញ្ហា ។ . គំនិតស្រាយបញ្ហា ៈ ចូរអ្នកសាកល្បងរួមភេទនៅកន្លែងផ្សេង ដូចជា នៅទីតាំងខាងក្រៅដ៏ស្ងប់ស្ងាត់មួយ ឬ នៅក្នុងសណ្ឋាគារក៏បាន ។ លើសពីនេះទៀតអ្នកអាចបន្ថែមរសជាតិលើគ្រែដូចជាប្រើប្រាស់ទឹកកក ឬ សូកូឡារាវក៏បាន ។ * មូលហេតុទី ៦ ៈ នាងលែងចាប់អារម្មណ៍នឹងអ្នកទៀតហើយ បើទោះបីជានាងមិននិយាយនៅចំពោះមុខអ្នកក៏ដោយ ក៏នាងប្រហែលជាគ្មានអារម្មណ៍រួមភេទ ដោយសារតែ ហេតុផលធម្មតាមួយនោះ គឺនាងលែងចាប់អារម្មណ៍នឹងអ្នកទៀតហើយ ប្រសិនបើយ៉ាងដូច្នេះមែន ទោះជាអ្នកខំប្រឹង បបោសអង្អែលពេញ្ញរាងកាយរបស់នាងក៏ដោយ ក៏អ្នកមិនអាចធ្វើឱ្យនាងមានចំណង់រួមភេទជាមួយអ្នកដែរ ។ * គំនិតស្រាយបញ្ហា ៈ ហេតុផលដែលធ្វើឱ្យនាងលែងចាប់អារម្មណ៍លើអ្នក ប្រហែលមិនមែនបណ្តាលមកពីរូបអ្នក ឡើយ ប៉ុន្តែវាអាចមកពីនាងកំពុងបាក់ចិត្តលើអ្នកផ្សេង ។ តើពេលថ្មីៗនេះនាងព្រងើយកន្តើយនឹងអ្នកដែរឬទេ ? តើនាង ចាប់អារម្មណ៍ចង់ទៅកន្លែងនានា ឬ ធ្វើរឿងទាំងឡាយដែលនាងមិនធ្លាប់អើពើកាលពីមុនដែរឬទេ ? ប្រសិនបើចម្លើយគឺ “មែន” នោះនាងកំពុងតែផ្តោតអារម្មណ៍លើអ្នកដទៃហើយ ។ ក្នុងករណីបែបនេះជាហេតុផលនាំឱ្យអ្នកខ្វះនូវការរួមភេទនៅពេលថ្មីៗចុងក្រោយនេះ យើងខ្លាចមិនមានអ្វីច្រើន សម្រាប់កែច្នៃដើម្បីដោះស្រាយបញ្ហានេះទេ ក្រៅពីនិយាយគ្នាត្រង់ទៅត្រង់មកតែម្តង ។ * ការសន្និដ្ឋានរួម ជាការពិតណាស់ដែលថា អាចមានហេតុផលផ្សេងទៀត ដែលធ្វើឱ្យគូស្នេហ៍របស់អ្នកបដិសេធមិនរួមភេទជាមួយអ្នក ប៉ុន្តែហេតុផលខាងលើកើតឡើងច្រើនជាងគេ ។ ក្នុងចំណោមបញ្ហាទាំង ៦ ខាងលើ មានខ្លះងាយដោះស្រាយ ហើយខ្លះទៀតក៏ពិបាក ។ ពេលខ្លះអ្វីដែលអ្នកត្រូវធ្វើ គឺការនិយាយគ្នាដោយការបើកចំហ ដើម្បីឱ្យយល់គ្នាកាន់តែច្រើន ។ ប៉ុន្តែពេលខ្លះទៀតទីបញ្ចប់នៃចំណង់ផ្លូវភេទ គឺជាទីបញ្ចប់នៃទំនាក់ទំនងតែម្តង ៕ |
Friday, September 27, 2013
ហេតុផល ៦ យ៉ាងដែលនាងឈប់ចង់រួមភេទ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment