សំដីមាស
១. ពុលស្រា វង្វេងភ្លេចស្មារតី
ពុលស្រី វង្វេងភ្លេចភរិយា
ពុលល្បែងពាលា វង្វេងភ្លេចកិច្ចការ
ពុលដុល្លា វង្វេងភ្លេចអ្នកក្រតូចតាច
ពុលអំណាច វង្វេងមិនខ្លាចច្បាប់។
២. អ្នកចេះពីរៀនមានក្បួនការពារខុស ជនពាលគ្មានរៀនអ្វីទាំងអស់
អាងតែជម្លោះ កម្លាំងបាយ ។ ជនពាលមានអំណាច
កាន់ចិត្តកាចគ្មានស្រណោះស្តាយ
ទោះជាបាត់បង់ទាំងជាតិម្តាយមាតុប្រទេស
ក៏មិនខ្វល់ដែរពីអនាគត ឲ្យតែពាលរក្សាបានអំណាច ។
៣. កុំខឹងពេលក្រ កុំល្អពេលមាន
កុំប្តឹងពេលគ្មាន កុំហ៊ានពេលអត់ កុំជ្រើមពេលជ្រូល កុំឈួលពេលព្រាត់
កុំក្បត់ពេលខ្សត់ កុំស្បថពេលទាល់។
៤. ទូកអាចលិចបានដោយសាររន្ធតូចៗ
ដែលធ្លុះធ្លាយ ឯប្រទេសមួយអាចលិចលង់បានដោយសារប្រជាពលរដ្ខម្នាក់ៗ
នាំគ្នាសង្ងំដេកយកតែសុខរៀងៗខ្លួន។
៥. នគរថ្កើងប្លែក សប្បាយតែភ្នែក
ក្នុងចិត្តរងកម្ម កូនប្រុសបណ្តាច់ កុំភ្លេចបណ្តាំ កប្បាសសូត្រថ្នាំ
ត្រីមាំងលែងថោក ។ ដូងស្លាអំពៅ អំបិលស្ករស្រូវ មានទៅមានមក
មានចុះមានឡើង រាស្រ្តយើងល្មមរក ល្មមរេលៃលក គួរយកគួរខាន។
៦. ការរកឃើញដ៏អស្ចារ្យ គឺការរកឃើញ ផាពល្ងង់ របស់ខ្លួន ព្រោះវាជារបំាងនៃចំណេះដឹង។
៧. ខ្ញុំសុខចិត្ត ស្តាប់គេជេ ក៏មិនចង់ស្តាប់អ្នកនិយាយ ផ្អែមល្ហែម ធ្វើពុតជាមនុស្សល្អដែល -ឆាវឆាវ
«តើមនុស្សចិត្តក្លាហាន និង មនុស្សល្ងង់ មានលក្ខណះស្រដៀងគ្នា ដែររឺទេ?»
ចម្លើយ របស់ ពិជ័យសង្គ្រាម គឺមានដូចខាងក្រោមនេះ ដែលវាគ្រាន់តែជាជ្រុងមួយ នៃ គំនិតទាំងឡាយតែប៉ុណ្ណោះ ៖
១. មនុស្សចិត្តក្លាហាន៖ តាមដែល អារីស្តូត
គាត់យកសម្តីរបស់គ្រូគាត់ គឺ សូក្រាត មកបង្រៀនទស្សនៈវិជ្ជាខាងសង្គ្រាមថ្វាយ
ព្រះអង្គម្ចាស់ អាឡិចហ្សង់ ដែលជាសិស្សរបស់គាត់នោះ មានជាសេចក្តីថា « ...
ភាពក្លាហាន ជាវិទ្យាសាស្ត្រ ... »។
២. មនុស្សល្ងង់៖
មិនមានវិទ្យាសាស្ត្រក្នុងខ្លួន ឬ មានតិចតួច ដែលគេមិនរាប់ថាមាន។ មនុស្សល្ងង់
ភាគច្រើនតែធ្វើតាមសភាវគតិ បើគាត់ធ្វើតាមបែបវិទ្យាសាស្ត្រ ក៏ដោយសារ សភាវគតិ
នៃ ការធ្វើតាមគេ ឬ តាមការបញ្ជា ឬ ព្រោះផលប្រយោជន៍តែប៉ុណ្ណោះ។
ដោយសារ សភាវគតិ មនុស្ស «ហ៊ាន»
ធ្វើអ្វីមួយតាមទម្លាប់ពីធម្មជាតិកំណើត តែដោយសារ វិទ្យាសាស្ត្រ ចេះគិតគូរ
អំពី គុណសម្បត្តិ និង គុណវិបត្តិ ឬ បរាជ័យ និង ជោគជ័យ ឬ ស្គាលខ្លួនឯង និង
ស្គាល់ដៃគូប្រជែង នាំឲ្យមនុស្សបណ្តុះ «សេចក្តីក្លាហាន» ទោះជាដឹងខ្លួនឬ
មិនដឹងខ្លួនថា គេបានធ្វើតាមបែបវិទ្យាសាស្ត្រក៏ដោយ។ មេទ័ព
ត្រូវចេះបណ្តុះសេចក្តីក្លាហានឲ្យមានក្នុងខ្លួនកូនទាហាន តាមនយោបាយរបស់ខ្លួន
(នយោបាយ ក៏ជាវិទ្យាសាស្ត្រដែរ)។
សេចក្តីក្លាហាន ធ្វើឲ្យមនុស្ស «ហ៊ាន» ដោយ គិតគូរតាមបែបវិទ្យាសាស្ត្រ។
សភាវគិត ក៏ធ្វើឲ្យមនុស្ស «ហ៊ាន» ដែរ។ ការដែលគេ «ហ៊ាន» វានាំដល់ការប្រកួតប្រជែង ឬ ការប្រយុទ្ធ។
បើនិយាយមួយបែបទៀត៖ គេតែងនិយាយថា៖ សត្វខ្លា «ហ៊ាន» ខាំសម្លាប់មនុស្ស។
គេតែងនិយាយថា៖ មនុស្សស្រវឹង «ហ៊ាន» និយាយពីអាថ៌កំបាំងរបស់ខ្លួន។
គេតែងនិយាយថា៖ វីរបុរស មានភាពក្លាហាន ដោះស្រាយបញ្ហា ចូលប្រយុទ្ធ ដណ្តើមយកជ័យ។
No comments:
Post a Comment