Monday, September 23, 2013

បទពាក្យ៧,៨,៩និងបទពំនោល

បទពាក្យ៧

រង្វាស់កាព្យ
ក្នុង១វគ្គមាន៤ឃ្លា ក្នុង១ឃ្លាមាន៧ព្យាង្គ។
គំនូសតាង

ចំណាប់​ចួន
ចួន​ក្នុង​វគ្គ
ព្យាង្គ៧ឃ្លា១វគ្គ១ |=| ព្យាង្គ២ ឬ ព្យាង្គ៤ឃ្លា២វគ្គ១
ព្យាង្គ៧ឃ្លា២វគ្គ១ |=| ព្យាង្គ៧ឃ្លា៣វគ្គ១ |=| ព្យាង្គ ២ ឬ ព្យាង្គ៤ឃ្លា៤វគ្គ១ ។
ចំណាំបើ​ចួនន​នឹង​ព្យាង្គ​២​ឃ្លា​ទី​២ នោះ ត្រូវ​ចួន​នឹង​ព្យាង្គ​ទី២​ឃ្លា​ទី៤ គ្រប់​វគ្គ តែ​បើបើ​ចួន​នឹង​ព្យាង្គ​៤​ឃ្លា​ទី​២ នោះ ត្រូវ​ចួន​នឹង​ព្យាង្គ​ទី៤​ឃ្លា​ទី៤ គ្រប់​វគ្គ ។
ចួន​ឆ្លង​វគ្គ
ព្យាង្គ៧ឃ្លា៤វគ្គ១ |=| ព្យាង្គ៧ឃ្លា២វគ្គ២។
ចង្វាក់
បទនេះទម្លាក់សម្លេងលើព្យាង្គទី២ និងទី៤រៀងរាល់ឃ្លា។
បរិយាកាស
បទនេះគេអាចយកទៅប្រើបានគ្រប់បរិយាកាសទាំងអស់។រៀបរាប់អំពីកំហឹងក្រេវក្រោធ កាតស៊ូ សេចក្តីទុក្ខសោក ការនិរាសព្រាត់ប្រាស ភាពរីករាយ ការសន្ទនាផ្តោះផ្តង ឆ្លើយឆ្លងគ្នា ការរៀបរាប់ពីធម្មជាតិ និងការបង្ហាញតួអង្គជាដើម ។

បទពាក្យ៨

រង្វាស់កាព្យ
ក្នុង១វគ្គមាន៤ឃ្លា ក្នុង១ឃ្លាមាន៨ព្យាង្គ។
គំនូសតាង

ចំណាប់ជួន
ជួនក្នុងវគ្គ
ព្យាង្គ៨ឃ្លា១វគ្គ១ |=| ព្យាង្គ៣ ឬ ព្យាង្គ៥ឃ្លា២វគ្គ១
ព្យាង្គ៨ឃ្លា២វគ្គ១ |=| ព្យាង្គ៨ឃ្លា៣វគ្គ១ |=| ព្យាង្គ៣ ឬ ព្យាង្គ៥ឃ្លា៤វគ្គ១។
ជួនឆ្លងវគ្គ
ព្យាង្គ៨ឃ្លា៤វគ្គ១ |=| ព្យាង្គ៨ឃ្លា២វគ្គ២។
ចង្វាក់
បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ និងទី៥រៀងរាល់ឃ្លា។
បរិយាកាសបទនេះគេប្រើបានគ្រប់បរិយាកាសទាំងអស់។

បទពាក្យ៩

រង្វាស់កាព្យ
ក្នុង១វគ្គមាន៤ឃ្លា ក្នុង១ឃ្លាមាន៩ព្យាង្គ។
គំនូសតាងរង្វាស់កាព្យ
ក្នុង១វគ្គមាន៤ឃ្លា ក្នុង១ឃ្លាមាន៩ព្យាង្គ។
គំនូសតាង

ចំណាប់ជួន
ជួនក្នុងវគ្គ
ព្យាង្គ៩ឃ្លា១វគ្គ១ |=| ព្យាង្គ៣ឃ្លា២វគ្គ១
ព្យាង្គ៩ឃ្លា២វគ្គ១ |=| ព្យាង្គ៩ឃ្លា៣វគ្គ១ |=| ព្យាង្គ៣ឃ្លា៤វគ្គ១។
ជួនឆ្លងវគ្គ
ព្យាង្គ៩ឃ្លា៤វគ្គ១ |=| ព្យាង្គ៩ឃ្លា២វគ្គ២។
ចង្វាក់
បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ និងទី៦រៀងរាល់ឃ្លា។
បរិយាកាសបទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លង​លែបខាយបែប​ស្ដី​បន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និង​បទ​ពាក្យ៨ដែរ។

បទពំនោល

រង្វាស់កាព្យ
ក្នុង១វគ្គមាន៣ឃ្លា ឃ្លាទី១និងទី៣មាន៦ព្យាង្គ រីឯឃ្លាទី២មាន៤ព្យាង្គ។
គំនូសតាង

ចំណាប់ជួន
ជួនក្នុងវគ្គ
ព្យាង្គ៦ឃ្លា១វគ្គ១ |=| ព្យាង្គ៤ឃ្លា២វគ្គ១
ជួនឆ្លងវគ្គ
ព្យាង្គ៦ឃ្លា៣វគ្គ១ |=| ព្យាង្គ៦ឃ្លា១វគ្គ២។
ចង្វាក់បទនេះទម្លាក់សម្លេងលើព្យាង្គទី២ និងទី៤រៀងរាល់ឃ្លា។
បរិយាកាសបទនេះគេយក​ទៅប្រើ​សម្រាប់រៀបរាប់អំពីកំហឹងក្រេវក្រោធ ការសង្ឃកគំរាមកំហែង មហិទ្ធិឫទ្ធិនៃអ្នកមានអំណាចខ្លាំង ពាក្យអង្វរករ ការភ័យខ្លាចរបស់អ្នកទន់ខ្សោយ ជម្លោះចម្បាំង​ដែលមានចលនាក្ឌុងក្ឌាំង ពេលខ្លះគេប្រើបទនេះក្នុងការសម្ដែងរបាំ ដើម្បីឲ្យនាដករ និងនាដ​ការ​នី​ធ្វើកាយវិការ និងចលនាផ្សេងៗ។

No comments: