Sunday, September 22, 2013

ធនធានប្រវត្តិសាស្រ្តខេត្តតាកែវ

ខេត្តតាកែវ​ជាខេត្តមួយមានវ័យចំណាស់ជាងគេ​ ក្នុងចំណោមខេត្តក្រុងទាំង២៤នៃ​ព្រះរាជាណាចក្រកម្ពុជា។ ទឹកដីដ៏យូរលង់នេះសំបូរទៅដោយធនធានប្រវត្តិសាស្រ្តជាច្រើនដែលទាក់ទង​នឹងសម័យអាណាចក្រភ្នំ និងសម័យចេនឡា ដោយមានប្រាសាទបុរាណជាច្រើនរហូតដល់៣៤ប្រាសាទ។ បច្ចុប្បន្នខេត្តតាកែវ​មានប្រាសាទដែលមានរូបរាងច្បាស់លាស់​ចំនួន៦កន្លែងដែល
ទាក់ទងនឹងប្រវត្តសាស្រ្តដូចជា៖
  • ប្រាសាទភ្នំដា ស្ថាបនាឡើងនៅក្នុងសតវត្សទី៦ ស្ថិតនៅក្នុងស្រុកអង្គរបុរី។
  • ប្រាសាទបាយ៉ង ស្ថាបនាឡើងក្នុងសតវត្សទី៧ ស្ថិតនៅក្នុងលើកំពូលភ្នំបាយ៉ង ស្រុកគិរីវង់។
  • ប្រាសាទនាងខ្មៅ ស្ថាបនាឡើងក្នុងសតវត្សី១០ ស្ថិតនៅក្នុងស្រុកសំរោង
  • ប្រាសាទភ្នំជីសូរ ស្ថាបនាឡើងក្នុងសតវត្សី១១ ស្ថិតនៅលើកំពូលភ្នំជីសូរក្នុងស្រុកសំរោង
  • ប្រាសាទភ្នំតាម៉ៅ ស្ថាបនាឡើងក្នុងសតវត្សទី១១ ស្ថិតនៅក្នុងស្រុកបាទី។
  • ប្រាសាទបាទី ស្ថាបនាឡើងក្នុងសតវត្សទី១២ និងដើមសតវត្សទី១៣ ស្ថិតនៅក្នុងស្រុកបាទី។
សូមអភ័យទោសជាមុនប្រសិនបើមានកំហុសឆ្គង!
ស្រាវជ្រាវនិងដកស្រង់ពី ប្រវត្តិសាស្រ្តខ្មែរ។

No comments: