របបសភានិយម ត្រូវបានរដ្ឋធម្មនុញ្ញប្រទេសកម្ពុជាឆ្នាំ១៩៩៣
កំណត់ទុក ក្នុងនោះមាន នាយករដ្ឋមន្រ្តីចេញពីសភាជាប្រមុខរដ្ឋាភិបាល
និងព្រះមហាក្សត្រជាព្រះប្រមុខរដ្ឋ។
បើគិតចាប់ពីរដ្ឋធម្មនុញ្ញត្រូវបានអនុម័ត្រ មកទល់ច្ចុប្បន្ន
ប្រទេសកម្ពុជាទើបតែមាននាយករដ្ឋមន្រ្តីពីរនោះទេ គឺសម្តេច ក្រុមព្រះនរោត្តម
ឬណរិទ្ធ បានក្លាយជានាយករដ្ឋមន្រ្តីអាណត្តិទី១ បានមួយរយៈ និងក្រៅពីនេះ
កាន់កាប់ដោយលោក ហ៊ុន សែន ទាំងអស់។ តើនៅក្នុងច្បាប់
បានតម្រូវឲ្យនាយករដ្ឋមន្រ្តីធ្វើអ្វីខ្លះ?
ខាងមុខ៖ លោក ហេង សំរិន (ខាងឆ្វេង) និងលោក ហ៊ុន សែន ក្នុងថ្ងៃបើកនិតិកាលទីប្រាំនៃរដ្ឋសភា ថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)
រាជធានីភ្នំពេញ - ដើម្បីស្រាយចម្ញល់នេះ ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ សូមបកស្រាយជូនដូចខាងក្រោម។
យោងទៅតាមច្បាប់ ស្តីអំពីការរៀបចំនឹងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្រ្តី ដែលរដ្ឋសភា បានអនុម័ត នៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ១៩៩៤ ត្រង់ជំពូកទី ២ ចាប់ពីមាត្រា ៨ ដល់មាត្រា ១៨ បានចែងអំពីសមត្ថកិច្ចរបស់នាយករដ្ឋមន្រ្តីមានជាអាទិ៍៖
ដោយៈ ជា ធីរិទ្ធ - ថ្ងៃទី២៦ កញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ
ខាងមុខ៖ លោក ហេង សំរិន (ខាងឆ្វេង) និងលោក ហ៊ុន សែន ក្នុងថ្ងៃបើកនិតិកាលទីប្រាំនៃរដ្ឋសភា ថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)
រាជធានីភ្នំពេញ - ដើម្បីស្រាយចម្ញល់នេះ ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ សូមបកស្រាយជូនដូចខាងក្រោម។
យោងទៅតាមច្បាប់ ស្តីអំពីការរៀបចំនឹងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្រ្តី ដែលរដ្ឋសភា បានអនុម័ត នៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ១៩៩៤ ត្រង់ជំពូកទី ២ ចាប់ពីមាត្រា ៨ ដល់មាត្រា ១៨ បានចែងអំពីសមត្ថកិច្ចរបស់នាយករដ្ឋមន្រ្តីមានជាអាទិ៍៖
- នាយករដ្ឋមន្រ្តីជាប្រមុខរដ្ឋាភិបាល មានភារៈទទួលខុសត្រូវរួមជាមួយសមាជិកទាំងឡាយនៃរាជរដ្ឋាភិបាល ចំពោះមុខរដ្ឋសភា អំពីនយោបាយទទៅ និងសកម្មភាពរបស់រាជរដ្ឋាភិបាល។
- នាយករដ្ឋមន្រ្តីដឹកនាំគណៈគណរដ្ឋមន្រ្តី ចាត់ចែង បញ្ជារាល់សកម្មភាពរបស់រាជរដ្ឋាភិបាលលើគ្រប់វិស័យ។
- នាយករដ្ឋមន្រ្តីជាអ្នកកោះប្រជុំគណៈរដ្ឋមន្រ្តី និងជាអធិបតីនៃអង្គប្រជុំ។ អង្គប្រជុំគណៈរដ្ឋមន្រ្តី សម្រេចដោះស្រាយរាល់កិច្ចការទូទៅ របស់រាជរដ្ឋាភិបាល។ បើនាយករដ្ឋមន្រ្តីរវល់ អាចប្រគល់សិទ្ធិឲ្យ ឧបនាយករដ្ឋមន្រ្តីណាមួយ កោះប្រជុំនិងធ្វើជាអធិបតីអង្គ ប្រជុំអន្តរក្រសួង ប៉ុន្តែអង្គប្រជុំដែលគ្មានវត្តមាននាយករដ្ឋមន្រ្តីនេះ គ្មានសិទ្ធសម្រេចកិច្ចការតាងនាមរាជរដ្ឋាភិបាលបានឡើយ។
- នាយករដ្ឋមន្រ្តីដឹកនាំការចរចារ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម សហប្រតិបត្តិការ សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត បច្ចេកទេស និងការពារប្រទេស។ នាយករដ្ឋមន្រ្តី អាចប្រគល់សិទ្ធិ ឲ្យសមាជិករាជរដ្ឋាភិបាលណាម្នាក់ជាអ្នកចរចា និងជាអ្នកចុះហត្ថលេខា។
- នាយករដ្ឋមន្រ្តីជាអ្នកចុះហត្ថលេខាលើអនុក្រឹត្យ សេចក្តីសម្រេច និងសារាចររបស់គណៈរដ្ឋមន្ត្រី ។ លិខិតបទដ្ឋាន នានាដែលមានអនុភាពទូទៅរបស់រាជរដ្ឋាភិបាលត្រូវតែបានចុះក្នុងព្រះរាជកិច្ច។
- នាយករដ្ឋមន្រ្តីលើកសំណើរដល់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាឲ្យកោះប្រជុំរដ្ឋសភាជាវិសាមញ្ញ
លើកសំណើរស្តីពីសេចក្តីព្រាងច្បាប់ និងសំណើរតែងតាំង ផ្លាស់ប្តូរ
បញ្ចប់ភារកិច្ច ជាសមាជិករាជរដ្ឋាភិបាល ជូនរដ្ឋសភាដើម្បីអនុម័ត។
នាយករដ្ឋមន្រ្តីលើកសំណើរថ្វាយ ព្រះមហាក្សត្រ តែងតាំង ផ្លាស់ប្តូរ
បញ្ចប់ភារកិច្ច ដោយព្រះរាជក្រិត្យនូវមន្រ្តីស៊ីវិលនិងយោធាដូចតទៅ៖
- ទេសាភិបាល ទេសាភិបាលរងធានាគារជាតិនៃកម្ពុជា
- ទីប្រឹក្សារាជរដ្ឋាភិបាល ទីប្រឹក្សានាយករដ្ឋមន្រ្តី
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- អគ្គលេខាធិការក្រសួង អគ្គនាយកក្រសួង
- ប្រតិភួរាជរដ្ឋាភិបាល
- អភិបាលខេត្ត រាជធានី
- ឯកអគ្គរាជទូត
- ប្រេសិតវិសាមញ្ញ និងពេញសមត្ថភាព
- នាយអគ្គសេនាធិការនិងនាយអគ្គសេនាធិការរង
- ចុងក្រោយឋានន្តរស័ក្តិចាប់ពីឧត្តមសេនីយ៍ឡើងទៅ។
- នាយករដ្ឋមន្រ្តី តែងតាំង ផ្លាស់ប្តូរ បញ្ចប់ភារកិច្ចដោយអនុក្រិត្យនូវមន្រ្តីជាន់ខ្ពស់ស៊ីវិល យោធា មន្រ្តីការទូត និងអភិបាលរង ខេត្ត ក្រុង អភិបាលស្រុកខណ្ឌ ។
- ក្នុងករណីពិសេស ឬប្រធានសក្តិ នាយករដ្ឋមន្រ្តីមានសិទ្ធិបញ្ជាចំណាយក្រៅពីការកំណត់នៅក្នុងថវិកាជាតិ ដើម្បីដោះស្រាយកិច្ចការចាំបាច់និងបន្ទាន់ រួចត្រូវរាយការណ៍ជូនរដ្ឋសភាភ្លាម។
- នាយករដ្ឋមន្រ្តីដឹកនាំការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី។
- ក្នុងពេលដែលនាយករដ្ឋមន្រ្តីអវត្តមាន ឧបនាយករដ្ឋមន្រ្តីទទួលការងារជំនួសតាមការប្រគល់សិទ្ធិចំពោះមុខពីនាយករដ្ឋមន្រ្តី៕
ដោយៈ ជា ធីរិទ្ធ - ថ្ងៃទី២៦ កញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ
No comments:
Post a Comment