១ សារធាតុគីមីតែពីរប៉ុណ្ណោះដែលមានលក្ខណៈរាវនៅសីតុណ្ហភាពបន្ទប់ (២៥ អង្សាសេ) គឺ ប្រូម និង បារ៉ត ។
២ ខុសពីវត្ថុធាតុផ្សេងៗ ទឹករីកមាឌនៅពេលវាកក ។ ដុំទឹកកកត្រូវការមាឌប្រមាណ ៩% បន្ថែមលើមាឌដែលប្រើសម្រាប់ផ្ទុកទឹក ។
៣ បើអ្នកចាក់អំបិលមួយស្លាបព្រាបាយទៅក្នុងកែវដែលមានទឹកពេញ កំរិតទឹកនៅក្នុងកែវមិនកើនឡើងទេ ប៉ុន្តែបែរទៅជាស្រកទៅវិញ ។
៤ ជាមធ្យមនៅក្នុងរាងកាយមនុស្សពេញវ័ញម្នាក់មានផ្ទុកសារធាតុអំបិល (NaCl) ប្រមាណ ២៥០ ក្រាម ។
៥ សារធាតុមួយអាចមានទម្រង់ជាច្រើននិង ខុសគ្នាស្រលះ ។ ឧទាហរណ៍ ពេជ្រ និង ក្រាហ្វីត (បណ្តូលខ្មៅដៃ) ផ្សំពីធាតុកាបូនសុទ្ធដូចគ្នា ។
៦ ឈ្មោះតាមលក្ខណៈគីមីរបស់ទឹក (H2O) គេហៅថា ឌីអ៊ីដ្រូសែន ម៉ូណូអុកស៊ីត ។
៧ តួអក្សរឡាតាំងតែមួយគត់ដែលមិនមាននៅក្នុងតារាងគីមីគឺតួអក្សរ “J” ។
៨ រន្ទះបាញ់បង្កើតបានអូហ្សូន (O3) ដែលវាបានចូលរួមចំនែកដល់ការពង្រឹងស្រទាប់អូហ្សូន ។
៩ មាស និង ទង់ដែងជាលោហៈតែពីរប៉ុណ្ណោះដែលមិនមែនជាលោហៈដែលមានពណ៌ប្រាក់ ។
១០ ទោះបីអុកស៊ីសែនគ្មានពណ៌នៅពេលវាជាឧស្ម័នក៏ដោយ ប៉ុន្តែនៅក្នុងសភាពរាវ និង រឹង អុកស៊ីសែនមានពណ៌ខៀវខ្ចី ។
ដកស្រង់ និង កែសម្រួលពី
http://chemistry.about.com/od/chemistryforkids/a/Fun-And-Interesting-Chemistry-Facts.htm
No comments:
Post a Comment