Friday, September 27, 2013

៨យ៉ាង ដើម្បី​ឲ្យ​ស្នេហា មាន​ជីវិត​យូរ​អង្វែង

បើអ្នកចង់បានឲ្យស្នេហារបស់អ្នក មានជីវិតយូរអង្វែង ដោយគ្មានដែនកំណត់នោះ អ្នកត្រូវតែមានស្នេហាពិត យល់ចិត្តគ្នា និងត្រៀមខ្លួន ចំណាយពេលវេលាពេញមួយជីវិតរបស់អ្នក ដើម្បីរស់នៅជាមួយនឹងមនុស្សដែលអ្នកស្រលាញ់។

ខាងក្រោមនេះ ជាការណែនាំទាំង៨យ៉ាង ដែលនឹងជួយអោយ«ជីវិតនៃបេះដូង»របស់អ្នក មានរយះពេលយូរអង្វែង ឬមាន​អាយុនិរន្តរតរៀងទៅ៖
១. ការស្វែងរកដៃគូរ៖
អ្នកអាចចេញក្រៅ ទៅជួបហ្វូងមនុស្សទាំងឡាយ ឬសួរមិត្តភក្តិរបស់អ្នក ឲ្យពួកគេណែនាំអ្នក ទៅមនុស្សដែលអ្នក​ចាប់​អារម្មណ៏។ បើអ្នកគិតថា សួរមិត្តភក្តិអ្នកវាចម្លែក អ្នកអាចប្រើប្រាស់ប្រព័ន្ធអនឡាញ (online) ឬអាំងធើណែត ក្នុងការជួយ​អ្នក ប៉ុន្តែអ្នកមិនចាំបាច់បង្ហាញលេខទូរស័ព្ទ ឬក៏អាសយដ្ឋាន នៅលើទំព័រពត៌មានរបស់អ្នកនោះទេ។
២. ជ្រើសរើសមនុស្សឲ្យបានត្រឹមត្រូវ៖
សំរាប់ទំនាក់ទំនងយូរអង្វែង ជាដំបូងអ្នកត្រូវការ ភាពជឿជាក់ ការទុកចិត្ត ការស្រលាញ់ និងការយកចិត្តទុកដាក់។ សូម​ចង់ចាំថា ភាពទាក់ទាញមិនមែនជាស្នេហាពិតនោះទេ។ បើអ្នកអាចជឿជាក់លើគេ ហើយគេជឿជាក់លើអ្នក នោះអ្នក​នឹង​មានក្តីសុខក្នុងចិត្ត និងមានទំនាក់ទំនងបានយូរអង្វែង។
៣. ត្រូវស្មោះត្រង់ក្នុងទំនាក់ទំនងរបស់អ្នក៖
អ្នកគួរតែមានភាពស្មោះត្រង ច្បាស់លាស់ពិតប្រាកដ ក្នុងខ្លួនរបស់អ្នក។ ប្រាប់អ្វីៗគ្រប់យ៉ាងដល់ដៃគូររបស់អ្នក។ ប្រាប់​រឿងពីអតីតកាល ហើយជាការពិត បើទោះបីជាវាប៉ះពាល់ដល់ទំនាក់ទំនងរបស់អ្នកបន្តិចបន្តួចក៏ដោយ ព្រោះការបង្កើត​ទំនាក់ទំនងឡើង ដោយ«ការកុហក» គឺមិនដែលទទួលបានភាពជោគជ័យទេ។
៤. ត្រូវមានឥរិយាបថចាស់ទុំ៖
ទោះបីជាអ្នកមិនចូលចិត្តទម្លាប់ដៃគូររបស់អ្នកក៏ដោយ អ្នកគួរតែប្រាប់គាត់ ឬនាងដោយពាក្យគួរសម្យបំផុត និងសម្តី​ផ្អែមល្ហែម។ បង្ហាញកាយវិការរបស់អ្នក ពីភាពចាស់ទុំ និងនៅក្នុងទំនាក់ទំនងរបស់អ្នកផងដែរ។
៥. កុំមានភាពល្ងង់ពេក៖
បើសិនជាអ្នកមានបញ្ហា ក្នុងការទំនាក់ទំនងរបស់អ្នក អ្នកគួរតែដោះស្រាយវា ដោយនិយាយពាក្យគួរសម្យ។ កុំច្រឡោត ឬខឹងទៅលើអ្វីផ្សេងៗ នឹងព្យាយាមធ្វើឲ្យទំនាក់ទំនងរបស់អ្នកកាន់ខ្លាំងឡើង។
៦. ទុកពេលឲ្យគ្នាទៅវិញទៅមក៖
ជឿជាក់គ្នា ហើយកុំសួរសំនួរញឹកញាប់ដូចជាៈ «តើអ្នកនៅទីណា?»
៧. ដោះស្រាយការសង្ស័យរបស់អ្នក និងកុំព្យាយាមរក្សារទុកវា៖
ត្រូវប្រាកដថា ដៃគូររបស់អ្នកមិនបោកប្រាស់អ្នក និងត្រូវមានភាពស្និតស្នាលខ្លាំងរវាងអ្នក និងដៃគូរអ្នក។
៨. បង្ហាញក្តីស្រលាញ់របស់អ្នក៖
មានស្នេហាក្នុងការទំនាក់ទំនងរបស់អ្នក ហើយវាចាំបាច់ណាស់ដើម្បីបង្ហាញក្តីស្រលាញ់របស់អ្នក។ ជ្រើសរើស​ថ្ងៃណា​ទំនេរមួយក្នុងមួយសប្តាហ៏ ផ្តល់ការគាំទ្រដល់ដៃគូររបស់អ្នក និងផ្តល់ក្តីស្រលាញ់ ដែលនាង ឬគាត់រំពឹងពីអ្នក។ ជាពិសេស​កុំធ្វើឲ្យដៃគូររបស់អ្នកអស់សង្ឃឹម៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

No comments: