Monday, September 23, 2013

ហេតុអ្វីបានជា មនុស្សខ្លះប្រើដៃឆ្វេង?

ប្រហែលបួនភាគរយ នៃចំនួនប្រជាជន ទូទាំងពិភពលោក ប្រើដៃឆ្វេង។ នៅក្នុងប្រវត្តិសាស្រ្ត មនុស្សដែលមាន ទេពកោសល្យ ល្បីៗជាច្រើននាក់ ក៏ជាមនុស្សប្រើ ដៃឆ្វេងដែរ។
ជាងចម្លាក់ល្បីៗបំផុត គ្រប់សម័យកាល ទាំងអស់ដូចជាលោក ឡេអូណាដូ ដារិនស៊ី និងមោល មីឆែអេនជីឡូ ក៏ជា មនុស្សប្រើ ដៃឆ្វេងដែរ។
ជាមួយគ្នានេះដែរមានខួរក្បាល នៅខាងស្តាំនិងពាក់កណ្តាល នៅខាងឆ្វេង ហើយផ្នែកទាំង ២នេះមិនបានដើរតួនាទី ដូចគ្នានោះទេ។ ដោយឡែកគេជឿថា ខួរក្បាលនៅផ្នែក ខាងឆ្វេងមានឥទ្ធិពលលើ ខួរក្បាលនៅផ្នែកខាងស្តាំ។
នៅពេលខួរក្បាលនៅផ្នែកខាងឆ្វេងមានឥទ្ធិពលលើផ្នែកខាងស្តាំ នៃរាងកាយ វាធ្វើឲ្យមានជំនាញ ជាច្រើន ហើយអាច ធ្វើអ្វីៗ បានល្អប្រសើរ។ យើងអាចសរសេរ និយាយ និងធ្វើការងា ដោយប្រើខួរក្បាល ខាងឆ្វេងរបស់យើង ហើយ ប្រការនេះបានធ្វើឲ្យមនុស្សភាគច្រើន បំផុតប្រើប្រាស់ដៃស្តាំផង។ ប៉ុន្តែក្នុងករណី ដែលមនុស្សប្រើដៃឆ្វេង វាមាន ដំណើរការ មួយផ្សេងទៀត នៅពេលដែលខួរក្បាល នៅផ្នែកខាងស្តាំមានឥទ្ធិពលជាង ហើយមនុស្ស បែបនេះធ្វើការ បាន ល្អបំផុតផ្នែក ខាងឆ្វេងនៃរាងកាយ៕
www.lookingtoday.com

No comments: