ជិវិតគឺត្រូវចេះកំសាន្តនូវពេលមានទុក្ខលំបាក
ជីវិតគឺជាការដើរផ្លូវដ៏វែងឆ្ងាយ
និងមានភាពប្រថុយប្រថានហើយក៏មិនអាចស្មានបានថា
ខ្លួនអាចមានជីវិតបានប៉ុន្មានខែទៀត ប៉ុន្មានឆ្នាំទៀតឡើយ
ហេតុដូចនេះហើយវាបានធ្វើអោយមានសំនួរជា ច្រើនជុំវិញពាក្យថាជីវិតនេះ។
តើជីវិតមានន័យដូចម្តិច? (What is the meaning of the live?)
មានការបកស្រាយជាច្រើន ហើយក៏មានភាពស្មុកស្មាយច្រើនផងដែរ
ចំពោះអត្ថន័យនៃពាក្យថាជីវិតនេះ
ដូចជាថា ៖
- ជីវិត ជាការតស៊ូ ព្រោះពួកគេកំពុងជួប វិបត្តិអ្វីមួយ ត្រូវពុះពារឆ្លងកាត់
ឧទាហរ វិបត្តិសិទ្ធិ, វិបត្តិសេរីភាព, វិបត្តិស្នេហា, វិបត្តិជីវភាព,
វិបត្តិសិក្សា, ...
- ជីវិត ជាសុភមង្គល ព្រោះពួកគេ បានប្រទះអ្វីមួយ ជាទីពេញចិត្ត
របស់ពួកគេ...........
- ជីវិត ជាការដណ្តើមគ្នារស់ ព្រោះពួកគេកំពុងជួប វិបត្តិជិវិត ឧទាហរ
ពួកគេកំពុងបានត្រូវហ៊ុំព័ទ្ធ ដោយពួកបច្ចាមិត្ត នៅសមរភូមិសង្គ្រាម, ...
- ជីវិត ជាការការពារកសាងប្រទេស ព្រោះប្រទេសពួកគេ កំពុងត្រូវបរទេសឈ្លានពាន
- ជីវិត ជាការលាងបាប ព្រោះពួកគេ ជឿហួសហេតុ លើសាសនា
- ជីវិត ជាកម្មពីអតីតជាតិ ព្រោះតែពួកគេ ជឿជ្រុល លើសាសនា
ប៉ុន្តែពួកគេភ្លេចថា ពួកគេកំពុងរស់ លើផែនដី
- ជីវិតពិតជាចន្លោះ ពីពេលកើត ដល់ ពេលស្លាប់
- ជិវិតគឺជាការដើរផ្លូវដ៏វែងឆ្ងាយ ជាដើម ។ល។
តែយ៉ាងណាការមានជិវិតគឺរឿងប្រសើរខ្លាំង
ហើយក៏មិនមានអ្វីអាចកាត់ថ្លៃបាន ព្រោះជិវិតត្រូវមានអ្វីផ្សែងៗជាច្រើន
ដែលត្រូវធ្វើ ទាំងសំរាប់ខ្លួនឯង សំរាប់ក្រុមគ្រួសារ និងសំរាប់សង្គមជាតិ
ព្រមទាំងសំរាប់ពិភពលោកទាំងមួល។
មានមនុស្សមួយចំនួនហានប្រលៃជិវិតខ្លួនព្រោះតែរឿងតូចតាច ព្រោះតែស្នេហា
ព្រោះតែបញ្ហាខ្លូនមិនល្អដូចអ្នកដ៏ទៃ ទាំងអស់នេះគឺជារឿង
ដែលមិនអាចទទួលយកបាននិងអ្វីដែលខ្លួនមានជីវិតរស់នៅ ។
ព្រោះជីវិត ត្រូវការ ៖ តំលៃជាគុណសម្បត្តិ
ដែលជីវិតនោះមាន, តំលៃជាគុណសម្បត្តិ នោះ ខ្ពស់ទាប អាស្រ័យ
លើជីវិតនោះហើយមិនប្រាកដថា ជិវិតអ្នកមានទ្រព្យ មានតំលៃជាគុណសម្បត្តិ
ខ្ពស់ជាង ជីវិតអ្នកក្រទ្រព្យនោះទេ ឧទាហរ៖ តំលៃ នៃសត្វសេក គឺ
ត្រង់ចេះនិយាយត្រាប់ សំលេងមនុស្ស, តំលៃ នៃសត្វស្វា គឺចេះធាក់កង់ លេងសៀក,
តំលៃ នៃសត្វឆ្កែ គឺចេះរាវរកមីន ជាដើម…។
ចុះទំរាំកើតមកជាតិជាមនុស្សដែលមានជីវិតហើងក៏ត្រូវស្វែងរកនូវឧត្តមភាពអោយខ្លួនឯងដែរ។
ទាំងអស់នេះហើយបានជាមនុស្សត្រូវមានគំរោងការណ៏សំរាប់ជីវិតខ្លួនឯង
ប្រសិនបើជិវិតមានគំរោងវាប្រសើរជិវិតដើរលើផ្លូវដែលស្មានៗ ដូចជាអ្នកងងឹត។
ជិវិតដូចជាការថែសួន ឧទ្យានមួយដែលបានវិចិត្ររចនា មានបុផ្ផាស្រស់ត្រកាល
មានរបៀបរយ មានផ្កាចំរុះពណ៌ ភាពស្រស់ស្អាតទាំងនេះមានទៅបានគឺស្រាយ
នឹងអ្នកថែសួននោះចេះរៀបចំ ព្រោះគេជឿរជាក់ថា
បើគេដំាធ្វើមួយនៅក្នុងសួនឧទ្យាននោះ គេនឹងទទូលបាន
No comments:
Post a Comment