នៅគ្រប់ទីកន្លែង
ម្ចាស់អាជីវកម្មគ្រប់រូបតែងមានក្តីស្រមៃខ្ពស់ថា
ដំណើរការអាជីវកម្មរបស់ខ្លួននឹងទទួលបានជោគជ័យ
ដូច្នេះបទពិសោធន៍៧យ៉ាងអាចជួយអភិវឌ្ឍដល់ដំណើរការបង្កើតអាជីវ
កម្មរបស់លោកអ្នកប្រកបដោយជោគជ័យ ។
១-ត្រូវយល់ដឹងពីឥទ្ធិពលនៃបណ្តាញខាងក្នុង
(លំដាប់បុគ្គលិក)
និងថ្នាក់ដឹកនាំត្រូវមានសិល្បៈភាពជាអ្នកដឹកនាំ ៖
ថ្នាក់ដឹកនាំត្រូវឆ្លៀតពេលដើម្បីស្គាល់
និងបង្កើតនូវទំនាក់ទំនងចំពោះបុគ្គលិក និងមនុស្សគ្រប់រូប
ដូចជាអ្នកណាដែលអាចផ្តល់ប្រឹក្សាដល់យើងជាដើម ។
ការស្គាល់បណ្តាញខាងក្នុង គឺសំដៅដល់ការចាត់តំណែង
ការរៀបចំចំនួនបុគ្គលិកបំពេញការងារតាមបណ្តាញខាងក្នុងចាប់ពី
៥នាក់ទៅ៧នាក់ គឺឱ្យពួកគាត់ធ្វើការតាមផ្នែក
និងមើលការខុសត្រូវតាមផ្នែកនីមួយៗ ពេលនោះ អ្នកនឹងមានបុគ្គលិក
ឬសហការីឆ្នើមធ្វើការឱ្យអ្នកជួយឱ្យអាជីវកម្មរបស់អ្នករីក
ចម្រើន ។
២-អតិថិជនជាចំណុចកណ្តាល ៖
មុខជំនួញដែលជោគជ័យ ត្រូវតែមានភាពជឿជាក់លើអតិថិជន
ពោលគឺយើងត្រូវទទួលយោបល់ពីអតិថិជន ។
ត្រូវឱ្យអតិថិជនស្គាល់ យល់ដឹងពីយើងឱ្យបានច្បាស់លាស់ ។
ការយល់ដឹងរបស់អតិថិជនដែលផ្តល់មកឱ្យយើង
គឺជាថាមពលដែលជួយយើងឱ្យបានជោគជ័យ
ប៉ុន្តែត្រូវសម្លឹងមើលពីមុខជំនួញ និងចំណូលរបស់យើងផង ។
៣-អ្នកជំនួញដែលជោគជ័យត្រូវតែដឹងពីភាព
ខ្លាំង និងភាពខ្សោយរបស់ខ្លួនឯង ៖
ត្រូវចេះបង្ហាញភាពស្មោះត្រង់ ចំណុចខ្លាំង
ចំណុចខ្សោយទៅកាន់ខ្លួនឯង និងបុគ្គលិក សហការី
ព្រមទាំងគោលការណ៍មុខជំនួញដើម្បីធ្វើឱ្យមានភាពប្រសើរឡើង។
មិនគួរចំណាយពេលរស់នៅជាមួយភាពខ្សោយទាំងនោះឡើយ ។
ត្រូវរិះរកវិធីអភិវឌ្ឍភាពខ្លាំងផ្ទាល់ខ្លួន
និងត្រូវព្យាយាមសម្លឹងមើលភាពខ្លាំងរបស់ខ្លួនបន្ថែមទៀតទៅលើ
មុខជំនួញដែលយើងរៀបចំ ។
៤-ភាពទន់ភ្លន់របស់ថ្នាក់ដឹកនាំ ៖
ភាពទន់ភ្លន់ជាកម្លាំងមួយដែលអាចផ្លាស់ប្តូរស្ថានភាពច្រើន
យ៉ាងបាន ដូចជាការដឹកនាំ ការប្រើប្រាស់បុគ្គលិក សហការី
ជាពិសេសភាពទន់ភ្លន់ធ្វើឱ្យអតិថិជនស្រឡាញ់យើង ។ ត្រូវយល់ថា
ពិភពនៃមុខជំនួញពោរពេញដោយភាពភ្លឺស្វាង និងភាពងងឹតសូន្យ ។
ដូច្នេះប្រសិនបើយើងមានភាពទន់ភ្លន់
យើងអាចស្រូបទាញយោបល់ពីអ្នកនៅជុំវិញខ្លួនយើងបានទាំងអស់
និងធ្វើឱ្យយើងមានទំនួលខុសត្រូវ
និងអាចលុបបំបាត់ភាពភ័យខ្លាចរបស់យើងបាន ។
៥-ត្រូវចេះសម្លឹងមើលឱកាស ៖
បញ្ហាវាជាផ្នែកមួយនៃមុខជំនួញ ទាំងបុគ្គលិក ឬអតិថិជន។
ដើម្បីទទួលបានជោគជ័យត្រូវចេះសម្លឹងមើលផ្នែកទាំងពីរឱ្យបាន
ហ្មត់ចត់ ហើយត្រូវគិតថា ការពង្រីកទីផ្សារ
ឬការចាប់ផ្តើមថ្មីដល់ពេលវេលាហើយឬនៅ ?
បើដល់ពេលចាប់ផ្តើមហើយ ត្រូវរៀបផែនការបង្វឹកបុគ្គលិក
ឬសហការីជាបន្ទាន់ដើម្បីឱ្យយល់ពីជំហានដែលយើងត្រូវបោះទៅមុខ
និងឱ្យស្របតាមឱកាសដែលយើងកំពុងតែចង់បាន ។
៦-ស្វែងរកវិធីផលិតឱ្យបានប្រសើរ ៖
ផលិតភាពជាមូលដ្ឋានមួយនៃភាពជោគជ័យលើមុខជំនួញ ។
រូបមន្តដែលធ្វើឱ្យមុខជំនួញរបស់យើងប្រសើរឡើង
គឺផលិតផលប្រកបដោយគុណភាព
និងការទាក់ទាញទើបធ្វើឱ្យយើងមានឱកាសដើម្បីទទួលបានចំណូលពី
ការលក់ ហើយវាអាចជួយជម្រុញឱ្យក្រុមហ៊ុនមានដំណើរការទៅមុខល្អ ។
៧-ការគ្រប់គ្រងតុល្យភាពប្រាក់បៀវត្សបុគ្គលិក
៖ មុខជំនួញដែលមានការគ្រប់គ្រងល្អ
គឺត្រូវមានតុល្យភាពនៃជីវភាពរបស់បុគ្គលិកផងដែរ
ពោលគឺប្រាក់បៀវត្ស និងពេលវេលា។
ត្រូវមានពេលវេលាច្បាស់លាស់សម្រាប់ឈប់សម្រាក
បូករួមទាំងប្រាក់កិច្ចការថែមម៉ោង
និងត្រូវមានកម្មវិធីជប់លៀងសម្រាប់បុគ្គលិកទៀតផង ៕
No comments:
Post a Comment