ការរួមភេទគឺជារឿងមួយមិនអាច ខ្វះបានសម្រាប់ជីវិតប្តី-ប្រពន្ឋគ្រប់រូប
ប៉ុន្តែតើបងបុរសៗ ដឹងទេថា តើស្ត្រីៗជាដៃគូស្នេហា និយមរួមភេទនៅថ្ងៃណាដែរ ?
មានមនុស្សមួយចំនួនយល់ឃើញថា ថ្ងៃចន្ទ គឺជាថ្ងៃមួយដែល
សោកសៅបំផុតសម្រាប់ការរួមស្នេហា ប៉ុន្តែបើតាមការស្ទង់មតិ របស់ទស្សនាវដ្តី
ល្ថេថ ដែលបានចេញ្ញផ្សាយកាលពីខែសីហា ឆ្នាំ ២០០៥ កន្លងទៅ បានឱ្យដឹងថា
គ្មាននារីណាម្នាក់ក្នុងចំណោមនារី ១.៥០០ នាក់ ដែលគេ ធ្វើការស្ទង់មតិឆ្លើយថា
ថ្ងៃចន្ទ ជាថ្ងៃមិនល្អឡើយ ។ ផ្ទុយុទៅវិញ្ញ ៧៧
ភាគរយនៃស្ត្រីទាំងអស់នេះបាននិយាយថា ពួកគេរួមភេទនៅថ្ងៃចន្ទ
ច្រើនជាងថ្ងៃណាៗទាំងអស់ ។ ថ្ងៃពុធ ក៏មិនធម្មតាដែរសម្រាប់ការរួមស្នេហា ។ ស្ត្រីចំនួន ៦៨ ភាគរយ ដែលបានចូលរួមក្នុងការស្ទង់ មតិបានឱ្យដឹងថា ពួកគេនិយមរួមភេទនៅថ្ងៃនេះ ។ ចំណែកឯថ្ងៃសុក្រវិញ គឺជាថ្ងៃដ៏ល្អ និង មានប្រជាប្រិយបំផុតសម្រាប់ការថើបបបោសអង្អែល ។ មានស្ត្រីចំនួន ៤៥ ភាគរយ បាននិយាយថា នៅថ្ងៃសុក្រនេះ គេចូលចិត្តឱ្យដៃគូរបស់គេនូវការរួមស្នេហាតាមរបៀបអូរ៉ាល់សិច ខណៈនារី ២៣ ភាគរយ និយមចូលចិត្តការរួមភេទ បែបនេះនៅថ្ងៃសៅរ៍ទៅវិញ ដោយពួកគេបានឱ្យឈ្មោះថា ជាថ្ងៃរួមភេទដ៏ ល្អបំផុតប្រចាំសប្តាហ៍ ។ លើសពីនេះទៅទៀត ការស្ទង់មតិនេះក៏បានបង្ហើបឱ្យដឹងដែរថា មានស្ត្រីស្ទើរតែពាក់កណ្តាលនៃស្ត្រី ទាំងអស់នេះ នឹកស្រមៃដល់ការរួមភេទនៅពេលដែលពួកគេកំពុងធ្វើការបោកគក់ខោអាវ និង ៦០ ភាគរយ គិតពីរឿងនេះ ខណៈពេលដែល គេកំពុងធ្វើការ ។ បើនិយាយពីស្ទីលនៃការរួមភេទវិញ្ញ ស្ត្រីចំនួនរហូតដល់ទៅ ៨១ ភាគរយ បាននិយាយថា ពួកគេចូលចិត្តការរួមភេទ តាមស្ទីលធម្មជាតិ ពោលគឺស្ត្រីនៅពីក្រោម និង បុរសនៅពីលើ ។ ១ ភាគ ៣ នៃស្ត្រីដែលបានចូលរួមក្នុងការស្ទង់មតិនេះ ក៏បានឱ្យដឹងផងដែរថា ពួកគេមានការរំខានមួយ ចំនួនពេលដែលពួកគេកំពុងរួមភេទ ។ ការរំខានទាំងនោះរួមមាន ការព្រួយបារម្ភពីការងារសំឡេងរំខានរបស់កូនៗ ឬ សត្វចិញ្ចឹមផ្សេងៗ ។ នៅចុងក្រោយនៃការស្ទង់មតិនេះ ស្ត្រី ៨៧ ភាគរយ បាននិយាយឱ្យដឹងថា ពួកគេចូលចិត្តការថើបអង្អែល និង ៨២ ភាគរយ ចូលចិត្តឱ្យដៃគូបបោសអង្អែល នៅត្រង់ចំណុចស្រៀវស្រើបបំផុតរបស់គេ ។ |
Friday, September 27, 2013
តើស្ត្រីចូលចិត្តរួមភេទនៅថ្ងៃណា ?
Subscribe to:
Post Comments (Atom)
No comments:
Post a Comment